Ch41: នឹកលោកប្ដីបំផុត

Start from the beginning
                                        

ថ្ងៃនេះគេត្រឡប់មកវិញ ថេយ៍ក៏សង្ឃឹមថាកូនស្រីនាយក៏ត្រឡប់មកវិញដូចគ្នាតែអ្វីៗ វាមិនដូចការគិតសោះ...
"ក្រែងថាបងនឹងមកថ្ងៃស្អែកនោះអី?"
មាត់សួរតែភ្នែកក៏មិនមើលមុខគេចំ គឺប្រឹងសម្លឹងរកមើលកូនស្រី ចង់ដឹងថាគេនាំមកជាមួយឬអត់ តែដូចជាមិនឃើញស្រមោលនាងសោះ ហ៊ឹម។
"យើងចង់មកថ្ងៃនេះវិញ យ៉ាងម៉េច? មិនគិតចង់ស្វាគមន៍យើងទេ?"
រាងតូចមើលមុខកូនប្រុស ទើបងក់ក្បាលមុននឹងស្រដីប្រាប់ឲ្យពួកគេទៅរកអ្នកជាឪពុក...
"ទៅរកឌែតឌីបន្តិចទៅកូន"
"បាទ/បាទ"
ពួកគេចូលទៅរកដោយចិត្តមិនចង់ មើលទៅដូចជាគ្មាននឹកនាជេឃេអីបន្តិច គឺព្រោះតែអន់ចិត្តដែលគាត់មិនដែលខ្វល់ពីពួកគេ មិនដែលបំពេញតួនាទីជាឪពុក គិតរឿងការងារធំជាងគ្រួសារ ថែមទាំងមិនចាំមុខកូនប្រុសខ្លួនឯងទៀតផង។
ពេលកូនប្រុសចូលមកឱបថើបថ្ពាល់ ជេឃេក៏ធ្វើសោះអង្គើយគ្រាន់តែកៀកស្មាកូនថ្នមៗ យល់ថាទំនាក់ទំនងពួកគេហាក់ដូចមានគម្លាតឆ្ងាយពីគ្នាខ្លាំងណាស់ នេះប្រហែលកូនៗនាយឆាប់ធំលឿនពេក?
"ចុះអូន?"
ថេយ៍ដកដង្ហើមធំ មុនដើរតិចៗចូលទៅរកគេ  តែកាយវិការមួយៗនេះ វាទាស់ចិត្តអ្នកជាស្វាមីមែនទែន ទើបគេត្រូវចូលទៅរកហើយក៏ទាញម្ចាស់ខ្លួនតូចមកបៀតទ្រូងតាមតម្រូវការ។
"លោកប្ដី... អឹម"
គេឱនមកគ្រប់គ្រងបរបូរមាត់នាយ រកតែរាងតូចហាមមិនទាន់ ព្រោះនេះជាស្នាមថើបនឹករលឹករបស់គេ ប្រៀបដូចជាគេនឹកនានាយ ចង់ជួបនាយជាយូរមកហើយ តែហេតុអីក៏មិនទាក់ទងមកខ្លះ ដឹងទេថានាយនឹកគេដូចគ្នា នឹកមនុស្សដែលតែងតែធ្វើបាបខ្លួនមិនលោះថ្ងៃ។
ចំណែកកូនៗបានត្រឹមតែចំហរមាត់ អើតកព្រោះថានេះវាស្ដែងៗពេក គាត់ថើបដូចចង់លេបប៉ាៗពួកគេទាំងរស់។
"មាននឹកយើងដែរទេហ៊ឹម?"
មិននឹកទើបចម្លែក ស្វាមីបាត់ទៅរាប់ឆ្នាំគិតថានាយមិនខ្វល់ពីគេឬ? តាមពិតបារម្ភរាល់ថ្ងៃ ជាពិសេសគឺខ្លាចថាគេលួចចិញ្ចឹមកំណាន់ចិត្តទុកនោះឯង។ ទុកចិត្តមិនបានដែរ ប្រុសចាស់ មានហើយសង្ហាបែបនេះ។
"គឺ... កុំអី...ខ្មាសកូន"
មុខនាយឡើងក្រហមអស់ហើយ គេមើលមិនដឹងឬយ៉ាងម៉េច ទើបបានជានៅឈ្លេចសួរទៀត?
"ឆ្លើយមក"
"នឹក... នឹកលោកប្ដីបំផុត"
"មែនហេស? កុហកទេដឹង?"
ថេយ៉ុងខាំមាត់ ខឹងនឹងគេមែនទែន បើមិនជឿដដែលមកសួរនាំធ្វើអី? មិនសន្មតខ្លួនឯងតែម្ដងទៅ!
"ហឹស!"
"យើងនិយាយលេង *សឺត"
"លែងអូនបានហើយ"
"ទេ! យើងស្អុះស្អាប់ ចង់ងូតទឹកពេលនេះ អូនជួយងូតទឹកដុះខ្លួនឲ្យយើងបន្តិចទៅ"
ចាស់ហើយនៅព្រើលទៀត! កូននៅទីនេះទាំងមូល គេបែបបួលនាយទៅងូតទឹកជាមួយគ្នា។
