ក្រោយសម្រាកនៅផ្ទះលំហែរបានបន្តិច ជេឃេក៏គោរពសម្ដីបាននាំកូនទៅជិះទូកមើលសមុទ្រ មើលភ្នំនិងស្ទូចត្រីជាមួយកូនប្រុសដោយមានប្រពន្ធចាំធ្វើម្ហូបភ្លាមៗជាមួយនឹងត្រីដែលពួកគេចាប់បាន។
"កាន់បែបនេះ ហើយចាប់វាឲ្យណែនដៃ ត្រូវហើយ"
នាយឈរពីក្រោយជេយ៍ដោយចាប់ដៃគេបង្រៀនម្ដងមួយៗដោយយកចិត្តទុកដាក់។ នាយមិនចង់ឲ្យកូនចេះតែអង្គុយចាំទទួលផលនោះទេ គឺចង់បង្រៀនគេឲ្យចេះធ្វើអ្វីៗដោយខ្លួនឯង។
"បាទ"
"ពេលត្រីស៊ីនុយវាប្រាកដជារង្គើរ"
រាងក្រាស់បន្តបង្រៀនកូនម្នាក់ម្ដងៗ ដោយកូនៗក៏ស្ដាប់នាយដោយយកចិត្តទុកដាក់ ហើយពួកគេក៏ចតទូក អង្គុយស្ទូចត្រីជាមួយគ្នាដោយអារម្មណ៍ស្រស់ស្រាយ ខុសប្លែកអីតែនាងតូចដែលគិតថាឪពុកមិនស្រលាញ់ ទើបមិនបង្រៀននាងផង។
"ឌែតឌីមិនបង្រៀនកូនទេហេស? ឌែតឌីឈប់ស្រលាញ់កូនហើយ"
"មិនមែនទេ គឺឌែតខ្លាចជែតហត់នឿយដែលត្រូវមកអង្គុយស្ទូចត្រីកណ្ដាលថ្ងៃ កូនមិនចាំធ្វើអីទេ ចាំតែញ៉ាំបានហើយព្រះនាងតូច"
"ទទួលបញ្ជាព្រះបិតា"
"បាទ"
"បងស្រីជាព្រះនាងចុះពួកយើងជាអីវិញទៅបងប្រុស?"
ទោះពួកគេចូលចិត្តមកស្ទូចត្រី តែបើមកនិយាយបែបនេះលែងមានអារម្មណ៍ចង់ស្ទូចអីអស់ហើយ។
"ពួកយើងជាអ្នកនេសាទហ្នឹងហើយ"
"អុ៎ ខ្ញុំចាប់បានហើយ បងប្រុសជួយ"
ជេយ៍ប្រញាប់ទុកដាក់សន្ទូចរបស់ខ្លួនរត់ទៅជួយប្អូនតែវាតឹងមែនទែន ពួកនាយពីរអ្នកហើយទាញមិនចង់ជាប់។
"ចាប់ឲ្យជាប់ណាជែក អូយ! តឹងណាស់ប្រហែលជាត្រីធំ"
"ម៉ោះ! ឌែតជួយ"
ព្រោះឃើញថាកូនប្រុសខំប្រឹងហើយតែនៅតែទាញមិនចង់ជាប់ ជេឃេក៏ចូលទៅជួយទើបស្ទូចឡើងបានត្រីយ៉ាងធំ សឹងតែអាចញ៉ាំគ្រាន់សម្រាប់មួយគ្រួសារ។
"ប៉ាៗ មើលនែក៎! យើងចាំបានត្រីធំណាស់"
"វ៉ោវ! ជែកពូកែណាស់"
មិនមែនត្រីដែលធំនេះទេដែលធ្វើឲ្យថេយ៍សប្បាយចិត្តនោះ តែវាព្រោះស្នាមញញឹមរបស់គ្រប់គ្នា ជាពិសេសគឺស្នាមញញឹមរបស់គេ។ មើលទៅពេលនេះ ពួកយើងក៏ដូចជាគ្រួសារទូទៅបែបនោះដែរ បើគេស្រលាញ់និងយកចិត្តទុក និងយល់ពីនាយបន្ថែមទៀត គ្រួសារមួយនេះប្រាកដជាអាចមានក្ដីសុខពេញលេញមិនខាន។ តើអាចទៅរួចទេ?
