Taehyung : សំណព្វចិត្ត : ភាគទី42

Start from the beginning
                                        

កាន់តែកៀកថ្ងៃពួកគេបានមកសម្រាកនៅមន្ទីរពេទ្យនៅក្រុងជាមុន ។ ក្នុងបន្ទប់រៀបចំស្អាតណាស់ជាមួយប៊ូពណ៌ស្វាយ ផ្កា និងប៉េងប៉ោងជាច្រើនទៀតផងដើម្បីស្វាគមន៍ដល់សមាជិកថ្មីរបស់ពួកគេ ។ ប៉ាម៉ាក់ពួកគេក៏ឡើងមករងចាំដែរព្រោះទម្រាំមកដល់ចំណាយពេលជាងពីរ ម៉ោងពួកគាត់ខ្លាចថាគ្មានអ្នកណាជួយដល់កូនៗ ។
មកសម្រាកនៅពេទ្យបានពីរយប់ ថេហ្យុង ក៏មិនស្រួលឈឺក្នុងពោះតិចៗរហូត ។
" ជុងហ្គុក! " ថេហ្យុង ហៅអ្នកជាប្តីតិចៗនេះគឺម៉ោង ៤ព្រឹកទៅហើយ ។
" ហឹម..? ថេហ៍ អូនមានអីឬ? "
" អូនឈឺពោះ... "
" ហាស? បងទៅតាម... "
" ទេៗ អូនឈឺពោះចង់ចូលបន្ទប់ទឹក "
" Aww បងខំតែភ័យ "
" បងភ័យអី? "
" មោះ " ជុងហ្គុក លើកបីប្រពន្ធនាយទៅបន្ទប់ទឹក មួយសន្ទុះក្រោយ ថេហ្យុង ក៏ហៅម្តងទៀត ។
" ជុងហ្គុក! អូនឈឺពោះ..."
" បងទៅតាមពេទ្យសិន " ជុងហ្គុក រត់ចេញ ក្រៅហៅពេទ្យសូម្បី ហូស៊ុក ក៏សម្រាកនៅមន្ទីរពេទ្យដែរ ។ ពេទ្យចូលមករៀបចំដាក់ ថេហ្យុង ទៅបន្ទប់សម្រាលតែគេមិនអនុញាតិអោយ ជុងហ្គុក ចូលទៅជាមួយឡើយ ។ (ត្រង់កន្លែងសម្រាលកូនរបស់ បុរស អេតមីន ក៏មិនដឹងថាវារបៀបម៉េចដែរអញ្ចឹងសុំមិនដាក់ កាត់ចោល)
ជុងហ្គុក ឈរចាំនៅមុខបន្ទប់សម្រាលទាំងអន្ទសារចូលទៅយូរហើយស្ងាត់ជ្រៀបតែម្តង ឯនាយវិញញ័រដៃញ័រជើងអស់ហើយទម្រាំប៉ាម៉ាក់ នាយមកដល់មន្ទីរពេទ្យគឺ ២០នាទីពីសណ្ឋាគាត់ ពួកគាត់ស្នាក់នៅ ។
" ជុងហ្គុក យ៉ាងម៉េចហើយ? " អ្នកស្រីគីម
" គឺ ថេហ៍ នៅខាងក្នុង "
" អង្គុយសិនមក " អ្នកស្រីចន
ពួកគេអង្គុយចាំជាង ៣០នាទី ម៉ោង ៥ព្រឹកឯណោះទើបពេទ្យចេញមក ។
" ជុងហ្គុក "
" ប្រពន្ធយើងយ៉ាងម៉េចហើយ? "
" អាចចូលទៅបានហើយ កុំភ្លេចពាក់អាវការពារមេរោគផង "
" អឹម...អរគុណហើយណាអាពេទ្យ " ជុងហ្គុក ប្រញាប់ទៅមើលប្រពន្ធរបស់នាយចំណែកកូនរបស់ ពួកគេពេទ្យរៀបចំយកទៅបន្ទប់ដាក់ទារកសិន ។
