ថេហ្យុង មកដល់ផ្ទះស្ងាត់ក៏ឡើងទៅសង្ងំនៅក្នុងបន្ទប់ គេបាន Call ពិភាក្សាជាមួយ ជីមីន ក្រោយមកគេក៏យំ ពេលលឺយោបល់ខ្លះៗរបស់ ជីមីន ដែលបានប្រាប់មកគេ ។
" រឿងនេះដែលយើងចង់សួរ! ហេតុអីឯងត្រូវតាមចិត្ត ដេវីត? ឯងជិតរៀបការហើយណា ថេហ៍ "
" យើងមិនបានដឹងរឿងសារនោះពិតមែន "
" ឯងគួរនិយាយអោយច្បាស់ បែកគឺបែកអោយដាច់ ឯងធ្វើបែបនេះចុងក្រោយឯងនិងបាត់បង់ទាំងពីរ "
" ..... " ស្ងាត់ ។
" បើជាយើងក៏ខឹងដែរ ថេហ៍! ប្រពន្ធខ្លួនលេងសារជាមួយសង្សារស្អីអញ្ចេះ? បងស្រលាញ់អូន...ព្រះ អើយ " ជីមីន ក៏តឹងទ្រូងណាស់ដែរ ។
" អោយធ្វើមិច? "
" សុំបែក ដេវីត ឬផ្តាច់ពាក្យនិង បងប្រុស ជុងហ្គុក "
" តែយើងមិនអាច.... "
" យើងអត់បង្ខំទេ តែឯងកុំធ្វើរឿងដែលស្តាយ ក្រោយ "
" ហ៊ើយ..."
" គិតមួយៗទៅ "
" ..... " ស្ងាត់ ។
" ដេវីត ទៅបាត់ហើយគាត់អាចនិងជួបអ្នកណាទៀតក៏មិនដឹង? គាត់អត់មានចង់ច្បាស់លាស់ជាឯងទេ ឯងសាកគិតមើលទៅតើមានមនុស្សប្រុសប៉ុន្មាននាក់ហ៊ានបើកជំហរនិងច្បាស់លាស់ជាមួយមនុស្ស ប្រុសដូចគ្នានោះ? បើគេព្រមតើគ្រួសារគេព្រមដូចគ្រួសាររបស់បងប្រុស ជុងហ្គុក ឬអត់? "
" តែគេមិនជឿចិត្តយើង "
" ចុះឯងធ្វើអោយគេសង្ស័យឬអត់? "
" អឺ...ឯងអត់មានកាន់ជើងយើងសោះ "
" យើងចង់អោយមិត្តរបស់យើងបានល្អនោះអី "
" យើងដឹងហើយ! អរគុណឯង ប៉ុណ្ណឹងចុះ " ថេហ្យុង ឈប់និយាយហើយបន្តការគិតរបស់គេ ។ យល់ថាខ្លួនក៏ខុស គេស្រែកថាអោយនាយទាំងមិនដឹងថានាយមានបំណងអ្វីថ្ងៃមិញនេះ គេភ្លេចទូរសព្ទ នាយអាចនិងចង់យកទុកអោយតែក៏បានឃើញសារ នោះក៏ថាបាន ទោះនាយចង់មើលតែនាយមិនអាច ដោះសោរបាននោះ ។ គិតចង់សុំទោសតែមាត់វារឹង និយាយមិនចេញទេ ។
SKIP
ជុងហ្គុក បានត្រលប់មកដល់ផ្ទះនៅពេលយប់ នៅមានក្លិនស្រារជាប់ខ្លួនទៀតផង ។
" ទើបមកពីណាកូន? " អ្នកស្រីចន កំពុងអង្គុយញញឹមពេលឃើញរូបដែល ថេហ្យុង បានបង្ហោះនៅ ក្នុង Twitter នោះ ។
" មកពីផ្ទះមិត្តណាម៉ាក់ "
" មានផឹកស្រារផង? "
" យ៉ុនហ្គី ទើបនិងមកក៏កំដរផឹកបន្តិចទៅ ខ្ញុំសុំទៅសម្រាកសិនហើយ "
