ភាគពិសេស

493 10 0
                                    

(ឋានសួគ៌បេះដូង)

ច្រើនឆ្នាំកន្លផុតទៅ
វាលស្មៅធំល្វឹងល្វើយក្រាលគ្របដោយពណ៌បៃតងខៀវខ្ចី លម្អដោយកូនផ្កាចម្រុះពណ៌តូចៗ ទាំងស្រស់ទាំងសាយភាយក្លិនក្រអូប ទាំងផ្កាក៏រីកល្អបំព្រង មិនល្អមិនបានទេបើអ្នកនាងតូចត្រកូល អាល់ប័រតូ ជាអ្នកដាំដោយផ្ទាល់ដៃទៅហើយ ថែមទាំងស្រោចទឹករាល់ថ្ងៃគ្មានចន្លោះម៉ោងចន្លោះវិនាទីបែបនេះ។
“បងប្រុសជួយដងទឹក វីវី តិចមើល៍!” មិនមែនជាការស្នើសុំ តែជាការបញ្ជាមើលតែមុខមាំទៅគឺដឹងហើយ ដៃតូចម៉ាប់ខ្លីៗរបស់ក្មេងស្រីវ័យបីខួប ហុចថូទឹកតូចទៅឱ្យបងប្រុសទាំងបី តែអាក្បាលខូចទាំងបីបែរជាមិនចាប់អារម្មណ៍ប្អូនស្រីតូចទៅវិញ នៅនាំគ្នាពួនសំងំធ្វើស្អីក៏មិនដឹង។ “បងប្រុស!!!” ពូកែគ្មានអ្នកណាឆ្លើយហ្អេស នាងតូចស្រែកដាក់ត្រចៀកម្ដងទៀត។
“ហ្អាក! ឯងថាស្អីមុននេះ កូនជ្រូក” ដោយសារតែមាឌម៉ាប់ៗគួរឱ្យស្រលាញ់របស់នាងនេះឯង ទើបប្រុសនាំគ្នាហៅថាកូនជ្រូកបែបនេះ។
“វីវី មែនកូនជ្រូកទេ!!” នាងតូចតវ៉ាមាត់ស្រួចដោយការអន់។
“មិនមែនជ្រូកតែក៏ធាត់” ស្ហេន បង្អាប់ប្អូនស្រីក្រៅខោ។
“មែនទេ ហ៊ឺ!” ដល់ធ្វើស្អីគេមិនបានក៏យំយកតែម្ដង។
“ហ្អេៗ កុំយំ វីវី កុំយំអីពួកបងថាលេងទេ វីវី របស់ពួកបងគួរឱ្យស្រលាញ់ជាងគេ” វីត ប្រញាប់ចូលមកលួងប្អូនស្រីកុំយំ មុខនឹងស្មានថាចង់លួងណាស់ទៅហី បើមិនខ្លាចឪពុកម្ដាយអង្គុយក្បែរនេះឮ មកសំពង
ក្បាលពួកគេ។
សំពងខ្លះក៏ល្អជួបមុខលើកណាក៏ធ្វើឱ្យតែប្អូនយំដែរ។
“ហ៊ឹក ហ៊ឺ!”
“ឈប់យំបានហើយ! ចាំបងដងទឹកឱ្យ” ម៉េត យកថូទឹកឱ្យប្អូនស្រីចាត់ការដងទឹកឱ្យនាងជាបន្ទាន់ ជៀសវាងនាងល្អិតនេះរករឿងឡាំប៉ាច្រើនជាងនេះ។
បន្ទាប់ចាត់ការជម្លៀសប្អូនស្រីរួច កំលោះតូចទាំងបីមកផ្ដុំក្បាលគ្នាជាថ្មី មើលអ្វីដែលជាទីចាប់អារម្មណ៍របស់ខ្លួនវិញ។