ជុងហ្គុក ពាក់អាវការពារមេរោគពេលចូលទៅក្នុងបន្ទប់មើលទៅចំអ្នកដែលដេកស្តូកលើគ្រែជាមួយទឹកមុខស្លេកស្លាំង ។ នាយចូលមកជិតចាប់ដៃគេលើកមកថើបមុននិងនិយាយ ។
" ធ្វើបានល្អណាស់អូនសម្លាញ់ អរគុណ! អរគុណខ្លាំងណាស់ " ជុងហ្គុក បញ្ចប់ប្រយោគរួចថើបថ្ងាស និងបបូរមាត់របស់គេ ថេហ្យុង ញញឹមតបតិចៗក៏ព្រោះតែគ្មានកម្លាំងក្នុងខ្លួនឡើយ ។
" ពេទ្យសុំផ្លាសអ្នកជម្ងឺទៅបន្ទប់សម្រាកសិន "
" បាទ! តាមសម្រួលចុះ " ជុងហ្គុក ថយបន្តិចអោយពេទ្យចាត់ចែង ។ ពេលរៀបចំអោយ ថេហ្យុង ទៅបន្ទប់វិញពេទ្យក៏ទៅយកកូនរបស់គេទៅទីនោះតាមក្រោយ ។
" ហៃយ៉ា...ចៅយាយមុខគួរអោយស្អប់ណាស់ "
" គួរអោយស្អប់ដូចលោកតាអញ្ចឹង "
ចាស់កំពុងដណ្តើមគ្នានិយាយជាមួយចៅដែលគេងលក់នោះចំណែក ជុងហ្គុក នៅមើល ថេហ្យុង មានប៉ាម៉ាក់មើលកូននាយចាំមើលតាមក្រោយក៏បានដែរ ។
" និយាយអញ្ចឹងដាក់ឈ្មោះកូនឬនៅ? " អ្នកស្រីគីម
" ខ្ញុំជាមួយ ថេហ៍ គិតរួចយូរហើយពួកយើងដាក់ឈ្មោះគាត់ថា ថេជុង គឺ ចន ថេជុង "
" ល្អខ្លាំងណាស់ ថេជុង ចៅ! ធំឡើងកុំខូចណាចៅណា " អ្នកស្រីចន
" ជុងហ្គុកហា៎ "
" មានអីហេស អាពេទ្យ? "
" មកតាមយើងមកបំពេញបែបបទខ្លះ "
" អឹម! " ជុងហ្គុក ទៅជាមួយ ហូស៊ុក ។
ក្រោយមកមិត្តពួកគេបានទៅលេង នៅមន្ទីរពេទ្យ ពេលនេះ ណាមជុន និង ជីន ក្លាយជាលោកតាគេទាំងវ័យក្មេង ។ ជុងហ្គុក បានអោយ ថេហ្យុង នៅសម្រាកនៅមន្ទីរពេទ្យដល់ទៅមួយអាទិត្យទើបទៅផ្ទះវិញ ប៉ារបស់នាយយកឡានទូមកទទួលពួកគេទៅវិញដោយគាត់ជាអ្នកបើកឡាន អ្នកស្រីចនបីចៅ ជុងហ្គុក អង្គុយបាំងក្រោយជាមួយ ថេហ្យុង ។ បើទោះជាអាចដើរបានតែមកដល់ផ្ទះ ជុងហ្គុក ក៏បីគេទៅបន្ទប់សម្រាក ។ រយៈពេលមើលថែកូនង៉ែតតូចវាជាឧបសគ្គសម្រាប់លោកប៉ាទាំងពីរប៉ុន្តែក៏មានលោកយាយតាមជួយដែរ ។ ធម្មតាក្មេងណាក៏ដូចក្មេងណាដែរគឺថាស្រែកយំអោយបីដើរពេញផ្ទះ ។ ចូលដល់អាយុ ៦ ទៅ ៧ខែខូចសែនខូចយំទាល់តែបីដើរពីផ្ទះ ជុងហ្គុក ដល់ផ្ទះ ថេហ្យុង ដើរបកមកវិញទៀតទើបគេង ហើយបើសិនដាក់គេងខាងយប់នេះមិនបាច់ដេកទេទាល់តែដេកកណ្តាលទើបព្រម ។ រហូតដល់មួយខួប(២ខួបសម្រាប់កូរ៉េ) គេតែងតែភ្ញាក់ពីគេងនៅម៉ោង ៥ព្រឹករហូតដល់ម៉ោង ៨/៩ ទើបគេងវិញ និយាយទៅគឺស្តេចកូនតែម្តង ប៉ុន្តែបានលោកប៉ាធំជាអ្នករៀបចំទឹកដោះគោនៅពេលយប់ មួយយប់គេងភ្ញាក់តែពីរដងទេហើយភ្ញាក់លើកចុងក្រោយគឺម៉ោង ៥ព្រឹក ថេហ្យុង ជាអ្នកមើលដោយទុកអោយ ជុងហ្គុក គេង នៅពេលព្រឹក ។
ចូលដល់វ័យមួយខួបកូនពួកគេចេះងើបឈរដើរតិតាក់ហើយពូកែនិយាយច្រើនស្តាប់មិនបានឡូឡាពេញហ្នឹងតែម្តងប៉ុន្តែគេជាក្មេងឆ្លាត ។ ថ្ងៃនេះពួកគេកំពុងរៀបចំខួបកំណើតមួយអោយកូនរបស់ ពួកគេ ។
" ថេជុងហា៎ កុំរត់ទៅកន្លែងហ្នឹង ហៃយ៉ា...កូន នេះទៅតែកន្លែងហាមប្រយត្ន័ប៉ាចាប់វាយគូទ "
" ហា៎...អាប៉ា... "
" ប៉ាធំជិតមកហើយ កុំខូច "
" ប៉ាញាំ "
" តោះប៉ាឆុងទឹកដោះគោអោយ "
" មោះម៉ាក់ពរចៅវិញ "
ថេហ្យុង ដាក់កូនអោយម៉ាក់ក្មេករួចគេទៅឆុងទឹកដោះអោយគេបៅ ។ និយាយត្រង់ចុះកូននេះតាមតែលោកតាលោកយាយចន ជាងប៉ាៗពួកគេទៀតពេលខ្លះក៏សង្ងំគេងជាមួយលោកតាលោកយាយគ្មានលឺយំអីបន្តិច តែក៏ល្អដែរមិនសូវ មានកូនរំខាន ជុងហ្គុក... ។
កម្មវិធីរៀបចំនៅពេលល្ងាចនៅបរិវេនមុខផ្ទះរបស់ ជុងហ្គុក នេះ ។ តាំងពីមានកូននេះមកផ្ទះក៏អ៊ូអរសម្លេងក្មេងសើចនិងយំត្រហឹងពេញផ្ទះទាំងហត់និងសប្បាយរីករាយមកតំណាលគ្នា ។
" រីករាយថ្ងៃកំណើតអាកូនកំពូលខូច "
" បងថាកូនបែបនេះយំទៀតឥឡូវហើយ "
" បើខូចមែនអាកាម៉ាប់ " ជុងហ្គុក សើចឡើងមក ។ កូនរបស់ពួកគេកាត់ទៅ ជុងហ្គុក ច្រើនទាំងមុខមាត់ និងសម្បុរសរភើក គេថ្លោះណាស់ពរម្តងៗចង់វៀចចង្គេះ អាយុមួយខួបគីឡូដល់ទៅ ១២គីឡូឯណោះ ។ អាណិតតែ ថេហ្យុង ទេរាងតូចល្អិតផងពរកូនទៅផ្សារម្តងៗចង់បាក់ដៃដោយសារកូនមួយនេះថ្លោះពេកពេលទៅផ្សារអ្នកណាក៏ខ្នាញ់និងកូននេះដែរ ចេះសើចដាក់គេគ្រាន់តែពេលគេយកគឺមិនតាមទេ តាមអ្នកផ្ទះប៉ុណ្ណោះ ។

To be continue...

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Where stories live. Discover now