" នែ៎ៗ ឈប់! "
" បងមានការអី? "
" ឯងទៅគម្រាម ថេហ្យុង អោយផុសរូបជាមួយឯងមែនទេ? "
" គម្រាមស្អី? ចំមែន! " ជុងហ្គុក កំពុងអារម្មណ៍មិនល្អ ផងមកនិយាយបែលវ៉ល់ជិតនាយខឹងបន្ថែមឥឡូវហើយ ។
" យ៉ាងមិចវានិងម៉ាក់? "
" ស្រវឹងហើយមើលទៅ "
" តោះអូនទៅគេង អោយ ជុងស៊ុក នៅតែឯងទៅ "
" អេ....ប៉ា! ខ្ញុំចង់គេងជាមួយប៉ាដែរ "
" មិនអោយគេង "
" ណាប៉ាណា...ម៉ាក់កូនគេងដែរ "
" កូននេះ " អ្នកស្រីចន ហួសចិត្តនិងកូនច្បងគាត់តាម សុំគេងជាមួយរហូតកញ្ចាក់ក្បាលហើយនៅតាមគេងអោបលោកប៉ារហូត នាយស្រលាញ់ប៉ានាយខ្លាំងណាស់ ។
ថ្ងៃបន្ទាប់ ជុងហ្គុក ទៅឃ្លាំងពីព្រឹកនាយបានញាំ បាយមុនគេមិនចង់អោយគេមកអំពុលទុកនិងខ្លួនដូច ដែល ថេហ្យុង និយាយថាអោយនាយនោះទេ ។ ជាធម្មតា ជុងហ្គុក មិនសូវជាចាប់អារម្មណ៍ Social media នាយនៅតែមិនបានដឹងពីរូបដែល ថេហ្យុង បង្ហោះនោះ មកជួប ខារី ក៏នាងមិនបាននិយាយអីដូចគ្នា ។ រហូតពេញមួយថ្ងៃដែលនាយមិនចេញទៅ ណាមិនប៉ះទូរសព្ទ មិនបានឃើញមុខ ថេហ្យុង ។ ចំណែក ថេហ្យុង គេបានទាក់ទងទៅមិត្តរបស់គេ កាលរៀនវិទ្យាល័យនៅទីនេះដើម្បីកំដរគេចេញ ក្រៅនៅមានរឿងខ្លះដែលចង់ធ្វើតែម៉ាក់គេនិងមិន អនុញាតិអោយគេចេញក្រៅម្នាក់ឯងនោះទេ ។ ម្សិលមិញមិនបានញាំបាយល្ងាច ព្រឹកមិញញាំបានតែបន្តិច ទម្រាំបញ្ចប់កិច្ចការជាមួយមិត្តគឺម៉ោង 9យប់ឯណោះទើបមកវិញ តែមិត្តរបស់គេនោះជា មនុស្សស្រីទេ ។ ដោយសារស្មានថា ថេហ្យុង ញាំបាយក្រៅទើបអ្នកផ្ទះមិនបានត្រៀមអីអោយគេញាំទេ ។ មកដល់ផ្ទះគ្មានអីញាំ ថេហ្យុង ក៏សម្រេចចិត្ត ឡើងទៅគេងទាំងពោះទទេ បានត្រឹមផុសថាឃ្លាន គ្រែងឡ៎មានគេប្រាប់កន្លែងណាមានរបស់ញាំឆ្ងាញ់ៗ និងបានចេញទៅទិញទាំងយប់ ។