"មិនបានទេ!"
ជេឃេបំណងនិយាយតែពីរនាក់ប្ដីប្រពន្ធសោះ តែបងប្អូនភ្លោះគេពីរនាក់នោះក៏ចូលមកកាត់ចង្វាក់ ប្រកែកជំនួសម្ចាស់ខ្លួនគេទៅទៀត។
"ថី?"
"គឺប៉ាត្រូវទៅធ្វើម្ហូបឲ្យពួកយើងញ៉ាំសិន"
"ស្អីគេ? ពួកឯងជាអ្នកធំមកពីណា មកប្រើប្រពន្ធយើងធ្វើម្ហូប? ចុងភៅមានក៏មិនឲ្យធ្វើ?"
ប្រពន្ធនាយខ្លួនតូចតែមួយ ត្រូវគេបង្គាប់បម្រើឲ្យទៅធ្វើម្ហូប ធ្វើកិច្ចការផ្ទះជាប្រចាំមិនបានទេ។ រាល់ថ្ងៃ នាយចង់តែឃុំទុកក្នុងបន្ទប់មិនឲ្យធ្វើអីផង ហើយពួកគេត្រឹមជាកូនមានសិទ្ធិអីមកប្រើប្រពន្ធនាយ?
"ពួកយើងចង់ញ៉ាំស្នាដៃរបស់ប៉ា"
"មិនបាន! គេត្រូវទៅជាមួយយើង?"
"ឌែតឌីចាស់ហើយនៅមិនអាចងូតទឹកដោយខ្លួនឯងទៀតហេស? សូម្បីពួកយើងក៏ចេះងូតទឹក ដុះខ្លួនដោយខ្លួនឯងដែរ"
សម្ដីជែកធ្វើឲ្យរាងក្រាស់ខាំធ្មេញ ក្ដៅចិត្តនឹងកូនមែនទែន។ ពួកគេមិនគិតថាប្ដីប្រពន្ធនាយបែកគ្នារាប់ឆ្នាំ ត្រូវការពេលវេលាផ្ទាល់ខ្លួន ពេលស្និទ្ធស្នាលគ្នាអីបន្តិចទេហេស?
"បើខ្លាំងធ្វើម្ហូបខ្លួនឯងទៅ ប្រើប្រពន្ធយើងធ្វើស្អី?"
"បង! ម៉េចក៏មកឈ្លោះជាមួយកូនទៅកើត!"
"អូនបន្ទោសយើងអ៊ីចឹងហេស? មិនឃើញថាពួកវាចេះតមាត់ ប្រឆាំងនឹងយើងទេហេស?"
អ្វីដែលកាន់តែខឹងនោះ គឺប្រពន្ធតែមួយគត់មិនកាន់ជើងប្ដី បែជាទៅកាន់ជើងកូនកំហូចអស់នោះទៅវិញ។
"បងទៅងូតទឹក ផ្លាស់សម្លៀកបំពាក់សិនទៅណា អូនចុះទៅធ្វើម្ហូបមួយភ្លែតទេ ហើយយើងនឹងបានញ៉ាំអីជុំគ្នា អូខេ?"
មកដល់ពេលនេះទើបនាយដឹងថាខ្លួនឯងជួបរបស់ពិត។ ធ្លាប់តែជាមនុស្សចង់បានអីបានហ្នឹង រឹងក្បាលមិនចេះស្ដាប់នរណា ឥឡូវក៏បានកូនមកដែលដូចនាយបេះបិត និយាយមួយម៉ាត់ត១០ ម៉ាត់។
"ចាំកូនជួយធ្វើម្ហូបប៉ាដែរ"
"បាទ តោះជេយ៍"
"កូនដែរ"
"ម៉ោះ ជែក *អ៊ាក់"
នាយធំតាមសម្លក់សម្លឹងប៉ាកូនពួកគេមិនដាក់ភ្នែក ខឹងក្ដៅក្រហាយដែលពួកគេហ៊ានដើររំលងនាយ ជាពិសេសអាទឹកមុខឌឺៗរបស់កូននាយតែម្ដង។ មើលចុះនៅហ៊ានលានអណ្ដាតដាក់នាយទៀត។
"មិនដឹងជាកាត់រកអាណាទេវើយ ឈ្លើយតែម្ដងមួយៗ"
ពេលគ្រប់គ្នាមិនខ្វល់ នាយមានតែដើរចេញទៅបន្ទប់របស់ខ្លួន ប្រញាប់ផ្លាស់ប្តូរសម្លៀកបំពាក់អាងចុះទៅរកប្រពន្ធនៅខាងក្រោម។
នាយទុកពេលឲ្យគេខ្លាំងដៃសិនចុះ ពេលកូនដេកអស់ពេលណានឹងប្រដៅចេញឲ្យណាណីម្ដង។
"ហ៊ានប្រកែកនឹងតម្រូវការប្ដីផងហេស ប្រពន្ធស្អាត!"

To be continue 💗

# កម្មពៀរមានពិត 🥱 ខ្លួនឯងអន់ចរិត ចង់ឲ្យកូនចរិតល្អម៉េច ឪឈ្លើយកូនឈ្លើយហើយ 😛😛
Sorry ណាវគ្គនេះ កាត់ច្រើនតង់ណាស់ សង្ឃឹមថាមើលយល់ 🥰😁

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now