កំឡុងពេលដែលម្ចាស់ផ្ទះមិននៅ ថេយ៉ុងក៏មិនព្រមនៅស្ងៀម នាយព្យាយាមឆែកឆេរគ្រប់ទីកន្លែងមិនថាក្នុងផ្ទះឬក្រៅផ្ទះ តែនៅតែពិបាក រករបស់ដែលខ្លួនចង់បាន ព្រោះមានកន្លែងជាច្រើនដែលនាយមិនអាចចូលបានជាពិសេសកន្លែងការងារនិងបន្ទប់គេងផ្ទាល់ខ្លួនរបស់គេ។
ប៉ុន្តែបន្ទប់ការងារនាយអាយចូលបានពេលដែលគេហៅឲ្យទៅបម្រើប៉ុណ្ណោះ បើចង់ចូលទៀតមានតែ...។ ចុះបន្ទប់គេងគេនោះ នាយមិនហ៊ានស្រមៃឡើយ ព្រោះមានតែមេការធំប៉ុណ្ណោះដែលអាចចូលទៅរៀបចំ និងសម្អាតបាន។
"មកអើតឡឺមស្អីនៅម្ដុំនេះ?"
"អុ៎! ម៉េចក៏មកស្ងាត់ៗ?"
ថេយ៉ុងយកដៃរឹតទ្រូងដោយដកដង្ហើមវែងៗសម្រួលអារម្មណ៍កាលបើឃើញជីមីនចូលមករក។
"ឯងមកធ្វើស្អីនៅជិតបន្ទប់ដេត?"
"គឺ... គ្រាន់តែឆ្ងល់ហេតុអីចាំបាច់ដាក់មនុស្សយាមដែរ បើម្ចាស់បន្ទប់មិននៅផង"
"ប្រហែលគាត់ចង់ទុកការពារចោរកំប៉ិកកំប៉ុកនៅក្នុងផ្ទះទេដឹង"
"ឯងថានរណាចោរ?"
"និយាយចោលទេ កុំក្ដៅក្រហាយធ្វើដូចមានភ្លើងឆេះគូទខ្លួនឯងអី"
រាងតូចស្ដាប់សម្ដីគេហើយក៏គាំង គ្មានពាក្យតវ៉ាបានត្រឹមខាំធ្មេញ ចង្អុលមុខគេប៉ុណ្ណោះ។
"នែ៎! ឯ... ឯង!"
"ខ្ញុំធ្លាប់ប្រមានឯងប៉ុន្មានដងហើយ ទោះឯងចង់ធ្វើអីក៏មិនអាចគេចផុតពីភ្នែកគាត់ដែរ អ៊ីចឹងហើយកុំធ្វើអីផ្ដេសផ្ដាស លទ្ធផលបែបណាគ្មាននរណាធានាទេ"
"ខ្ញុំក៏កំពុងរស់នៅក្នុងនរកស្រាប់ទៅហើយ ខ្ញុំមិនខ្លាចគេទេ"
ជីមីនមិនតបតែក៏ក្រវីក្បាលនឹងភាពរឹងមានះរបស់គេ។ គ្មាននរណាដឹងទេថា ដេតរបស់នាយកំណាចប៉ុណ្ណា នរកដែលគាត់ផ្ដល់ឲ្យអាចនឹងវេទនាកម្រិតណា បើគាត់ទាស់ចិត្តហើយមិនដឹងថាគាត់រកវិធីអ្វីមកធ្វើបាបគេទៀតទេ ដូចជាពេលនេះ គេធ្វើជានិយាយលើកខ្លួនឯងខ្លាំង ទាំងមិនដឹងផងថាខ្លួនឯងកំពុងក្លាយជាកណ្ដុរពិសោធន៍ថ្នាំរបស់គាត់។
"ហឹស! បើឯងខ្លាចក៏ដើរចេញទៅ កុំមករវល់នឹងខ្ញុំទៀត"
ដំបូងនាយពិតជាឃើញថាជីមីនកំពុងរស់នៅក្នុងការបន្ខិតបង្ខំរបស់គេដូចគ្នាទើបមានចិត្តចង់ជួយឲ្យចេញពីទីនេះដែរ។ ប៉ុន្តែពេលនេះគឺអត់ទេ គេជាមនុស្សកំសាក នាយមិនគួរគិតចង់ជួយគេទេ។
ជាច្រើនថ្ងៃ ច្រើនអាទិត្យទៅហើយដែលនាយបានមកដល់ទឹកដីនេះ ប៉ុន្តែគ្មានបានអ្វីគួរឲ្យកត់សម្គាល់សោះ មើលទៅប្រហែលជាខ្លួនមិនអាចជួយម៉ាក់បានទេមានតែសុំគាត់ត្រឡប់ទៅកូរ៉េវិញឆ្លៀតពេលគេមិននៅផ្ទះ។
"ហាន់ណា? "
"ចាស អ្នកប្រុស"
"អាចជួយខ្ញុំរឿងមួយបានទេ?"
