Ch35: អូនគឺជារបស់យើង

4.9K 210 15
                                        


នៅជាមួយគេកាន់តែយូរ ថេយ៍កាន់តែដឹងថាគេជាមនុស្សមានសមត្ថិភាព និងមានមុខមាត់ប៉ុណ្ណា ហើយថែមទាំងជាមហាសេដ្ឋីវ័យក្មេងទៀតផង។ បើរូបរាងក៏មិនបាច់និយាយ គេមានមាឌមាំ មានសាច់ដុំគ្រប់កន្លែងគួរឲ្យចង់ស្ទាបអង្អែល ហើយសំខាន់បំផុតមុខមាត់ក៏សង្ហាដូចទេវបុត្រ បើមិនរាប់ពីចរិត គេប្រហែលជាបុរសដែលល្អឥតខ្ចោះ។
បន្ទាប់ពីញ៉ាំអាហាររួច ជេឃេបន្តបណ្ដើររាងតូចជាហូរហែរ ឲ្យគេបានមើលទេសភាពក្នុងទឹកនិងត្រីធំៗនៅតាមជញ្ជាំងកញ្ចក់។ ពេលបានឃើញស្នាមញញឹមរបស់គេនាយក៏ដឹងថាខ្លួនឯងគិតត្រូវដែលនាំគេមកទីនេះ។ ថេយ៍មានស្នាមញញឹមដែលស្អាតបំផុតបើតាមអ្វីដែលនាយធ្លាប់ឃើញ ពេលគេញញឹមម្ដងៗ វាប្រៀបដូចជាទឹកសន្សើមដែលជួយប្រោះព្រុំបេះដូងក្រៀមស្វិតរបស់នាយអ៊ីចឹង។ តើគេមានដឹងខ្លួនដែលទេ ថានាយលង់នឹងគេប៉ុណ្ណា?
"បងសម្លឹងអី?"
"យើង? យើងឃើញអូនសម្លឹងមើលមកយើងមុន"
មនុស្សមាត់រឹងទោះចាប់បាននៅចំពោះមុខក៏នៅតែប្រកែកបានដែរ។ បើសារភាពមួយម៉ាត់វាយ៉ាងម៉េច?
"មែន! អូនសម្លឹងបង ព្រោះយល់ថាបងសង្ហា ចុះបងមើលអីដែរ?"
"យើងមើលអូនព្រោះអូន...ហឺយ"
"ហ៊ឹម? អូនយ៉ាងម៉េច? ហេតុអីដកដង្ហើមធំ?"
"មិនដឹងទេ"
ពេលតាមចាប់កំហុស គេប្រែជាធ្វើភ្នែកក្រឡេកក្រឡាប់ មិនចង់មើលមុខនាយចំបែបមនុស្សកំពុងគេចច្បាស់ណាស់។
"គ្រាន់តែថាអូនស្អាតមួយម៉ាត់ទៅ វាមិនធ្វើឲ្យបងខូចក្រេឌីតជាលោកម្ចាស់ហ្នឹងទេ"
ព្រោះមិនចង់គេចវេសនិងមនុស្សតាមរំអុក នាយធំក៏ស្រូបដង្ហើមពេញពោះទើបព្រមនិយាយចេញមក...
"អូនស្អាត..."
"ថា... ថាម៉េច? និយាយម្ដងទៀតមក"
"អូនស្អាត... តែគ្មានខួរក្បាល"
"ជេឃេ! ម៉េចចាំបាច់ដៀលអូន? ធ្វើល្អដាក់អូនឲ្យគ្រប់ជ្រុងជ្រោយមិនបានទេឬ?"
"មកនេះ!"
នាយទាញរាងតូចមកជិតកៀកកើយ តែអ្នកម្ខាងទៀតបែជារើបម្រះ មិនព្រមឲ្យគេប៉ះពាល់ឡើយ គ្រាន់តែពាក្យសម្ដីប៉ុន្មានម៉ាត់ដែលនាយថាឲ្យ។ ក្រែងវាជាការពិតហេស នាយនិយាយខុសត្រង់ណា?
"មិនទៅទេ! លែងអូន!"
