ដោយសារតែពាក្យសុំលែងលះមួយឃ្លា ធ្វើឲ្យជេឃេនៅមិនសុខបក់មិនល្ហើយ ធ្វើការមិនពេញដៃពេញជើង គិតតែពីមុខប្រពន្ធតូចដែលហាមាត់សុំលែងលះនាយទាំងចិត្តដាច់។
នាយនៅតែមិនជឿថាថេយ៉ុងហ៊ានមកសុំនាយលែង ព្រោះគេគួរតែដឹងច្បាស់ណាស់ថាបើគេហ៊ានចាកចេញពីនាយ គេនឹងគ្មានអ្វីសោះឡើយ។ នាយនឹងផ្ដាច់ផ្លូវគេគ្រប់យ៉ាង មិនឲ្យគេរត់ទៅកូរ៉េវិញ ក៏មិនឲ្យគេមានឱកាសជួបកូនទៀតដែរ។
"អូនគិតថាអូនអាចចាកចេញពីយើងបានហេស?"
~ផាំង
សម្លេងគោះតុលាន់លឺពេញអង្គប្រជុំធ្វើឲ្យបុគ្គលិកគ្រប់គ្នាងាកមើលមុខគ្នាទាំងមិនយល់ការ ព្រោះនៅសុខៗលោកប្រធានក៏បែបនេះ ឬមួយក៏ពួកគេនិយាយអីខុស?
តាមមើលមុខមាត់គាត់មិនស្រស់បស់តាំងពីដំបូងម្ល៉េះប្រហែលមកពីនេះជាថ្ងៃដំបូងរបស់គាត់ដែលត្រឡប់មកវិញ ទើបបានជាមានចំណុចជាច្រើនក្នុងការងារដែលគាត់មិនសូវពេញចិត្ត។
"ថ្ងៃនេះ ប្រជុំប៉ុណ្ណឹងសិនបានហើយ សម្រាប់ចំណុចខ្វះខាត នាំគ្នាយកទៅកែជាថ្មីមុននឹងខ្ញុំពិនិត្យឡើងវិញម្ដងទៀត"
"បាទ/ចាស"
ចេះសំណាងហើយ ដែលលើកនេះលោកប្រធាននៅទុកឱកាសឲ្យកែប្រែ បើកាលពេលគាត់នៅឈាមក្ដៅវិញ បើខុសដឹងតែស្ដីឲ្យកណ្ដាលមុខ ឬបណ្ដេញចេញបាត់ហើយ។
រាងក្រាស់រហ័សងើបខ្លួនចេញពីបន្ទប់ប្រជុំក្នុងពេលភ្នែកកំពុងផ្ទៀងនាឡិការបណ្ដើរ ដើរសម្ដៅទៅឡានបណ្ដើរ។ មិនដឹងជាកើតស្អី ថ្ងៃនេះនាយធ្វើការចង់តែទៅផ្ទះ ខ្លាចថាទៅដល់ប្រពន្ធបែជារត់បាត់ពីផ្ទះ ទាំងដែលបានខលសួរអ្នកបម្រើនៅផ្ទះចង់មួយលានប៉ែតសិបដងហើយ នៅតែមិនអស់ចិត្ត គឺត្រូវតែទៅរកប្រពន្ធដល់ផ្ទះឲ្យទាល់តែបាន។
"គិតថាអូនជាអី អស្ចារ្យមកពីណាបានជាហ៊ានមកសុំយើងលែង? គិតថាយើងអង្វរហេស? ចង់ទៅណាក៏ទៅៗ អស់ខ្យល់ពេលណា គង់នឹងត្រឡប់រកយើងវិញមិនខាន"
មនុស្សដូចជាជេឃេ ដេវីលសុនមិនចេះទ្រអ្នកណានោះទេ ចង់គេខឹងដល់ដាច់ក្បាលដាច់កន្ទុយទៀតក៏នាយមិនខ្វល់ដែរ។ មនុស្សអីខឹងគ្មានហេតុផល។
"អឺ... យើង... យើងមានអីចង់ឲ្យអូន អូនល្មមឈប់ខឹងយើងទៅ... ហឺយ! មិនកើតទេៗ"
រាងក្រាស់ទន្ទិញ ប៉ារ៉ូចុះឡើងៗតែម្នាក់ឯង ហើយនៅដើរទៅវិញទៅមកនៅមុខបន្ទប់ប្រពន្ធ មិនដឹងគួរនិយាយពាក្យបែបណាឲ្យគេឈប់ខឹង និងកុំឲ្យគេមើលមកនាយថាអន់ពេក។