"រឿងអីទៅអ្នកប្រុស?"
"ជួយមើលផ្លូវឲ្យខ្ញុំ!"
"ចាស?"
ម្ចាស់និងអ្នកបម្រើបើកភ្នែកឡេងឡង់មើលមុខគ្នា មុននឹងខ្សឹបប្រាប់ផែនការ។ បើស្ដាប់ទៅគ្រាន់តែជារឿងតូចដែលថេយ៍ គិតចង់លួចទូរស័ព្ទលើតុក្នុងនៅជាន់ខាងក្រោមទាក់ទងទៅគ្រួសារនៅកូរ៉េ។ ប៉ុន្តែផ្ទុយទៅវិញ នោះក៏ជាបំរាមមួយរបស់លោកម្ចាស់ដែរ បើចាប់បានទៀត ប្រាកដជា...
"បើគេសួរនាំក៏ធ្វើជាមិនដឹងមិនលឺទៅ គ្រប់យ៉ាងខ្ញុំជាអ្នកធ្វើដោយខ្លួនឯងឮទេ?"
"មិនបានទេ បើអ្នកប្រុសមានរឿងអី ខ្ញុំក៏មិននៅស្ងៀមដែរ ខ្ញុំនឹងជួយអ្នកប្រុសទាក់ទងទៅគ្រួសារ"
"បាន! តែត្រូវសន្យាថាពួកយើងទាំងពីរនាក់មិនត្រូវគេចាប់បាន"
"ចាស ខ្ញុំនឹងជួយអ្នកប្រុស"
...
[នរណា?]
"ម៉ាក់! គឺខ្ញុំ... ថេយ៉ុង"
នាយតូចសម្រូតខ្លួនចុះក្បែរទូ រួចងាកមើលឆ្វេងស្ដាំមុននឹងនិយាយបន្ត...
[ឯងរកឃើញហើយមែនទេ?]
"គឺ... អត់ទេ... ខ្ញុំរកអ្វីមិនឃើញទេ នៅទីនេះតឹងតែងណាស់ ខ្ញុំ... ខ្ញុំមិនចង់នៅទៀតទេ"
[...]
"ម៉ាក់ឲ្យបងប្រុសមកយកខ្ញុំត្រឡប់ទៅវិញបានទេ? ម៉ាក់... ម៉ាក់?"
[ឯងនៅទីនោះបន្តសិនទៅ ម៉ាក់ប្រាប់ហើយថាទាល់តែទ្រាំលែងបាន ចាំម៉ាក់យកឯងមកវិញ]
"ប៉ុន្តែខ្ញុំពិតជា..."
[ម៉ាក់រវល់ណាស់ *ទូតៗ]
បន្ទាប់ពីនាយប្ដូរស្លាប់ប្ដូររស់ទាក់ទងទៅគាត់ ចម្លើយដែលទទួលបានមានតែពាក្យថាទ្រាំទេហេស? តើត្រូវទ្រាំដល់ពេលណាទៀតទៅ?
នាយជំពាក់គុណគាត់ តើការសងដោយលះបង់សេរីភាព លះបង់ខ្លួនឯងបែបនេះត្រឹមត្រូវហើយមែនទេ?
បន្ទាប់ពីស្រងូតស្រងាត់អស់មួយសន្ទុះថេយ៍ក៏ជ្រើសត្រឡប់ទៅមើលបក្សីរបស់ខ្លួនវិញដូចជារាល់ដង។ នាយមិនខុសអីប៉ុន្មានពីពួកវាទេ មួយថ្ងៃៗគឺនៅតែក្នុងទ្រុងចាំឲ្យគេដាក់ចំណីឲ្យ។
"អេ៎? ហេតុអីខ្ញុំយល់ថាអាមួយដែលមានពណ៌ឆើតនោះដូចកំពុងមានកូន?"
មើលយូរៗទៅដូចជាចម្លែកណាស់ តែបក្សីនោះជាឈ្មោលទាំងពីរ ម៉េចនឹងអាចថាមានកូនបានទៅ? ឬក៏នាយដាក់ចំណីឲ្យច្រើនពេក វាធាត់?