"អូនយកត្រីនេះធ្វើឲ្យកូនញ៉ាំបានទេ?"
"ប្រាកដជាបាន ចុះបងចង់ញ៉ាំបែបណា?"
"អូនចង់យកទៅធ្វើអីក៏បានដែរ"
ដោយសារតែនៅលើទូកទំនើបមួយនេះ មានសម្ភារៈប្រើប្រាស់ជាច្រើនរួមទាំងចង្រ្កានបាយ សាឡុងសម្រាប់ញ៉ាំអាហារនិងមានគ្រែសម្រាប់គេងទៀតផង ទើបពួកគេជ្រើសយកម្ហូបមកខ្លះ និងធ្វើត្រីដែលស្ទូចបានមកញ៉ាំជាមួយគ្នា។
"ថ្វីដៃប៉ាៗអស្ចារ្យណាស់ ជែតចង់ញ៉ាំទៀត"
"បាទកូន ញ៉ាំឲ្យច្រើនៗទៅ"
បើអាច នាយចង់ធ្វើម្ហូបឲ្យកូនស្រីញ៉ាំជារៀងរាល់ថ្ងៃ ចង់ឲ្យនាយញ៉ាំដោយទឹកមុខរីករាយបែបនេះ តែមិនដឹងថាខ្លួនបាននៅជិតកូនស្រីបានយូរប៉ុណ្ណាទៀតនោះទេ។
រាងក្រាស់តែងជួយបេះសាច់ត្រីឲ្យកូនស្រីខ្លាចនាងឆ្លាក់ឆ្អឹង ឯកូនប្រុសក៏នាយតាមមើលពួកគេដែរ គ្រាន់តែមិនចង់ជួយ ចង់ឲ្យពួកគេចេះធ្វើអ្វីដោយខ្លួនឯង។
បន្ទាប់ញ៉ាំឆ្អែតហើយ ក្មេងៗក៏នាំគ្នាដេកប្រលែងគ្នាលេងផង អីផង មួយសន្ទុះក្រោយមកក៏ដេកលក់អស់។ មើលទៅប្រហែលលេងហត់ហើយ ទើបបានជាដេកលក់ស្កប់ស្កល់យ៉ាងនេះ។
នៅលើទូកពេលនេះមានតែថេយ៉ុងនិងជេឃេប៉ុណ្ណោះដែលមិនទាន់គេង ណាមួយជេឃេគេងមិបានព្រោះគេកំពុងបើកទូកហ្នឹងឯង។
"អូនយកទឹកផ្លែឈើមកឲ្យបង"
"បញ្ចុកផង"
គេមិនបានរវល់អីណាស់ណាទេ គ្រាន់តែចង់ឲ្យប្រពន្ធមកអង្គុយបញ្ចុកដល់មាត់ប៉ុណ្ណោះ។ ពួកគេជិតទៅដល់ច្រាំងវិញហើយ នាយគ្រាន់តែបញ្ឆេះទូកតិចៗដើម្បីនៅមើលទេសភាព។
"អរគុណបងហើយសម្រាប់ថ្ងៃនេះ"
នាយតូចយល់ថាថ្ងៃនេះគេប្រែមកល្អខ្លាំងណាស់ទាំងមើលថែកូនធ្វើជាឪពុកល្អ និងមិនរករឿងឈ្លោះជាមួយនាយ បែបនេះនាយមិនត្អូញត្អែរទេទោះត្រូវបម្រើគេដល់មាត់ក៏ដោយ។
"យ៉ាងម៉េច? យើងធ្វើជាឪពុកល្អហើយឬនៅ?"
"ទើបតែបានមួយថ្ងៃ មិនទាន់អាចកាត់សេចក្តីបានទេ"
"ឬអូនចង់ឲ្យយើងនាំកូនដើរលេងរាល់ថ្ងៃ?"
