Ch44: គិតថាអូនជាអី?

5.4K 230 48
                                        

គ្រាន់តែបាយហើយមិនទាន់ ជេឃេក៏ចាប់ផ្ដើមចាត់ការប្រដៅកូនៗជើងល្អរបស់ខ្លួនម្ដង ព្រោះនាយមិនដែលអើពើពីពួកគេយូរហើយ គិតថាមានប្រពន្ធចិញ្ចឹមបីបាច់ស្រាប់ទើបមិនសូវខ្វល់ ណាមួយនាយក៏រវល់ផងកន្លងមក។ ថ្ងៃនេះ នាយត្រូវពិនិត្យមើលការសិក្សាពួកគេម្ដង កុំឲ្យថាជាធ្វើជាឪពុកគេតែមិនដឹងរឿងអ្វីសោះ។
"មួយៗបានសម្ដីណាស់ ចាំមើលរឿងរៀនពូកែដូចមាត់ឬអត់?"
នាយដាក់ខ្លួនលើសាឡុងដោយមានភរិយាអង្គុយក្បែរនិងមានកូនៗអង្គុយទល់មុខព្រមជាមួយសៀវភៅតាមដានការសិក្សាមកពីសាលាម្នាក់មួយ រង់ចាំឲ្យនាយពិនិត្យ។
"ជែក ដេវីលសុន"
ឈ្មោះពួកគេទាំងពីរសុទ្ធតែនាយជាអ្នកដាក់ឲ្យ។ កាលដឹងថាមានកូនប្រុសដំបូងនាយសប្បាយចិត្តខ្លាំងណាស់ ហើយពេលដឹងថាភ្លោះទៀតក៏កាន់តែរំភើប គិតថាពួកគេនឹងកាត់មករកនាយ ស្ដាប់នាយ ដើរតាមគន្លងនាយតែមកដល់ពេលនេះ គ្រប់យ៉ាងវាប្រែខុសការគិត។ ពួកគេកាត់មករកនាយដែរ តែកាត់រកតែអាចារិតរឹងក្បាល មិនស្ដាប់នរណាជាពិសេសតែម្ដង។
"អេ៎? មួយឆ្នាំៗ យើងចំណាយរាប់លានទាំងសាលាផង ស៊ីចាយផងហើយទៅរៀនជាប់លេខទី២? មួយថ្ងៃៗគ្មានធ្វើស្អីផង គ្រាន់តែរៀនសោះពិបាកម្ល៉េះ?"
"ឌែត! លេខ២ប្រចាំសាលា មិនមែនប្រចាំថ្នាក់ទេ"
ជែកតមាត់តកទាំងមិនសុខចិត្ត ថ្នាក់ចំណាត់ថ្នាក់ប៉ុណ្ណឹងទៅហើយគាត់នៅតែព្រម តើចង់ឲ្យនាយហក់លោតដល់ណាទៀត?
"កុំតមាត់! មើលកូនគេ គេជួយការងារប៉ាម៉ាក់ផង រៀនផងនៅបានលេខ១ ចុះឯង?"
រាល់ថ្ងៃខំធ្វើការសឹងគ្មានពេលសម្រាក សង្ឃឹមថានឹងរកបានជំហររឹងមាំទុកបន្សល់ឲ្យកូន មិនស្មានថាកូនៗធ្វើឲ្យនាយអស់សង្ឃឹមយ៉ាងនេះសោះ។ លោកព្រះ!
"ហើយឲ្យខ្ញុំយកលេខ១ម៉េចបាន? បើអាបងលេខ១បាត់ហើយហ្នឹង"
"ហ៊ឹម? ជេយ៍ កូនបានលេខ១មែនហេស?"
"បាទ"
"យូរហើយម៉េចមិនប្រាប់?"
"ឌែតអ្នកប្រាប់យើងថាកុំឲ្យតមាត់"
សម្ដីឪកូនគេគ្មានឲ្យចាញ់គ្នាអីបន្តិចសោះ បើម្ខាងដាក់មួយម៉ាត់ ម្ខាងទៀតក៏តដប់ម៉ាត់។
"បងកុំថាឲ្យកូនទៀតបានទេ?"
