ពេលអាណាព្យាបាលឈ្លោះប្រកែកគ្នា អ្នកដែលឈឺចាប់និងពិបាកជាងគេគឺជាកូនៗដែលមិនដឹងអី។ ជែកមកសម្ងំយំនៅលើគ្រែពេលដឹងថាប៉ារបស់គេគិតចង់លែងលះ ទោះជាមិនសូវមានពេលនៅក្បែរដេតឌី និងតែងតែឌឺដងគាត់ជាញឹកញាប់តែនាយក៏ចង់បានគ្រួសារពេញលេញ ចង់រស់ជួបជុំគ្នា មិនចង់បែកបាក់គ្នាឡើយ។
"ជែក! បានហើយ"
"ហឹកៗ បងប្រុស"
ជេយ៍ទាញប្អូនមកឱបដើម្បីលួងលោមពេលឃើញថាគេយំមិនឈប់។ នាយក៏ពិបាកចិត្តណាស់ដែរ តែបើលែងលះប៉ាអាចមានក្ដីសុខជាងនេះ នាយក៏គាំទ្រព្រោះគាត់លំបាកមកជាយូរហើយ នាយមិនចង់ឲ្យដោយសារតែកូនៗដូចជាពួកនាយ ធ្វើឲ្យគាត់បាត់បង់សេរីភាពរបស់ខ្លួនឯងនោះទេ។
"ពួកយើងកុំរារាំងប៉ាអី ប៉ាលំបាកព្រោះយើងច្រើនហើយ ឲ្យគាត់ធ្វើអ្វីដែលគាត់ចង់ធ្វើចុះ"
"តែខ្ញុំហឹកៗ ខ្ញុំចង់នៅជាមួយប៉ា ខ្ញុំមិនចង់នៅទីនេះទៀតទេ"
បើពួកគាត់លែងលះ កូនៗប្រាកដជាត្រូវជ្រើសរើសថានៅខាងណាមួយហើយ ចំណែកឯពួកនាយច្បាស់ណាស់ថាត្រូវតែទៅតាមប៉ា។ បងស្រីប្រហែលមិនបានដឹងលឺរឿងពួកគាត់ចង់លែងលះគ្នាទេ ព្រោះបន្ទប់គាត់ក៏រាងឆ្ងាយណាស់ដែរ មិនដូចពួកនាយដែលលួចចេញទៅស្ដាប់ការសន្ទនានោះទេ។
"បងដឹងហើយៗ ពួកយើងទៅនៅជាមួយប៉ាទាំងអស់គ្នា"
សូម្បីតែជេយ៍ខ្លួនឯងក៏ទប់ទឹកភ្នែកមិនបានដែរ តែនាយបានត្រឹមយំខ្សឹកខ្សួលស្ងាត់ៗ នាយមិនអាចទន់ជ្រាយនៅពេលនេះឡើយ។
"ខ្ញុំទៅរៀបចំអីវ៉ាន់ឲ្យហើយវិញល្អជាង"
ជែកសម្រេចចិត្តហើយថានឹងទៅតាមប៉ា ទើបនាយរូតរះទាញកូនវ៉ាលីរបស់ខ្លូនដើម្បីរៀបចំខោអាវចាកចេញពីទីនេះ។
"ពួកយើងរៀបចំជាមួយគ្នា"
ម្នាក់ៗយំបណ្ដើររៀបចំខោអាវបណ្ដើរព្រោះមិនដាច់អាល័យពីផ្ទះនេះ មិនចង់រស់គ្មានឪពុក ហើយរឹតតែស្ដាយរបស់របរទំនើបៗនៅក្នុងបន្ទប់ដែលមិនអាចយកទៅបាន។ តែយ៉ាងណា ក៏ពួកនាយតាំងចិត្តរួចហើយ ទោះត្រូវរស់នៅតោកយ៉ាកយ៉ាងណាក៏ដោយ ក៏នាយត្រូវតែទៅតាមប៉ាដែរ។
...