នាយបានចូលទិញខ្សែដៃដ៏ស្រស់ស្អាតមកជាមួយ សង្ឃឹមថាគេចូលចិត្តហើយក៏ឈប់ខឹង ងាកមកស្រុះស្រួលជាមួយនាយវិញ។ ពេលខ្លះក៏មិនចង់ឈ្លោះជាមួយគេដែរ តែព្រោះគេប្រកែកមិនព្រមស្ដាប់តាមនាយទើបចេះតែប្រដៅខ្លះទៅ។ ដល់ពេលគេខឹងមែនទែន នាយក៏ពិបាកក្នុងខ្លួន បែបចង់ឲ្យគេត្រឡប់មកនិយាយជាមួយ ក្រឡេកមើលមុខនាយបន្តិចក៏អស់ចិត្តដែរ។
"ស្អាតដែរទេ យើងដើរកាត់ក៏ទិញវាយកមកឲ្យអ... "
~ក្រាក
គ្រាន់តែលឺសម្លេងគេបើកទ្វារចេញមក ជេឃេក៏ក្រឡាស់ខ្លួនយ៉ាងលឿនចេញពីមាត់ទ្វារ ធ្វើដូចខ្លួនឯងមិនបានមកឈរចាំគេកន្លែងត្រង់នេះជាយូរមកហើយ។
"អូនចង់ទៅណា?"
ពេលគេដើរចេញធ្វើមិនឃើញនាយនៅត្រង់នេះ នាយក៏ចាប់ផ្ដើមមួម៉ៅរករឿងគេ មិនសមទំនងសារជាថ្មី ទាំងដឹងថាគេមិនអាចទៅណាបានព្រោះត្រូវខ្លួនហាមប្រាម និងដាក់មនុស្សឃ្លាំមើលគ្រប់ជំហានទាំងអស់។
"នេះមិនចង់ឲ្យអូនបានចេញពីបន្ទប់ខ្លះទេឬយ៉ាងម៉េច? មិនអ៊ីចឹង បងយកច្រវ៉ាក់មកដាក់អូនតែម្ដងទៅ"
"យើងមិនបានមានន័យបែបនេះទេ"
"តែអូនដឹងច្បាស់ ព្រោះទង្វើរនោះ បងក៏ធ្លាប់ធ្វើរួចមកហើយ ខ្លាចអីនឹងធ្វើទៀត?"
"កុំបញ្ជួសយើងឲ្យសោះ អូនក៏ដឹងថាយើងនឹងធ្វើមែន"
"ធ្វើទៅ បើបងគ្មានចិត្ត ក៏ធ្វើទៅ!"
"ថេយ៉ុង ដេវីលសុន!"
"អាស លែង"
រាងតូចត្រូវគេសង្រ្គប់ ចាប់សង្កត់ទៅនឹងមាត់ទ្វារទាល់តែរកផ្លូវចេញមិនឃើញ។ នាយសម្លឹងមើលគេទាំងទឹកភ្នែករលីងរលោង សែនស្ដាយពេលវេលាកន្លងមកដែលទ្រាំរស់នៅជាមួយប្រុសម្នាក់នេះ គឺនាយខ្វាក់ភ្នែកដែលស្រលាញ់មនុស្សគ្មានបេះដូងដូចជាគេ គឺនាយល្ងង់ដែលគិតថាក្រោយមានកូនប្រុសឲ្យគេរួច គេអាចនឹងកែប្រែមកល្អជានានឹងនាយវិញ។
ពេលសម្លឹងភ្នែកថេយ៍យូរៗ ទើបនាយចាប់អារម្មណ៍ថាគោលបំណងដែលមកជួបគេលើកនេះគឺមកដើម្បីត្រូវគ្នា មិនមែនមកឈ្លោះប្រកែកជាមួយគេទៀតឡើយ តែ... រឿងវាហួសហើយ នាយមិនអាចទប់ចិត្តខ្លួនឯងសូម្បីតែម្ដង។
"ប៉ាៗ"
សម្លេងស្រែកហៅរបស់កូនប្រុសធ្វើឲ្យកំហឹងរបស់នាយរសាយបន្តិចម្ដងៗ ទើបយល់ព្រមរម្ងាប់ចិត្តព្រមលែងថេយ៉ុងតាមសម្រួល។
"លែង លែងអូនបានហើយ"
"ទុកថាយើងមិនបានដឹងលឺអ្វីដែលអូនបាននិយាយកាលពីថ្ងៃមុនទៅចុះ ហើយហាមរំលឹករឿងលែងលះឲ្យយើងលឺទៀត!"
