Ch36: អូននឹកបង

Start from the beginning
                                        

តាំងពីថ្ងៃដែលថេយ៍បានជួបនឹងអ្នកស្រីចនរួចមក នាយតូចដូចជាមានអារម្មណ៍មិនស្រួលក្នុងចិត្តទាល់តែសោះ មិនហ៊ានសូម្បីតែចេញទៅខាងក្រៅ។
"អ្នកប្រុសតូច លោកម្ខាស់ទាក់ទងមក"
"ជេឃេខលមកឬ?"
"ចាស"
ថេយ៉ុងទទួលទូរស័ព្ទពីដៃហាន់ណាទាំងទឹកមុខរីករាយផ្ទុយពីអម្បាញ់មិញដាច់ពេលដឹងថាគេចេះខលមកសួរនាំ។
"ហេឡូ បងកំពុងធ្វើអី? ហេតុអីខលមកអូន? បងនឹកអូននិងកូនឬ? ចុះការងារបងយ៉ាងម៉េចហើយ? មានបញ្ហាអីឬអត់?"
ថេយ៉ុងសួរទៅគេវែងអន្លាយតែលឺមកវិញមានតែសម្លេងសើចតិចៗចេញពីម្ខាងទៀត គេធ្វើដូចវាជារឿងកំប្លែង។ នាយបារម្ភពីគេសឹងស្លាប់។
[មិនបាច់បារម្ភទេ មើលថែខ្លួនឯងហើយនិងកូនឲ្យបានល្អទៅ]
"បងនេះ! បង..."
ពេលគេឆ្លើយតបងាយៗ រាងតួចក៏សប្បាយចិត្តដែលដឹងថាគេសុខសប្បាយ និងខលមកព្រោះគិតពីនាយនិងកូន។
[យ៉ាងម៉េច?]
"អូននឹកបង នឹកណាស់ បងឆាប់មកវិញដឹងទេ?"
[អឹម! យើងនឹងប្រញាប់បង្ហើយការងាររួចត្រលប់ទៅជួបអូននិងកូនវិញ]
"អូននឹងចាំបង"
[ប៉ុណ្ណឹងសិនចុះ យើងមានការត្រូវធ្វើ]
"បាទ បាយៗបងសម្លាញ់"
[បាយ! អូនសម្លាញ់]
~ទឺត
"ផ្អែមល្ហែមខ្លាំងណាស់ អ្នកប្រុស"
ហាន់ណាសឹងតែមិនជឿនូវអ្វីដែលខ្លួនបានលឺ មនុស្សដូចជាលោកម្ចាស់ប្រែមកជាមនុស្សទន់ភ្លន់បែបនេះបានយ៉ាងម៉េច? វាមិនគួរឲ្យជឿទាល់តែសោះ។
"មិនបានផ្អែមអីទេ គេគ្រាន់តែនិយាយធម្មតាប៉ុណ្ណោះ"
"តែយ៉ាងណាក៏គាត់ប្លែកជាងមុនច្រើនដែរ គាត់មិនសូវខឹងសម្បារ ថែមទាំងខ្វល់ខ្វាយពីអ្នកប្រុសទៀតផង"
"ចុះនាងយល់ថាគេអាចកែប្រែព្រោះតែខ្ញុំដែរទេ?"
"ចាស បើគាត់ស្រលាញ់អ្នកប្រុសគាត់ប្រាកដជាកែប្រែ"
"គេស្រលាញ់ខ្ញុំ?"
គ្រាន់តែគិតក៏រំភើបដែរ នាយមិនធ្លាប់ស្រមៃដល់ថាមនុស្សដូចជាគេអាចមកស្រលាញ់នាយបាន តែបើបែបនោះមែនតើវានឹងល្អប៉ុណ្ណា? បើពួកយើងស្រលាញ់គ្នា បើអាចរួមរស់ជាមួយគ្នាមានទាំងប៉ា ឌែតឌី និងកូន វាប្រាកដជាមានក្ដីសុខណាស់ហើយ។
ក្ដីសុខដែលនាយស្រមៃដល់ វាប្រហែលជាត្រូវជាប់គាំងព្រោះមានមនុស្សប៉ុន្មាននាក់ដែលមិនចង់ឲ្យនាយទទួលបានក្ដីសុខងាយៗនោះទេ។ ប៉ុន្មានថ្ងៃក្រោយមក ថេយ៉ុងក៏សម្រេចចិត្តចេញពីផ្ទះទៅផ្សារទិញគ្រឿងទេសមួយចំនួនទុកសម្រាប់ធ្វើម្ហូបដោយផ្ទាល់ដៃដើម្បីទទួលជេឃេមកពីក្រៅប្រទេសវិញ។ រឿងដែលនាយបានឃើញកាលពីថ្ងៃនោះប្រហែលជាការយល់ច្រលំហើយ ព្រោះមកដល់ពេលនេះ នៅមិនទាន់ឃើញអ្នកម៉ាក់ទាក់ទងមកទេ គាត់អាចនឹងមកអ៊ីតាលីព្រោះហេតុផលផ្សេងក៏ថាបាន។