"ចាំទៅដល់បន្ទប់សិន យើងនឹងលែងអូន"
"មនុស្សល្មោភ អូនមិនតាមបងទេ អាស"
ពេលថេយ៍មិនសហការ គេក៏លើកដៃចាប់គូទនាយពេញៗ នៅទីសាធារណៈធ្វើឲ្យរាងតូចស្លន់ស្លោប្រឹងងាកមើលឆ្វេងស្ដាំ សឹងតែស្រែករកពុទ្ធោម្ដងៗ។
"ឡើងតាមសម្រួលឬអត់?"
"អូនទៅ.... អូនព្រមទៅហើយ"
"ល្អ!"
នរណាមិនព្រម បើធ្លាប់ដឹងថាគេជាមនុស្សបែបណាហើយនោះ ថែមទាំងធ្លាប់បានឆ្លងកាត់ពិតៗទៀតផង។
បានចម្លើយត្រូវចិត្តជេឃេក៏ញញឹមចុងមាត់បែបជាអ្នកឈ្នះរួចក៏ក្រសោបចង្កេះតូចឡើងទៅជាន់ខាងលើបង្អស់ដែលជាបន្ឬប់វីអាយភីទាំងអស់គ្នា។
"បងកក់ជាន់នេះទាំងមូលឬ?"
"មែន!"
"អាងតែខ្លួនឯងសម្បូរលុយ"
"ចូលទៅដឹងហើយ"
គ្រាន់តែមើលបរិយាកាសជុំវិញ ថេយ៉ុងក៏ស្មានដឹងបាត់ទៅហើយ ថាគេកក់ទីនេះដើម្បីចង់បានភាពផ្ទាល់ខ្លួន គឺមិនខុសអីពីកាលនោះទេ ទាស់ត្រង់ថាគេមិនអនុញ្ញាតឲ្យមនុស្សរបស់គេចូលក្នុងបន្ទប់ទៀតទេ។ លើកនេះសុំមានតែពីរនាក់អូននិងបងបានហើយ។
~ក្រាក
រូបភាពនៅក្នុងបន្ទប់ធ្វើឲ្យថេយ័ត្រូវបញ្ឈរភ្នែកមើលមិនចង់ព្រិចមួយវិនាទីណា ព្រោះគ្រប់យ៉ាងនៅទីនេះ គេតុបតែងប្រៀបដូចជាបន្ទប់ហាន់នីមូន ជាពិសេសនោះមានសុទ្ធតែស្រទាប់ផ្កាកុលាបក្រហមពេញគ្រែនិងតាមផ្លូវដើរទាំងអស់។ តើនេះជាសុបិន្តឬយ៉ាងណា ហេតុអីមនុស្សប្រុសដូចជាជេឃេរៀបចំបន្ទប់នេះឲ្យនាយ? គេចង់ស៊ុបប្រាយនាយ ឬមួយនាយគិតដោយខ្លួនឯង?
"ជេឃេ..."
"អូនចូលចិត្តទេ?"
ដំបូងនាយក៏គិតថានាយស្រមើស្រមៃ តែពេលទទួលដឹងដល់ភាពកក់ក្ដៅចេញពីរង្វង់ដៃរឹងមាំដែលលូកមកឱបនាយពីក្រោយ ទើបនាយព្រមទទួលស្គាល់ថាវាជាការពិត គេពិតជាតាំចិត្តធ្វើឲ្យមែន។
"បង... ហេតុអីបងធ្វើរឿងទាំងនេះ?"
