Ch51: ដើម្បីកូន

5.8K 275 36
                                        

នាយគ្រាន់តែបែកពីគេមួយភ្លែតសោះ មកវិញក៏ឃើញថេយ៍ឈរនិយាយសើចក្អាកក្អាយជាមួយប្រុសក្មេងធ្វើមិនដឹង បើតែបែបហ្នឹងឲ្យនាយទុកចិត្តគេបានយ៉ាងម៉េច?
"អុ៎! លោកប្ដី!"
"មិញនេះ និយាយស្អីជាមួយវា?"
ដៃតូចត្រូវគេចាប់ច្របាច់រហូតបង្កើតជាស្នាមក្រហមជាំតែគេមិនបានខ្វល់ គិតតែជំរិតសួរដេញដោលទាល់បានចម្លើយសិន។
"លែងប៉ាទៅ"
ជេយ៍ចូលមកឃាត់ពេលឃើញឌែតឌីរបស់ខ្លួនចាប់ផ្ដើមចេញចរិតកាចសាហាវ ធ្វើបាបប្រពន្ធទាំងនៅទីសាធារណៈ នាយមិនព្រមឲ្យគាត់ធ្វើអីផ្ដាសផ្ដេសដាក់ប៉ានាយទេ។
"លោកប្ដី អូនឈឺ"
បើកុំតែមានកូននៅទីនេះ ធានាថាគេត្រូវទោសៈគ្រប់គ្រង ចាប់ប្រពន្ធខ្លួនឯងធ្វើបាបទៀតមិនខានទេ។
"ឆ្លើយមក"
នាយព្រមព្រលែងដៃពិតមែន តែមិនព្រមស្ងប់អារម្មណ៍នៅតែចង់សួរនាំ ចង់ដឹងហេតុអី រឿងអីទៅនិយាយជាមួយប្រុសផ្សេងពេលនាយមិននៅ? ឬមានបំណងចង់លួចទាក់ទងអ្នកណាទៀតហើយ?
"គេគ្រាន់តែមកសួររឿងកូនប៉ុណ្ណោះ ហើយអូនក៏ប្រាប់ថាអូនជាអ្នកបង្ដើត ទើបគេសួរដេញដោលរឿងប្រសិទ្ធភាពថ្នាំរបស់បង អូនក៏ប្រាប់គេតាមហ្នឹងទៅ"
"គ្មានអីលើសហ្នឹងមែនហេស?"
"ពិតមែនហើយ មិនជឿ បងអាចសួរកូនយើងបាន"
រាងក្រាស់ចាប់ផ្ដើមស្ងប់អារម្មណ៍បន្តិចម្ដងៗពេលស្ដាប់ហេតុផល និងលឺគេលើកកូនមកនិយាយ ទើបខ្លួនចាប់ប្រែទឹកមុខមកជាធម្មតាវិញរួចក៏បណ្ដើរប្រពន្ធនិងកូនចេញពីសណ្ឋាគារ។
"ហេតុអីគេមកសួររឿងកូន?"
"ព្រោះគេក៏មានគូស្នេហ៍ជាមនុស្សប្រុសដូចគ្នា"
គ្រាន់តែមានមនុស្សមកសួរនាំតិចតួច គេក៏បញ្ចេញអាការៈដូចខ្មោចចូល ចង់ចាប់នាយស៊ីទាំងរស់ គេមិនគិតឲ្យនាយមានប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងខ្លះទេឬយ៉ាងម៉េច?
"ខ្វះអ្នកសួរឬយ៉ាងម៉េច អាចង្រៃ!"
ព្រះអើយ! មើលសម្ដីចុះ! ទោះគេនិយាយតិចៗតែថេយ៍ក៏បានលឺ ស្ដាប់ហើយក៏ហួសចិត្តគ្រាន់តែគេមកសួរនាំរឿងកូនសោះក៏មិនបានដែរឬយ៉ាងម៉េច?
"អូននៅធ្វើអីទៀត?"
