Ch41: នឹកលោកប្ដីបំផុត

6.1K 258 20
                                        

បើគិតត្រឡប់មកវិញហេតុផលដំបូងដែលនាយព្រមបង្កើតកូនឲ្យគេទៀតនោះ វាជាការព្រមព្រៀងដោះដូរដែលគេយល់ព្រមឲ្យនាយទុកកូនស្រីជាទីស្រលាញ់។ ពួកគេបានចុះអ៊ីតាស៊ីវិលត្រឹមត្រូវទោះមិនមែនជាការចង់បានព្រោះតែការស្រលាញ់ដូចមុន តែថេយ៍ក៏យល់ព្រមព្រោះចង់ឲ្យកូនមានគ្រួសារដ៏ពេញលេញមួយ តែអ៊ីតាស៊ីវិលមួយនេះវាក៏ចងជើងនាយឲ្យទ្រាំរស់នៅជាមួយមនុស្សផ្ដាច់ការរហូតដល់ទៅច្រើនឆ្នាំ។ មកដល់ពេលនេះ ក៏មានកូនជាមួយគ្នាដល់ទៅបីអ្នកជាចំណងបន្ថែមទៀត។ នាយចង់ដឹងពីចិត្តពីគេមែនទែន បើស្អប់នាយណាស់ណា ហេតុអីក៏ទុកនាយក្បែរខ្លួនរហូតដល់ពេលនេះឬដើម្បីធ្វើបាបដូចមាត់គេថា?
ពេលនោះបើគេមិនលើកកូនស្រីមកគម្រាម ពួកគេក៏មិនអាចបានមកដល់ថ្ងៃនេះដែរ...
"បងមានការអីឬ?"
រាងតូចដែលកំពុងតែបីបំពេរកូនតូចនៅក្នុងដៃសួរទៅស្វាមីពេលគេសម្រុកចូលមកក្នុងបន្ទប់នាយទាំងយប់ ទាំងរាល់ដងគេមិនខ្ចីទាំងមកអើតមើលនាយនិងកូនផង។ 
"កូនដេកហើយមែនទេ?"
"អឺ... បាទ... កូនទើបតែដេកលក់អម្បាញ់មិញនេះឯង បងមកមើលកូនស្រីយើងឬ?"
គេមានបំណងអីក៏នាយមិនដឹង អ៊ីចឹងហើយការនិយាយផ្អែមល្ហែមតបទៅវិញ វាជាវិធីល្អបំផុត ដែលនាយគិតថានឹងអាចយករួចខ្លួនបាន។
"ទេ! យើងមករកអូន"
ក្រោយឃើញគេប្រើទឹកមុខប្រាកដប្រជា ថេយ៉ុងក៏ដាក់កូនចុះឲ្យដេកនៅក្នុងគ្រែយោលរបស់គេ ហើយក៏ទាញភួយយកមកដណ្ដប់ឲ្យកូនមុននឹងបែទៅរកអ្នកជាស្វាមី តែគេក៏ចូលមកឱបចង្កេះនាយពីក្រោយរួចជាស្រេច។
"អាស... លោកប្ដី"
"យើងខានយូរហើយ មិនអាណិតប្ដីម្នាក់នេះទេហេស ហ៊ឹម?"
ដៃរវាមចាប់ផ្ដើមលូកពីមុខស្ទាបពីក្រោយ ដឹងហើយថាបំណងដែលគេចូលមកទីនេះជាអ្វី។
"ចាំសិនបានទេ ចាំកូនយើងរឹងដៃជើងបន្តិចទៅ"
"មិនបាន! អូនសន្យាហើយថានឹងបង្កើតកូនប្រុសឲ្យយើង"
គ្រួសារនាយត្រូវការកូនប្រុសស្នងត្រកូលនិងតំណែង ហើយជាពិសេសទៀតនោះ នាយក៏ចង់ដឹងថាថ្នាំក្នុងខ្លួនថេយ៍មានប្រសិទ្ធភាពអាចឲ្យគេមានកូនទៀតឬអត់។ បើអាចមានកូនម្ដងទៀតបាន នាយចំណេញលើសពីចំណេញហើយ។
"មិនមែនពេលនេះទេ កូនកំពុងគេង អាស"
"អូនមានសិទ្ធិប្រកែកនឹងយើងតាំងពីពេលណា?"
"អូនមិនហ៊ានទេ លោកប្ដី"
តាំងពីមានកូនមក មួយថ្ងៃៗគិតតែរឿងកូន មិនខ្ចីទៅរវីរវល់នឹងនាយអីបន្តិច។ ចាំតែមើលទៅ ពេលកូននេះធំពេលណា គេនឹងបញ្ជូនទៅរៀនឲ្យឆ្ងាយៗមិនឲ្យជួបមុខទៀតទេ។
"អឹស... បង..."
"កុំស្រែកលឺពេក ប្រយ័ត្នកូនរលឹក"
ខ្លួនប្រាណទាំងមូលត្រូវគេបៀតបៀនតែភ្នែកចេះតែរំពៃមើលទៅកូន បារម្ភគ្រប់ពេលខ្លាចគេភ្ញាក់ដោយសារសម្លេងរំខាន។ វិធីល្អ នាយតូចមានតែខាំមាត់អត់ធ្មត់ ឲ្យគេលូកលាន់តាមអំពើរចិត្ត។
"អឹម... ហឹម"
ថេយ៉ុងផ្កាប់មុខនឹងខ្នើយ ខាំផងខ្ញាំវាផងដើម្បីទប់ការឈឺចាប់រាល់ពេលគេសម្រុកចូលពីខាងក្រោយម្ដងៗ។
~ ផាច់ៗ