"ខ្ញុំប្រាប់តាំងពីដំបូង តែអ្នកប្រុសមិនជឿ"
"មិនអាចទៅរួចទេ"
កំពុងតែនាំគ្នាពិនិត្យលើសត្វនោះសុខៗ មេការធំក៏នាំមនុស្សប៉ុន្មាននាក់មករកនាយតូច ធ្វើឲ្យម្ចាស់ខ្លួនភិតភ័យសឹងស្លេកមុខ ព្រោះខ្លួនទើបតែធ្វើខុសវិន័យផង ហើយក៏ខ្លាចថាជេឃេមកវិញពេលនេះទៀត។
"ពួកអ្នក... មកមានការអី?"
"មិនមែនជារឿងអ្នកប្រុសទេ ពួកឯង!"
គ្រាន់តែគាត់និយាយប៉ុន្មានម៉ាត់កូនចៅរបស់គាត់ក៏ចូលមករុះរើយកបក្សីដែលថេយ៍ខំថែមួយរយៈនេះយកទៅដោយមិនសួរនាំ មិនក្រែងចិត្តអ្វីបន្តិច។
"នេះ! មេការចង់យកវាទៅណា?"
"វាជាបញ្ជារបស់លោកម្ចាស់ មានអ្វីចង់តវ៉ាដែរទេ?"
តើគិតថាយកឈ្មោះគេមកបាំងហើយ នាយខ្លាចគាត់ហេស?
"ខ្ញុំគ្រាន់តែចង់ដឹងមូលហេតុ ហេតុអីខ្ញុំកំពុងតែលេងជាមួយវាសុខៗក៏ចង់យកវាទៅ?"
"កិច្ចការរបស់លោកម្ចាស់ មិនចាំបាច់ត្រូវរាយការណ៍ឲ្យក្មេងបម្រើដឹងនោះទេ!"
"ថា... ម៉េច?"
"អ្នកប្រុសគួរណាស់យកពេលទំនេរ ខំថែសម្រស់ដើម្បីយកចិត្តលោកម្ចាស់ទៅបានហើយ កុំមកពាក់ព័ន្ធនឹងរឿងក្នុងផ្ទះផ្សេងៗទៀតអី!"
និយាយហើយគាត់ក៏ដើរចេញ បន្សល់ត្រឹមតែម្ចាស់រូបរាងស្រឡូនដែលចាប់ទឹកភ្នែករលីងរលោងព្រោះត្រូវចាក់ចំចំណុច។
គេនិយាយមិនខុស កិច្ចការតែមួយរបស់នាយនៅក្នុងផ្ទះនេះ គឺជាក្មេងបម្រើចាំផ្គាប់ចិត្តចៅហ្វាយពួកគេប៉ុណ្ណោះ។
"អ្នកប្រុស ខ្ញុំថា..."
"មិនអីទេ ហាន់ណា! យើងឡើងទៅបន្ទប់វិញ"
តាមពិតនាយមិនបានឡើងទៅសម្ងំខូចចិត្តអីនោះទេ តែគឺឡើងដើម្បីយកវីយូឡុងរបស់ខ្លួនមកលេងដូចដើមប៉ុណ្ណោះ។
នាយចាប់ផ្ដើមរកនឹកអ្វីប្លែកៗមកលេងជាមួយមនុស្សជំនិតរបស់ខ្លួន តែធ្វើឲ្យវ៉ល់ និងរវល់ពេញមនុស្សសឹងមួយភូមិគ្រឹះ។
តាមធម្មតានៅទីនេះសោះកក្រោះខ្លាំងណាស់ តែថេយ៉ុងបែជាឲ្យគេរៀបកន្លែងលេងមួយឲ្យខ្លួន ដោយនៅខាងក្រោយផ្ទះ ប្រាប់ឲ្យគេធ្វើទងចងជាប់នឹងដើមឈើធំក្បែរនោះ រួចទិញរបស់លំអរ ជីកដីធ្វើជាសួនច្បារតូចមួយសម្រាប់ក្រាលកម្រាលទន់ៗអង្គុយលេង ញ៉ាំនំ ផឹកតែមើលទេសភាព។
មានថ្ងៃខ្លះ ថេយ៍ក៏ហៅអ្នកនៅក្នុងផ្ទះទាំងប៉ុន្មាន មកអង្គុយលេង ធ្វើជាទស្សនិកជនឲ្យនាយសម្ដែងវីយូឡុងឲ្យមើលទៀតផង ដោយមិនក្រែងចិត្តមេការធំអីបន្តិច។