"ខ្ញុំគួរតែធ្វើម្ហូបអីទៅ?"
ថេយ៉ុងដើរផ្សារ២-៣ ជុំតែនៅតែនឹកមិនឃើញថាចង់ធ្វើអីជាពិសេស។ មិនដឹងថាគេចង់ញ៉ាំនោះទេ ម្ហូបបរទេសឬម្ហូបកូរ៉េ?
"យកមួយនេះ ជេឃេ គេចូលចិត្តញ៉ាំសាច់ជ្រូកតាំងពីក្មេង"
"អរគុណ"
ពេលមានអ្នកមកផ្ដល់ដំបូន្មាន និងជួយរើសសាច់ជ្រូកដាក់ក្នុងកន្រ្តកនាយទៀតនោះ នាយតូចក៏អរគុណគេដោយមិនបានគិតវែងឆ្ងាយ តែពេលនឹកឃើញឡើងវិញក៏ឧទានទាំងភ្ញាក់ផ្អើល។
"ម៉... ម៉ាក់?!"
"នៅចាំយើងបាន មានន័យថាឯងមិនទាន់ភ្លេចកំណើតនោះទេ"
គាត់និយាយទាំងទឹកមុខមាំធ្វើឲ្យថេយ៍កាន់តែភ័យខ្លាចប្រឹងងាករកមើលមនុស្សរបស់ខ្លួនតែបែជាត្រូវគាត់ចាប់ដៃអូនទៅមុន។
"មកតាមយើង!"
រាងតូចត្រូវគាត់អូសចូលឡាន គេចភ្នែកពីអង្គរក្សដែលជេឃេឲ្យតាមមកជាមួយ ហើយគាត់ក៏គាប់បញ្ជាមិនឲ្យថេយ៍ចេញទៅណា ត្រូវតែមកនៅស្ដាប់គាត់និយាយទាល់តែចប់។
"ខ្ញុំ... ខ្ញុំមិនអាចធ្វើបែបហ្នឹងបានទេ"
ហេតុអីក៏គាត់មានគំនិតបែបនេះ ក្រែងជេឃេក៏ជាកូនប្រុសម្នាក់របស់គាត់ដែលមែនទេ?
"ស្អី? ឯងលែងស្ដាប់យើងអស់ហើយ? ឯងប្រែជាក្បាលរឹងបែបនេះតាំងពីពេលណា?"
អ្នកស្រីមីរ៉ាប្រើម្រាមដៃរុញក្បាលថេយ៍ទាំងក្ដៅក្រហាយ ព្រោះគេបែជាប្រកែកមិនព្រមជួយគាត់ ទាំងដែលគាត់ជាអ្នកមានគុណ ចិញ្ចឹមគេមកធំប៉ុណ្ណេះ។
"ម៉ាក់កុំធ្វើអ៊ីចឹងដាក់គេបានទេ?"
"ឯងចេះកាន់ជើងវាតាំងពីពេលណា? ឯងគិតថាវានឹងល្អចំពោះឯង? ហឹស! វានៀក៎មិនខុសពីប៉ាវាទេ មនុស្សដែលខ្លួនស្រលាញ់ក៏អាចធ្វើបាបបានដែរ នេះប្រហែលជាឯងនៅមិនទាន់ស្គាល់រស់ជាតិជាប់គុក ច្រវ៉ាក់នៅឡើយទេ?"
រឿងនោះគាត់ធ្លាប់ឆ្លងកាត់ ធ្លាប់នៅជាមួយមនុស្សបែបនេះអស់ចិត្តទៅហើយ មិនមែនចេះនិយាយ។
"មិនពិត! គេប្រាកដជាកែប្រែ ខ្ញុំនឹងមិនក្បត់គេដូចជាអ្នកម៉ាក់ឡើយ"
"ថេយ៍! ឯងទៅដឹងស្អីមកហាស? យើងខំចិញ្ចឹមក្បាលឯង ឯងតបស្នងយើងដោយបែបនេះ?"
"ខ្ញុំព្រមជាមួយម៉ាក់គ្រប់យ៉ាង តែបើឲ្យខ្ញុំធ្វើបាបញរ ខ្ញុំធ្វើមិនបានទេ ហឹកៗ"
"អ្នកមានដូចជាវាណា៎ ត្រឹមលួចយករូបមន្តថ្នាំមួយនោះ មិនធ្វើឲ្យវាក្រទេ តែបើឯងមិនធ្វើ គ្រួសារចនរលំរលាយមិនខាន!"
"វាមិនទាក់ទងនឹងប្រាក់ទេម៉ាក់! តែព្រោះទង្វើរនេះ វាខុសពីចោរទេ ហេតុអីក៏ម៉ាក់មិនគិតផងថាគេក៏ជាកូនប្រុសម៉ាក់ម្នាក់ដែរ?"
"ចុះវាមានទុកយើងជាម្ដាយវាទេ? បើវាចេះគិត វាព្រមផ្ដល់ជំនួយឲ្យយើងស្រួលៗហើយ មិនចាំបាច់ឲ្យយើងលន់តួរពីវានោះទេ"