"អូនគ្មានន័យអ៊ីចឹងទេ អូនគ្រាន់តែគិតថាបើបងចំណាយពេលនៅជាមួយពួកយើងញឹកញាប់បែបនេះគឺល្អខ្លាំងណាស់"
"យើងនឹងព្យាយាម"
"ពិតមែនហេស? អាស"
ថេយ៉ុងត្រេកអរពេកក្រោយលឺសម្ដីគេ រហូតភ្លេចខ្លួនចូលទៅកៀកកិតគេរហូតដល់គេចាប់បានលើកមកអង្គុយលើភ្លៅ។
"គឺដើម្បីកូន"
"ទោះហេតុផលអ្វីក៏ដោយឲ្យតែកូនសប្បាយចិត្ត អូនក៏សប្បាយចិត្ត"
"មានអ្វីចង់សងគុណយើងដែរទេ?"
"បងរកតែចំណេញ"
"ព្រោះយើងជាអ្នកជំនួញ អឹម"
សម្រាប់អ្នកណាមិនដឹង តែសម្រាប់ស្វាមីម្នាក់នេះ នាយដឹងច្បាស់ណាស់ថាគេចង់បានអី គឺគេតែងចង់ឲ្យនាយទន់ភ្លន់ និងបម្រើគេឲ្យបានល្អបំផុត។
ទើបស្នាមថើបមួយនេះ នាយតូចតាំងចិត្តប្រគល់ឲ្យគេដោយបេះដូងស្មោះស្ម័គ្រ ឃើញទេថាគ្រាន់តែយកចិត្តប្រពន្ធ វាមិនពិបាកនោះទេ តែហេតុអីគេចូលចិត្តតែធ្វើឲ្យនាយយំ?
"ស្ដាយណាស់ដែលមិនបានមកហាន់នីមូននៅនេះទីនេះក្រោយរៀបការ"
"បងកុំមកនិយាយយកល្អអី! តែមួយជំហានបងមិនឲ្យអូនចេញពីបន្ទប់ផង"
"កាលនោះយើងចង់បានកូនប្រុសពេក"
"ចុះឥឡូវបានម្ដងពីរអ៊ីចឹងពេញចិត្តដែរទេ? ពួកគេដូចបងណាស់ ទាំងក្បាលខូច ទាំងរឹងមានះ ហើយសូម្បីតែមុខមាត់ មុខឌឺខ្លាំង"
ថេយ៉ុងចាប់ទាញថ្ពាល់ស្វាមីព្រោះតែខ្នាញ់ដែរគេចម្លងមុខនេះឲ្យកូនៗរបស់នាយ តែល្អម្យ៉ាងដែលពួកគេសង្ហាដូចជាឌែតឌី។
"នៅមិនទាន់ពេញចិត្តនៅឡើយទេ"
"ថាម៉េច?"
"យើងចង់បង្កើតក្រុមហ៊ុននៅកូរ៉េមួយទៀត អូនមានកូនប្រុសឲ្យយើងម្នាក់ទៀតមក"
"កុំសង្ឃឹម! តែកូនបងពីរនាក់អូនមើលមិនឈ្នះផង"
"លើកនេះ ចាំយើងជួយមើល"
ដៃរឹងមាំក្រសោបឱបចង្កេះតូចណែន រួចក៏ងើយមុខមើលភរិយាទាំងទឹកមុខប្រាកដប្រជារហូតថេយ៉ុងស្ទើរតែទុកចិត្តនឹងទង្វើររបស់គេ។ គេមិនមែនចាប់ផ្ដើមធ្វើល្អ ព្រោះចង់បោកនាយយកកូនមួយទៀតទេដឹង?
"អូនធ្លាប់ប្រាប់បងហើយ បើមានកូនហើយត្រូវរស់នៅឈ្លាតឆ្ងាយពីកូនដដែល អូនមិនយកល្អជាង"
"ហ៊ឹម! រឿងនេះ ចាំយើងនឹងពិចារណាឲ្យជែតមករស់នៅអ៊ីតាលីជាមួយគ្នាវិញ តែពេលនេះពួកយើងគួរតែ..."