មនោសញ្ចេតនាប្ដីប្រពន្ធជាងដប់ឆ្នាំមកនេះ វាមិនអាចបំភ្លេចទៅងាយៗនោះទេ ទោះទង្វើរអាក្រក់គេមានច្រើនជាងទង្វើរល្អ ក៏ថេយ៍នៅតែចិត្តមិនដាច់ស្រលះពីចំណងស្នេហាមួយនេះ។ នាយបានស្ដាប់និងយល់ហេតុផលរបស់គេគ្រប់យ៉ាង ទោះកន្លងមកគេធ្វើបាបនាយច្រើនរាប់មិនអស់ តែរឿងមួយដែលនាយស្រលាញ់និងសុខចិត្តទ្រាំរស់នៅជាមួយគេ ព្រោះគេជាមនុស្សស្មោះត្រង់មិនដែលលួចលាក់ក្បត់នាយ ឬមាននរណាឲ្យនាយខូចចិត្តនោះទេ ទើបតែលើកនេះប៉ុណ្ណោះដែលមានរឿងធំដល់ថ្នាក់ឲ្យគេត្រូវបកស្រាយ។
ក្ដីស្រលាញ់របស់គេ នាយដឹងថាវានឹងធ្វើឲ្យនាយឈឺចាប់ បាត់បង់អស់សេរីភាព តែប៉ុន្មានឆ្នាំមកនេះ នាយនៅតែជ្រើសរើសរស់នៅជាមួយគេ មិនមែនត្រឹមតែដើម្បីកូន តែដើម្បីបេះដូងខ្លួនឯង គឺនាយស្រលាញ់គេ ស្រលាញ់ខ្លាំងណាស់។
ថេយ៉ុងប្រើពេលក្នុងបន្ទប់ទឹកជាយូរ ទម្រាំតែចេញមកវិញជាមួយអាវឃ្លុំជាប់ខ្លួន គិតថាងូតទឹកហើយនឹងទៅរកកូនៗបន្តិចតែពេលចេញមកពីបន្ទប់ទឹកក៏ឃើញរាងក្រាស់ឈរចាំ មិនដឹងតាំងពីពេលណា។
"បងចូលមកទីនេះយ៉ាងម៉េចបាន?"
"នេះជាផ្ទះបង បងមានកូនសោរគ្រប់បន្ទប់ទាំងអស់"
មនុស្សនេះ ពិតជាមិនចោលចរិតមែន នៅតែក្បាលរឹង យកតែចិត្តខ្លួនឯង បែបនេះឲ្យនាយឈប់ខឹងបានយ៉ាងម៉េច?
"ឆាប់ចេញទៅវិញទៅ អូនមិនចង់និយាយជាមួយបងទេ"
"ត្រូវគ្នាវិញទៅណា បងមិនចង់ឃើញអូនគេងយំទៀតទេ"
"មានន័យថាម៉េច? បងលួចចូលបន្ទប់អូនរាល់យប់ហេស?"
បើគេមិនបានចូលមកទីនេះ ម៉េចនឹងដឹងថាក្រោយឈ្លោះគ្នា នាយតែងតែលួចយំម្នាក់ឯងនោះ?
"បងបារម្ភពីអូនប៉ុណ្ណោះ"
"បងឯងគួរឲ្យស្អប់"
"ស្អប់បងមែនហេស? ចង់លែងលះជាមួយនឹងបងមែនហេស?"
គេដើរមកកាន់ជិតរហូតទាល់តែដេញថេយ៍ឲ្យទាល់ច្រកទល់ខ្នងទៅនឹងជញ្ជាំងថែមទាំងលើកដៃមកឃាំងមិនឲ្យគេចទៅណាទៀតផង។
"មែន! អូនស្អប់បង អូនចង់លែងលះ"
"តែថាទ្រព្យសម្បត្តិបងមានច្រើនណាស់ លែងគ្នាហើយប្រាកដជាត្រូវបែកចែកជាពាក់កណ្ដាល"
"អូនមិនត្រូវការលុយរបស់បងទេ អូនគ្រាន់តែចង់ចេញពីទីនេះ"
"ចេញទៅណា បើផ្ទះនេះបងបានស៊ីញ៉េផ្ទេរឲ្យអូនយូរហើយ"
"ផ្ទះនេះជារបស់អូនតាំងពីពេលណា?"