"ចេះតែកាន់តែជើងចឹង បានជាកូនពូកែតមាត់"
អស់ពីថាឲ្យកូន ក៏មកថាឲ្យនាយ! ថេយ៉ុងខាំមាត់ បិទភ្នែករម្ងាប់អារម្មណ៍ មិនចង់តមាត់តសម្ដីនឹងមនុស្សផ្ដាច់ការដូចជាគេទេ!
"ម៉េចមិនឲ្យកូនរៀនភាសាកូរ៉េផង? ក្រែងមានប៉ាជាជនជាតិកូរ៉េហេស?"
"គឺ... អូនឃើញកូនរៀនច្រើនម៉ោងដែរហើយ ទើបមិនចង់ឲ្យកូនមានបន្ទុកថែមទៀត"
ដើម្បីឲ្យពួកគេខ្លាំងពូកែសាកសមទទួលតំណែងជាអ្នកស្នងមរតកត្រកូលម៉ាហ្វៀ កូនៗនាយត្រូវរៀនតាំងពីព្រឹកទល់ថ្ងៃ ថ្ងៃទល់យប់។ អស់ពីរៀននៅសាលាក៏ត្រូវរៀនជំនាញការពារខ្លួនជាច្រើនទៀត បែបនោះហើយ ទើបនាយគិតថាបើកូនរៀនកូរ៉េមួយទៀត ពួកគេអាចនឹងលំបាក។
"ប្រាកដហើយហេសថាមិនចង់ឲ្យកូនចេះកូរ៉េ?"
សម្រាប់នាយ គឺគ្មានបញ្ហស្រាប់ទៅហើយទោះពួកគេមិនចេះក៏ដោយ តែថេយ៍វិញគឺចង់ឲ្យពួកគេចេះភាសាកំណើតខ្លួនខ្លាំងណាស់ គ្រាន់តែមិនហ៊ានហាមាត់និយាយ។
"បើប៉ាចង់ឲ្យពួកយើងរៀន យើងប្រាកដជាខំរៀន"
វិះនឹងទាល់គំនិតទៅហើយ សម្ដីរបស់ជេយ៍ក៏ធ្វើឲ្យនាយតូចមានសង្ឃឹម កាន់តែរំជួលចិត្តឡើងនិងអាណិតស្រលាញ់កូនលើសដើម ត្បិតគេជាក្មេងចេះគិតនិងកត្តញ្ញូចំពោះនាយណាស់។
"មែនហើយ ខ្ញុំក៏នឹងខំរៀនដែរ"
"កូននរណាអីក៏គួរឲ្យស្រឡាញ់យ៉ាងនេះ?"
"កូនប៉ាៗ"
និយាយហើយ កូនៗក៏ចូលមកឱបនាយ ដោយមានថេយ៍ត្រដាងដៃចាំទទួលកូនដូចគ្នា។ ឃើញប៉ានិងកូនពួកគេស្និទ្ធស្នាលនឹងគ្នា ជេឃេក៏មិនដាច់ចិត្តនឹងប្រាប់រឿងដែលនាយចង់បញ្ជូនកូនប្រុសទៅរៀនបន្តអនុវិទ្យាល័យនៅអង់គ្លេសដូចបងស្រីពួកគេដែរ។
"បើមានចិត្តចង់រៀនបែបហ្នឹង ថ្ងៃនេះពួកឯងនៅហាត់រៀនតៃខ្វាន់ដូជាមួយនឹងមនុស្សរបស់យើងទៅទាន់ទំនេរ"
នេះជាថ្ងៃអាទិត្យគួរជាថ្ងៃដែលពួកគេបានសម្រាក តែជេឃេបែជាឲ្យកូនទៅហាត់សមវាយតប់គ្នាទៅវិញ ធ្វើឲ្យថេយ៍រហ័សចេញមុខការពារកូនយ៉ាងលឿន។
មិញនេះ នាយស្មានថាគេកែប្រែគំនិត ទៅជាមនុស្សល្អជានាហើយតែគេនៅតែដដែល គេគិតចង់តម្រង់ទិសកូនដោយខ្លួនឯង បង្ខំកូនធ្វើអ្វីដែលគេមិនចង់ធ្វើ។
"លោកប្ដី... ថ្ងៃនេះជាថ្ងៃសម្រាកឲ្យកូនបានសម្រាកបន្តិចទៅ"
