គ្រាន់តែបានសោរនឹងដៃភ្លាម ថេយ៍ក៏ចូលទៅមើលគេទាំងប្រញាប់ប្រញាល់ ចំណែកអ្នកផ្សេងទៀត គ្មាននរណាហ៊ានចូលលុកលុយបន្ទប់គេនោះទេបានត្រឹមតែចាំដំណឹងពីខាងក្រៅប៉ុណ្ណោះ។
"ជេឃេ... "
ដើរចូលបណ្ដើរនាយតូចពិនិត្យមើលសភាពជុំវិញបន្ទប់បណ្ដើរ ដែលពេលនេះ អីវ៉ាន់ក្នុងបន្ទប់ វាខ្ទេចខ្ទីរមើលសឹងតែមិនយល់។ ឃើញស្រទាប់ផ្កាកុលាបដែលជ្រុះរប៉ាត់រប៉ាយនោះហើយ នាយក៏នឹកឃើញទឹកមុខគេដែលមើលមកខ្លួនពេលនោះភ្លាម។ ស្នាមញញឹមរបស់គេពេលកាន់បាច់ផ្កា ត្រូវរលុបក្រោយឃើញនាយឱបប្រុសផ្សេងនៅចំពោះមុខ គេមើលទៅឈឺចាប់និងអស់សង្ឃឹមខ្លាំងណាស់។ នាយមិនចង់ឃើញគេក្នុងសភាពបែបនេះទេ។
"វាជាកំហុសរបស់អូន ហឹកៗ ជេឃេ..."
រាងស្ដើងយកដៃខ្ទប់មាត់ផងយំផង សឹងគាំងស្ដូកសឹងកម្រើកមិនបានពេលឃើញម្ចាស់រាងកាយរឹងមាំ អង្គុយព្រលែងល្វែងលើនៅលើសាឡុងស្ងៀមត្រឹងដូចមនុស្សបាត់បង់វិញ្ញាណ ថែមទាំងមានឈាមដាបពេញផ្ទៃមុខម្ខាង ដល់ថ្នាក់ហូរស្រក់ប្រឡាក់ខ្លួន ឯខ្នងដៃទាំងសងខាងក៏មុតខ្ទិចខ្ទាំទាំងអស់។
"បង... ហឹកៗ"
សភាពនៅចំពោះមុខធ្វើឲ្យនាយស្ទើរទទួលយកមិនបាន។ នាយមិនគិតទេថាគេធ្វើដល់ថ្នាក់នេះ។ នាយតូចចូលទៅលត់ជង្គង់នៅចំពោះមុខគេទាំងរាងកាយញ័រទទ្រើត ទើបលើកដៃរកទៅស្ទាបទ្រូងរបស់គេចង់ដឹងថាគេយ៉ាងម៉េចទៅហើយប៉ុន្តែក៏ត្រូវគេកៀសដេញចេញ។
"យើងមិនទាន់ស្លាប់ មិនចាំបាច់មកខ្វល់ទេ"
"ហឹកៗ បងធ្វើស្អីហ្នឹង? របួសពេញខ្លួនអស់ហើយ ម៉េចក៏ធ្វើបាបខ្លួនឯង មុខរបស់បង... ហឹកៗៗ "
ស្នាមនៅលើមុខគេកន្លងមក នាយធ្លាប់គិតថាវាអាចកើតឡើងដោយឧបទ្ទវហេតុណាមួយ ទើបតែពេលនេះនាយដឹងថាគេធ្វើវាដោយខ្លួនឯង ព្រោះបានឃើញកាំបិតដែលប្រឡាក់ដោយឈាមនៅនឹងដៃគេផ្ទាល់។
"យើងស្អប់វា យើងមិនចង់មានមុខដូចវាទេ វាដណ្ដើមម៉ាក់ ដណ្ដើមគ្រប់យ៉ាងចេញពីយើងសូម្បីតែអូន យើង... យើងស្អប់វា!"
"អត់ទេ គ្មាននរណារដណ្ដើមអូនចេញពីបងទេ"
"អូនកុហក!"
"ជេឃេ ស្ដាប់អូនណា៎! អូននឹងនៅជាមួយបង អូននៅត្រង់នេះ បងមើលមកអូនមក"
នាយព្យាយាមលួងលោមគេរហូតគេភ្លេចខ្លួនទម្លាក់កាំបិតចុះ ព្រមមើលមកនាយដោយកែវភ្នែកទរទេស្អាត។ គេមិនបានឃោរឃៅដូចដែលនាយគិតពីដំបូង គេគ្រាន់តែមិនយល់ពីក្ដីស្រលាញ់ ខ្លាចស្នេហាព្រោះធ្លាប់ត្រូវមនុស្សជាទីស្រលាញ់បោះបង់តែប៉ុណ្ណោះ។
"យើង... យើងឈឺណាស់ណាស់ អូនដឹងទេ?"