"អឹម... កុំអីកូននៅខាងក្នុង"
"គ្រាន់តែថើបប៉ុណ្ណោះ"
មាត់ប្រាប់ថាគ្រាន់តែថើបទេ តែគេបែចាប់ច្របាច់គូទនាយទាំងសងខាង ព្រមទាំងសង្កត់ត្រកៀកនាយឲ្យប៉ះនឹងភាពរឹងមាំរបស់គេទៀតផង។
"លោកប្ដី..."
ថេយ៍ឆ្ងល់ដែរហេតុអីនៅសុខៗគេក៏ឈប់ តែពេលបែទៅក្រោយខ្នងក៏ឃើញកូនៗអើតកមើលពួកនាយតាំងពីពេលណាក៏មិនដឹង។
"មក... មកតាំងពីពេលណា?"
"តាំងពីចាប់ផ្ដើម ជុបៗ ហិហិ"
ជែតលួចសើចព្រោះនាgមិនដែលបានឃើញពួកគាត់ថើបគ្នានោះទេ ធ្លាប់តែលឺតាមប្អូនប្រុស តែពេលនេះបានឃើញផ្ទាល់ភ្នែកហើយ។
"ចំមែនកូននេះ មកពីបងហ្នឹង"
"យើងមិនដឹងអីទេ"
"លែងអូនបានហើយ!"
"អូន... អូនទៅណា?"
ពេលកូនចាប់បានថេយ៍ក៏ទៅខាងក្នុងវឹងព្រោះតែខ្មាសកូនពេក នាយមិនគួរណាធ្វើរឿងបែបនោះចំពោះមុខកូនឲ្យកូនឃើញសោះ។ មកពីគេហ្នឹង ញៀនមាត់នាយសម្បើមណាស់។
"លើកក្រោយ ហាមមករំខានឌែតឌីបែបនេះដឹងដែរទេ ក្មេងៗ?"
"ហេតុអី?"
"កូនមិនចង់បានប្អូនមួយទៀតទេហេស?"
"ជែតចង់បាន!"
"តែខ្ញុំមិនចង់បានទេ ខ្ញុំចង់ធ្វើជាកូនពៅ"
"ពៅអីទៀត ធំហើយ"
ជេឃេលើកដៃអង្អែលក្បាលកូនប្រុសពៅព្រោះតែគេក្បាលខូចជាងគេហើយពូកែតមាត់ទៀត បើទុកឲ្យនៅពៅទៀតរឹតតែខូចមិនខាន។
"មិនដឹងទេ ខ្ញុំមិនចង់បានប្អូនទៀតទេ ខ្ញូំចង់ធ្វើកូនពៅៗ"
ចាំមើលទៅ នាយនឹងមិនឲ្យផែនការរបស់ឌែតឌីដែលចង់មានកូនម្នាក់ទៀតបានសម្រេចនោះទេ នាយត្រូវតែរារាំងមិនឲ្យគាត់បានគេងជាមួយគ្នាទៀតឡើយ។
ជេយ៍មិនសូវខ្វល់ប៉ុន្មានទេ រឿងមានកូនមួយទៀតឬក៏អត់ព្រោះថាយ៉ាងណានាយគិតថារឿងនេះ ប៉ានាយគួរតែជាអ្នកសម្រេចចិត្ត ព្រោះគាត់ជាអ្នកពរពោះនិងមើលថែកូន។
ពេលដែលត្រឡប់ទៅផ្ទះលំហែវិញ ពួកគេក៏ត្រូវរៀបចំខ្លួនទៅសណ្ខាគារដែលធំជាងគេនៅលើកោះនេះ ព្រោះលឺថាអាហារនៅទីនោះល្បីខ្លាំងណាស់ ថែមទាំងមានទេសភាពស្អាតៗទៀតផង។
"លោកប្ដី ពួកយើងនឹងត្រឡប់មកគេងទីនេះវិញទេ?"
"សាកសួរកូនទៅមើល ពួកគេចង់គេងនៅឯណា?"