មួយអាទិត្យក្រោយមក ទើបនាយបានលឺដំណឹងពីប្រុសម្នាក់នោះ តែវាជាដំណឹងអាក្រក់សម្រាប់នាយ ព្រោះគេត្រឡប់មកវិញនៅថ្ងៃនេះហើយ។ អ៊ីចឹងហើយថ្ងៃនេះ នាយក៏ត្រូវគេចាប់យកទៅដុសខាត់យ៉ាងស្អាតបាតរួចរាល់ សម្រាប់ត្រៀមចាំទទួលគេ។
ព្រឹកថ្ងៃនេះមេឃស្រឡះល្អណាស់ តែល្ងាចឡើងវាក៏រកកល់ចង់ភ្លៀង ធ្វើឲ្យអ្នកដែលកំពុងជិះទងនៅខាងក្រៅចាប់ផ្តើមមានចិត្តមិនស្រួល ណាមួយក៏កំពុងកើតទុក្ខរឿងប្រឈមមុខនឹងគេនៅថ្ងៃស្អែកដូចគ្នា។ តែបើនៅអង្គុយកើតទុក្ខបែបនេះក៏មិនបានដែរ នាំគ្នីគ្នាលេងអីល្អជាង។
...
"រាប់ដល់១០សិនទៅ" ថេយ៉ុងនិយាយហើយក៏រកកន្លែងឈរនៅក្នុងរង្វង់ជាមួយអ្នកបម្រើពីរបីនាក់ទៀតខណៈដែលហាន់ណាជាអ្នកត្រូវចាំទី ត្រូវគេបិទភ្នែក និងកំពុងរាវរកឆ្វេងស្ដាំ។
"យេ៎! ចាប់អ្នកប្រុសបានហើយ"
"បានៗ ខ្ញុំជាអ្នកចាំទីម្ដង!"
សម្លេងភ្លេងតិចៗជាមួយនិងការប្រលែងគ្នាសើចសប្បាយពីវាលស្មៅខាងក្រោយផ្ទះបន្លឺឡើងធ្វើឲ្យផ្ទះទាំងមូលដែលធ្លាប់តែស្ងាត់ជ្រងំមានសណ្ដាប់ធ្នាប់ ប្រែក្លាយជាស្រស់បំព្រងត្រឹមពេលដែលមានវត្តមានរបស់នាយតូច។
អ្នកនៅទីនេះមិនដែលស្គាល់ពេលវេលាបែបនេះឡើយសូម្បីតែនិយាយ ឬមើលមុខម្ចាស់ក៏មិនហ៊ានផង។
"អេ៎ ជីមីន មកលេងជាមួយគ្នាទេ?"
"អត់ទេ! តាមសប្បាយ"
ជីមីនជូតញើសនៅជាប់ថ្ងាសដែលបានមកពីការហ្វឹកហាត់នៅខាងក្រៅហើយក៏មានបំណងដើរហួសទៅមិនខ្វល់និងការហៅរបស់អ្នកម្ខាងទៀត តែបែជាត្រូវថេយ៍មកស្ទាក់មុខជាប់រួចអូសចូលទៅក្នុងវង់ជាមួយគេ។
"មួយក្ដារនេះ ខ្ញុំឲ្យឯងលាក់ខ្លួនមុន ខ្ញុំជាអ្នកចាំទៅចុះ"
"ប៉ុន្តែ..."
"គ្រាន់តែលេងមួយភ្លែតប៉ុណ្ណោះ ដេតឯងមិននៅផង គេមិនដឹងទេ។ ចងភ្នែកឲ្យខ្ញុំមក"
ជីមីនទទួលក្រណាត់ពីគេ ហើយក៏ឈរគិតមួយសន្ទុះមុននឹងសម្រេចចិត្តយកវាចងបិទភ្នែកឲ្យគេ។ នាយលួចមើលកញ្ចឹងកនិងខ្នងសរលោងដែលលេចពីកអាវរបស់គេទាំងភ្លេចខ្លួន មិនយល់ដូចគ្នាហេតុអីក៏មើលឃើញគេទាក់ទាញយ៉ាងនេះ? ខ្ញុំឆ្កួតហើយ! គេជាកំណាន់របស់ប៉ា!
"រួចហើយនៅ?"