“អ្ហឹសស អ្ហាសស” សំឡេងថ្ងូរយ៉ាងមាបក្ដីសុខ លាន់ឮខ្ទរចេញពីទូរស័ព្ទដៃទំនើប ខណ:អ្នកមើលកំពុងសម្លឹងម្នាក់ៗក៏ស្រក់ទឹក ច្របាច់ដៃត្បៀតប្រឡោះភ្លៅព្រោះឈឺចាប់ដោយអារម្មណ៍។
ផូស ផូស ខ្លក
កំពុងតែមើលស្លុតអារម្មណ៍បែរជាត្រូវកាត់ផ្ដាច់ខ្ទេចខ្ទីដោយបាតដៃរន្ទះអ្នកណាម្នាក់ លូកមកខោកក្បាលពួកគេស្មើគ្នាគ្មានប្រណីដៃអាណិតអីសោះហើយ។
“អូយយ” វីត
“អូយយ” ម៉េត
“អូយយ” ស្ហេន
កំលោះទាំងបីលើកដៃឈ្លីក្បាលព្រមគ្នាទប់អាការៈឈឺចាប់ ទាំងមិនដឹងថាអ្នកណាទេដែលខោកខ្លួនមុននេះ។
“ពួកឯងមើលស្អីហ្អាសអាល្អិត!!” សំឡេងទើបពេញវ័យកំលោះស្រែកសម្លុតពួកគេទាំងបី ពេលនេះឯងទើបអាក្បាលខូចទាំងបីងាកខ្វាប់
ឃើញមុខកំណាចតែម្ដង។
“ពូម៉ៃឃ៍!!” អាក្បាលខូចទាំងបីស្រែកសឹងតែភ្លាត់មាត់ដំណាលគ្នា ឃើញលោកពូវាខ្លាចជាងពីខ្មោចទៅទៀត ម៉ែឪនៅមិនខ្លាចស្មើលោកពូម្នាក់នេះទេ។
“អ្នកណាឱ្យពួកឯងមើលរឿងនេះហ្អាស អ្នកណានាំមើល?” ចប់សំណួរកំណាចលោកពូភ្លាម ដៃតូចៗពីរគូលើកចង្អុលមុខ ស្ហេន តែម្នាក់ព្រមគ្នាតែម្ដង ហុចផលឱ្យអ្នកខុសប្រញាប់តវ៉ា។
“ហ្អេ! យើងមិនដឹងស្អីទេ លោកពូខ្ញុំមិន...អូយយ” មិនចាំឱ្យអាល្អិតរកដោះសារទាន់ លោកពូលូកមកមួលស្លឹកត្រចៀកអាក្មេងនាំរឿងខ្លាំងៗ។
ម៉ៃឃើល៍ អូសអាល្អិតចេញទៅសឹងតែជើងមិនដល់ដីទៅហើយ នៅមានអាពីរក្បាលទៀតរត់ផងស្រែកផង ព្រោះត្រូវលោកពូទាត់ ឃើញរូបភាពមួយនេះហើយ បែរជាមានអារម្មណ៍ថាអស់សំណើចច្រើនជាងអាណិតទៅវិញ។
“ប៉ាម៉ាក់ជួយខ្ញុំផង” ម៉េត រត់មករកឪពុកម្ដាយដែលអង្គុយជុំគ្នានៅតុក្បែរនោះ ទាំងដៃខ្ទប់គូទត្រូវលោកពូធាក់។
ឃើញកូនរត់លោតជើងបីជើងបួន នៅមានម្នាក់ទៀតត្រូវមួលត្រចៀក អ្នកម៉ាក់ទាំងបីឃើញហើយក៏អត់អាណិតមិនបាន តែក៏មិនខឹងនឹងអ្នកកំលោះដូចគ្នា ច្បាស់ណាស់អាក្បាលខូចទាំងបីនេះច្បាស់ជាបង្ករឿងអីទៀតហើយ មិនអ៊ីចឹងមិនត្រូវបឬបនេះទេ។