"គ្មានទេ"
"អ៊ីចឹងឆាប់ដើរតាមមក"
នាយទ្រាំមិនបានទេ ពេលបណ្ដោយឲ្យមកខាងក្រៅចេញមុខចេញមាត់បន្តិច ក៏មានមនុស្សប្រុសស្រីតាមមើលមុខប្រពន្ធខ្លួនព្រាត ព្រោះតែគេជាជនជាតិអាស៊ី មុខមាត់ក្មេងល្ហក់ ថែមទាំងមានសម្រស់ស្រស់ស្អាត លេចធ្លោលើសអស់អ្នកដែលនៅជុំវិញខ្លួន។
ពេលចេញមកដល់ខាងក្រៅភ្លាម ក៏មានឡានទំនើបចតរង់ចាំរួចជាស្រេច ហើយអ្នកបម្រើសេវាកម្មក៏ជួយយកអាសារបើកទ្វារឡានឲ្យ ទើបថេយ៍ញញឹមដាក់គេទុកជាការគួរសម តែប្រុសម្នាក់នោះដែលគិតវិជ្ជមានតាំងពីពេលណា? ត្រឹមថេយ៍ញញឹមដាក់ប្រុសផ្សេងក៏ចាប់ផ្ដើមក្ដៅក្រហាយទៀតហើយ។
"អូនញញឹមស្អីអម្បាញ់?"
"បាទ?"
មកដល់ក្នុងឡានហើយគេនៅតែតាមសួរមិនព្រមលើកលែង ព្រោះជ្រេញទឹកមុខអាម្នាក់ដែលបើកទ្វារឡានឲ្យថេយ៍ហ្នឹងខ្លាំងណាស់។ វាហ៊ានសម្លឹងមើលប្រពន្ធនាយមិនដាក់ភ្នែក!
"ញញឹមដាក់វាធ្វើស្អី?"
"អូនគ្រាន់តែចង់អរគុណគេប៉ុណ្ណោះ បងយ៉ាងម៉េចហ្នឹង?"
"ហាម! ហាមញញឹមដាក់អាណាទាំងអស់ យល់ទេ?"
"ញញឹមដាក់ជែតបានទេ?"
ជេឃេឃើញទឹកមុខកូនស្រីរួចក៏ឆ្លើយលែងចេញ ហើយក៏ដឹងខ្លួនថានាយបាននិយាយស្ដីហួសហេតុ តែឲ្យធ្វើយ៉ាងម៉េច នាយមិនចង់ឲ្យប្រពន្ធញញឹមដាក់នរណាទាំងអស់ ហើយក៏មិនចង់ឲ្យនរណាបានឃើញសម្រស់ដ៏ស្រស់ស្អាតមួយនេះដែរ បើមានគេលង់ហើយចង់បានថេយ៍យកទៅគិតយ៉ាងម៉េច? ហើយបើប្រពន្ធនាយពេញចិត្តគេហើយរត់តាមគេដែរគិតយ៉ាងម៉េច?
គ្រាន់តែគិតក៏នាយទទួលយកមិនបានដែរ!
"អ៊ីចឹងបានជាមិនចង់ឲ្យចេញទៅណា"
"នែ៎បង! ល្មមៗបានហើយ នេះកូន៣ហើយណា៎"
មិនខ្វល់ទេ បើគេនៅតែជាប្រពន្ធរបស់នាយ នាយត្រូវតែហួងហែងព្រោះគេជារបស់នាយតែម្នាក់គត់។
ម្ដងនេះ គេពិតជាធ្វើឲ្យរាងតូចខឹងសឹងតែចេញផ្សែងតាមត្រចៀក គេជាមនុស្សគ្មានហេតុផលនៅចំពោះមុខកូនក៏ចេញមកខុសរបៀប ចេះមកធ្វើឲ្យកូនឃើញភាពរកាំរកូសរវាងពួកនាយទៅកើត។
"ថេយ៍! ឈប់សិន និយាយគ្នាសិនបានទេ"
មកដល់ផ្ទះភ្លាម ថេយ៉ុងចេះតែចង់គេចពីនាយ នាយខំងូតទឹក ងូតអីយ៉ាងស្អាតបាតអស់ហើយ តែគេបែជាចង់ទៅគេងជាមួយកូនទៅវិញ មានន័យថាម៉េច?