"បងឈឺត្រង់ណា? បងទ្រាំណា អូនទៅហៅគ្រូពេទ្យ"
"ទេ!"
ថេយ៍ចង់ទៅប្រាប់គ្រូពេទ្យតែត្រូវគេចាប់ដៃជាប់មិនឲ្យទៅណា ថែមទាំងក្ដាប់ដៃរបស់នៃយកទៅដាក់លើទ្រូងខាងឆ្វេងទៀតផង។
"យើងមិនដឹងហេតុអីទេ តែយើងឈឺត្រង់នេះជាង ឈឺស្ទើរតែធ្វើឲ្យយើងចង់វះបេះដូងចេញមកក្រៅទៅហើយ"
"ហឹកៗ"
ឃើញទឹកមុខមិនដឹងអីរបស់គេនាយកាន់តែអាណិតលើសដើម គេមិនទាំងយល់ផងថាហេតុអីគេឈឺចាប់ដល់ថ្នាក់នេះ។
"វាចាប់ផ្ដើមឈឺពេលដែលយើងឃើញវាឱបអូន ឃើញអូនបង្ហាញកាយវិការថាអូននៅស្រលាញ់វា យើងទ្រាំមើលអូនចាកចេញទៅជាមួយវាមិនបានទេ"
ខ្សែភ្នែកគេប្រែជាក្រហមងាំងបង្ហាញពីការឈឺចាប់ឥតឧបមា តែគេមិនដឹងឡើយថាខ្លួនឯងកើតអ្វីឲ្យប្រាកដ គ្រាន់តែដឹងថាវាឈឺចាប់ដូចគ្នា ដូចដែលថ្ងៃម៉ាក់ចាកចេញទៅ។ បើថេយ៍ពិតជាចាកចេញទៅថ្ងៃនេះ ពិតមែន នាយមិនដឹងថាទ្រាយទ្រាំបានយូរប៉ុណ្ណានោះទេ។
"អូនសុំទោស អូនគ្មានបំណងចាកចេញពីបងទេ អូននឹងនៅជាមួយបងទីនេះ បងជឿចិត្តអូនណា៎"
សម្ដីរបស់ថេយ៍គួរឲ្យជឿបានប៉ុណ្ណាទៅ បើនាយដឹងច្បាស់ហើយថាគេស្រលាញ់អ្នកផ្សេងមិនយូរមិនឆាប់ គេគង់តែចាកចេញ ប៉ុន្តែដើម្បីមានសង្ឃឺមរស់បន្ត នាយមានតែជ្រើសក្រសោបគេទុកឲ្យនៅក្បែរខ្លួនប៉ុណ្ណោះ។ មិនខ្វល់ទេថាពេលនេះ នាយបានត្រឹមសម្បកកាយរបស់គេ ប៉ុណ្ណឹងវាក៏គ្រប់គ្រាន់ណាស់ទៅហើយ។
"យើង... យើងជឿអូន"
គេទាញរាងស្ដើងឲ្យជ្រមិលបុកដើមទ្រូងរបស់គេ ហើយក៏ឱបមិនលែងដៃ ក្នុងពេលបេះដូងទាំងគូលោតញាប់ ប្រណាំងមិនឲ្យចាញ់គ្នា។
"ជេ... ហឹកៗ ហាមបងធ្វើបែបនេះទៀត ហាមធ្វើបាបខ្លួនឯងទៀតដឹងទេ"
"យើងហាមអូនដូចគ្នា ហាមទៅណាចោលយើង"
"អឹម អូនមិនទៅណាជាដាច់ខាត អូននឹងនៅជាមួយបងនិងកូនរហូត ពួកយើងនឹងនៅជាមួយគ្នា"
ទោះគេមិននិយាយក៏នាយដឹងថាគេគិតបែបណា ព្រោះសម្លេងបេះដូងរបស់គេបានបញ្ជាក់ច្បាស់ណាស់ ចំណែកនាយវិញក៏មិនដាច់ចិត្តទៅចោលគេដូចគ្នា នាយគ្រាន់តែចង់នៅក្បែរគេ មើលថែគេ ទោះត្រូវគេធ្វើបាបក៏ព្រម។ ទំនាក់នាយនិងជុងហ្គុក នាយបានពន្យល់គេច្បាស់លាស់ហើយសង្ឃឹមថាគេយល់ ហើយអាចកាត់ចិត្ត និងរាប់អានគ្នាដូចបងប្អូនវិញ។
VOCÊ ESTÁ LENDO
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanficថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)