ភាគទី១១

Start bij het begin
                                    

ស៊ុលអាអង្គុយនៅបន្ទប់ធ្វើការផ្ទាល់ខ្លួនក្នុងមន្ទីពេទ្យកំពុងតែអង្គុយពិនិត្យឯកសាររបស់អ្នកជម្ងឺមួយចំនួន ភ្លាមនោះសម្លេងគោះទ្វារក៏បានបន្លឺឡើងរួចលិចចេញនូវវត្តមានគិលានុបដ្ឋាយិកាម្នាក់បានដើរចូលមកក្នុងដោយមានឯកសារមួយនៅក្នុងដៃ។

"ដុកទ័រហ្យុនជុង នេះគឺជាលទ្ធិផលDNAរបស់លោកជុងវ៉ុននិងអ្នកនាងស៊ុលហ្គី" គិលានុបដ្ឋាយិកានោះបានហុចឯកសារមួយច្បាប់នោះឲទៅស៊ុលអាហើយនាងទទួលឯកសារនោះរួចបើកវាយកមកអាន។

"លទ្ធិផលឈាមមិនដូចគ្នា... នេះជាឯកសារក្លែងក្លាយដែលខ្ញុំឲរៀបចំនោះមែនទេ?" ស៊ុលអាឃើញលទ្ធិផលនោះមានឈាមមិនដូចគ្នាទើបគិតថាឯកសារនោះបានក្លែងទុកសម្រាប់យកឲអាយរីន។

"ចាស៎មិនមែនទេដុកទ័រនេះគឺជាលទ្ធិផលពិតៗ ពួកគេគ្មានឈាមដូចគ្នានោះទេ!" ឮសម្ដីគិលានុបដ្ឋាយិកានិយាយភ្លាមស៊ុលអាជ្រួញចិញ្ចើមឡើងដោយមានការងើយឆ្ងល់ ក្រែងគេជាឪពុកកូននឹងគ្នាមែនទេ ម្ដេចនឹងអាចមានឈាមខុសគ្នាទៅ?

"ខ្ញុំថានាងច្រលំទេដឹង វាមិនអាចទេគេជាឪពុកកូននឹងគ្នាម្ដេចនឹងមានឈាមខុសគ្នាកើតទៅ?" ស៊ុលអាពិតជាមិនយល់ពិតមែន វាអាចនឹងមានការយល់ច្រលំណាមួយហើយវាមិនអាចទៅជាបែបនោះបានទេ។

"តែវាជាលទ្ធិផលពិតមែនណា ខ្ញុំមិនច្រលំទេ!"

"វាទៅជាអ៊ីចឹងបានយ៉ាងម៉េច? ហ៊ឺយ... មិនអីទេខ្ញុំដឹងហើយថាត្រូវធ្វើយ៉ាងម៉េច" ស៊ុលអាតបទៅគិលានុបដ្ឋាយិការនោះរួចនាងក៏ដើរចេញទៅបាត់ ស៊ុលអាទាញទូរស័ព្ទដៃរួចចុចខលទៅអ៊ុនសូ។

[...]

ក្រលេកមកមើលស៊ុងវ៉ាន់និងស៊ូយ៉ុងវិញ ពួកគេកំពុងអង្គុយនៅក្នុងកន្លែងមួយដែលជាកន្លែងសម្រាប់សិស្ស-និស្សិតមកធ្វើស្វ័យសិក្សារៀនសូត្រដោយខ្លួនឯង ស៊ុងវ៉ាន់ត្រូវបាននាយកសាលាសុំឲគេជួយបង្រៀនស៊ូយ៉ុងក្រោមការបង្គាប់របស់លោកដុងយ៉ុកដោយគាត់ឃើញការសិក្សារបស់ស៊ូយ៉ុងខ្សោយពេក ដូច្នេះមានតែវិធីនេះហើយដែលជួយឲស៊ូយ៉ុងរៀនពូកែ។

"ខ្ញុំពន្យល់នាងម្ដងទៀតណា បើមិនយល់ទេខ្ញុំឈប់បង្រៀននាងហើយ!" គ្រាន់តែស៊ុងវ៉ាន់និយាយនេះក៏ដឹងស្រាប់ទៅហើយថាស៊ូយ៉ុងមិនមានអារម្មណ៍រៀនឡើយ ធ្វើឲស៊ុងវ៉ាន់ខឹងនឹងនាងជាខ្លាំង។

"ខ្ញុំប្រាប់ហើយថាខ្ញុំមិនរៀនទេ គ្មានអ្វីមកធ្វើឲខ្ញុំផ្លាស់ប្ដូរចិត្តបានទេ!" ស៊ូយ៉ុងនិយាយទាំងក្រាបក្បាលលើតុ។

"នាងមិនអាចធ្វើបែបនេះបានទេ នាងត្រូវតែរៀនណា បើនាងមិនរៀនតើនាងមានចំណេះឯណាសម្រាប់ប្រើប្រាស់ទៅថ្ងៃមុខ?"

"ទុកប្រើប្រាស់? ខ្ញុំសុខចិត្តគ្មានវិញល្អជាង ទោះមានចំណេះហើយក៏គ្មានសិទ្ធិធ្វើការអ្វីដែលខ្លួនស្រឡាញ់ដដែល!" គិតថានាងមិនចង់មានចំណេះមែនទេ? តាមពិតទៅនាងចង់រៀនណាស់តែដោយសារតែប៉ានាងជាមេជួញដូរគ្រឿងញៀន ដូច្នេះហើយនាងរៀនដើម្បីអ្វី? មានចំណេះហើយទៅបន្តជំនួញដ៏ថោកទាបនេះដដែលនាងសុខចិត្តល្ងង់ជាជាងបំផ្លាញសង្គមជាតិ។

"នាងចង់បានន័យថាម៉េច? អ្នកណាទៅដែលមកបិទសិទ្ធិនាងនោះ?"

"បើខ្ញុំប្រាប់នាង នាងជឿខ្ញុំទេ?"

"វាមិនស្ថិតលើជឿមិនជឿនោះទេ ឬក៏នាងមានរឿងអ្វីលាក់បាំងពីក្រោយការរៀនរបស់នាងមែនទេ?"

"អឺ...គឺ..."

[KH] Fake Guard // Seulrene [Season 1]Waar verhalen tot leven komen. Ontdek het nu