Ch24: កែប្រែដើម្បីខ្ញុំបានទេ?

5.1K 216 15
                                        

រយៈពេលប្រាំមួយឆ្នាំមកហើយដែលលោកប៉ារបស់ពួកគេបានចែកឋានទៅ ជេឃេត្រូវរ៉ាប់រងសម្ពាធគ្រប់បែបយ៉ាងទាំងរៀបចំកម្មវិធីបុណ្យ ទទួលមើលការខុសត្រូវមុខជំនួញបន្ត និងដោះស្រាយបែកចែកទ្រព្យសម្បត្តិជាមួយម៉ាក់ខ្លួនឯង។ នាយបានយល់ព្រមប្រគល់គ្រប់យ៉ាងតាមអ្វីដែលគាត់ត្រូវការ មានដីធ្លី មាសប្រាក់និងជំនួញផ្សេងៗរបស់ពួកគាត់ គាត់ទាមទារទាំងអស់ មានតែរបស់មួយគត់ដែលគាត់មិនចង់យកទៅតាមគឺ... ជានាយ កូនប្រុសម្នាក់ទៀតរបស់គាត់។
"ថ្ងៃនេះ ខ្ញុំមកសួរសុខទុក្ខប៉ា ហើយក៏ចង់ប្រាប់ប៉ាថា ជំនួញរបស់របស់យើងដំណើរការល្អណាស់មិនចាំបាច់បារម្ភទេ"
នេះប្រហែលជារឿងតែមួយគត់ដែលប៉ានាយចង់លឺ ដូច្នោះនាយមិនចាំបាច់អីបកស្រាយ រៀបរាប់ច្រើននោះទេ។
"ខ្ញុំក៏មកលេងលោកប៉ាដូចគ្នា ខានជួបគ្នាយូរហើយសង្ឃឹមថាប៉ានៅខាងនោះសុខសប្បាយ មិនចាំបាច់ខ្វល់ខ្វាយនឹងមនុស្សនៅខាងនេះទៀតទេ"
ទោះជាប៉ាម៉ាក់នាយមានរឿងរកាំរកូសដល់ថ្នាក់ម៉ាក់នាំនាយរត់ទៅកូរ៉េ។ នាយក៏ធ្លាប់ខឹងស្អប់គាត់ដែរ តែបន្ទាប់ពីគាត់ចាកចេញទៅទើបនឹកស្ដាយក្រោយ ហើយក៏លើកលែងទោសឲ្យគាត់។
"ត្រូវហើយ ថ្ងៃនេះ ខ្ញុំក៏បាននាំមនុស្សសំខាន់ម្នាក់មកជួបប៉ាដូចគ្នា"
ជុងហ្គុកទាញរាងតូចចូលដើម្បីបានគោរពប៉ាជាមួយគ្នា ប្រៀបដូចកំពុងណែនាំកូនប្រសារមកជួបប៉ាក្មេក ធ្វើឲ្យរៀបរឹកមិនត្រូវមិនដឹងគួរណែនាំខ្លួនបែបណា។
"អឺ... សួស្ដី អ៊ំប្រុស ខ្ញុំថេយ៉ុង រីករាយដែលបានស្គាល់"
គាត់ចាកចេញទាំងក្មេងយ៉ាងនេះ មិនដឹងថាជេឃេគេរស់នៅលំបាកយ៉ាងណាទេ សូម្បីតែម៉ាក់ក៏មិននៅក្បែរទៀត។ អ៊ីចឹងបានជាគេក្លាយជាមនុស្សបែបនេះ។
"តើ... គាត់ស្លាប់ដោយសារអីទៅ?"
នាយគ្រាន់តែចង់ដឹង ព្រោះលឺមកថាគាត់ក៏ជាបុគ្គលល្បីដែលផលិតថ្នាំជួយជីវិតមនុស្សជាច្រើន មិនគួរណាមិនអាចជួយខ្លួនឯង?
"គាត់ធ្វើអត្តឃាត!"
"ហាស? ថាម៉េច?"
និយាយដល់រឿងនេះជេឃេចាប់ផ្ដើមគុំគួន នឹកខឹងម្ដាយខ្លួនសារជាថ្មី ព្រោះមកពីគាត់ទើបគ្រួសារបែកបាក់ ព្រោះគាត់ទើបនាយក្លាយជាបែបនេះ។
"ព្រោះប្រពន្ធរត់តាមសាហាយ ទើបគាត់ឈឺចិត្តដល់ថ្នាក់សម្លាប់ខ្លួន!"
"ឯងឈប់និយាយចោទប្រកាន់ម៉ាក់ទៀតបានទេ?"
គេនៅតែជាមួយប៉ា ដឹងរឿងតែម្ខាង ហេតុអីចេះតែគិត កាត់សេចក្ដីដោយខ្លួនឯង?
"យើងនិយាយខុសត្រង់ណា? ក្រែងគាត់ចាកចេញព្រោះប៉ាតាមទាន់គាត់មានសាហាយជាមួយលេខាគាត់ ហើយក៏រអៀសខ្លួនទើបរត់ទៅនៅកូរ៉េជាមួយគ្នាហេស?"
ពួកគេចាប់ផ្ដើមតឹងសរសៃកដាក់គ្នា ម្នាក់នៅខាងម៉ាក់ ម្នាក់នៅខាងប៉ា។ តើរឿងវាបែបណាឲ្យប្រាកដ? ម្នាក់ណាត្រូវម្នាក់ណាខុស?
"ឯងស្ដាប់រឿងតែម្ខាង ឯងមិនដឹងទេថាប៉ាធ្វើអីខ្លះដាក់ម៉ាក់ទើបគាត់ទៅចោល?"
