តាំងពីឡានបើកចេញមកដល់ពេលនេះ ថេយ៉ុងនៅតែយំមិនឈប់ព្រោះពេលឃើញគេឈឺចាប់ នាយក៏ឈឺដូចគ្នា តែវាដូចជាយឺតពេលបន្តិចហើយ នាយមានកូនជាមួយប្អូនប្រុសរបស់គេ គ្មានថ្ងៃដែលរឿងរវាងពួកគេអាចដូចដើមទោះនាយត្រឡប់ទៅវិញ។
"ល្មមឈប់យំហើយ នៅស្រណោះគ្នាដល់ណា? ចង់នៅជាមួយគ្នាណាស់ហេស?"
យំសោកបោកខ្លួនធ្វើមើលនាយកំពុងបំបែកបំបាក់ពួកគេទាំងដែលគេជ្រើសរើសដោយខ្លួនសោះ។
"បើខ្ញុំ... ចង់នៅជាមួយគេមែន លោកដោះលែងខ្ញុំនិងកូនដែរទេ?"
"បង្កើតកូនប្រុសឲ្យយើងបាន ចង់ទៅណាក៏ទៅៗ! "
ពាក្យសម្ដីរបស់គេចង់មានន័យថា បើនាយបង្កើតកូនឲ្យគេរួចគឺត្រូវចាកចេញពីគេនិងកូនអ៊ីចឹងមែនទេឬយ៉ាងណា?
"លោកឲ្យកូនមកខ្ញុំបានទេ?"
"ហឹស! គួរឲ្យអស់សំណើចមែន យើងចំណាយលុយរាប់លាន ចំណាយកម្លាំងទាំងយប់ទាំងថ្ងៃ រឿងអីត្រូវឲ្យកូនទៅឯង"
"អ៊ីចឹងមានន័យថា..."
"បង្កើតកូនហើយក៏ដើរចេញទៅ យើងនឹងឲ្យប្រាក់ឯងសម្រាប់សោយសុខមួយជីវិត"
សម្ដីរបស់គេប៉ុន្មានម៉ាត់មុននោះធ្វើឲ្យរាងតូចសោកសៅតាំងពីនៅក្នុងឡានរហូតដល់ផ្ទះ មិនព្រមហើបមាត់តបតនឹងគេទាល់តែ ទោះគេហៅជួបក៏លែងចង់ទៅ។
ដំបូងនាយពិតជាចង់ចាកចេញជាពីគេបើទទួលបានការអនុញ្ញាត ប៉ុន្តែពេលដឹងថាត្រូវទៅចោលកូន នាយក៏ស្រពាប់ស្រពោនចិត្តមិនដាច់់។ ធ្វើយ៉ាងម៉េចទៅ នាយត្រូវការកូននេះខ្លាំងណាស់។
"អ្នកប្រុស ទៅជួបលោកម្ចាស់បន្តិចទៅ បើគាត់ខឹង មិនល្អទេ"
"ខ្ញុំមិនចង់ឃើញគេ មិនចង់ជួបមនុស្សចិត្តខ្មៅ ចិត្តអាក្រក់ហ្នឹងទៀតឡើយ"
នាយលែងខ្វល់រឿងរមើលគុណគ្រួរសារចនទៀតហើយ នាយនឹងជ្រើសយកកូនសំខាន់ បើមានឳកាស នាយនឹងមិននៅទីនេះទៀតទេ។
"កំពុងលួចជេយើងពីក្រោយខ្នងហេស?"
មនុស្សកំពុងតែស្អប់ខ្លាំងផង នៅមកជួបមុខទៀត មើលទៅនាយគេចពីគេមិនបានទេ។
"ខ្ញុំមិនហ៊ានជាមួយលោកម្ចាស់ទេ"
ហាន់ណាដឹងខ្លួនដើរចេញទុកឲ្យពួកគេមានភាពផ្ទាល់ខ្លួនតែពីរ តែថេយ៉ុងនៅតែមិនចង់សាសង នៅអង្គុយបែខ្នងរៀបចំតុបតែងខ្លួនមុខកញ្ចក់ធ្វើមិនដឹង ធ្វើឲ្យអ្នកកំលោះបានត្រឹមជញ្ជក់មាត់ ខ្នាញ់នឹងឬកពារនេះមែនទែន។
"អ៊ីចឹង ម៉េចមិនទៅជួបយើង?"