ទម្រាំតែបានថ្នាំរបស់គេយកមកឲ្យអ្នកជំងឺគាត់ប្រើប្រាស់ គាត់អស់ទ្រព្យមួយគំនរ ប៉ុណ្ណឹងគេនៅមិនព្រមមកជួបគាត់និងព្រមឲ្យថ្នាំងាយៗផង ទាល់តែយកថេយ៉ុងមកធ្វើជានុយ ទើបគេសុខចិត្តមកចរចារជាមួយគាត់។ គេមិនដែលមកគិតរឿងមនោសញ្ចេតនាជាមួយគាត់ទេ លុយគឺលុយ!
ដើមឡើយ គាត់គ្រាន់តែចង់ឲ្យថេយ៍ទៅកំដរគេម្ដងប៉ុណ្ណោះ តែពេលនោះខាងមន្ទីរពេទ្រស្រាប់តែរងការចោទប្រកាន់ត្រូវប្ដឹងអស់រាប់លានរឿងដែលជុងហ្គុកប្រើថ្នាំគ្មានប្រសិទ្ធិភាពឲ្យអ្នកជំងឺ កុំតែបានជេឃេលូកដៃជួយ ត្រកូលគាត់រលំរលាយអស់យូរហើយ។
"ខ្ញុំធ្វើមិនបានទេ ហឹកៗ"
"បើឯងមិនធ្វើ ឯងត្រៀមមកជូនដំណើរថ្ងៃបុណ្យសព្វរបស់យើងតែម្ដងទៅ!"
"ម៉ាក់ ហឹកៗ កុំនិយាយបែបនេះអី"
ថេយ៉ុងស្រែកយំសឹងទន់ខ្លួន ព្រោះក្នុងទ្រូងអួលណែងតឹងថប់ មិនដឹងគួរបរិយាយបែបណា។ បើឲ្យក្បត់ជេឃេនាយធ្វើមិនបានទេ ហើយបើមិនធ្វើនាយប្រកដជាក្លាយជាមនុស្សរមើលគុណ។
~ខឹកៗ
"ម៉ាក់? ម៉ាក់យ៉ាងហ្នឹង?"
ចម្លើយរបស់ថេយ៍ ធ្វើឲ្យអ្នកស្រីមីរ៉ាខឹងទាល់តែក្អកធ្លាក់ឈាម ទើបថេយ៉ុងរហ័សចង់ចូលទៅមើលថែ តែបែជាត្រូវគាត់រុញច្រានមិនឲ្យចូលជិត។
"ហឹស! យើងស្ដាយក្រោយណាស់ដែលខំចិញ្ចឹមឯងមកធំប៉ុណ្ណេះ យើងឈឺជំអឺនេះហើយឯងបែជាប្រកែកមិនព្រមយកថ្នាំមកឲ្យយើងទៀត ឯងចង់រស់តែឯកឯងប៉ុណ្ណោះ អឹក"
គាត់ដឹងច្បាស់ថាថេយ៉ុងប្រាកដជាប្រកែក ទើបគាត់រៀបចំឈុតឆាកសម្ដែងរួចជាស្រច។ ចាំមើលបើគេដឹងថាគាត់ក៏ឈឺខ្លួនឯង ហើយត្រូវការថ្នាំនោះមកប្រើដែរនោះ តើគេនឹងធ្វើបែបណាវិញ?
"ម៉ាក់ស្ងប់អារម្មណ៍សិនទៅ"
"មិនបាច់ទេ ឯងទៅចុះ ទៅរស់នៅជាមួយវាទៅ កុំមកខ្វល់នឹងយើង"
សម្ដីរបស់គាត់ទាំងប៉ុន្មាន វាបានចាក់ស្រេះនៅក្នុងខួរក្បាលរបស់នាយមិនងាយរលុបឡើយ។ នាយគិតតែខ្វល់ខ្វាយពីរឿងដែលគាត់ស្នើសុំទើបមិនដឹងថាខ្លួនឯងមកដល់ផ្ទះវិញតាំងពីពេលណា។ នាយពិតជាល្វើយ និងពិបាកសម្រេចចិត្តខ្លាំងណាស់។ ហេតុអីនាយត្រូវមកនៅចំណុចកណ្តាលរវាងសង្គ្រាមម្ដាយនិងកូនពួកគេទៅវិញ? ហេតុអ្វីគ្រប់យ៉ាងវាប្រែប្រួលពីសទៅខ្មៅត្រឹមមួយពព្រិចភ្នែក នាយគ្រាន់តែចង់រួមរស់ មានគ្រួសារតូចមួយជាមួយមនុស្សដែលខ្លួនស្រលាញ់ ហេតុអីក៏មកបង្ខំនាយឲ្យដើរផ្លូវទាល់ច្រក?

To be continue 💗

បើ admin សរសេរខុសច្រើនកុំប្រកាន់ ព្រោះយប់ដែរ 😘😘

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now