"អ្នកទាំងពីរបានហើយ"
មើលទៅពួកគេដូចព្រមបញ្ឈប់ដោយងាយៗសោះ ទើបថេយ៍សម្រេចចិត្តចូលទៅជួយឃាត់ តែគ្មានបានផលអ្វីឡើយ។
"ធ្វើស្អី? ដល់ថ្នាក់ដាច់ចិត្តចោលប្ដីនិងកូន?"
"គឺដូចដែលឯងកំពុងធ្វើដាក់ថេយ៍នោះអី? បង្ខំគេ ប្រើអំពើហិង្សាលើគេ មាននរណាខ្លះចង់នៅជាមួយមនុស្សបែបនេះ? មិនជឿ ឯងសាកសួរថេយ៍ទៅមើល ថាគេចង់នៅជាមួយឯងឬអត់?"
មួយម៉ាត់ចុងក្រោយវាក៏ធ្វើឲ្យជេឃេសម្លឹងរាងតូចមិនដាក់ភ្នែក អ៊ីចឹងមានន័យថារាល់ថ្ងៃគេក៏ចង់ចាកចេញពីនាយ ចង់រត់តាមប្រុសផ្សេងដែរ?
"មែនហេស? ចង់ចាកចេញទៅជាមួយវាណាស់ហេស? តែឯងក៏ត្រូវដឹងដូចគ្នាថាវាជាមនុស្សបែបណា គឺវាមិនខុសពីស្រីម្នាក់នោះទេ អាត្មានិយម លោភលន់ គិតតែពីផលប្រយោជន៍ខ្លួន ហើយមិនចេះស្មោះនឹងនរណាទេ"
"បិទមាត់ឯងទៅ! ឯងមានដឹងថាឯងកំពុងប្រមាថម៉ាក់ដែរទេ?"
"ហើយយ៉ាងម៉េច?"
"សមហើយដែលដែលម៉ាក់មិនជ្រើសរើសយកឯងទៅជាមួយ!"
"អាចង្រៃ!"
រឿងអីក៏និយាយគ្នាមិនត្រូវទើបនាំគ្នាប្រើកម្លាំងបាយជាការដោះស្រាយ ទាំងជេឃេនិងជុងហ្គុក មុខចាប់ផ្ដើមជាំ បែកឈាមព្រោះវាយគ្នាមិនព្រមដកដៃ។
"កុំអី! បានហើយៗ!"
ថេយ៉ុងស្រែកឃាត់ផង ហាមផងតែក៏គ្មានអ្នកស្ដាប់ឡើយទាល់តែនាំកូនចៅឯទៀតចូលទៅចាប់ពួកគេម្នាក់ម្ខាងទើបបាន។ ហេតុអីក៏មកឈ្លោះគ្នានៅត្រង់នេះទៅវិញ?
"ថេយ៍! ហេតុអី? ហេតុអីអូនកាន់ជើងវា?"
ការឃាត់គ្មានប្រសិទ្ធិភាព វាកាន់តែធ្វើឲ្យជុងហ្គុកក្ដៅឆេះឆួលក្នុងទ្រូង ព្រោះអ្នកដែលខ្លួនស្រលាញ់បែជាទៅឱបអ្នកផ្សេង នាយធ្វើចិត្តត្រជាក់មិនបាន!
"សូមអង្វរ បងទៅវិញទៅ។ ម៉ាក់ប្រហែលមិនពេញចិត្តទេដែលបងមករកខ្ញុំដល់ទីនេះ"
ម៉ាក់បាននិយាយហើយថាឲ្យនាយនៅទីនេះ បើគ្មានការអនុញ្ញាតពីគាត់នាយមិនហ៊ានត្រឡប់ទៅវិញទេ ណាមួយពេលនេះកំពុងមានកូនជាមួយគេទៀតផង។
"បងមិនខ្វល់ទេ សំខាន់បងចង់បានអូនមកវិញ"
"វាមិនអាចទេ បងមកយឺតពេលហើយ"
"អូនទុកឱកាសឲ្យបងខ្លះមិនបានឬ? បងអាចកែប្រែបាន បងធ្វើបានទាំងអស់ឲ្យតែអូនលើកលែងឲ្យបង ព្រមទៅជាមួយបងវិញ"
"ហឹកៗ អូនសុំទោស"
"មកនេះ ទៅជាមួយយើង!"
ចុងក្រោយនាយក៏ត្រូវឈរមើលរាងតូចត្រូវគេអូសទៅដោយមិនអាចធ្វើអីបានទាំងអស់ ។ វាមិនគួរឲ្យជឿថាទំនាក់នងរវាងពួកគេប៉ុន្មានឆ្នាំត្រូវចប់ត្រឹមនេះ បញ្ចប់ព្រោះមនុស្សទើបស្គាល់៤-៥ ខែ។ តើសាកសមដែរទេ? តើវាយុត្តិធម៌ដែរទេ?
"ថេយ៍ អូនស្ដាប់បងសិន! អូនកុំទាន់ឈប់ស្រលាញ់បង! កុំចាកចោលបងអី បងដឹងខុសហើយ! ថេយ៍ៗៗ!!!!!"
ជុងហ្គុកលុតជង្គង់នឹងដីស្រឹបក្រោយឃើញរាងតូចឡើងឡានជាមួយគេហើយបើកចេញទៅក្នុងពេលកូនចៅរបស់ជេឃេក៏ព្រមលែងនាយដូចគ្នា។
មើលទៅគ្រប់យ៉ាង វាហួសពេលអស់ទៅហើយ នាយមិនអាចកែប្រែឬស្រោចស្រង់វាបានទៀតទេ។
...

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now