"តាំងពីពួកយើងចុះអ៊ីតាស៊ីវិលជាមួយនឹងគ្នា"
ផ្ទះនេះជារបស់នាយតាំងពីណាពីណីនាយមិនដែលដឹង មិនគិតថារបស់មានតម្លៃបែបនេះ គេហ៊ានប្រគល់ឲ្យនាយ។
"បាន! អូនយកតែផ្ទះនេះប៉ុណ្ណោះ ផ្ទះលំហែរ ខន់ដូដែលបងទិញទុកផ្សេងទៀត អូនមិនត្រូវការទេ"
"ចុះឡានមិនចង់បានទេហេស?"
"បើបងឲ្យអូនយកក៏បាន"
"បងនឹងចែកឲ្យអូនពាក់កណ្ដាល ចង់បានអីទៀត?"
"ក្រមហ៊ុនរបស់បង អូនមិនចង់បានទេ"
"បងបែកចែកជាមរតកទុកឲ្យកូនប្រុសរួចរាល់អស់ហើយ"
គេនិយាយងាយៗ យល់ព្រមងាយៗហាក់ដូចមិនមែនជាចរិតពិតរបស់គេនោះទេ ឬមួយក៏គេកែខ្លួនព្រមដោះលែងនាយមែន?
"ចែកទ្រព្យរួចរាល់អស់ហើយ ចុះកូនគិតយ៉ាងម៉េច?"
"កូនត្រូវតែនៅជាមួយអូន"
"ហឹស! កូនមានដល់ទៅ៣នាក់ អូនគិតចង់យកទាំងអស់ មិនគិតថាអយុត្តិធម៌ចំពោះបងពេកទេហេស?"
ថេយ៍ចាប់ផ្ដើមទំលាក់ទឹកមុខចុះគិតពីសម្ដីរបស់គេ ទោះជាយ៉ាងណាក៏ត្រូវបែកចែកកូនឲ្យគេខ្លះដែរ មិនអ៊ីចឹងគេប្រាកដជាមិនព្រមទេ។
"អ៊ីចឹង អូន... អូនព្រមឲ្យកូនម្នាក់ទៅបង"
និយាយពាក្យនេះហើយ ថេយ៍យល់ថាដូចត្រូវកាំបិតចាក់ចំដើមទ្រូង សូម្បីតែម្នាក់ក៏នាយមិនអាចបាត់បង់ដែរ។
"អូនចង់ចិញ្ចឹមពីរនាក់តែឯង? បងមិនព្រមទេ កូនត្រូវនៅខាងបងពីរនាក់"
"អូនសុំបដិសេដដាច់ខាត រឿងអីបងត្រូវបានកូនពីរនាក់?"
និយាយដល់រឿងនេះក៏ធ្វើឲ្យមួរម៉ៅភ្លាមទើបរាងតូចត្រូវប្រើកម្លាំងស្ដួចស្ដើងទះតប់ដើមទ្រូងគេដើម្បីបញ្ចេញកំហឹង។ រឿងអីហេតុអី គេមានសិទ្ធិចិញ្ចឹមកូនបានច្រើនជាងនាយនោះ?
"បើចែកគ្នាមិនដាច់ លែងលះម៉េចនឹងកើត? ឬចង់ឡើងដល់តុលាការ?"
"មិនឡើងទេ!"
បើឡើងតុលាការ គ្មានសង្ឃឹមឡើយថានាយអាចនឹងប្ដឹងឈ្នះគេ!
"អ៊ីចឹងធ្វើបែបនេះវិញ"
"បងចង់យ៉ាងម៉េច?"
ជេឃេញញឹមចុងមាត់មុនចាប់លើករាងតូចឡើងច្រកកៀវលើចង្កេះរឹងមាំ មិនថាអ្នកម្ខាងទៀតចង់រើខ្លាំងប៉ុណ្ណាក៏គេមិនព្រមលែង។
"ងាយទេ អូនមានកូនឲ្យបងម្នាក់ទៀតមក ដល់ពេលនោះយើងអាចចែកកូនម្នាក់ពីរស្មើគ្នានិងលែងលះតាមសម្រួលបានហើយ"
"មានកូនម្នាក់ទៀត?"
