Ch2: យើងមិនមែនលោកចនរបស់ឯង!

9K 306 6
                                        


ក្រោយពីត្រូវគញាំញីឆ្អែតឆ្អន់ ថេយ៉ុងក៏ត្រូវគេដេញទៅផ្ទះវិញទាំងសភាពត្រដាបត្រដួស ស្ទើរតែមិនអាចរួចជីវិតមកបាន។
នាយគេងសម្រាកនៅផ្ទះតូចក្រោយភូមិគ្រឹះចនតែឯកឯង មិនហ៊ានចេញទៅជួបនរណាទៀត ព្រោះរឿងរ៉ាវនៅយប់នោះ ធ្វើឲ្យនាយចាំមិនភ្លេច ថាគេបានបំពាននាយយ៉ាងណាខ្លះ។

"ហឹកៗ... បា...បានហើយ... លោក... ចន..."
"យើងមិនមែនលោកចនរបស់ឯង!"
"អាក៎...អាស"
គ្រាន់តែនាយហើបមាត់ គេក៏ខឹង ជំទាស់បន្តិចគេក៏មិនព្រម រឹតតែដាក់ទោសនាយទ្វេដងដោយការចាប់សង្កត់នាយ ហើយរុលចូលកាន់តែខ្លាំងក្លា។ ត្រឹមតែមួយយប់ នាយក៏ត្រូវគេធ្វើបាបជាច្រើនដងរាប់មិនអស់ទាំងនៅលើតុ រហូតធ្លាក់ដល់កម្រាលផ្ទាល់។

"ឈឺខ្លួនហើយការងារក៏បរាជ័យទៀត ខ្ញុំធ្វើយ៉ាងម៉េចទៅ?"
នាយតូច អង្គុយលាបថ្នាំនៅលើស្នាមជាំ និងរបួសខាំដោយធ្មេញនៅមុខកញ្ចក់ទាំងយប់ ដោយចេះតែគិតដល់សម្ដីអ្នកស្រីចន។
គាត់ប្រាប់នាយឲ្យទាក់គេឲ្យជាប់ តែយប់នោះនាយមិនបានការទាល់តែសោះ ប្រហែលធ្វើឲ្យគេឃ្នើសចិត្តផងក៏មិនដឹង ព្រោះថ្ងៃនេះជិតកន្លងផុតហើយ គេនៅមិនព្រមមកទៀត។

•តុកៗ
សម្លេងគោះទ្វារបន្លឺឡើងទាំងយប់ ធ្វើឲ្យរាងតូចត្រូវងើបទៅបើកទ្វារដោយផ្ទាល់ ខ្លាចថាអ្នកស្រីចនអាចនឹងប្រើមនុស្សមកហៅនាយដល់ទីនេះ ប៉ុន្តែ...
"មិនទាន់គេងទេហេស?"
"បង... បងប្រុសធំ"
រាងស្ដើងភ្ញាក់ផ្អើលនឹងវត្តមានអ្នកនៅចំពោះមុខ នាយសឹងតែទប់អារម្មណ៍ភ័យខ្លាចមិនចង់បាន ព្រោះពួកគេមានមាត់ដូចគ្នាពេកហើយ មិនឆ្ងល់ទេថាគេទាំងពីរជាកូនភ្លោះ។

"គឺបង ជុងហ្គុក! ហេតុអីចាំបាច់ធ្វើទឹកមុខផ្អើលៗបែបនេះ ស្មានថាជានរណាឬ?"
ជុងហ្គុក រុញទ្វារចូលទៅក្នុងបន្ទប់របស់គេទាំងម្ចាស់គេមិនទាន់ទាំងអនុញ្ញាត។ រាល់ដងនាយមិនមែនគ្មានសុជីវធម៌មករកគេទាំងយប់បែបនេះ តែរឿងមួយនេះ អត់ធ្វើឱ្យនាយក្ដៅមិនបាន។

"អត់ទេ... គឺ... អូនស្មានថាជាមនុស្សរបស់អ្នកម៉ាក់"
គេមិនតប ធ្វើហីៗដូចខឹងនឹងនាយយ៉ាងអ៊ីចឹង ឬមួយក៏គេដឹងរឿងនោះហើយ?

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Место, где живут истории. Откройте их для себя