"នែ៎! ចង់ធ្វើអី?"
នៅសុខៗគេប្រែកញ្ជ្រោលចាប់កាច់ដៃនាយឡើង នាយគិតស្មានថាគេគិតចង់បំបាក់ដៃនាយផង តែមិនស្មានថាគេគ្រាន់តែ ចាប់ដើម្បីស៊កខ្សែដៃឲ្យនាយពាក់ទៅវិញ។ នាយមិនដែលជួបប្រទះទេ តើគេជាស្វាមីម៉ាកអី? សូម្បីតែចង់ឲ្យកាដូលួងចិត្តនាយក៏គេមិនចេះនិយាយដែរ ចេះតែបង្ខំ!
"ហាមដោះចេញឲ្យសោះ!"
"បងឯងរោគចិត្តខ្លាំងណាស់ដឹងទេ អឹម..."
បរបូរមាត់នាយតូចត្រូវគេថើប ខាំក្រញិចទាល់តែហើមជាំ ទើបគេពេញចិត្ត ព្រមដោះលែងនាយឲ្យមានសេរីភាពឡើងវិញ។
មនុស្សធម្មតាឯណាមកចាប់បង្ខំប្រពន្ធខ្លួនឯងនោះ? មានតែគេម្នាក់ហ្នឹងហើយដែលអាចធ្វើបាន។ បើស្រលាញ់ថាស្រលាញ់ បើស្អប់ណាស់ក៏ឲ្យនាយចាកចេញទៅ ហេតុអី? ហេតុអីនៅបន្តធ្វើបែបនេះ?
"អូនទៅណាមិនបានទាំងអស់ អូនត្រូវនៅជាមួយយើង"
"បង..."
"ប៉ា/ប៉ា"
ទោះខឹងស្អប់គេខ្លាំងប៉ុណ្ណា ក៏នាយមិនអាចបង្ហាញបានដែរពេលនៅចំពោះកូន។ និយាយរួមទៅ កន្លងមកហាក់ដូចជាមានតែនាយម្នាក់ដែលខិតខំថែរក្សាគ្រួរសារមួយនេះតែម្ខាង គំនិតចង់ស្រុះស្រួល ចង់មានគ្រួសារដ៏មានសុភមង្គលជាមួយគេ គឺនាយគិតតែម្នាក់ឯងទាំងអស់។
"កូនៗមកពីសាលាវិញហើយហេស?"
"បាទ ថ្ងៃនេះខ្ញុំមានរឿងមួយចង់ប្រាប់ប៉ា"
"យើងទៅអង្គុយនិយាយគ្នានៅខាងក្រោមទៅ យ៉ាងម៉េចដែរ?"
"បាទ"
ថេយ៉ុងបណ្ដើរកូនចុះទៅខាងក្រោមទាំងមិនព្រមយកភ្នែកមើលស្វាមីដែលដើរតាមនាយត្រុកៗ មិនឲ្យនាយបាត់ពីក្រសែភ្នែក។ នាយមិនចង់មាត់ក មិនចង់និយាយអ្វីជាមួយគេទាំងអស់ បើអាចមិនចង់សូម្បីតែឃើញមុខ។
"ប៉ា កូនចង់ចុះឈ្មោះរៀនលេងព្យាណូ ប៉ាគិតយ៉ាងម៉េចដែរ?"
"កូនស្រលាញ់វាពិតមែនហេស ជែក?"
"បាទ កូនចង់លេង អាបងក៏ថាល្អដែរមែនទេ ជេយ៍?"
"អឹម"
ថេយ៍អង្អែលក្បាលកូនថ្នមៗ ពេលឃើញកូននិយាយប្រាប់នាយដោយសប្បាយចិត្ត នូវអ្វីដែលគេចង់ធ្វើ។ នាយមិនហាមហើយក៏មិនឃាត់ដែរ ប៉ុន្តែ...
"តែយើងមិនអនុញ្ញាត!"
"តែកូនចង់រៀន គ្រាន់តែចង់លេងព្យាណូ វាខុសត្រង់ណា?"
"ព្រោះវាអត់ប្រយោជន៍! មិនឃើញថាបានការត្រង់ណា?"