"ពេលយើងមិននៅ បណ្តោយកូនបែបនេះមែនទេ? អ៊ីចឹង បានជាកូនខូចអស់"
"ប៉ា/ប៉ា"
"បងកុំបង្ខំកូនពេកបានទេ កូននៅក្មេងនៅឡើយ"
បើមិនបាននៅកំដរកូនដោយខ្លួនឯងទេ គេគួរណាស់តែបណ្ដោយឲ្យកូនធ្វើអ្វីដែលពួកគេចង់ធ្វើ តែនេះបែជាប្រើអំណាចរឹតបន្តឹងសេរីភាពកូនដោយដាច់អហង្ការ។ គេគិតចង់ប្រើអំណាចមកប្រដៅ អប់រំកូនមិនបានទេ។
"កុំជំទាស់បញ្ជាយើង វាគ្មានប្រសិទ្ធភាពនោះទេ"
សម្ដីគ្រប់ម៉ាត់របស់គេសុទ្ធតែមានអំណាចដែលធ្វើឲ្យនាយមិនអាចប្រកែកបានតែចំពោះរឿងកូន នាយមិនអាចស្របតាមគេរហូតនោះទេ បើប្រឆាំងបាន នាយប្រាកដជាប្រឆាំង។
"លោកប្ដី..."
ពេលគេដើរចេញ រាងតូចក៏ជ្រើសទៅតាមគេដល់បន្ទប់ធ្វើការដោយទុកឲ្យកូនប្រុសទៅហាត់រៀនតាមបញ្ជារបស់គេសិន។ កូនប្រុសដែលគេចង់បានតាំងពីដំបូង គេបង្ខំពួកគេដល់ថ្នាក់នេះទៅហើយ ចុះទម្រាំកូនស្រីដែលគេមិនត្រូវការទៀត តើគេបានធ្វើដាក់កូននាយបែបណាខ្លះទៅ? កាន់តែគិត នាយកាន់តែនឹក កាន់តែបារម្មណ៍កូនស្រី។
រាងតូចដើរចូលសន្សឹមៗដល់តុធ្វើការរបស់គេ កន្លែងដែលគេចូលចិត្តមកសម្ងំបំផុត ហើយក៏ជាកន្លែងហាមឃាត់របស់គេដូចគ្នា។ នាយដឹងថាតាំងពីថ្ងៃដែលនាយក្បត់គេមក គេមិនអនុញ្ញាតឲ្យនាយចូលមកទីនេះ និងមើលឯកសាររបស់គេផ្ដេសផ្ដាសនោះទេ តែខ្លួននៅតែមានះចង់ចូលមករកគេទាល់តែបាន។
"ចូលមកធ្វើស្អី? ក្រែងធ្លាប់ប្រាប់មិនអ៊ីចឹងថាមិនឲ្យចូលមកទីនេះទៀត?"
គេនៅតែប្រកាន់ខឹងនឹងនាយដូចដើម ទោះពេលវេលាកន្លងផុតទៅយូរប៉ុណ្ណា ក៏គេមិនអាចកែប្រែមកទុកចិត្តនាយម្ដងទៀតបានឡើយ។
"អូនតាំងចិត្តមករកបងមែន គ្មានបំណងអ្វីផ្សេងទេ"
"នរណាទៅជឿមនុស្សធ្លាប់មានប្រវត្តិក្បត់ទៅ?"
តើគេមិនគិតលើកលែងឲ្យនាយទេហេស? រឿងក៏បានកើតឡើងយូរមកហើយ ពួកគេក៏មានកូនជាមួយគ្នាច្រើនទៀត ហេតុអីមិនព្រមចាប់ផ្ដើមជាមួយគ្នាសារជាថ្មី?
"អូនគ្មានគំនិតគិតក្បត់បងទៀតទេ តែ... បើបងមិនជឿក៏មិនអីដែរ អូនគ្រាន់តែមកនិយាយរឿងកូនជាមួយបង បងអាចមានពេលឲ្យអូនបន្តិចទេ?"
