Ch39: យើងលើកលែងឲ្យ...

Start from the beginning
                                        

"អា៎..."
"កូនប្រុស... នេះ! ពួកឯងសម្អាងអី? ហ៊ានប្រើកម្លាំងបាយលើកូនប្រុសយើង?"
អ្នកស្រីចនផ្ទុះកំហឹង ស្រែកថាឲ្យមនុស្សក្នុងត្រកូលដេវីលសុនមិនដាច់ពីមាត់ ក្រោយឃើញជុងហ្គុកត្រូវអង្គរក្សនៅទីនេះវាយយ៉ាងដំណំ សឹងបែកមុខ បែកមាត់អស់ទៅហើយ។
"បើហ៊ានតែឈានជើងចូលផ្ទះនេះមួយជំហានទៀត ពួកយើងមិនទុកមុខឲ្យទៀតនោះទេ"
"ពួកឯងអីក៏ថ្លើមធំម្ល៉េះ នេះក៏ជាផ្ទះកូនប្រុសយើងម្នាក់ដែរ"
"ពួកយើងធ្វើតែតាមបញ្ជាប៉ុណ្ណោះ"
"ឯង..."
"ឲ្យពួកគេចូលមក!"
ក្រោយលឺសម្លេងអ្នកមានអំណាចមកពីខាងក្នង ពីរនាក់ម្ដាយកូនក៏ត្រូវបានពួកគេអនុញ្ញាតឲ្យចូលទៅខាងក្នង ដោយមានម្ចាស់ផ្ទះកំពុងអង្គុយជំទែងនៅលើសាឡុងរង់ចាំរួចជាស្រេច រួមជាមួយមនុស្សខ្លួនតូចដែលអង្គុយបត់ជើងឈ្ងោកមុខលួចទឹកភ្នែកខ្សឹកខ្សួល នៅលើកម្រាលជិតជើងរបស់គេ។
"ចង់និយាយអី ឆាប់និយាយមក?"
មុនមកទីនេះ ជុងហ្គុកមានពាក្យជាច្រើនចង់និយាយជាមួយគេតែពេលមើលឃើញសភាពថេយ៍ហើយ អ្វីដែលនាយចង់ធ្វើបំផុតគឺចង់កញ្ឆក់ថេយ៉ុងចេញពីគេ រួចយកមកឱបលួងវិញ។
"យើងចង់ដោះដូរជាមួយឯង គឺយើងនឹងស៊ីញ៉េប្រគល់ផ្ទះនេះឲ្យទៅឯង ជាថ្នូរដែលឯងព្រមបិទពត៌មាន មិនប្ដឹងមន្ទីរពេទ្យររបស់យើង"
"ហឹស! គំនិតល្អ តែថាបើឯងជាប់គុក ហើយបាត់បង់គ្រប់យ៉ាងវិញនោះ ផ្ទះនេះមិនធ្លាក់មកលើយើងស្រួលៗទេហេស?"
"ឯង..."
"ជេឃេ! លើកលែងឲ្យពួកយើងម្ដងទៅ យ៉ាងណាក៏ដោយឯងគួរតែយល់ដល់ម៉ាក់ផង"
"ខ្ញុំគ្មានម៉ាក់ទេ! អ្នកស្រីកំពុងយល់ច្រឡំឬអត់?"
អ្នកស្រីចនស្ងាត់មាត់ឈឹងគ្មានពាក្យអ្វីនឹងតវ៉ា ក្រោយកូនប្រុសហាមាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុង។ ទោះជាគាត់ជាម្ដាយមិនល្អមែន តែយ៉ាងណាក៏គួរយល់ដល់ពេលដែលគាត់ខំបង្កើតគេដែរ។
"មនុស្សលោភលន់ដូចជាពួកអ្នក ខ្ញុំនឹងប្ដឹងឲ្យរលាយហើយបញ្ជូនចូលគុកទាំងអស់ ចំណែកឯមនុស្សក្បត់វិញ..."
"អាស... ឈឺ!"
និយាយដល់ត្រឹមនេះ នាយក៏ចាប់បោចសក់ថេយ៍ឲ្យងើយមុខឡើង មុននឹងឱនទៅនិយាយក្បែរត្រចៀករបស់គេ...
"ខ្ញុំនឹងឃុំទុកក្នុងនរកដែលខ្ញុំបានរៀបចំ"
"ហឹកៗ... ជេឃេ កុំធ្វើបែបហ្នឹងអី"