"អឺ... គឺ... រួចហើយ"
"ខ្ញុំនឹងរាប់ដល់១០ ឆាប់រកកន្លែងឈរទៅ! *បើខ្ញុំចាប់ឯងបាន ខ្ញុំនឹងចាប់ឯងថើបមិនខាន"
ត្រង់ប្រយោគចុងក្រោយ រាងស្ដើងក៏និយាយខ្សឹបៗដើម្បីឲ្យជីមីនលឺតែម្នាក់។ នាយធ្វើបែបនេះគ្រាន់តែចង់បំភ័យគេ ឲ្យគេប្រញាប់រកកន្លែងឈរអាងបានលេងជាមួយខ្លួនប៉ុណ្ណោះ។
ក្រោយរាប់រួច ថេយ៍ក៏ចាប់ផ្ដើមរាវរកពួកគេពេញវង់តែនៅតែមិនឃើញ សម្លេងអ្វីក៏មិនលឺប្រៀបដូចពួកគេលាក់សម្លេងបានល្អណាស់។
~ប្រឹប
គ្រាន់តែលឺសម្លេងស្លឹកឈើដែលត្រូវគេជាន់ ថេយ៉ុងក៏ញញឹមក្បួចដើររកតាមសម្លេងនោះ។ ទីបំផុតនាយក៏ចាប់បានម្នាក់ហើយ តែថានាយមិនទាន់ទាយចេញនៅឡើយថាជានរណា?
នាងលើកដៃប៉ះចំស្មារបស់គេ រួចក៏ជ្រួញចិញ្ចើម...
"នេះ ពួកនាងត្រូវគេប្រើធ្វើការអ្វីខ្លះទៅ បានជាឡើងសាច់ដុំដល់ថ្នាក់នៀក៎?"
នាយបង្អូសដៃថ្នមៗទៅរកមុខអ្នកម្ចាងទៀត ហើយក៏ចាប់ផ្ដើមសង្ស័យទៅៗ គិតថាមិនមែនជាពួកគេទេ។
ថ្ពាល់គ្រើមបែបនេះ ខ្ពស់បែបនេះ ក្លិននេះ សាច់ដុំណែនៗបែបនេះ គឺមានតែ...
"គឺ... អុ៎..."
ដំបូងគិតចង់បង្វែរខ្លួនគេចតែបែជាត្រូវអ្នកម្ខាងទៀតចាប់ដៃនិងក្រសោបចង្កេះទាញទៅរកគេដោយស្វ័យប្រវត្តិ មិនអាចប្រកែកបាន។
"លោក... លោកម្ចាស់?"
នាយតូចនិយាយទាំងញ័របបូរ ត្បិតមិនធ្លាប់គិតទេថាគេនឹងមកដល់ថ្ងៃនេះ។ ក្រែងប្រាប់ថាមកស្អែកនោះអី?
ទោះគេមិនទាន់អនុញ្ញាតឱ្យនាយដកក្រណាត់បិទភ្នែកចេញ ក៏នាយអាចដឹងហើយថាជាគេ ព្រោះនៅទីនេះ គ្មាននរណាហ៊ានឬដៃដល់មកប៉ះខ្លួនប្រាណនាយដូចជាគេទេ។
"អ៊ូអរណាស់ណ៎ ពេលយើងមិននៅ?"
មាត់និយាយ តែភ្នែកអ្នកកំលោះគិតតែពីសម្លឹងមើលម្ចាស់មុខស្រទន់ដែលនៅក្នុងរង្វង់ដៃ។ គេស្អាតប្លែក រូបរាងស្ដើងជាងមុន មុខក៏ស្រស់បស់ជាងមុន ប្រហែលមកពីថ្នាំនាយឬយ៉ាងណា?
"លោកម្ចាស់ ខ្ញុំមានរឿងចង់រាយការណ៍"
គ្រាន់តែមេការធំមកដល់គ្រប់គ្នាក៏ស្ងាត់ជ្រៀប ជាពិសេសគឺបក្សពួករបស់ថេយ៍ ដែលអង្គុយភ័យ រង់ចាំតែការដាក់ទោសប៉ុណ្ណោះ។
"មានរឿងអី?"
To be continued ❤️
#admin គ្មានចេតនារត់ចោលអ្នកទាំងអស់គ្នាទេ តែមួយរយៈមុនរវល់ប្រលងបញ្ចប់ឆ្នាំ😢😢 cmt & vote ម្នាក់មួយផង 🥰
BẠN ĐANG ĐỌC
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)