Ch37: យើងកំពុងរៀនស្រលាញ់អូន

4.1K 187 10
                                        

"អូយ!"
ថេយ៍ឧទានទាំងការឈឺចាប់ក្រោយពេលភ្លេចខ្លួនធ្វើឲ្យរលាកដៃមួយចំហៀងក្នុងពេលកំពុងរៀបចំអាហារពេលលល្ងាច។ ទោះនាយចង់បំភ្លេច មិនគិតរឿងទាំងនោះ ក៏ខួរក្បាលមិនស្ដាប់បញ្ជា នូវតែគិតរឿងដែលមិនគប្បី៕
"ថេយ៉ុង? មិនអីទេឬ?"
"ខ្ញុំ... ខ្ញុំមិនអីទេ"
មាត់ថាមិនអីទេ តែពេទ្យហ្វីលបានឃើញច្បាស់ណាស់តាមរយៈទឹកមុខរបស់គេថាគេកំពុងមានរឿងពិបាកចិត្តច្បាស់ណាស់។
"ឲ្យខ្ញុំនៅកំដរដែរទេ?"
"មិនចាំបាច់ទេ បើជេឃេមកវិញឃើញ វាមិនល្អចំពោះលោកឡើយ"
"ពេលនេះប្រហែលលែងអីហើយ ព្រោះខ្ញុំភ្ជាប់ពាក្យរួចហើយ មិនបាច់បារម្ភថាគាត់ប្រច័ណ្ឌនឹងខ្ញុំទៀតទេ"
"ថាម៉េច? លោកភ្ជាប់ពាក្យ? ជាមួយនរណា?"
គេមានរឿងល្អទាំងមូល តែនាយបែជាមិនដឹងរឿងអ្វីសោះ យ៉ាងណាក៏ដោយបើដឹងថាគេមានក្ដីសុខក៏នាយជួយអរដែរ។
"គឺជាគ្រូពេទ្យថ្មីដែលមកមើលថែថេយ៉ុងហ្នឹងហើយ"
"អូ? ខ្ញុំគិតថាពួកលោកមិនត្រូវគ្នាទេតើស មិនស្មានថា..."
"គឺលោកប្រធានជាអ្នកផ្សំផ្គុំឲ្យ"
ដោយសារតែពួកគេជាក្មេងដែលម្ចាស់ធំដេវីលសុនជួយទំនុកបម្រុងដូច្នេះហើយ បានជាពួកគេយល់ព្រមស្ដាប់តាមសម្ដីជេឃេ ណាមួយធ្វើនេះព្រោះតែការពិសោធន៍ពួកគេផងដែរ ចង់ដឹងថាគូពួកគេអាចមានកូនជាមួយគ្នាដូចថេយ៍ឬអត់។
"គេដើរតួជាមេអណ្ដើកផងហេស?"
"បាទ"
"ចូលរួមអបអរផង ទោះខ្ញុំមិនបានទៅដោយផ្ទាល់ក៏ដោយ"
"អរគុណណាស់"
សារភាពថាកន្លងមក នាយពិតជាមានអារម្មណ៍ល្អចំពោះថេយ៉ុងណាស់ តែក៏ដឹងរហូតមកថាខ្លួនឯងនៅចំណុចណា នាយគ្មានសិទ្ធិ គ្មានសមត្ថភាពអីទៅដណ្ដើមគេចេញពីប្រធានរបស់ខ្លួនទេ បានត្រឹមនៅក្បែរលើកទឹកចិត្តពេលគេលំបាក នាយសប្បាយចិត្តណាស់ទៅហើយ។
...