"អូនគ្មានអីត្រូវនិយាយជាមួយបងទេ"
"យើងទេដែលគួរខឹងអូន អូនគ្មានសិទ្ធិដើរចេញពីយើងឡើយ"
"បងគ្មានហេតុផល! នៅសុខៗក៏ទៅរករឿងឈ្លោះនៅចំពោះមុខកូន ឲ្យអូននៅស្ងៀមបានយ៉ាងម៉េច?"
"ព្រោះយើងទប់អារម្មណា៍ខ្លួនឯងមិនបាន ពេលឃើញអូនទៅស្និទ្ធិស្នាលជាមួយអ្នកផ្សេង"
"បងឲ្យអូននិយាយបែបណាទើបបងជឿអូន? អូនហត់ពិតមែន! សម្រាប់បងអូនមិនដឹងទេ តែអូនវិញ អូនជាមនុស្សមានគ្រួសារ មានប្ដី មានកូនហើយ អូនមិនដែលមានគំនិតចង់ក្បត់គ្រួសារមួយនេះនោះទេ"
ប្រាប់តាមត្រង់ នាយគ្មានគំនិតផ្សេងក្រៅពីចង់រស់នៅជាមួយគេនិងកូនៗទេ គេទេដែលចេះតែរុញច្រាននាយឲ្យទៅឆ្ងាយ។
"យើង... យើង..."
~ផាំង
ពេលធ្វើអីមិនបាននាយក៏ចាប់ផ្ដើមធ្វើបាបរាងកាយខ្លួនឯងដោយការវាយជញ្ជាំង រហូតទាល់តែឈាមខ្នងដៃ ធ្វើឲ្យថេយ៉ុងឃើញហើយអត់នឹងញញើតមិនបាន ទើបចូលទៅឃាត់។
"បានហើយលោកប្ដី!"
"អូនមិនយល់ទេ! ហេតុអីយើងមិនចង់ឲ្យអូនទៅណា មិនចង់ឲ្យអូនបាត់ពីក្រសែភ្នែកព្រោះ... ព្រោះយើងអាចនឹងឆ្កួតបានគ្រប់ពេលឲ្យតែពេលឃើញអូននៅជាមួយប្រុសផ្សេង យើងមិនចង់ឲ្យអូនបានទៅអ្នកណាទេ!"
នាយមិនចង់ស្គាល់ការឈឺចាប់ មិនចង់ឈឺដូចជាថ្ងៃនោះទៀតឡើយ។
"អូនមិនបានទៅជាមួយអ្នកណាទេ អូនកំពុងនៅជាមួយបង"
"ចុះបើអូនប្រែប្រួលដូចពេលនោះ?"
ទៀតហើយ! គេចាប់ផ្ដើមរំលឹកដល់រឿងចាស់ៗទៀតហើយ!
"តែលោកប្ដី... ទុកថាដើម្បីសុភម្គលគ្រួសារ ដើម្បីកូន បងបំភ្លេចរឿងមិនល្អទាំងនោះបានទេ?"
"អូនមិនមែនជាយើង អូនមិនដឹងថាយើងឈឺចាប់ប៉ុណ្ណាទេ"
"តែបើបងនៅតែលង់នឹងរឿងអតីត គ្រួសារពួកយើងគ្មានថ្ងៃមានក្ដីសុខនោះទេ ឬបងដាច់ចិត្តឲ្យកូនៗយើងលំបាក?"
"គឺ..."
"បងមិនស្រលាញ់ មិនអាណិតកូនទេហេស?"
