ពេលបើកភ្នែកឡើងម្ដងទៀតថេយ៉ុងក៏ឃើញប្រុសឃោរឃៅម្នាក់នោះអង្គុយនៅក្បែរខ្លួននៅឡើយ ទើបរហ័សក្រោកឡើងឱបភួយជាប់នឹងទ្រូងទាំងភ្លេចគិតថារាងកាយកំពុងតែបាក់បែក។
"លោក... លោក!"
ពេលឃើញគេរើបម្រះ ចង់គេចខ្លួនបែបនេះទើបរាងក្រាស់កាន់តែចូលទៅកៀក ហើយទាញគេមកឱបក្រសោបជាប់ទ្រូងភ្លាមៗដើម្បីជាការលួងលោម។
"គឺបងទេ"
"ជុងហ្គុក? ហឹកៗ បងប្រុស"
ក្រោយដឹងថាអ្នកនៅចំពោះមុខ ការពិតជាបងប្រុសរបស់ខ្លួន រាងស្ដើងក៏លើកដៃឱបគេវិញ ទាំងយំយែក ញ័រខ្លួនចំប្រប់។
ការឈឺចាប់នៅលើដងខ្លួនចាក់ស្រេសនាយគ្រប់ទីកន្លែងនៃរាងកាយ ធ្វើឲ្យនាយនឹកឃើញតែទង្វើគ្មានមេត្តារបស់គេ។ ហើយបេះដូងក៏ឈឺខ្ទោកៗ ព្រោះពាក្យសម្ដីមើលងាយរបស់គេបន្ថែមទៀត។
"គេ... គេទៅវិញហើយមែនទេ?"
ហេតុតែមិនឃើញវត្តមានរបស់គេនៅទីនេះបន្តទៀត ថេយ៍ក៏ធូរស្បើយក្នុងចិត្ត នឹកគិតឃើញថាមិនចាំបាច់ត្រូវប្រឈមមុខនឹងប្រុសម្នាក់នោះបន្តទៅទៀត។
"បាទ គេទៅវិញបាត់ហើយ"
ជុងហ្គុកលើកដៃជូតទឹកភ្នែកឲ្យគេថ្នមៗ ទាំងក្នុងចិត្តមានតែភ្លើងទោសៈ ខឹងដែលខ្លួនឯងធ្វើអីមិនបាន។
"គេនឹងមិនមកវិញទៀតទេមែនទេ?"
នាយគ្រាន់តែចង់ដឹងឲ្យប្រាកដចិត្តប៉ុណ្ណោះ ហើយក៏សង្ឃឹមថានឹងមិនជួបគេទៀតនោះទេ ប្រហែលជាយប់មិញជាយប់ចុងក្រោយហើយ ព្រោះគេបាននិយាយច្បាស់ណាស់ថាគេនឹងត្រឡប់ទៅអ៊ីតាលីវិញ។
"ប្រហែលមិនមកទេ"
"អ៊ីចឹង អូនក៏មិនចាំបាច់បម្រើគេទៀតដែរ ត្រូវទេ?"
រាល់គ្រប់សំណួរនាយធំអាចឆ្លើយបានទាំងមិនស្ទាក់ស្ទើរ ប៉ុន្តែសំណួរមួយនេះ នាយបែរជាគាំងនិយាយមិនចេញទៅវិញ។
"យ៉ាងម៉េច? ឯងលែងចង់ធ្វើការងារឲ្យម៉ាក់ហើយហេស?"
មិនទាន់នឹងទទួលបានចម្លើយពីរាងក្រាស់ផង អ្នកស្រីចន មីរ៉ាក៏បង្ហាញខ្លួនដោយសួរសំណួរដាក់គំនាបនាយតូច។ តែនាយឯណាដែលថាហ៊ានមិនស្ដាប់សម្ដីគាត់នោះ?
"មិនមែនទេម៉ាក់ ខ្ញុំគ្រាន់តែ..."
"មិនបាច់និយាយច្រើនទេ ឯងធ្វើតែតាមម៉ាក់ប្រាប់ទៅ។ យប់នេះឯងត្រូវរៀបចំអីវ៉ាន់ទៅអ៊ីតាលីជាមួយជេ"
"ថា... ថាម៉េច? ទៅអ៊ីតាលី... ជាមួយគេ?"
រឿងមួយនេះ វាជ្រុលហួសពីការស្មានរបស់នាយទៅហើយ។ កាលនាយព្រមព្រៀងជាមួយគាត់ដំបូង គឺគាត់គ្រាន់តែចង់ឱ្យនាយទទួលគេឲ្យបានល្អពេលគេមកកូរ៉េប៉ុណ្ណោះ តែពេលនេះម៉េចក៏...
"រៀននិយាយឲ្យស្រួលបួលបន្តិច! ពេលនៅជាមួយកូនជេលើកក្រោយ ត្រូវហៅគេថាលោកម្ចាស់ ជេគេពេញចិត្តបែបនោះ"
"ម៉ាក់? បងប្រុស?"
តើម៉ាក់ហើយនិងបងប្រុសគ្មានចិត្តអាណិតនាយបន្តិចទេឬ? មើលតែសភាពនាយនៅពេលនេះចុះ ថាចង់ទៅជាមួយគេដែរទេ?
"ថេយ៍ អូនស្ដាប់បងសិន។ តាំងពីតូចមក ជេឃេជាមនុស្សឆាប់ធុញទ្រាន់ណាស់ របស់លេងទាំងប៉ុន្មានគេលេងមិនបានយូរទេ"
"..."
"អូនទ្រាំនៅជាមួយគេមួយរយៈសិនទៅ ដល់ពេលនោះបងនឹងនាំអូនមកវិញ អូខេទេ?"
ល្អ! ល្អណាស់! ពាក្យលួងលោមរបស់គេធ្វើឲ្យនាយរំភើបពេកហើយ។ ចុងក្រោយសម្រាប់គេ នាយត្រឹមតែជារបស់លេង គ្រប់គ្នាទុកនាយជារបស់លេង?
តែនាយក៏ជាមនុស្សមានសាច់ មានឈាម ចេះឈឺដូចគ្នា។ ពេលត្រូវគេរំលោភ ហើយមើលងាយទៀតនោះ តើនរណាមិនឈឺ?
VOCÊ ESTÁ LENDO
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanficថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)