ជុងហ្គុក សង្ងំនៅក្នុងបន្ទប់ជាមួយ ថេហ្យុង មិនចុះ មកក្រោមទើបម៉ាក់នាយឡើងទៅហៅអោយញាំ បាយតែនាយមិនចង់ញាំចោល ថេហ្យុង នោះទេ គាត់ក៏មិនបង្ខំតែត្រូវចេញក្រៅបន្តិចជាមួយប៉ារបស់នាយ ។ រសៀលបន្តិចដែរ ថេហ្យុង ភ្ញាក់ពីគេងវិញ ក៏ឃើញម៉ាក់ ជុងហ្គុក នៅទីនេះគាត់ឡើងមកមើល គ្រែងឡ៎រ ថេហ្យុង អាចនិងឈឺគ្រុន ។
" ម៉ាក់? "
" ភ្ញាក់ហើយហេសកូន! លឺ ជុងហ្គុក ថាកូនមិនស្រួល ខ្លួននោះយ៉ាងម៉េចទៅហើយ? ត្រូវការញាំថ្នាំទេ? "
" ខ្ញុំមិនបានកើតអីខ្លាំងទេម៉ាក់ "
" មិនអីល្អហើយ ឃ្លានទេ? ម៉ាក់អោយគេរៀបចំបាយទឹកអោយ "
" ចុះ.... "
" ជុងហ្គុក មែនទេ? គេមិនទាន់ញាំព្រោះនៅចាំកូនឯងនិងណា ចុះទៅក្រោមទៅ "
" មិនបាច់ទេម៉ាក់ នេះខ្ញុំយកមកហើយ " ជុងហ្គុក បានចូលមកជាមួយថាសអាហារ ។
" ហៃយ៉ា...បម្រើដល់បន្ទប់តែម្តង "
" ព្រោះ ថេហ៍ ពិបាកចុះឡើងណាម៉ាក់ "
" កាលលើកដំបូងប៉ាក៏ថ្នមម៉ាក់អញ្ចឹងដែរ! តាមសម្រួលចុះណាម៉ាក់ទៅវិញហើយ "
" បាទម៉ាក់ "
អ្នកស្រីចន ចេញទៅវិញ ជុងហ្គុក ឡើងមកអង្គុយ គេមគ្រែដើម្បីសួរនាំប្រពន្ធរបស់នាយ ។
" អូនយ៉ាងម៉េចហើយ? "
" ឃ្លាន "
" នេះញាំបាយសិនទៅ "
" អរគុណ លោកញាំដែរទៅ "
" បងដឹងហើយ " ជុងហ្គុក រៀបចំអោយ ថេហ្យុង ញាំបាយបានស្រួលបួល ។ ក្រោយញាំហើយនាយលើកចុះទៅវិញ ក្រោយមកនាយក៏នៅកំដរ ថេហ្យុង បន្តទៀតទោះ ថេហ្យុង ដេញទៅណាក៏មិនទៅដែរ ថ្ងៃនេះសឹងពេកមួយថ្ងៃមិនបានទៅណាសោះ ។
យប់ទៅហើយ ជុងហ្គុក ឡើងមកបន្ទប់នាយវិញ ដើម្បីសម្រាក ថេហ្យុង ដូចជាលែងអីហើយស្អែកនាយត្រូវទៅឃ្លាំងវិញ ។ ឡើងមកចំពេល ថេហ្យុង ចេញពីបន្ទប់ទឹកល្មមតែគេស្លៀកពាក់រួចរាល់ហើយ។ ជុងហ្គុក មិននិយាយអីដើរហួសទៅបន្ទប់ទឹកសម្អាត ខ្លួនមុននិងចូលគេង ។
" ថេហ៍ បង... "
" កុំប៉ះខ្ញុំ "
" ហាស? "
" យប់នេះហាមគេងប៉ះខ្ញុំ "
" ថេហ៍... "
" កុំប៉ះ កុំខិតមកជិះខ្ញុំ យប់នេះគេងកៀនឆ្ងាយបន្តិច "
" អូនហា៎... "
" មិនអញ្ចឹងខ្ញុំទៅគេងកន្លែងផ្សេង "
" បានៗ គេងបែបនេះក៏បាន បងបិទភ្លើងហើយ "
ថេហ្យុង មិនតបគេគេងបែរខ្នងដាក់នាយ ជុងហ្គុក ក៏អាចយល់ដែរអោយធ្វើមិចតាមអារម្មណ៍គេមិន ទាន់មានតែទ្រាំ ។
ព្រឹកថ្ងៃថ្មី...ថេហ្យុង ភ្ញាក់ពីគេងលឿនព្រោះតែ ម៉ាក់គេផ្តាំហើយផ្តាំទៀតទើបត្រូវធ្វើយ៉ាងណា ភ្ញាក់ អោយលឿនជាង ជុងហ្គុក ។ តែអ្វីដែលគេភ្ញាក់ផ្អើល នៅពេលព្រឹកនោះគឺគេកំពុងគេងអោប ជុងហ្គុក អោយធ្វើមិចមនុស្សទម្លាប់គេងអោប ។
" ម៉េចទៅជាអញ្ចឹងវិញ? " ថេហ្យុង លួចបន្ទោសខ្លួនឯងដែលហាមគេពីយប់តែខ្លួនបែរជាអោបគេទៅវិញ សំណាងដែលភ្ញាក់មុន ថេហ្យុង ប្រញាប់ រត់ទៅបន្ទប់ទឹកយ៉ាងលឿន ជុងហ្គុក ក៏លួចញញឹម ព្រោះនាយមិនដែលភ្ញាក់ពីគេងក្រោយ ថេហ្យុង ស្រាប់ហើយ ។
To be continue....
ВЫ ЧИТАЕТЕ
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Мистикаទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
Taehyung សំណព្វចិត្ត : ភាគទី19
Начните с самого начала