"ព្រោះយើងចង់បានអូន ចង់ឃុំអូនទុកក្នុងភូមិគ្រឹះយើងអស់មួយជីវិត"
នាយសម្រេចចិត្តហើយថាចាប់ពីវិនាទីនេះទៅ នាយនឹងមានតែថេយ៉ុងម្នាក់គត់ ហើយមិនប៉ះពាល់នរណាទៀតឡើយ ព្រោះនាយនឹងជឿជាក់គេ ព្រមស្ដាប់ការបកស្រាយរបស់គេចាប់ពីពេលនេះទៅ។
ថេយ៉ុងស្ដាប់សម្ដីរបស់គេហើយក៏យល់ន័យ នាយក៏មិនចង់ចាកចេញពីគេដែរ នាយចង់រួមរស់ជាមួយគេ ជាមួយកូនជារៀងរហូត។
ដៃស្រឡូនលើកអង្អែលថ្ពាល់ដែលមានស្នាមកាំបិតនោះថ្នមៗដោយក្ដីស្នេហា មុននឹងជំទើតជើងងើយថើបបរបូរមាត់អ្នកកំលោះដោយចិត្តភ្លើតភ្លើន។ មាត់របស់នេះផ្អែមជាងសម្ដីឆ្ងាយណាស់ តែទោះគេមាត់អាក្រក់ក៏នាយស្ម័គ្រទ្រាំ ឲ្យតែទទួលបានការថ្នាក់ថ្នម និងក្ដីស្រលាញ់បន្តិចបន្តួច។
"អូនឲ្យយើងដៃយើងហេស?"
នាយនិយាយដោយសម្លឹងរឹងកំព្រឹសតែមុខបែជាលួចញញឹមពេលឃើញកាយវិការដែលថេយ៍កំពុងជួយដោះក្រវ៉ាត់កឲ្យនាយ។
"បងចង់បានអូន បងត្រូវតែឲ្យសំណង"
"ចុះអូនចង់បានអីពីយើង?"
"ត្រង់នេះ ឲ្យមកអូនបានទេ?"
អ្វីដែលនាយចង់បានគឺជាបេះដូងរបស់គេ ឲ្យតែនាយអាចយកបេះដូងប្រុសម្នាក់បាន រឿងផ្សេងគេប្រាកដជាឲ្យនាយដោយឯកឯង។
ដៃតូចលើកដាក់លើទ្រូងខាងឆ្វេងរបស់គេ ដែលធ្វើពេលនេះអាចលឺដល់ស្នូរបេះដូងដែលកំពុងលោតញាប់ដូចនឹងនាយដែរ។ តើគេមានអារម្មណ៍ដូចនាយដែរទេ?
"អូនថ្លើមធំពេកហើយ"
នាយហាស្ដីគម្រាមផង ច្របាច់ថ្ពាល់រាងតូចឲ្យងើយមករកផងតែគេមិនញញើត បែជាញញឹមស្រស់ដាក់នាយ ធ្វើឲ្យនាយព្រមចុះចាញ់ប្រែពីចង់ហិង្សាទៅជាចាប់ថើបក្រញិចបរបូរមាត់ពូកែតវ៉ាជំនួសវិញ។
មាត់របស់ថេយ៍ទន់ល្មើយ ផ្អែមដូចជាទឹកឃ្មុំហើយពេលគេហើបមាត់ព្រមឲ្យនាយលូកអណ្ដាតចូល និងថើបតបត វាកាន់តែធ្វើឲ្យការថើបមួយនេះកាន់តែរោលរាល មិនងាយបញ្ចប់។ ហើយពួកគេក៏មិនចង់បញ្ចប់ដោយបែបនេះដូចគ្នា។
រាងកាយស្រឡៅស្រឡូនត្រូវអ្នកម្ខាងទៀតចាប់ដោះសម្លៀកបំពាក់អស់ពីខ្លួន រួចរុញឲ្យដេកផ្កាប់មុខនឹងពូកទន់ៗដែលពោរពេញដោយស្រទាប់ផ្កា។ ដៃទាំងគូត្រូវគេចាប់ក្រពាត់ទៅក្រោយជាប់មុននឹងម្រាមដៃនាងរបស់ខ្លួនត្រូវគេស៊កអ្វីម្យ៉ាងឲ្យពាក់។
"អុ៎ ជេឃេ នេះគឺ... អាស"
ថេយ៉ុងមិនទាន់បានសួរដេញដោលឬមើលឲ្យច្បាស់ថាជាអ្វីផង គេក៏ញាត់ញៀតវត្ថុរឹងកំព្រឹសចូលក្នុងខ្លួននាយទាំងកម្រោល ថែមទាំងចាប់បោចសក់នាយពីក្រោយឲ្យបែមុខទទួលយកស្នាមថើបឃោរឃៅរបស់គេទៀតផង។
"អូនគឺជារបស់យើង ថេយ៍!"