"និយាយមក"
"អូនចង់សុំបង កុំបន្ថែមម៉ោងសិក្សាឲ្យកូនទៀតបានទេ? ពួកគេក៏ត្រូវការពេលលេង ពេលសប្បាយដូចក្មេងៗដទៃដែរ បើបងបង្ខំកូនពេកក៏មិនល្អដែរ"
"អូនកំពុងប្រដៅយើងហេស?"
នាយខំនិយាយស្រួលបួលប៉ុណ្ណឹងហើយ តែគេនៅតែបន្តគិតអវិជ្ជមាន ដូចជាមិនព្រមស្រុះស្រួលជាមួយគ្នាទាល់តែសោះ។
"មិនមែនទេ តែអូនក៏ជាអាណាព្យាបាលរបស់ពួកគេម្នាក់ដែរ អូនគ្រាន់តែចង់ផ្ដល់យោបលខ្លះ"
រាងក្រាស់ងើបឈរជែងហោប៉ៅទាំងអស់សំណើចពេលលឺសម្ដីរបស់គេ មើលទៅគេដូចជាបានភ្លេចឋានៈនិងតួនាទីរបស់ខ្លួនឯងហើយ។
"អូនចេះដឹងស្អីដែរ?"
"អូន..."
"អាយុមិនទាន់១៨ស្រួលបួលផងក៏រត់មកតាមប្រុស ទៅដឹងស្អីខ្លះពីការសិក្សានិងអប់រំកូននោះ? ហើយអូនកុំភ្លេចឲ្យសោះ អូនជាប៉ាពួកគេមែន តែអូនជាប្រពន្ធបម្រើរបស់យើង យើងប្រាប់ស្អីត្រូវតែធ្វើហ្នឹង ស្ដាប់បានដែរទេ?"
អ្វីដែលគេនិយាយសុទ្ធសឹងតែជាការពិត តែហេតុអីក៏នាយមានអារម្មណ៍ថាឈឺបេះដូងខ្ទោកៗ? តើពេលវេលាផ្អែមល្ហែមកាលពីយប់មិញគេមិនមែនធ្វើព្រោះស្រលាញ់ នឹកនានាយដែរទេឬ? តែវាព្រោះតែនាយជាប្រពន្ធបម្រើរបស់គេ សមហើយដែលត្រូវបម្រើគេពេលគេត្រូវការបែបនោះ។ កាលចុះសំបុត្រអាពាពិពាហ៍គឺនាយជាអ្នកយល់ព្រមខ្លួនឯង អះអាងខ្លួនឯងថានឹងស្ដាប់បញ្ជាគេតែម្យ៉ាង និងបម្រើគ្រប់យ៉ាងតាមអ្វីដែលគេចង់បាន តែពេលនេះ នាយបែជាចេះទាមទារ តែនោះព្រោះចង់ឲ្យកូនៗបានល្អប៉ុណ្ណោះ។
"មែនហើយ អូនមិនបានរៀនជ្រៅជ្រះដូចបង មិនពូកែធ្វើជំនួញដូចបង តែអូនចេះស្រលាញ់កូន ចេះមើលថែកូន មិនដូចបងដែលចិញ្ជឹមកូនគ្រាន់តែដើម្បីបម្រើផលប្រយោជន៍ខ្លួនឯងនោះទេ"
"ថេយ៉ុង ដេវីលសុន!"
"អឹក... ហឹក"
ដឹងហើយលឺហើយថាពេលគេខឹងដឹងតែចូលចិត្តប្រើហិង្សាលើនាយ តែនាយនៅតែមិនរាង តមាត់ជាមួយនឹងគេទាល់តែបាន ចុងក្រោយក៏ត្រូវគេចាប់ច្របាច់ករុញពិតនឹងតុធ្វើការសឹងត្រដរខ្យល់។
"យើងធ្វើល្អដាក់អូនបន្តិច អូនក៏ភ្លេចឋានៈខ្លួនឯងហើយហេស?"
"មិនមែនអ៊ីចឹងទេ ហឹក... លែងអូន"
"ចង់ឲ្យយើងរំលឹកអូនដែរទេថាអូនជាស្អី? អូនគ្រាន់តែជាមេមាន់ដែលយើងចង់ជិះជាន់ពេលណាក៏បាន ហើយយើងទុកអូនដើម្បីតែក្រាបពងឲ្យយើងប៉ុណ្ណោះ!"
