~ប្រាវៗ
សម្លេងបែបបាក់របោះរបរ និងសម្លេងទ្រគោះបោះបោក វាលាន់លឺចេញពីបន្ទប់ម្ចាស់ភូមិគ្រឹះ នាំឲ្យអ្នកបម្រើគ្រប់គ្នាមិនហ៊ានដើរជិត សូម្បីមនុស្សជំនិតក៏មិនហ៊ានអើតកទៅជិតបន្ទប់នោះដែរ។ គ្រប់គ្នាសុទ្ធតែដឹងថា រឿងហេតុនោះមកពីប្រភពណា មិនគួរឲ្យជឿទាល់តែសោះ ឃើញទើបតែផ្អែមល្ហែមនឹងគ្នាមិនទាន់បានប៉ុន្មានផង ក៏មានរឿងប្រេះឆានឹងគ្នាទៅហើយ ចង់បន្ទោសលោកម្ចាស់ក៏មិនបាន ព្រោះគ្រប់គ្នាក៏បានឃើញថាអ្នកប្រុសតូចដែលពួកគេគោរពស្រលាញ់ជិះទូកម្ដងពីរពិតមែន ថែមទាំងជាបងប្អូនភ្លោះទៀត។ បែបនេះ បើមិនខឹងទើបចម្លែក!
នៅក្នុងបន្ទប់ដ៏ងងឹតសូន្យ មានត្រឹមពន្លឺភ្លើងអំពូលរាត្រីដែលដួលលើការ៉ូកំពុងលោតភ្លឹបភ្លែតៗដូចឆ្លងចរន្តព្រោះវាបានរងការខូចខាចជាទម្ងន់ ឯរបស់របរដទៃទៀតក៏រញ៉េរញ៉ៃពាសពេញបន្ទប់ ជាពិសេសគឺស្រទាប់ផ្កាកុលាបជាច្រើនទងដែលជ្រុះរាយប៉ាយតាំងពីមាត់ទ្វារ។
"ហេតុអី? ហេតុអី?!"
~ប្រាវ
សម្រែកឈឺចាប់លឺផ្ទួនគ្នាជាមួយនឹងសម្លេងបែកនៃកញ្ចក់បញ្ឈរនៅក្នុងបន្ទប់ដោយស្នាដៃម្ចាស់បន្ទប់។ ខ្នងដៃទាំងសងខាង ពេលនេះវាដាបដោយឈាមតែរាងក្រាស់បែជាយល់ថាវានៅស្ទើរខ្លាំងណាស់ នាយគ្មានអារម្មណ៍ថាឈឺចាប់អ្វីបន្តិច ផ្ទុយពីរបួសនៅទ្រូងខាងឆ្វេង វាមិនស្រក់ឈាមសូម្បីមួយតំណក់តែហេតុអីក៏ឈឺយ៉ាងនេះ?
មិនទាន់ទាំងស្ដាប់គេនិយាយចេញពីមាត់ថាស្រលាញ់អ្នកផ្សេងផង នាយសឹងឆ្កួតទៅហើយ ចុះទម្រាំនៅស្ដាប់ទៀតនោះ? ហឹស! នាយមិនអាចសូម្បីតែទ្រាំឈរស្ដាប់ការពិត។
"ពីមុន ខ្ញុំមិនយល់ទាល់តែសោះថាហេតុអីប៉ាចាំបាច់ដល់ថ្នាក់សម្លាប់ខ្លួនដោយសារតែមនុស្សម្នាក់"
កាំភ្លើងដែលប៉ាបានប្រើប្រាស់កាលពីថ្ងៃនោះ នាយនៅរក្សាវាទុកនៅឡើយទើបថ្ងៃនេះនឹកឃើញយកវាមកមើលម្ដងទៀត ហើយក៏ស្រមៃឃើញរូបភាពឈាមដាបពេញបន្ទប់នៅថ្ងៃនោះ វាធ្វើឲ្យនាយមានចម្ងល់ ទើបតែមកដល់ថ្ងៃនេះ ថ្ងៃនេះនាយក៏យល់គ្រប់យ៉ាង។
~ផាំង
"បើកទ្វារៗ! ជេឃេ... បងធ្វើអីហ្នឹង? ឆាប់បើកទ្វារមក!"
ថេយ៉ុងស្ទុះឡើងមកខាងលើ គោះទ្វារផងស្រែកហៅអ្នកនៅក្នុងបន្ទប់ផងក្រោយលឺសម្លេងកាំភ្លើងចេញពីខាងក្នុង។ មានមនុស្សជាច្រើនដែលហាមនាយមិនឲ្យចូលទៅ តែនាយរឹងទទឹងមិនព្រមស្ដាប់ឡើយ នាយបារម្ភពីគេ ចង់ដឹងគេយ៉ាងម៉េចទៅហើយ។
"មេការនៅឯណា? ឆាប់យកសោរមក មិនលឺខ្ញុំនិយាយទេហេស?"
"នៅហ៊ានមកសម្លុតខ្ញុំទៀត ខ្ញុំប្រាប់ណាបើលោកម្ចាស់យើងកើតអីគឺព្រោះតែអ្នកប្រុសហ្នឹងហើយ! មនុស្សក្បត់!"
មេការងាកមកសម្លក់ថេយ៉ុងវិញមិនឲ្យចាញ់គ្នា តែក៏ត្រូវប្រញាប់រត់ទៅរកសោរបន្ទប់វិញ មិនមែនគាត់ខ្លាចថេយ៍នោះទេ តែខ្លាចថាម្ចាស់តូចមានរឿងអី គាត់មិនចង់ឃើញរូបភាពដដែលៗដែលបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុនទេ។
"មកពីខ្ញុំហេស?"
ទេ! គេមិនអាចកើតអីទេ! បើគេខឹង គេអាចធ្វើបាបនាយ ធ្វើអ្វីក៏បានតែគេម៉េចនឹងអាចធ្វើបាបខ្លួនឯងទៅ?
នាយមិនចង់គិតថាគេធ្វើរឿងឆោតល្ងង់នោះទេ តែកាយវិការស្ងាត់ស្ងៀម មិនហាស្ដី និងពាក្យសម្ដីមេការធ្វើនាយវិលវល់មិនគិតមិនបាន។
"មិនអាចទេ បងមិនអាចទេ... អូនគ្មានតម្លៃដល់ថ្នាក់ឲ្យបងធ្វើរឿងនោះទេ"
To be continue 💗
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
Ch32: អូននៅតែស្រលាញ់បង
Start from the beginning
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)