"អាស... កុំ... ហាស "
គេសម្រុកលឿនយ៉ាងនេះ តើឲ្យនាយដកដង្ហើមយ៉ាងម៉េចទាន់?
ខ្លួនប្រាណនាយត្រូវរង្គើទៅមុខទៅក្រោយតាមកម្លាំងរបស់គេរហូតដល់គេដល់កំពូលនិងបញ្ចូលគ្រប់យ៉ាងទៅក្នុងខ្លួននាយ ទើបនាយអាចទម្លាក់ខ្លួនសម្រាកដោយភាពហត់នឿយ។
ក្រោយមកទើបនាយចាប់អារម្មណ៍ថា អ្វីដែលនៅលើដៃនាយ វាកំពុងតែបញ្ចេញពន្លឺនិងចាំងភ្នែកព្រាកៗ។ ព្រះអើយ! នេះកុំប្រាប់ណាថាវាជាចិញ្ចៀនពេជ្រ?
"ចិញ្ចៀននេះ?"
"យើងដើរកាត់ហាងពេជ្រដោយចៃដន្យទើបទិញវាមក"
"ចៃដន្យអ៊ីចឹងហេស?"
ទោះនាយមិនចង់ជឿ ក៏ត្រូវតែជឿដែរព្រោះគេនិយាយដោយទឹកមុខរាបស្មើរខ្លាំងណាស់ គ្មានពិរុតអ្វីបន្តិចសោះ។
ចំណែករាងក្រាស់ក៏ធ្វើជាមិនខ្វល់ បែទាញគេមកដេកឱបធ្វើមិនដឹង ទាំងដែលការពិតចិញ្ចៀនពេជ្រនោះគឺនាយបានកម្មង់ដោយផ្ទាល់ឲ្យគេធ្វើឲ្យចំនួន៨ការ៉ាត់ តាមពិតចង់ធ្វើធំជាងនេះតែវាមិនស្អាត គិតថាមិនស៊ីនឹងម្រាមដៃស្រឡូនរបស់គេ។
"ហ្នឹងហើយ គិតថាយើងមានបំណងទិញឲ្យអូនឬយ៉ាងម៉េច?"
"អត់ទេ អូនគ្រាន់ឆ្ងល់ តែក៏អរគុណបងច្រើនហើយ"
"បើចង់អរគុណឲ្យយើងមួយទៀតមក"
ឃើញទេ ល្អជាមួយភ្លាមក៏ទាមទារផលភ្លែតតែម្ដង ថាហើយថាកំពូលអ្នកជំនួញដូចគេ រកស៊ីមិនចេះខាតនោះទេ។
"ប៉ុន្តែ ចុះកូននោះ..."
"កុំបារម្ភពេក គេមានបានកើតអីឯណា ពួកយើងបន្តទៅ ខានយូរហើយ"
បានចិញ្ចៀនពេជ្រតម្លៃរាប់លានពិតមែន តែក៏ត្រូវសងគេវិញទាំងរាងកាយនិងបេះដូងដោយថេយ៉ុងក៏ជាអ្នកស្ម័គ្រចិត្តលើកជើងឲ្យគេដោយខ្លួនឯង មិនបានត្រូវគេបង្ខំនោះទេ។
កណ្ដាលអាធ្រាតថេយ៍ក៏រវើរវាយ មានអារម្មណ៍ល្ហល្ហេវ ទាមទារដើមទ្រូងក៏កក់ក្ដៅរបស់បុរសជាទីស្រលាញ់។
"ជេឃេ..."
នាយតូចហៅអ្នកកំលោះល្វើយៗពេលរាវរកឃើញថាបាត់គេ មិនឃើញនៅក្បែរ។
"ហៅធ្វើអី? ឬចង់បានទៀត?"
"បងបាត់ទៅណា?"
"រវល់តិចតួច គេងសិនទៅ ចាំព្រឹកស្អែក យើងឲ្យគេមកយកទៅផ្ទះវិញ"
តាមពិតគេមិនបានទៅណាឆ្ងាយ គ្រាន់តែចេញទៅនិយាយទូរស័ព្ទមួយភ្លែតប៉ុណ្ណោះព្រោះខ្លាចរំខានឲ្យគេភ្ញាក់។
"បងមិនទៅវិញជាមួយអូនទេឬ?"