"គឺប្រាកដជានៅផ្ទះហើយ"
"អឹម អ៊ីចឹងចាំញ៉ាំអាហារជាមួយគ្នារួចចាំពួកយើងត្រឡប់មកវិញ"
"បាទ"
ព្រោះតែប្រពន្ធនាយខានធ្វើខ្លួនចេញទៅខាងក្រៅយូរពេកទេដឹង ទើបថ្ងៃនេះនាយចាប់អារម្មណ៍ថាគេស្រស់ស្អាតខ្លាំងណាស់ ស្អាតរហូតដល់នាយចាំងភ្នែក។ ទឹកមុខបែបនេះ កាយវិការទន់ភ្លន់បែបនេះវាធ្វើឲ្យនាយនឹកឃើញដល់ថ្ងៃដែលពួកគេជួបគ្នាលើកដំបូង គេមិនបានប្រែប្រួលអ្វីសោះ នៅតែស្រទន់និងស្រស់ស្អាតដូចដើម។
"បងមើលអី?"
"គឺ... យើងគ្រាន់តែនឹកឃើញរឿងខ្លះពេលមកដល់ទីនេះ អូនមិនគិតអ៊ីចឹងទេឬ?"
រាងតូចចាប់ងាកមើលរូបភាពនៅវិញខ្លួន តែដូចជាគ្មានប្រតិកម្មអី ព្រោះវានៅតែជាបន្ទប់ញ៉ាំអាហារដែលមានជញ្ជាំងកញ្ចក់ អាចឲ្យយើងមើលទេសភាពខាងក្រៅបានប៉ុណ្ណោះ ហើយនាយចាំថានាយមិនធ្លាប់បានមកទីនេះនោះទេ។
"អូនមិនចាំទេ"
ជេឃេទម្លាក់មុខចុះហាក់ដូចមិនជឿនូវអ្វីដែលខ្លួនបានលឺ។ នេះគេមិនបានគិតដូចអ្វីដែលនាយកំពុងគិតទេមែនទេ?
"អូនមិនចាំថ្ងៃដែលយើងជួបគ្នាលើកដំបូងទេហេស?"
កូនៗចាប់ផ្ដើមមើលមុខគ្នា ពេលឃើញឬកពារប្លែកៗរបស់ឪពុក តែនិយាយដល់កាលពីថ្ងៃជួបគ្នាលើកដំបូងពួកគេក៏ចង់ដឹងដូចគ្នា។
"រឿងយូរហើយ អូនម៉េចនឹងចាំទៅ"
"អត់ចាំមែន? ពួកយើងបានទៅជួបគ្នានៅសណ្ឋាគារ"
"វ៉ោវ!"
"ហេតុអីក៏ទៅជួបគ្នានៅសណ្ឋាគារ?"
"អឹក ខឹកៗ"
ថេយ៉ុងឈ្លក់ទឹកឡើងក្រហមមុខពេលលឺសំណួរកូនស្រីជាមួយនឹងទឹកមុខភ្ញាក់ផ្អើលរបស់កូនប្រុស។ ពួកគេនៅតូចទេ ប្រហែលមិនគិតដល់រឿងអស់នោះទេដឹង?
"គឺ... ចាំបានហើយ! ពួកយើងគ្រាន់តែណាត់គ្នាញ៉ាំអាហារពេលល្ងាចប៉ុណ្ណោះ"
រឿងយូរដែរហើយ មិនគិតថាមនុស្សដូចជាគេនៅចាំនោះទេ បើនាយចាំបាន ក្រែងយប់នោះគេមិនសូវជាចាប់អារម្មណ៍នឹងនាយប៉ុន្មានផងហី?
"ហើយយ៉ាងម៉េចទៀតទៅ? ជែតចង់ដឹងដល់ហើយ"
"មែនហើយ កូនក៏ចង់ដឹងដែរ អ្នកទាំងពីរស្គាល់គ្នាដោយរបៀបណា?"