“មានរឿងអី ម៉ៃឃ៍ ម៉េចក៏វាយក្មួយបែបនេះ?” ម៉ីសៀ ក្រោកមកឱបក្រសោបកូនប្រុសដែលរត់មករកជំនួយសួរនាំប្អូនប្រុសដោយការចង់ដឹង ក៏អត់សើចមិនបានឃើញអាល្អិតទាំងបីបាក់ស្បាតនឹងលោកពូបែប
នេះ។
“ពួកអាល្អិតទាំងបីក្បាលនេះមិនទាន់គ្រប់អាយុទេ តែទៅមើលរឿងអាសអាភាសមកពីណាក៏មិនដឹង” ម៉ៃឃ៍ តបព្រមទាំងលែងត្រចៀក ស្ហេន ពីការដាក់ទោស ដែលអាល្អិតក៏ប្រញាប់រត់ទៅម្ដាយសុំជំនួយ។
“ហ្អាក!!” មិនថាតែម្ដាយទេ តែឪពួកវាក៏ស្រែកភ្ញាក់ផ្អើលដែរ មុននឹងសើចក្អាកក្អាយ ហាក់មានមោទនភាពចំពោះរឿងដែលលោកកូនបានធ្វើអ៊ីចឹង។
“ហាសហា...” លោកប៉ាទាំងបីសើចសឹងតែផ្អើលផ្ទះទៅហើយ តែក៏ប្រញាប់បញ្ឈប់សំណើចមកវិញពេលអ្នកម៉ាក់លូកក្ដិច។
“ស្ហេន ឆាប់ប្រាប់ម៉ាក់ភ្លាម!...ថាកូនទៅចេះមើលរឿងឆ្កួតស្អីនេះមកពីណា!” ទោះជាសម្លុតកូនបែបខឹង តែសម្ដីបែរជាទន់ភ្លន់មិនចោលទម្លាប់។
“គឺមិត្តភក្តិប្រាប់ថារឿងបែបនេះល្អមើល ទើបពួកខ្ញុំនាំគ្នាមើល”អាល្អិតនិយាយគ្មានដឹងខុសស្អីបន្តិចសោះ នៅសើចស្ញេញដាក់អ្នកម៉ាក់ទៀតផង។
“ស្ហេន!!! ហ៊ើយ នេះអូនចង់ខ្យល់គជាមួយកូនប្រុសបងហើយ" សៀវអ៊ី ទប់ក្បាលសឹងតែវិលមុខដួលភ្លាមៗ ទើបលោកប្ដីប្រញាប់មកជួយទប់។ 
“អង្គុយចុះសិនមកអូនសម្លាញ់ កុំអាលខឹងអីស្ងប់អារម្មណ៍សិនទៅ” សាន់ មានចិត្តយកអាសារប្រពន្ធតែបែរជាត្រូវអ្នកម៉ាក់ស្ដីឱ្យទៅវិញ។
“មកពីបងហ្នឹងទើបកូនអូនខូចបែបនេះ”
“អោ! ហើយម៉េចក៏មកពីបងវិញ បងមិនដឹងអីទេអូនសម្លាញ់”ទោះជាគេខូចប៉ុណ្ណាតែក៏មិនដែលបង្រៀនកូនប្រុសឱ្យខូចតាំងពីក្មេងបែបនេះដែរ តែដែរវាខូចបែបនេះអាចមកដុងធម្មជាតិ មិនអ៊ីចឹងក៏ហ្សែនពីឪដែរ ហុ ហុ...។
“ថ្ងៃក្រោយហាមមើលរឿងបែបនេះទៀតឮទេ វីត!!” អ៊ីយៀន  ងាកមកស្ដីឱ្យកូនប្រុសដែលអង្អែលកូទក្បែរដៃ។

You've reached the end of published parts.

⏰ Last updated: Sep 30, 2023 ⏰

Add this story to your Library to get notified about new parts!

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now