ក្នុងយប់ដែលមានភ្លៀងធ្លាក់ខ្លាំងមិនឈប់ឈរ គេបានលឺសម្លេងកាំភ្លើងបន្លឺឡើងយ៉ាងនៅក្នងភូមិគ្រិះដេវីសុន។ បន្ទាប់មកក៏លេចដំណើរដ៏អង់អាចរបស់ប្រមុខត្រកូលដេវីលសុនអមដោយបុរសឈុតខ្មៅឯទៀតដែលបានបាញ់ស្ទាក់ដំណើរម្ខាស់ឡានពណ៎ខ្មៅមិនឲ្យបើកចេញពីរបស់ភូមិគ្រិះខ្លួន។
ក្រែងគេព្រមឲ្យនាងទៅហើយហេស? គេមកធ្វើអីរឺក៏គេប្ដូរចិត្ត?
"ប៉ា...ប៉ាជួយឃាត់ម៉ាក់ផងទៅ...កុំឲ្យគាត់ទៅអី..ហ៊ឹកៗ"
អ្នកជាឪពុកទាញកូនប្រុសឡើងនិងសម្លឹងមើលនារីដែលធ្លាប់រួមរស់ជាមួយគ្នាជាងដប់ឆ្នាំដោយទោសៈ នូវមានអាសាហាយស្មន់ដែលមកយកនាងដល់ផ្ទះទៀត។
"ចង់ពង្រាត់គ្នាទៅណាក៏ឆាប់ទៅៗ មុននឹងយើងអស់ការអត់ធ្មត់"
"ចាស៎...ខ្ញុំនឹងទៅឥឡូវនេះ!"
អ្នកស្រីមីរ៉ាឆ្លើយទាំងដាច់ចិត្តព្រោះខ្លួនគ្មានអីត្រូវអាល័យ នឹងមនុស្សប្រុសម្នាក់នេះទៀតទេ ជាង១០ឆ្នាំមកនេះ វាគ្រប់គ្រាន់ហើយ។ នាងមានតែកូនប្រុសម្នាក់ទៀតដែលនៅបារម្មណ៍ តែក៏ជឿថាគេអាចនឹងមានឱកាសជាសះស្បើយច្រើនបើគេនៅជាមួយប៉ាគេ បើកុំតែគេមានជំងឺជាប់ខ្លួននាយប្រាកដជាមិនទុកឲ្យគេនៅទីនេះជាមួយប្រុសម្នាក់នេះដូចគ្នា។
"អត់ទេ... ម៉ាក់"
"ជេ... ម៉ាក់សុំទោស! ម៉ាក់..."
"ឆាប់ចេញទៅ!!"
គេមិនអនុញ្ញាតសូម្បីតែឲ្យនាងនិយាយលាកូនប្រុសមុនចាកចេញ ទើបនាងបង្ខំចិត្តឡើងឡានទាំងទឹកភ្នែក។ ថ្ងៃណាមួយគេនឹងយល់ ហេតុផលនៃការចាកចេញរបស់នាង។
"ម៉ាក់...កុំទៅអី...ប៉ាលែងខ្ញុំទៅ...ខ្ញុំទៅតាមម៉ាក់"
"ឲ្យគេទៅចុះ...គេលែងចង់នៅជាមួយយើងទៀតហើយ"
"អត់ទេ ខ្ញុំចង់នៅជាមួយម៉ាក់ដែរ...ខ្ញុំចង់ទៅតាមម៉ាក់"
"មិនឲ្យទៅ! ឯងត្រូវនៅទីនេះជាមួយប៉ា"
"អត់ទេ!លែងខ្ញុំ"
ជេឃេប្រើកម្លាំងរើរួចចេញពីដៃរបស់ពុកតែថាឡាននោះបានបើកចេញទៅហើយ តែគេមិនបានបញ្ឈប់ចិត្តដែលចង់ទៅតាមម៉ាក់ ទើបខំរត់ទាំងត្រដាបត្រដួសតាមឡានដែលកំពុងបើកចេញពីភូមិគ្រឹះរ...
"ម៉ាក់...កុំទៅអី ខឹកៗ...ម៉ាក់!"
នាយរត់កាត់ភ្លៀងទាំងខ្លួនប្រាណកំពុងចុះខ្សោយទៅៗព្រោះជំអឺធ្វើទុក្ខតែនៅតែមិនទាន់ ឯម៉ាក់នាយក៏មិនព្រមឈប់ និងងាកមើករកនាយវិញសូម្បីម្ដង។ ហេតុអីក៏គាត់ចិត្តដាច់យ៉ាងនេះ?
"ម៉ាក់!!"
សម្លេងផ្គរលាន់ខ្លាំងបូករួមនិងសម្លេងភ្លៀង វាជារូបភាពដែលនាយស្អប់និងខ្លាចបំផុត។ នាយមិនចូលចិត្តពេលមេឃភ្លៀង មិនចង់ឲ្យភ្លៀង ព្រោះនឹកដល់រឿងអតីតកាលពេលណា នាយនៅតែឈឺ របួសផ្លូវចិត្តខុសពីប្រចាំកាយរបស់នាយ វាគ្មានថ្ងៃអាចព្យាបាលបានឡើយ។
...
أنت تقرأ
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
أدب الهواةថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)