ពេលជែតនិងជែកព្យាយាមសួរនាំ នាយតូចក៏ប្រកែកលែងចេញបានត្រឹមមើលមុខស្វាមីឲ្យគេជួយនិយាយឲ្យ តែអ្នកបង្កហេតុបែជាមិនព្រមជួយ ទុកឲ្យនាយដោះស្រាយជាមួយកូនតែម្នាក់ឯង។
"ឬមួយប៉ានិងឌែតឌីមិនបានស្រលាញ់គ្នា ទើបមិនចង់និយាយរឿងនោះ?"
"មិនមែនទេជេយ៍ ប៉ានិងឌែតរបស់កូនស្រ... ស្រលាញ់គ្នាណាស់ គ្រាន់តែថាកាលនោះពួកយើងស្គាល់គ្នាព្រោះតែការណែនាំរបស់ចាស់ទុំ"
បើនិយាយរឿងស្រលាញ់ នាយដឹងច្បាស់ថាខ្លួនឯងស្រលាញ់គេណាស់ តែក្នុងចិត្តគេបែបណានាយមិនដឹងទេ មិនដឹងថាស្រលាញ់ឬក៏ស្អប់។
"ប៉ាៗនិយាយប្រាប់ជែតទៀតមក"
"អឺ... ពួកយើងជួបគ្នាដំបូងនៅប្រទេសកូរ៉េ ពេលនោះប៉ាមិនធ្លាប់ស្គាល់ឌែតឌីរបស់កូនទេ តែត្រូវទៅព្រោះតែចាំបាច់"
"ចុះក្រោយពេលជួបគ្នាហើយ ប៉ាគិតបែបណា?"
ថេយ៉ុងលួចមើលមុខគេបន្តិច ឃើញគេធ្វើជាបែទៅមើលទេសភាពខាងក្រៅ ហាក់ដូចមិនចាប់អារម្មណ៍នឹងចម្លើយរបស់នាយ ទើបនាយនិយាយបន្ត។
"ឌែតឌីកូនសង្ហាណាស់ពេលនោះ តែ... ឈ្លើយខ្លាំងណាស់ ណាត់គ្នាដំបូងក៏ឲ្យប៉ាអង្គុយចាំរាប់ម៉ោង រួចក៏មានកូនចៅគាត់មកប្រាប់ប៉ាថាគាត់ជាប់រវល់ ឲ្យញ៉ាំអាហារម្នាក់ឯងសិនចុះ"
"ឌែតឌីអាក្រក់ណាស់"
"មែនហើយ តាំងចិត្តច្បាស់ណាស់"
"មិនមែនទេ ឌែតឌីរវល់ពិតមែន"
ជេឃេខំប្រកែកជាមួយកូនយកល្អ ពេលត្រូវពួកគេព្រួតគ្នាថាឲ្យ ហើយប្រពន្ធក៏មិនកាន់ជើងទៀត នៅឈ្លាតលានអណ្ដាតមកឌឺដងក្នុងនាមជាអ្នកឈ្នះទៀតទើបនាយត្រូវបកស្រាយរឿងគ្រប់យ៉ាងកុំឲ្យកូនថានាយជាមនុស្សអាក្រក់។
"ពេលនោះយើងមិនដឹងផងថាមានណាត់ជាមួយអូន"
"បងមានន័យថាម៉េច?"
"យើងមិនទាន់យល់ព្រមរឿងការណាត់នោះទេ ក្រោយពេលចេញពីជួបភ្ញៀវទើបដឹងថាមានគេមករក"
"តែហេតុអីក៏មកជួបអូន?"
"គឺលឺមនុស្សជំនិតប្រាប់ថាស្អាត ហើយគេនឹងរៀបចំឲ្យ ទើបយើងសម្រេចចិត្តថាសាកតែម្ដងទៅ"
"សាកហេស?"
ណាត់គ្នាដំបូងយ៉ាងហោចណាស់ ក៏បាននិយាយគ្នា សួរនាំសិនដែរ តែគេអត់ទេ អត់សូម្បីតែណែនាំឈ្មោះឲ្យនាយស្គាល់...
"អឹម សាកហើយក៏ជាប់ចិត្តមកដល់ពេលនេះ"
មនុស្សនេះ ហេតុអីក៏និយាយពាក្យអ៊ីចឹងចេញមករួច បើកូនៗគិតអីផ្ដេសផ្ដាសគិតយ៉ាងម៉េច?
