SKIP
ពេលល្ងាចនៃថ្ងៃខួបកំណើតកូនប្រុសរបស់ យ៉ុនហ្គី ថេហ្យុង និង ជុងហ្គុក បានមកដល់តាំងពីមេឃភ្លឺ ដើម្បីជួយមើលការខុសត្រូវផង ។ កម្មវិធីរៀបចំធំដែលមានភ្ញៀវច្រើនគឺអាម៉ារបស់នាយចង់ធ្វើធំ ដើម្បីចៅប្រុសតែម្នាក់របស់គាត់ ។ ជីមីន មិនបានមកទេគេជាប់ប្រលង ពិតជាគួរអោយស្តាយណាស់ ប៉ុន្តែទម្រាំខួបកូន ថេហ្យុង គេអាចនិងរៀនចប់ហើយទេដឹង?
" សួរស្តីហ៊ា "
" មកលឿនណាស់ "
" យើងមកជួយ "
" ជួយចាប់តែកូនអោយយើងបានហើយ "
" រពឹសមែនទេ ស្កាយ " ថេហ្យុង អោនមកនិយាយជាមួយក្មេង ។
" អត់ទេពូៗ "
" អញ្ចឹងទៅជាមួយពូណា "
" ពូៗ ចុះ មីនមីន? "
" គេនៅចាំ ជីមីន បានទៀតឬ? "
" រឿងអីចាំមិនបានបើឆ្លៀត Call ទៅលេងរហូត "
" ស្រលាញ់ Mommy ថ្មីឬអាល្អិតកំហូច " ជុងហ្គុក
" មីនមីន មិនមកទេ មីនមីនរវល់រៀន "
" តែ ស្កាយ អត់រៀនពេលយប់ទេ "
" អត់រៀនពេលយប់មិនពូកែទេ "
" ហ្អរ~~~ "
" និយាយលេខទេ តោះទៅតាមពូ " ថេហ្យុង កាន់ដៃក្មេងទៅឆ្ងាយដៃមនុស្សចាស់កុំអោយទើសទាល់ ។ ជុងហ្គុក និង យ៉ុនហ្គី នៅនិយាយគ្នា បន្តិចរួច យ៉ុនហ្គី ចាប់ផ្តើមទទួលភ្ញៀវបណ្តើរៗ នាយទៅយកកូនមកវិញដើម្បីទទួលភ្ញៀវ ចំណែកឯ ជុងហ្គុក មិនហ៊ានទៅណាចោល ថេហ្យុង នោះទេ ។
" ថេហ៍...អូនចង់ញាំអី? "
" ចង់ញាំអីក៏បានដែលស្រស់ៗ ស្រស់មាត់ "
" អញ្ចឹងបងយកទឹកក្រូចច្របាច់និងផ្លែឈឺចុះ យប់បន្តិចចាំញាំបាយ "
" អត់ទេ ចាំទៅញាំនៅផ្ទះវិញស្រួលជាង យ៉ាងណាពួកយើងមិននៅដល់យប់ពេកមែនទេ? "
" បែបនោះក៏បាន អង្គុយចាំបងត្រង់នេះហើយ " ជុងហ្គុក ងើបចេញទៅផុត ហូស៊ុក និងប្អូនស្រីរបស់ នាយបានចូលមក ។
" សួរស្តី ថេហ្យុង "
" ពេទ្យជុង អ្នកនាងខារី សួរស្តី "
" ចា៎ "
" សុំអង្គុយផងណា "
" បានស្រាប់ហើយ "
" អរគុណ! ចុះឯណា ជុងហ្គុក? "
" គាត់ទៅរកអីអោយខ្ញុំញាំបន្តិចនិងណា "
" ជុងហ្គុក យកចិត្តទុកដាក់និងឯងណាស់ "
" ក៏តាំងពីដើមមក មុនរៀបការទៀតផង គ្រាន់តែថា ឃ្លានកណ្តាលយប់ក៏គាត់ទិញអោយដែរ "
" មែនហើយដូចខ្ញុំធ្លាប់និយាយអញ្ចឹង បាន ជុងហ្គុក ជាប្តីមានតែសំណាង "
" មែនហើយ ហិហិ " ថេហ្យុង សើចតិចៗ យល់ថាខ្លួនមានសំណាងពិតមែនដែលបាននាយជាស្វាមី ។
" ហេ...អាពេទ្យ! មកពីពេលណា? " ជុងហ្គុក មកវិញជាមួយទឹកក្រូចនិងចានផ្លែឈើ ។
" មកដល់មិញនេះទេ ព្រោះរវល់ទើបតែហើយដៃ ពីល្ងាចមិញ "
" រវល់ដូចឯងកាលមានប្រពន្ធនិងគេទៅ? " ជុងហ្គុក ទម្លាក់ខ្លួនអង្គុយជាប់ប្រពន្ធនិងហ៊ុចទឹកក្រូចអោយគេញាំ ។