ជុងហ្គុក វិញមកដល់ផ្ទះញាំបាយហើយក៏ឡើងទៅគេង មុនពេលចូលគេងក៏បើកទូរសព្ទចូល Social បំណងចង់ទាក់ទងទៅមិត្តឆ្ងាយៗរឿងមង្គល ការរបស់នាយចៃដន្យក៏បានឃើញរូបនោះ ថេហ្យុង ផុសរូបខ្លួនឯងជាច្រើនសន្លឹកនិងរូបចុងក្រោយជារូបថតជាមួយនាយព្រមជាមួយ Caption ថា អរគុណ ។ ជុងហ្គុក លួចខឹងនិងខ្លួនឯងដែលខឹងប្រចណ្ឌគេអោយគ្មានហេតុផល តើគេអាចអោយ នាយបាននិយាយថាសុំទោសទេ? នាយមើលបន្តក៏ បានឃើញ ថេហ្យុង ផុសថាឃ្លាន ។ នាយមិនបង្អង់ ទាញអាវក្រៅមកស៊កពីលើអាវគេងយប់របស់នាយ ចុះមកទាញម៉ូតូជិះចេញទៅទាំងយប់ នេះម៉ោងជិត 10 ទៅហើយអ្នកផ្ទះនាយក៏គេងអស់ហើយដែរ ។
មួយសន្ទុះក្រោយ ជុងហ្គុក ជិះម៉ូតូមកដល់ឈប់នៅមុខផ្ទះរបស់ ថេហ្យុង ផ្ទះបិទភ្លើងអស់ហើយនៅ ឡើយតែបន្ទប់របស់ ថេហ្យុង មួយ ។ ជុងហ្គុក ឈប់ មួយសន្ទុះទម្រាំដាច់ចិត្តឆាតទៅ ថេហ្យុង ព្រោះនាយមិនស្គាល់លេខទូរសព្ទរបស់គេទេ ។ ឆាត លោតចូលក្នុងទូរសព្ទរបស់ ថេហ្យុង ដែលកំពុងគេង ពេបមាត់ឃ្លាននោះ ជារបស់ ជុងហ្គុក ដែលប្រាប់អោយគេចេញមកខាងក្រៅ ថេហ្យុង អើតមើលតាមបង្អួចឃើញថានាយនៅមុខផ្ទះទើបចុះទៅ ។
អាកាសធាតុត្រជាក់នៅពេលយប់នាយតូច ថេហ្យុង ចុះមកត្រឹមតែឈុតគេធម្មតាៗ ដើរមក បើកទ្វាររបងផ្ទះ ។
" លោក!! "
" នេះ..."
" ស្អីនិង? "
" យប់ហើយគ្មានអីលក់ទេ នៅសល់តែ Ttoboki នេះឯងអូនញាំហើយគេងទៅកុំអោយឃ្លាន " លឺហើយហាក់ដូចជារំភើបពេកទេដឹង? កណ្តាល យប់ហើយទិញអីមកអោយញាំ?
" អូ៎...អរ...អរគុណ " ថេហ្យុង លូកដៃទៅយកថង់ពីដៃរបស់ ជុងហ្គុក ទាំងអឹមអៀន ។
" ហឹម....... " នាយកំលោះដូចជារាងភ័យយ៉ាងម៉េច មិនដឹងទេ នាយចង់និយាយសុំទោសចំពោះរឿងថ្ងៃ មុនតែដូចម៉េចៗមិនដឹង?
" អឺ.....សុំទោស!! " ពីរម៉ាត់ដែលបន្លឺឡើងព្រមគ្នា ទាំងពីរនាក់កំពុងមើលមុខគ្នាទាំងអឹមអៀនដូចគ្នា រួចហើយក៏សើចព្រោះតែនិយាយព្រមគ្នាដូចណាត់ ទុកបែបនេះ ។
" ស្អែកចាំនិយាយគ្នា យប់ជ្រៅហើយ បងទៅវិញសិនហើយ! កុំភ្លេចញាំវា "
" អឹម! អរគុណម្តងទៀត " នាយតូចរត់ចូលក្នុងផ្ទះយ៉ាងលឿនផុតពីភ្នែកទើប ជុងហ្គុក ឡើងម៉ូតូទៅផ្ទះវិញ តែប៉ុណ្ណឹងគេងលក់ស្រួលហើយ ។
To be continue.....
YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
Taehyung សំណព្វចិត្ត : ភាគទី12
Start from the beginning