"មិនមែនអ៊ីចឹងទេ"
វាដល់ពេលហើយដែលនាយគួរលើករឿងកូនមកចងជើងគេវិញម្ដង បើគេពិតជាគិតពីគ្រួសារនេះមែន គេប្រាកដជាអាចកែប្រែចិត្តគំនិតបាន។
"អូនមិនសុំអ្វីច្រើនទេ គ្រាន់តែចង់ឲ្យបងបំពេញតូនាទី ធ្វើជាឪពុកដ៏ល្អចំពោះកូនយើងប៉ុណ្ណោះ អូនមិនចង់ឲ្យកូនឃើញពួកយើងមានជម្លោះនឹងគ្នាទៀតទេ"
ត្រឹមពួកនាយរស់នៅឆ្ងាយពីគ្នាកន្លងមក វាក៏ធ្វើឲ្យកូនៗតូចចិត្ត ខ្វះភាពកក់ក្ដៅណាស់ទៅហើយ ចុះទម្រាំតែមកឃើញអ្នកមានគុណឈ្លោះប្រកែកគ្នាទៀត តើកូនៗនឹងមានអារម្មណ៍បែបណា?
"មុននេះ... គឺខុសមកពីយើង"
ទីបំផុតគេក៏ព្រមទទួលស្គាល់កំហុសខ្លួនឯង តែមិនមែនសម្រាប់នាយ វាគឺសម្រាប់កូនៗប៉ុណ្ណោះ។ ទោះយ៉ាងណាក៏នាយរំភើបដែលដឹងថាគេស្រលាញ់គ្រួសារមួយនេះ ទើបដើរចូលទៅជិត យកដៃក្រសោបមុខរបស់គេដោយការថ្នាក់ថ្នម និងតបតដោយពាក្យពេចន៍ផ្អែមល្ហែម។
"មិនអីទេ បងកុំធ្វើបែបហ្នឹងទៀតទៅបានហើយ"
"អូនលើកលែងឲ្យយើងបានងាយយ៉ាងនេះហេស?"
ហេតុអីនាយធ្វើអាក្រក់ដាក់គេច្រើនយ៉ាងនេះ គេនៅលើកលែងឲ្យនាយបាន តែនាយបែជាមិនអាចអត់ឱនឲ្យគេត្រឹមកំហុសម្ដង?
"មែន ព្រោះបងជាឪពុកកូនរបស់អូន ហើយក៏... ជាមនុស្សដែលអូនស្រលាញ់ដែរ"
"អូនមិនខឹងយើងទេហេស?"
"អូនខឹង អូនស្អប់ តែអូនស្រលាញ់បងខ្លាំងជាង"
"ថេយ៍"
"លោកប្ដី អឹម"
រាល់ការឈឺចាប់ទាំងប៉ុន្មាន វាត្រូវបានសងដោយស្នាមថើបដ៏ផ្អែមល្ហែមដែលគេផ្ដល់ឲ្យ។ ទទួលស្គាល់ថានាយចិត្តទន់ ចិត្តងាយ បណ្ដោយឲ្យគេធ្វើតាមតែអំពើរចិត្ត តែឲ្យប្រកែកយ៉ាងម៉េចបានបើគេជាស្វាមី ជាឪពុកកូន ហើយក៏ជាមនុស្សតែម្នាក់ដែលនាយស្រលាញ់ខ្លាំង។
"យប់នេះគេងជាមួយគ្នា កុំទៅអី"
"បើកូនរកគិតយ៉ាងម៉េច អាស?"
រាងតូចត្រូវគេរុញទាល់តែដេកដួលទៅលើគ្រែដោយមានគេមកទ្របពីលើ។ តាមពិតនាយក៏នឹករាងកាយគេ ចង់គេងឱបគេរាល់យប់ តែណាស់តែគេចូលចិត្តបង្ខំឲ្យនាយទឹកភ្នែក បើចេះថ្នម និងនិយាយតាមសម្រួល នាយព្រមតាំងពីយូរមកហើយ។
"កូនអត់អូនមួយយប់បាន យើងអត់អូនមិនបានទេ"
រាងក្រាស់ឱនទៅថើបថ្ងាស និងត្របកភ្នែកពេលឃើញទឹកមុខគេចេះតែរលីងរលោងចង់យំ។ នាយជាស្វាមីមិនល្អដែលតែងតែជះកំហឹង និងអារម្មណ៍តានតឹងដាក់ប្រពន្ធ ហើយនៅយករឿងអតីតកាលមកជាន់ឈ្លីគេបន្ថែមទៀត។ តើគេធ្លាប់គិតចាកចេញពីនាយទេ?