"កុំស្ដាប់សម្ដីឌែតឌីកូនអី គាត់និយាយផ្ដេសផ្ដាសទេ"
"ប៉ាៗក៏ខូចដែរ មករកឌែតឌីដល់សណ្ឋាគារ"
"ជែត! មិនមែនអ៊ីចឹងទេកូន"
រឿងតូចតែមួយសោះ តែព្រោះតែមិននិយាយទើបនាយគិតថាគេជាមនុស្សឈ្លើយ គ្មានសុជីវធម្មរហូតមក បើគេប្រាប់នាយតាំងពីដំបូងនាយក៏ចោទគេទាំងអស់ដែរ។
ហើយបើសិនជាបញ្ហាទាំងអស់ ពួកគេជ្រើសមកនិយាយជាមួយគ្នា ប្រហែលទំនាក់ទំនងពួកគេក៏មិនប្រេះឆាដល់ពេលនេះ។
ក្រោយពីញ៉ាំអាហារដោយសប្បាយរីករាយ និងរំលឹករឿងអតីតជាមួយគ្នារួច ពួកក៏ចុះទៅជាន់ខាងក្រោមគេបង្អស់នៃសណ្ខាគារដើម្បីមើលទេសភាពនៅក្នុងសមុទ្រតាមជញ្ជាំងកញ្ចក់ម្ដង។
ថេយ៍ចាំបានថាគេក៏ធ្លាប់នាំនាយទៅកន្លែងបែបនេះម្ដងដែរ ហើយកាលថ្ងៃនោះ នាយពិតជាមានក្ដីសុខខ្លាំងណាស់រហូតទាល់តែមិនអាចបំភ្លេចបាន។ តើគេនៅចាំដែរឬក៏អត់ ថានាយចូលចិត្តទេសភាពបែបនេះ?
"អូនចូលចិត្តទេ? ពួកយើងខានមកកន្លែងបែបនេះយូរហើយ"
"បងចាំបានដែរហេស?"
"រឿងជាមួយអូនយើងចាំគ្រប់យ៉ាង"
"តែមានរឿងខ្លះ អូនចង់ឲ្យបងបំភ្លេច រឿងដែលធ្វើឲ្យទំនាក់ទំនងពួកយើងល្អក់កករ"
ជេឃេប្រែជាស្ងាត់ស្ងៀមពេលនិយាយដល់រឿងនោះ ព្រោះទោះមិនថានាយស្ដាប់ការបកស្រាយគេប៉ុន្មានដង ក៏នាយមិនអាចបំភ្លេចការឈឺចាប់នោះបានដែរ។
"អូនមើលកូនផង យើងមានការបន្តិច"
ឲ្យតែរំលឹកដល់រឿងនោះ នាយក៏ក្ដៅក្រហាយ សឹងច្រាលឈាមទើបមិនអាចនៅជាមួយរាងតូចបាន មានតែជ្រើសដើរចេញទៅរកស្រាមួយកែវគ្រាន់ផឹករម្ងាប់អារម្មណ៍។
កន្លងមកជាច្រើនឆ្នាំ ថេយ៍ប្រែក្លាយជាភរិយាដ៏ល្អបំផុត គេជួយមើលថែកូន មើលថែផ្ទះសម្បែងមិនដែលឲ្យនាយបារម្ភ សូម្បីតែពេលនាយមានការត្រូវទៅឆ្ងាយម្ដងៗ ក៏គេជួយរៀបចំទុកដាក់អីវ៉ាន់ ប្រើប្រាស់នាយបានល្អបំផុត។ បានប្រពន្ធល្អបែបនេះហើយ តើនាយចង់បានប៉ុណ្ណាទៀត ហេតុអីក៏យល់ថាមិនគ្រប់គ្រាន់ ហេតុអីនៅតែទើសភ្នែកនិងព្យាយាមរករឿងគេមិនឈប់?
To be continued 💗
VOCÊ ESTÁ LENDO
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanficថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)