"យើងមានការសំខាន់ចេញទៅក្រៅប្រទេសប៉ុន្មានថ្ងៃ អូននៅផ្ទះចាំយើងទៅ"
នាំថេយ៍មកទីនេះ គោលបំណងព្រោះចង់លួងចិត្តមុននឹងគេត្រូវចាកចេញទៅឆ្ងាយប៉ុណ្ណោះ។ គេមមារញឹកខ្លាំងណាស់មួយរយៈនេះ តែបើដឹងថាគេនៅខ្វាយខ្វល់ពីគេខ្លះ វាក៏ធ្វើឲ្យនាយតូចស្កប់ចិត្តបានច្រើនដែរ។
"ទោះយើងមិននៅ ពេលចង់ចេញក្រៅក៏ត្រូវរាយការណ៍ប្រាប់យើងដែរ លឺទេ?"
"អឹម អូនដឹងហើយ"
ថេយ៉ុងឆ្លើយតបទាំងបើកភ្នែកមិនចង់រួច ហើយក្រោយពេលគេទំលាក់ស្នាមថើបលើថ្ពាល់ខ្លួនទៀតនោះ នាយក៏គេងលក់ភ្លឹង មិនទាំងដឹងថាគេចាកចេញទៅបាត់តាំងពីពេលណាផង។
ស្អែកឡើង នាយទើបនាយដឹងថាជេឃេហោះទៅប្រទេសក្រៅតាំងពីយប់មិះ តែគេក៏បានឲ្យហាន់ណានិងមនុស្សរបស់គេប៉ុន្មាននាក់មកទទួលនាយដល់មុខបន្ទប់។
ពេលចេញដំណើរត្រឡប់ទៅវិញ រាងតូចក៏អង្គុយសម្លឹងមើលទេសភាពតាមដងផ្លូវនាពេលព្រឹកដោយភាពឈ្លក់វង្វេង។ វាត្រជាក់ខ្លាំងណាស់នៅកំឡុងខែនេះ មិនយូរទេប្រាកដជាមានព្រិលធ្លាក់មិនខាន។ នាយចង់មើលទេសភាពទីក្រុងនេះពេលគ្របដណ្ដប់ដោយព្រិលដល់ហើយ។
កំពុងតែភ្លឹកគយគន់ទេសភាពនៅតាមផ្លូវ ថេយ៍ហាក់ដូចជាក្រលេកឃើញុមនុស្សស្រីវ័យកណ្ដាលម្នាក់តុបតែងខ្លួនស្រស់ស្អាតឈរតាមឈរនៅក្បែរឡានដែលចតតាមមាត់ផ្លូវ។ បើនាយមើលមិនខុសទេ មនុស្សស្រីអ្នកនោះ គឺជាអ្នកម៉ាក់?
"គាត់... ហេតុអីក៏គាត់មកទីនេះ?"
តើគាត់មកនេះក្នុងបំណងអី ឬមួយគាត់ពិតជាមករកនាយនិងជេឃេពិតមែន?
ថេយ៉ុងងាកមុខចេញយ៉ាងលឿន ហាក់ខ្លាចថាគាត់អាចនឹងមើលឃើញទាំងដឹងច្បាស់ក្នុងចិត្តហើយថា បើគាត់តាំងចិត្តមករកនាយដោយផ្ទាល់មែននោះ នាយប្រាកដជាគេចមិនផុតទេ។ តែនាយគ្មានមុខអីទៅជួបគាត់ទៀតនោះទេ ព្រោះតែខ្លួនមិនអាចធ្វើតាមអ្វីដែលគាត់បានបញ្ជា ណាមួយនាយក៏មិនចង់ពាក់ព័ន្ធនឹងរឿងអស់នោះទៀតដែរ។ ពេលនេះ នាយគ្រាន់តែចង់រស់នៅក្បែរជេឃេតែម្នាក់ប៉ុណ្ណោះ។

To be continue 💗

#វគ្គនេះម៉េចដែរ? 😁😚

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now