"អូនធ្លាប់ចង់ចាកចេញពីយើងទេ?"
"ច្រើនដងណាស់"
"ហឹស យើងមិនគួរសួរសោះ តែថា... អូនកុំភ័យអី ទោះអូនរត់រួចពីយើងបានមែន ក៏រត់មិនបានឆ្ងាយដែរ"
"បងផ្ដាច់ការ"
"ត្រូវហើយ! យើងនឹងចាប់អូនយកមកវិញទាល់តែបាន ប្រពន្ធសម្លាញ់ អឹម"
បងដឹងថាបងអាក្រក់ដាក់អូន តែអូនគ្មានសិទ្ធិទៅចោលបងទេ!
បបូរមាត់ក្រាស់ឱនថើបឈ្មុសឈ្មុលលើកញ្ចឹងកសខ្ចី ទាល់តែម្ចាស់រាងតូចរមួតរមួលស្រៀវស្រើបពេញខ្លួន តែបែជាមិនបានបដិសេធមានតែលើកដៃអង្អែលសក់របស់គេទាំងរវលរវាយ។
"អូនក្រអូបសព្វសាច់"
នាយលើកសើយអាវគេងយប់របស់ថេយ៍ឡើងហួសដើមទ្រូង ទ្រូងក៏ចាប់បឺត ច្បូតឈើរីទាំងគូពីម្ខាងទៅម្ខាងទាំងចិត្តត្រជាក់ មិនបានហិង្សាដូចពេលមុនៗ។
"អាស លោកប្ដី"
នាយងើបខ្លួនដោះអាវក្រវាត់ទៅម្ខាង រួចទើបឡើងមកសង្កត់ភរិយាស្រស់ស្អាតម្ដងទៀត ដោយចាប់ផ្ដើមពីបបូរមាត់ទន់ល្មើយ និងអណ្ដាតផ្អែមដូចទឹកឃ្មុំ។
ក្នុងពេលដែលកំពុងតែថើបផ្ដោះផ្ដងគ្នាទៅវិញទៅមក ដៃរបស់នាយក៏មិននៅស្ងៀម លួចលូកទៅច្របាច់ត្រកៀកមូលក្លំពេញដៃ ហើយបម្រុងនិងស្រាតខោខ្លីនោះចេញពីប្រពន្ធទៅហើយក៏ស្រាប់តែ...
~តុកៗ
"ប៉ាៗ ប៉ាទៅខាងក្នុងទេ"
សម្លេងនេះ គ្មាននរណាក្រៅពីកូនប្រុសពៅជើងល្អរបស់នាយទេ។ គេមកធ្វើស្អីស្មើរនេះ? មិនដេកពួនទេឬបានជាមកបំផ្លាញសេចក្តីសុខនាយ។
"បងឆាប់ទៅបើកទ្វារឲ្យកូនទៅ"
"ហឺយ! សាំមែន"
ថេយ៍រូតរះរៀបចំសម្លៀកបំពាក់យ៉ាងរៀបរយត្រឹមត្រូវ ពេលស្វាមីងើបទៅបើកទ្វារឲ្យកូន តែក៏នៅតែអឹមអៀន ពេលនឹកឃើញដល់រឿងអម្បាញ់មិញ។ នាយនៅតែជាប់ចិត្តនឹងស្នាមថើបរបស់ស្វាមីនៅឡើយទេ។
"មករកស្អី?"
ស្មានតែមកតែម្នាក់ឯង តាមពិតជេយ៍ក៏មកតាមដែរ។ បងប្អូនគេល្អណាស់ បានទៅណាទៅទាំងអស់គ្នា។
"មករកប៉ា"
"មិនទាន់ផ្ដាច់ដោះឬយ៉ាងម៉េច បានជាយប់ហើយនៅតែស្រែករកប៉ាៗ?"