រាងតូចដកដង្ហើមធំគិតចង់គេចពេលគេដើរមករក តែក៏ត្រូវគេឃាត់ដោយការចាប់សង្កត់ស្មាជាប់ ឲ្យអង្គុយនៅកន្លែងដដែល។
"ខ្ញុំ... កំពុងរវល់តែងខ្លួន"
"តែងខ្លួនឲ្យនរណាមើល ហ៊ឹម?"
នាយនិយាយបណ្ដើរក៏អង្អែលស្មាតូចបណ្ដើរ នៅមានលួចឱនថើបរាងតូចតាំងពីទងត្រចៀករហូតដល់ថ្ពាល់។ សំណួរនាយច្បាស់ណាស់គឺចង់ឲ្យគេឆ្លើយចម្លើយដែលនាយចង់បាន មិនដឹងយ៉ាងម៉េចនាយដូចកំពុងឈ្លក់វង្វេងនឹងគេដល់ហើយ ចង់ឲ្យគេជ្រើសរើសនាយ ចង់ឲ្យគេនឹកនានាយជាងអ្នកផ្សេង។
"ឲ្យបងប្រុសមើលទេដឹង? អាស៎!"
គ្រាន់និយាយឌឺដងប៉ុន្មានម៉ាត់គេចាប់ផ្ដើមខឹង បញ្ចេញកំហឹងលើនាយធ្វើឲ្យស្មារសលោងពេលនេះចាប់ផ្ដើមចេញឈាមរឹមៗដោយសារធ្មេញរបស់គេ។
"កុំធ្វើឲ្យយើងទាស់ចិត្ត វានាំឈឺសាច់ទរទេៗ"
"ខ្ញុំធ្វើអីក៏មិនត្រូវចិត្តលោកដែរ លោកហិង្សាស្រាប់ហើយ"
ចង់ទន់ភ្លន់ប៉ុណ្ណាក៏គេនៅតែហឹង្សា តើត្រូវលន់តួដល់កម្រិតណាទៀត?
"យ៉ាងម៉េច? គ្រាន់ប៉ុណ្ណឹងទ្រាំនៅជាមួយយើងមិនបាន? ផ្ទះក៏មាននៅ អ្នកបម្រើក៏មានឆ្វេងស្ដាំ មួយថ្ងៃៗចាំតែតែងខ្លួនស្អាតៗ ដេកកំដរយើង វាពិបាកណាស់ទៅហេស?"
នាយមិនយល់ដូចគ្នា នាយល្អដាក់គេប៉ុណ្ណឹងហើយមិនដែលថាគេនៅចង់ចាកចេញ? មានមនុស្សប៉ុន្មាននាក់ដែលចង់រស់នៅសោយសុខបែបនេះ គិតមើលទៅមើស៎?
"ចុះលោក? ហេតុអីមិនកែប្រែខ្លះ បើចង់ឲ្យអ្នកដទៃនៅជាមួយ?"
"ក្រែប្រែអី?"
"មិនអីទេ ទុកថាខ្ញុំមិនបាននិយាយអីទៅចុះ!"
ស្អប់ណាស់ ខ្លួនខុសហើយនៅមិនដឹងខ្លួនថាខុសអីទៀត! ឬមួយដឹងហើយតែសួរព្រោះផ្គើន?
"ទៅណា? យើងសួរម៉េចមិនឆ្លើយ?"
ព្រោះតែរាងតូចចង់គេច ទើបនាយត្រូវចាប់ក្រសោបគេម្ដងទៀតលើកកឡើងលើតុសម្អាងតែម្ដង ចាំមើលអាចទៅណាបានទៀត?
"លោកធ្វើបានដែរហេស?"
"ធ្វើអី?"
"ឈប់ប្រើហិង្សា ឈប់បង្ខំខ្ញុំ"
ទីបំផុតអ្វីដែលចង់និយាយក៏និយាយចេញមកហើយ តែមិនដឹងថាគេធ្វើឲ្យមនុស្សតូចទាប គ្មានតម្លៃដូចខ្លួនបានឬអត់។ រាងតូចសម្លឹងមុខគេជាប់ ឯគេក៏ស្ដាប់ចប់លែងហាស្ដីបានត្រឹមសម្លឹងមុខនាយដូចគ្នា។ តើនៅក្នុងចិត្តគេកំពុងគិតអី នាយចង់ដឹងដល់ហើយ ចង់ដឹងពេលនេះត្រង់នេះថាគេយល់ព្រមនឹងសំណើរនាយឬអត់?
To be continue 💗😘
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...
Ch24: កែប្រែដើម្បីខ្ញុំបានទេ?
Start from the beginning
![មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅](https://img.wattpad.com/cover/335438589-64-k962231.jpg)