មនុស្សដូចជាគេបើមិនបានប្រើហិង្សា វាក៏មិនអាចធ្វើឲ្យគេឡើងដល់ចំណុចកំពូលបានងាយស្រួល។ ហើយការទះតប់ ត្រកៀកទ្រលុកទ្រលន់មួយនេះ វាជាអ្វីដែលធ្វើឲ្យនាយត្រេកត្រអាលបំផុត។
"អូនណែនណាស់ ណែនដូចរបស់ថ្មី អឹស"
នាយមិនដឹងទេថាគេឈឺចាប់កម្រិតណាដែលត្រូវមនុស្សដែលខ្លួនស្រលាញ់ ដាក់ទោសសឹងរាល់ថ្ងៃ បើមិនមែនជាពាក្យតិះដៀល ក៏ប្រើហិង្សានិងរំលោភបំពាន។
បើមិនមែនដើម្បីកូន នាយប្រហែលគ្មានកម្លាំងចិត្តដកដង្ហើមដល់សព្វថ្ងៃនេះទេ។
"លោកប្ដី... អូន... អាស"
"ផាច់* អាស មនុស្សក្បត់ យើងស្អប់អូនណាស់ ដឹងទេ?"
ទះផង ខាំផង វាធ្វើឲ្យសាច់ទន់ល្មើយដូចសំឡីពោរពេញដោយស្នាមរបួស ស្នាមក្រហមដោយបាតដៃ។ នៅមានពាក្យសម្ដីដាក់ដោត ឲ្យនាយទឹកភ្នែករលីងរលោងទៀត... នាយមិនចង់បានបែបនេះ មិនចង់ឲ្យគេស្អប់ទេ។ តែសម្ដី និងទង្វើគេ ហាក់មិនប្រណីដល់ប្រពន្ធកូនខ្ចី ដែលទើបបង្កើតកូនឲ្យគេបន្តិចសោះ។
តាំងតែពីយប់នោះមក គេក៏បន្តធ្វើបាបនាយជាច្រើនដង ទាំងយប់ទាំងថ្ងៃ។ មានពេលខ្លះ នាយក៏ត្រូវទុកកូនចោលដើម្បីបម្រើសេចក្ដីត្រូវការរបស់ស្វាមីចិត្តមារ។ ទម្រាំតែដឹងខ្លួនថា នាយបានពពោះកូនឲ្យគេម្ដងទៀត ថេយ៍ក៏ត្រូវគេជិះជាន់សឹងសុះខ្លួន។ គិតមើលទៅថាវាពិបាកប៉ុណ្ណា ក្នុងពេលកូនមួយមិនទាន់ធំស្រួលបួលផង គេក៏បង្ខំនាយយកកូនបន្ត។ មើលកូនស្រីដែលមិនទាន់ផ្ដាច់ដោះផង ពពោះកូនភ្លោះឲ្យគេផង តែគេនៅតែស្អប់នាយហៅមិនលឺ។ នាយទ្រាំលើសពីទ្រាំ រហូតដល់ពេលមួយ...
"អូនចិញ្ចឹមកូនប្រុសយើងឲ្យល្អទៅ ចំណែកជែត យើងនឹងនាំគេទៅរៀននៅអង់គ្លេស"
"មិនបានទេ កូនទើបតែ៦ឆ្នាំ បងឲ្យកូនឃ្លាតពីអូនមិនបានទេ"
"វាជាការសម្រេចចិត្តរបស់យើង អូនគ្មានសិទ្ធទេ!"
"លោកប្ដី... ហឹកៗ បងដាក់ទោសអូនដោយវិធីផ្សេងទៅ អូនអង្វរបង សូមកុំយកកូនចេញពីអូនអី"
នាយដឹងគេធ្វើបែបនោះ គ្រាន់តែចង់ធ្វើបាបចិត្តនាយប៉ុណ្ណោះ តែនាយទទួលយកមិនបានទេ កូនទាំងអស់នាយស្រលាញ់ស្មើជីវិត មួយណាក៏មិនចង់ឃ្លាតដែរ។
"យើងធ្វើដើម្បីការពារកុំឲ្យអូននាំកូនរត់ទៀតនោះអី"
"អូនមិនរត់ទៀតទេ  ហឹកៗ បងឲ្យកូនមកអូនមកៗ"
នាយរត់ទៅណាបាន បើក្នុងកិច្ចសន្យាអាពាពិពាហ៍នាយបានស៊ីញ៉េថានឹងប្រគល់កូនឲ្យគេចិញ្ចឹមទាំងអស់ បើនាយមានគំនិតលែងលះ ឬចាកចេញពីផ្ទះនេះ។ ហេតុអីក៏គេតែងរំលឹកកំហុសពីអតីតរបស់នាយ ហើយមិនព្រមអធ្យាស្រ័យឲ្យទៀត  ទាំងដែលនាយស្របតាមគេគ្រប់យ៉ាងអស់ហើយ។
"នៅផ្ទះហើយស្ដាប់បង្គាប់យើង ប្រហែលយើងចិត្តល្អអាចនាំគេមកជួបអូននៅថ្ងៃណាមួយ"
"អត់ទេៗ កុំអី ហឹកៗ បងកុំយកគេទៅអី!"
"..."
"ជែតៗ!"
នោះជាក៏ហេតុផលមួយដែរ  ដែលគេមិនសូវត្រឡប់មកផ្ទះ ព្រោះគេមានផ្ទះនៅអង់គ្លេសមួយទៀតសម្រាប់រស់នៅជាមួយកូនស្រី ហើយក៏លឺថាគេបានបើកក្រុមហ៊ុនដ៏ធំមួយនៅទីនោះផងដែរ ដូច្នេះហើយ ទើបបានជារវល់ណាស់។

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now