ឆ្លៀតពេលថេយ៍កំពុងតែគិតពិចារណាពីគំនិតគេ គេក៏ឆ្មក់លួចថើបថ្ពាល់រាងតូចពីម្ខាងទៅម្ខាងមិនចេះឆ្អែតឆ្អន់។
"ត្រូវហើយ! ចាំអូនបង្កើតកូនឲ្យបងម្នាក់ទៀត បងនឹងដោះលែងអូនឲ្យមានសេរីភាព អូនចង់បានអីក៏បងយល់ព្រមដែរ"
"បងនិយាយមែនហេស?"
"បងនិយាយម៉ាត់ណាម៉ាត់ហ្នឹង ប្រពន្ធសម្លាញ់"
ទឹកមុខប្រាកដប្រជារបស់គេធ្វើឲ្យថេយ៍លង់ជឿទាំងភ្លេចខ្លួន ភ្លេចថាគេជាមនុស្សបែបណាពីមុនមក។ ពេលភ្ញាក់ស្មារតីមកវិញ បបូរមាត់ក៏ត្រូវគេថើបញក់ញីគ្រប់គ្រងបានទៅហើយ។
"អឹម កុំអីណា"
"ព្រមនឹងបងទៅ បងនឹងមិនហិង្សាដាក់អូនទៀតទេ"
"អត់ទេ បងកុហក"
មិនហិង្សាតែក៏ចាប់បោចសម្លៀកបំពាក់នាយឲ្យដាច់ធ្លាក់រប៉ាត់រប៉ាយ ម៉េចមិនចាប់ដោះតាមសម្រួល?
ខ្លួនប្រាណស្រាលស្ញើកត្រូវគេលើកដាក់ទៅលើគ្រែ រៀបនឹងរុញភាពមហិមាចូលទៅហើយក៏ត្រូវថេយ៍ប្រកែករុញច្រានគេចេញម្ដងទៀត។
"សន្យាសិនមកថាបងនឹងដោះលែងអូនឲ្យមានសេរីភាព"
បើជាគេពីមុនប្រហែលមិននៅស្ដាប់ពាក្យអត់បានការរបស់នាយទេ តែពេលនេះគេប្រហែលតាំងចិត្តធ្វើប្ដីល្អពិតមែន ទើបមិនបានខឹងដែលនាយរារាំងគេ។
"អឹម បងសន្យា បងនឹងស្របតាមអូនគ្រប់យ៉ាង"
"អាស ឈប់ អឹម"
ប្រកែកមិនបានប៉ុន្មាន យូរទៅក៏ក្លាយជាសម្លេងថ្ងួចថ្ងូរពេញបន្ទប់ដែលទោះជាមិនព្រមពីដំបូង ក៏ជេឃេពង្វក់ថេយ៍ទាល់តែគេទន់ខ្លួនតាម ទើបល្បែងស្នេហ៍មួយនេះវាចេះតែបន្តរហូតទាល់តែអ្នកខាងក្រោមបាត់មាត់បាត់ក លែងស្រែកសូម្បីមួយម៉ាត់។
...
ព្រឹកឡើង បងប្អូនប្រុសទាំងពីរក៏នាំគ្នារៀបចំវ៉ាលីគិតចង់បបួលប៉ារត់ចេញពីផ្ទះជាមួយគ្នាតែម្ដង។ ម្នាក់ៗពិតមិនចង់ធ្វើបែបនេះទេ តែបើប៉ារស់នៅទីនេះមិនបាន នាយមានតែនាំគាត់រត់។
"ចាំបងជួយ"
ជេយ៍ជួយកាន់អីវ៉ាន់ប្អូនផង អូសវ៉ាលីផងត្បិតថាជែកមានរបស់ជាច្រើនដែលមិនដាច់ចិត្តទុកចោលនៅទីនេះ ទើបត្រូវយកទៅជាមួយ។ ម្នាក់ៗសោកសៅ ស្រពាប់ស្រពនចង់តែចេញទឹកភ្នែកតែពេលអូសវ៉ាលីមកដល់ជាន់ខាងក្រោមក៏ត្រូវភ្លឺភ្នែក ភ្ញាក់ផ្អើលនឹងរឿងចំពោះមុខ។
"អា៎ ពួកឯងរៀបអីវ៉ាន់គិតចង់ទៅណាហ្នឹង?"