រូបភាពចំពោះមុខ ធ្វើឲ្យជុងហ្គុកពិបាកទទួលយកពិតមែន។ ថេយ៍ធ្វើបែបនោះ ក៏ព្រោះតែនាយ វាមិនមែនជាកំហុសគេនោះទេ តែគេបែរជាអ្នកទទួលរងការធ្វើបាប និងអំពើហិង្សាគ្រប់បែបយ៉ាងទៅវិញ។
~ក្រឹប
"យើងព្រមលត់ជង្គង់នៅចំពោះមុខឯងហើយ ឯងលើកលែងឲ្យពួកយើងទៅ"
ដល់ដំណាក់កាលនេះ នាយមានតែព្រមលត់ជង្គង់នៅចំពោះមុខគេ សង្ឃឹមថាគេធ្វើបានដូចមាត់ថានឹងមិនរករឿងនាយទៀត។
"ហាហា យើងនិយាយពីពេលណាថាយើងលើកលែងឲ្យឯង?"
"ឯង.. ចង្រៃយ៍ អាក៎"
ជុងហ្គុកចង់ស្ទុះចូលទៅវាយគេឲ្យណាណី ឲ្យគេចងចាំរឿងដែលបាននិយាយគ្នាកាលពីថ្ងៃនោះ តែបែជាត្រូវមនុស្សរបស់គេចូលមកពាំង ថែមទាំងវាយទាត់ធាក់នាយទៀតផង។
"ជេ... បានហើយ ប្រាប់ឲ្យពួកគេឈប់ទៅ"
អ្នកជាម្ដាយចង់ចូលទៅជួយណាស់ តែធ្វើមិនបានព្រោះកូនចៅរបស់គេចូលមករុំជិតទាំងអស់។
"បងប្រុស? ហឹកៗ បានហើយ ឈប់វាយគាត់ទៅ អូនសុំអង្វរបង បងចង់ឲ្យអូនធ្វើអីក៏បានដែរ បងដោះលែងពួកគាត់ទៅ"
ថេយ៉ុងយំផង ក្រាបសំពះដល់បាតជើងរបស់គេផងឲ្យគេដោះលែងពួកអ្នកមានគុណរបស់ខ្លួន។ នាយធ្វើនេះមិនមែនព្រោះនាយនៅស្រឡាញ់ជុងហ្គុកទេ តែធ្វើព្រោះការដឹងគុណប៉ុណ្ណោះ ហើយក៏មិនចង់ឲ្យគេមានទំនាស់ជាមួយសាច់ឈាមបង្កើតដែរ តែចេតនារបស់នាយត្រូវអ្នកកំលោះយល់ច្រលំទាំងស្រុង។
"ស្រលាញ់វាណាស់ហេស គីម ថេយ៉ុង?"
"មិនមែនទេ មិនដូចបងគិតទេ ហឹកៗ"
បើនាយមិនបានឃើញផ្ទាល់នឹងភ្នែកប្រហែលជានាយនៅជឿ ពាក្យសម្ដីនិងការសម្ដែងគេខ្លះហើយ។ តែគ្រប់យ៉ាង នាយមានភស្តុតាងទាំងអស់ ជាក់ស្ដែងគេក្បត់នាយ ដើម្បីទទួលបានគ្រប់យ៉ាង ហើយទៅសោយ្យសុខជាមួយប្រុសផ្សេង។
"បងលើកលែងឲ្យពួកគាត់ផងទៅ ហឹកៗ អូនស្ម័គ្រចិត្តទទួលរងកំហឹងបងគ្រប់យ៉ាង"
"គ្រប់យ៉ាងអ៊ីចឹងហេស?"
"ហឹកៗ អឹម"
ថេយ៉ុងងក់ក្បាលទាំងទឹកភ្នែករហេមរហាម ដៃក៏ឱបជើងគេណែន ប្រឹងអង្វរថ្ងួចថ្ងូរឲ្យគេមេត្តា។
"បាន... យើងលើកលែងឲ្យបាន ព្រោះពួកនោះជាកម្ទេចសម្រាមដែលយើងមិនដែលយកចិត្តទុកដាក់ស្រាប់ទៅហើយ"
"ហឹកៗ..."
"តែអូន... អូនទៅណាមិនបានទេ អូនត្រៀមនៅរងកំហឹងរបស់យើងអស់មួយជីវិតទៅ!"

To be continued 💗

Admin មកយឺតតិចហើយ 🤧💋

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now