ពាក្យរបស់នាយមួយឃ្លាៗ វាវាយប្រហារចិត្តកូនប្រុសពៅឲ្យស្ដីមិនចេញ។ ខ្លួនខិតខំរៀនសូត្រគ្រប់មុខ គ្រប់ជំនាញតាមគាត់អស់់ហើយឬគ្រាន់តែឲ្យនាយរៀនភ្លេងប៉ុណ្ណឹងមិនបាន?
"ឌែតគ្មានសិទ្ធិមកហាមឃាត់ខ្ញុំរឿងនោះទេ ខ្ញុំស្រលាញ់ ខ្ញុំចង់រៀន ចាំបាច់អីទាល់តែមានប្រយោជន៍ដល់ឌែតទើបរៀនបាន?"
"យើងជាឪឯង រឿងអីថាគ្មានសិទ្ធិ?"
"មកពីឌែតឌីមិនដែលខ្វល់ពីពួកខ្ញុំ គិតតែរឿងផលប្រយោជន៍ សួរតាមត្រង់ ចិញ្ចឹមខ្ញុំរាល់ថ្ងៃព្រោះតែស្រលាញ់ទុកជាកូន ឬព្រោះទុកដើម្បីតែស្នងតំណែងក្រុមហ៊ុនទេ?"
"ជែក ដេវីលសុន!"
"ជែកនិយាយត្រូវ ឌែតធ្វើរឿងអស់នេះដើម្បីតែខ្លួនឯង មិនដែលគិតពីក្ដីសុខប៉ាកូនយើងទាំងបីទេ។ បើមកវិញដើម្បីតែកៀបសង្កត់ពួកយើង ខ្ញុំសុខចិត្ដរស់នៅតែបីនាក់ប៉ាកូនល្អជាង មិនត្រូវការឌែតទេ"
"សម្ដីគ្រាន់បើ ដុះស្លាបអស់មែនទេ? រាល់ថ្ងៃនៀក៎ ក្រែងពួកឯងដេកស៊ីផ្ទះយើង សាលារៀនក៏យើងបង់ឲ្យ យើងចង់ឲ្យរៀនអីរៀនហ្នឹង កុំមកប្រកែក! លឺទេ?"
"លោកប្ដី បានហើយ!"
ដោយសារតែឃើញគេកាន់តែហួសហេតុ ថេយ៉ុងក៏ចូលមកឃាំងឃាត់។ ទឹកមុខនាយមើលទៅគេទាំងអស់សង្ឃឹម នាយពិតជាទ្រាំទៀតលែងបានហើយ។ គេមិនមែនត្រឹមជាស្វាមីមិនល្អ ថែមទាំងជាឪពុកមិនល្អទៀត តើឲ្យនាយរស់នៅជាមួយគេយ៉ាងម៉េចបាន?
"ពួកកូនឡើងទៅបន្ទប់សិនទៅ"
"ប៉ុន្តែប៉ា..."
"ប៉ាប្រាប់ថាឲ្យឡើងទៅបន្ទប់! ចាំប៉ានិយាយជាមួយឌែតឌីកូន"
"នរណាឲ្យអូនសម្រេចចិត្ត? ម៉េចក៏ហ៊ានបណ្ដែតបណ្ដោយឲ្យពួកគេទៅនៅចំពោះមុខយើង?"
ថេយ៉ុងប្រឹងច្រានទ្រូងគេចេញ មិនឲ្យគេចូលទៅប៉ះពាល់កូនទាំងកម្រោល។ ទោះគេមិនដែលធ្លាប់ហិង្សាដាក់កូន តែនាយនៅតែតាមការពារកូនជារឿយៗ មិនឲ្យគេធ្វើអ្វីតាមចិត្តទេ។
"ខ្លាំងដៃណាស់ណ៎ ថេយ៉ុង ដេវីលសុន!"
"មែន! បងធ្វើអីដាក់អូន អូនអាចទទួលយកបាន តែបើចង់ប៉ះពាល់កូនអូន អូននឹងមិនព្រមទេ!"
"យើងចាំតែមើលតាស ថាអូនខ្លាំងដល់កម្រិតណា! មកនេះ!"
"អឹស! លែង!"
"កុំស្រែក បើមិនចង់ឲ្យកូនលឺ"
ត្រឹមពាក្យកូនមួយម៉ាត់ ថេយ៉ុងក៏យល់ព្រមទៅតាមគេទាំងលែងប្រកែកអ្វីទាំងអស់។ នាយដឹង ដឹងថាខ្លួនឯងនឹងត្រូវជួបនឹងអ្វីប្រាកដណាស់។
...
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)