ជែតដែលកំពុងតែអង្គុយញ៉ាំបបរគ្រឿងសមុទ្រសួរទៅប្អូនពេលឃើញពួកគេរៀបចំខ្លួនហំហានមានមួក មានអាវក្រៅ ស្រោមដៃផងអីផង នៅមានវ៉ាលីមួយទៀត។
"គឺ... អឺ... ពួកខ្ញុំ..."
ពួកគេទាំងពីរឆ្លើយលែងចេញពេលឃើញថាដេតឌីកំពុងសម្លឹងមុខពួកគេទាំងជ្រួញចញ្ចើម ហើយដែលកាន់តែប្រាប់មិនបាននោះគឺ ព្រោះបានឃើញប៉ាកំពុងអង្គុយញ៉ាំអីនៅភ្លៅដេតឌីដូចជាគ្មានរឿងអ្វីកើតឡើងកាលពីម្សិលមិញ។ មើលទៅស្អិតរមួតមិនដូចជាប្ដីប្រពន្ធដែលចង់លែងលះគ្នាទេ ឬមួយក៏ពួកគាត់ត្រូវគ្នាវិញហើយ? លឿនយ៉ាងនេះផង ត្រឹមមួយយប់? តើពួកគេគិតខុសឬត្រូវ?
"មានដំណើរកម្សាន្តជាមួយសាលាហេស បានជារៀបអីវ៉ាន់ច្រើនយ៉ាងនេះ?"
ជេឃេដឹងថាពួកគេដូចមិនសូវស្រួលតែក៏មិនបាននិយាយសួរនាំអីច្រើន ខ្លាចប្រពន្ធតូចដែលកំពុងមិនស្រួលខ្លួនបារម្ភពីពួកគេលើសដើម។
"បាទ ពួកខ្ញុំ... ត្រូវទៅដើរលេងជាមួយមិត្តរួមថ្នាក់"
បើជ្រុលជាអ៊ីចឹងទៅហើយ ជែកក៏ចាក់បណ្ដោយតែម្ដងទៅ យ៉ាងហោចណាស់ក៏ពួកគាត់ត្រូវគ្នាវិញដែរ នាយមិនចាំបាច់រស់នៅបែកបាក់បងប្អូន គ្រួសារនោះទេ។
"ម៉េចមិនប្រាប់ប៉ាសោះអ៊ីចឹង? ឲ្យប៉ាជួយជូនទៅសាលាដែរទេ?"
"មិនអីទេ គឺលោកគ្រូទើបតែខលមកប្រាប់ថារំសាយហើយ លែងទៅហើយ"
"អ៊ីចឹងមកញ៉ាំអីជាមួយគ្នាមក"
"បាទ ប៉ា"
ជែករត់ទៅឱបប៉ារបស់ខ្លួនទាំងក្ដីរំភើបព្រោះមិនគិតថាគាត់អាចព្រមផ្សះផ្សាជាមួយនឹងដេតឌីវិញនោះ។
"អរគុណប៉ានិងដេតឌី"
ជេយ៍ឱនគោរពទាំងពីរហាក់ដូចជាចង់អរគុណពួកគាត់ដែលព្រមត្រូវគ្នា មិនបានលែងលះគ្នាដូចអ្វីដែលពួកនាយគិត។ ជែកចូលទៅឱបអ្នកទាំងបីពេលឃើញដេតឌីបក់ដៃឲ្យទៅរក បន្ទាប់មកក៏មានជែតម្នាក់ទៀតដែលប្រជ្រៀតចង់ចូលទៅកណ្ដាលដើម្បីបានឱបគ្រប់គ្នា។
នាយគួរតែគិតត្រូវហើយមែនទេ ដែលយល់ព្រមទុកឱកាសមួយនេះឲ្យឪពុកកូនរបស់ខ្លួននិងជាមនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុត?
To be continued 💗
Admin ថាផុសតាំងពីយប់មិញតែភ្លេច 😢😢
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)