"ចុះឌែតឌីម៉េចក៏ទាមទាររកតែប៉ាដែរ ឬមួយមិនទាន់ផ្ដាច់ដោះ?"
ពេលជែកនិយាយត្រូវចំណុចនាយក៏ស្ងាត់មាត់ ព្រោះតាំងចិត្តថាឲ្យកូនតែពេលកូនសកឲ្យវិញ ក៏គ្មានពាក្យតវ៉ា។
"ទៅដេកភ្លាម ចាំស្អែកចាំជួបប៉ា"
"ពួកខ្ញុំមិនទៅ"
ជេយ៍ចេញមុខតទល់ រួចក៏នាំគ្នាសម្រុកចូលក្នុងបន្ទប់ឆ្វេងស្ដាំ តែត្រូវជេឃេចាប់បានទាំងពីរនាក់ដោយដៃសងខាង។ រាងក្រាស់គិតថាចាប់ពីរនាក់នេះបាន និងបោះចេញក្រៅបន្ទប់រួចនឹងបានសោយសុខជាមួយប្រពន្ធទៅហើយ តែភ្លេចគិតថានាយនៅមានកូនស្រីម្នាក់ទៀត។
"ចូលបានហើយ"
នាយគ្មានដៃឯណាម្ដងបី យកទៅចាប់កូននោះទេ ចុងក្រោយពួកគេក៏បានចូលមកក្នុងបន្ទប់ទាំងអស់គ្នា ហើយថែមទាំងឡើងដេកលើគ្រែនាយទៀត។
"យប់នេះជែតចង់គេងជាមួយប៉ា"
"បានណា៎ កូនសម្លាញ់"
"កូនដែរ"
"កូនម្នាក់ទៀត"
"បាទបាន ម៉ោះៗ"
មិនគួរឲ្យជឿសោះ ខ្លួននាយតូចតែមួយប៉ុន្តែបង្កើតកូនមកបានធំៗដល់ហើយ មិនដឹងកាត់រកអ្នកណាទេ មើលចុះនាយឱបពួកគេមិនជុំឡើយ។
ពេលនេះ នាយត្រូវកូនប្រុសឱបសងខាង រួចក៏មានកូនស្រីគេងកើយដើមទ្រូង ចង់រើបម្រះទៅណាក៏មិនបាន តែយ៉ាងហោចណាស់ នាយក៏មានក្ដីសុខនិងកក់ក្ដៅបំផុត។
"ហ៊ឹម! ហើយយើងទៅដេកកន្លែងណា?"
ជេឃេឈររអ៊ូម្នាក់ឯង ពេលឃើញកន្លែងដែលខ្លួនប៉ង កំពុងតែមានអ្នកជំនួសដំណែង ហើយពួកគេក៏ដណ្តើមប្រពន្ធរបស់នាយទៅយ៉ាងស្របច្បាប់។ ធ្លាប់តែហួងហែងប្រពន្ធខ្លាំង មិនចង់ឲ្យនរណាប៉ះតែពេលនេះត្រូវគេយកទៅហើយ។ គ្មានជម្រើសអ្វីក្រៅពីសរសៀរៗទៅដេកកៀនជញ្ជាំងនោះទេ។
"ឌែតឌីថយទៅកន្លៀតជញ្ជាំងបន្តិចទៀតទៅ"
"បាទកូនស្រីមាសឪពុក"
ចុងក្រោយនាយក៏ក្លាយជាតួកម្សត់ត្រូវដេកនៅកៀននៅជញ្ជាំងម្នាក់ឯង មិនបានឱបថើបប្រពន្ធដូចរាល់ដង។ នេះហើយលទ្ធផលកូនច្រើន!

To be continued 💗😘

កូនច្រើនចឹងបាកណាស់ ហើយចង់បានកូនទៀតអត់?
JK: ចង់ ☺️☺️

# កំពុងតែជិតត្រូវគ្នាមែនទែន 🤧🤧 យល់យ៉ាងម៉េចដែរ?

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now