" បើដល់គូរគេទៅរកយើងដល់មន្ទីរពេទ្យហើយ "
" ជឿជាក់ណាស់ណ៎ "
" ត្រូវហើយ "
ពួកគេបន្តការនិយាយគ្នាលេងដល់យប់ម៉ោង ប្រហែល 7 កន្លះ កម្មវិធីកាត់នឆ្លងរួចរាល់ភ្ញៀវក៏នាំ គ្នាទៅវិញបណ្តើរៗ រហូតដល់ម៉ោង 8យប់កូនរបស់ យ៉ុនហ្គី ក៏ឡើងទៅគេងជាមួយអាម៉ារបស់គេបាត់ នៅសល់តែមិត្តៗរបស់នាយបន្តការជប់លៀងផឹកសុី ជុំគ្នាអីបែបហ្នឹង ។ ជុងហ្គុក បានទៅជល់កែវជាមួយ មិត្តនាយនៅតុផ្សេងក្រោមការអនុញាតិពី ថេហ្យុង ។ នាយតូចអង្គុយចាំស្វាមីទៅវិញ តុរបស់គេគឺនៅសល់ ខារី ដែលចាំបងប្រុសរបស់នាងដូចគ្នា ។
" លឺថាមានទម្ងន់មែនទេ? "
" មែនហើយ គឺ 2ខែ "
" អរ...រីករាយផង "
" អរគុណ...អុ៎...ម៉ោង8 ដល់ម៉ោងលេបថ្នាំហើយ " ថេហ្យុង ទាញថ្នាំចេញពីការបូប ជាគ្រាប់ថ្នាំតូចពណ៌សរ ចៃដន្យលើតុអត់មានទឹកសុទ្ធទេ មានតែទឹកក្រូចទើបគេទុកថ្នាំដែលបេះចេញមួយគ្រាប់នោះនៅលើតុសិន ។
" គ្មានទឹកទេ? "
" នៅក្នុងផ្ទះប្រហែលមាន ចាំខ្ញុំទៅរកអោយ "
" មិនអីទេ ខ្ញុំទៅខ្លួនឯង " ថេហ្យុង ថាហើយក៏ងើប ដើរទៅក្នុងផ្ទះរកទឹកមួយសន្ទុះ ក៏មកវិញជាមួយទឹក មួយដប ។ នាយតូចមកដល់តុវិញ អង្គុយចុះទាញថ្នាំ ដែលបេះទុកលើតុមិញនេះមកលេប ។
មួយស្របក់ប៉ុណ្ណោះថ្នាំដូចជាចេញជាតិខុសប្រក្រតីវាដូចជាក្តៅក្នុងពោះ ក្តៅដល់ថ្នាក់ចុកដល់ទ្រាំលែងបាន ។
" អ...អ៊ួយ... " ថេហ្យុង ទប់ព្រោះខ្លួនឯង ចុកៗខ្លាំង ជាងការមាន heat របស់គេចុកដល់ស្រែកមិនចេញ ។
" ថេហ្យុង...តើ...កើតអី? "
" ជុងហ្គុក ជួយអូនផង " ថេហ្យុង ប្រឹងស្រែកឡើង ប្រឹងទប់ពោះដល់បែកញើសទោះអាកាសធាតុត្រជាក់ ។ អ្នកជាប្តីក្រោយលឺប្រពន្ធស្រែកហៅក៏ ប្រញាប់រត់មកភ្លាម ។
" ថេហ៍...អូនកើតអី? ថេហ៍... "
" ចុក...ចុកណាស់ ជុង...អូនចុកពោះ...អា៎... "
" អាពេទ្យ ជួយផង "
" មានរឿងអី? " ហូស៊ុក ប្រញាប់មកជួយមើល ។
" ថេហ៍..."
" អ៊ួយ...ឈឺ...ចុក...ចុកណាស់ ជុងហ្គុក ជួយអូនផង "
" ឆាប់នាំគេទៅពេទ្យឆាប់ឡើង " ហូស៊ុក រហ័សរត់ទៅមុនយកឡានរបស់នាយបើកចេញមក ជុងហ្គុក ជាអ្នកលើកបីប្រពន្ធនាយរត់ទៅឡានដែល ហូស៊ុក បើកចេញមកចាំ ។ ឡានប្រញាប់បើកចេញទៅពេទ្យដែលនៅទីនេះដោយ ហូស៊ុក ជាអ្នកពិនិ្យ ដោយផ្ទាល់បើមានអីមិនស្រួលនាយក៏បញ្ចូនទៅ ពេទ្យធំដែលនៅឯក្រុង ។
To be continue....
.
YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
Taehyung សំណព្វចិត្ត : ភាគទី28
Start from the beginning