"ហឹកៗ បងយល់តែចិត្តខ្លួនឯង"
"ហើយយ៉ាងម៉េច? បើមិនពេញចិត្តក៏រើចេញពីផ្ទះនេះទៅ"
ទឹកភ្នែកនាយតូចហូរដូចបាក់ទំនប់ ពេលលឺពាក្យគ្រោតគ្រាតចេញពីមាត់គេ។ ពួកគេជាប្ដីប្រពន្ធពិតមែន តែគេមានសិទ្ធិដេញនាយចេញ ចាប់នាយឃុំទុកនៅទីនេះពេលណាក៏បាន។ នាយទៅវិញទេដែលមិនអាចចាកចេញបាន បើចេញពីគេពេលណានោះមានន័យថានាយបោះបង់សិទ្ធិចិញ្ចឹមកូនទាំងអស់ឲ្យទៅគេ។
"កុំអី! គឺ... អូនសុំទោស អូនមិនហ៊ានទៀតទេ"
"ហឹស មនុស្សដូចជាអូនមិនរាងងាយៗទេ បើយើងមិនប្រដៅ"
"អាស... លោកប្ដី..."
រាងតូចត្រូវគេចាប់ជ្រមុជក្បាលនឹងតុធ្វើការ មុននឹងត្រូវចាប់សម្រាតខោទាំងអស់ធ្លាក់ដល់កែងជើង។ នាយដឹងថាវិនាទីបន្ទាប់ពីនេះ វានឹងមានរឿងអីតែនៅតែប្រកែកនឹងគេមិនកើត។
"យើងដូចមិនចាំបាច់ត្រូវថ្នមអូនទៀតទេ ថ្នាក់វាសឹករិចរិលអស់ទៅហើយ"
"អឹក... ហឹកៗ"
មិនថាហេតុផលអ្វីនោះទេ គេចេះតែប្រឌិតដើម្បីធ្វើបាបចិត្តនាយនិងចង់រំលោភបំពាននាយដោយឃោរឃៅប៉ុណ្ណោះ។ នាយនៅជាមួយគេរាប់ឆ្នាំរឿងអីថាមិនដឹងគេជាមនុស្សបែបណា?
"អាស... ហាស"
សម្លេងស្រែកថ្ងួចថ្ងូរចេះតែបន្លឺឡើងចេញពីបន្ទប់ធ្វើការរបស់ម្ចាស់ភូមិគ្រឹះ ប៉ុន្តែគ្មាននរណាហ៊ានចូលមករវាងរវល់នោះទេ។ នរណាក៏ដឹងថាម្ចាស់នៅទីនេះមានទម្លាប់មិនឱ្យនរណាធ្វើជាចេះដឹងរឿងគេនោះទេ។
ប៉ុន្មានម៉ោងក្រោយមក ជេឃេក៏ក្រោកឡើងងើបឈរទាញអាវមកពាក់ធ្វើមិនដឹង អាណិតតែរាងតូចស្ដើងដែលកម្រើកមិនទាន់រួច ព្រោះតែត្រូវគេដាក់ទោសយ៉ាងព្រៃផ្សៃ។
"ប្រញាប់ងើបស្លៀកពាក់ រៀបចំខ្លួនឲ្យស្រួលបួលទៅ កុំឲ្យកូនដឹងរឿងនេះឲ្យសោះ"
"..."
"ឬមួយចង់ត្រូវទៀត ប្រពន្ធសម្លាញ់?"
"សឺត* អូន... អូនដឹងហើយ"
ទោះមិនចង់ទទួលពាក្យគេ ក៏ចុងក្រោយថេយ៍នៅតែស្របតាមគេដដែល ព្រោះនាយមិនមានអំណាចអ្វីអាចយកឈ្នះគេស្រាប់ទៅហើយ។ បើរត់គេចទៅតែខ្លួនឯង តើកូនៗគិតយ៉ាងម៉េច? ហើយបើប្ដឹងលែងលះជាមួយគេ នាយអាចឈ្នះគេដែរហេស?

To be continued 💗

Sorry អ្នកទាំងអស់គ្នា admin រវល់ឆ្លងឆ្នាំទើបអត់បានសរសេរ🥹🥹 ឥឡូវមកវិញ នឹកចង់លែងលះតែម្ដង 😌💗

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now