ក្រោយរៀបចំអាហាររួចរាល់ ថេយ៉ុងនៅតែនៅទន្ទឹងរង់ចាំគេមកញ៉ាំអាហារជាមួយគ្នាទៀត ហើយម៉ោង៨ទៅហើយ គេនៅមិនទាន់មកវិញនៅឡើយ។
"អ្នកប្រុស លោកម្ចាស់មកហើយ"
"ពិតមែនហេស?"
ពេលដឹងថាគេមកដល់ភ្លាម រាងស្ដើងក៏ងើបឡើងបង្វិលខ្លួនទៅវិញទៅ មើលដើម្បីមើលសភាពរៀបរយរបស់ខ្លួន ព្រោះនាយខំតែងខ្លួនយ៉ាងពិសេសដើម្បីរង់ចាំគេ គឺសង្ឃឹមថាគេនឹងពេញចិត្ត។
"ថេយ៉ុង?"
មកដល់ក្នុងផ្ទះភ្លាមអ្វីដែលរាងក្រាស់នឹកដល់មុនគេ គ្មាននរណាក្រៅពីប្រពន្ធជាទីស្រលាញ់ទេ នាយនឹកគេគ្រប់វិនាទីពេលមិននៅក្បែរគេ កាន់តែឆ្ងាយ នាយកាន់តែដឹងខ្លួនឯងច្បាស់ពីអារម្មណ៍ដែលមានចំពោះថេយ៍។
"បងសម្លាញ់?"
ពេលឃើញគេត្រឡប់មកវិញដោយសុវត្ថិភាពបែបនេះ នាយពិតជាត្រេកអរដល់ថ្នាក់ភ្លេចខ្លួនរត់ទៅឱបកគេទាំងកំពុងមានផ្ទៃពោះ។
"ប្រយ័ត្នបន្តិច!"
មិនដឹងយ៉ាងម៉េច អាការៈបារម្ភហួងហែងវាក៏ចេះឯកឯងតាំងតែពីស្គាល់គេ ទាំងដែលធម្មតានាយមិនដែលទៅយកចិត្តទុកដាក់លើនរណាឡើយ។
"អុ៎! អូនភ្លេចខ្លួន គឺអូនត្រេកអរពេកដែលឃើញបងមកវិញ"
"កំពុងចាំយើងឬ?"
"បាទ អូនបានធ្វើអាហារជាច្រើនចាំបង"
គ្រាន់តែលឺថាថេយ៍ចូលផ្ទះបាយ នាយធំក៏ចាប់ផ្ដើមជ្រួយចិញ្ចើមមិនពេញចិត្តជាពិសេស ក្រោយមើលឃើញរបួសនៅលើដៃ។ កុំប្រាប់ណាថា...
"នេះគឺអូនមិនប្រយ័ត្នដោយខ្លួនឯង បងកុំធ្វើមុខអ៊ីចឹងអី ម៉ោះទៅញ៉ាំបាយជាមួយគ្នា"
ថេយ៉ុងមួលថ្ពាល់គេតិចៗមិនឲ្យគេធ្វើមុខក្រញូវ និងប្រើភ្នែកសម្លឹងដូចត្រៀមចាំដាក់ទោសអ្នកដទៃនាំឲ្យគេឯងខ្លាចឡើយ។
"អូនបានធ្វើម្ហូបបងចូលចិត្តច្រើនណាស់ ឃើញទេ?"
"អូនជាអ្នកធ្វើទាំងអស់?"
"ត្រូវហើយ រសជាតិយ៉ាងម៉េចដែរ?"
"ហ៊ឹម! គ្រាន់បើ តែមិនចាំបាច់ធ្វើទៀតទេ"
"បង!"
ម្ហូបនេះមិនមែនឆ្ងាញ់ធម្មតាដូចដែលនាយនិយាយ វាថែមទាំងត្រូវចិត្តនាយទៀត តែយ៉ាងណាក៏ដោយក៏មិនព្រមឲ្យគេចូលផ្ទះបាយដែរ។ ប្រពន្ធនាយ នាយថ្នម!
"យើងនិយាយច្បាស់ហើយ ហាមតវ៉ា!"
មិនគិតឲ្យនាយបកស្រាយ និយាយហេតុផលអ្វីខ្លះទេឬ? គិតយ៉ាងម៉េចក៏សម្រេចបែបហ្នឹង!
"បងចិត្តអាក្រក់ដាក់អូន"
នាយគ្រាន់តែចង់ឲ្យគេស្រណុកសុខស្រួលណាមួយពោះកំពុងតែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃផង ចេះតែបណ្ដោយមិនបានទេ។
ក្រោយញ៉ាំអាហរជាមួយគ្នារួចរាល់ ពួកគេបំបែកគ្នាឡើងទៅបន្ទប់ ដោយថេយ៉ុងងូតទឹករៀបចំខ្លួនរួចរាល់ក៏នៅក្នុងបន្ទប់ដេកចាំគេ តែចាំហើយចាំទៀតនៅតែមិនទាន់ឃើញគេមករក រហូតដាច់ចិត្តទៅសាកសួរអ្នកបម្រើហើយក៏ដឹងថាគេកំពុងរវល់នៅបន្ទប់ធ្វើការ។
...

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now