ភាគទី៣

291 7 0
                                    

(ស្នាមទាសករ)

“ហ៊ឹសៗ..” ម៉ាឡន ញោចញញឹមកំណាច ដៃរឹងមាំបើកទូកញ្ចក់ ព្រមទាំងលូកទៅយកពស់គ្មានពិសមួយក្បាលចេញមក ដែលត្រឹមឃើញដៃអ្នកកំលោះពស់មួយក្បាលក៏វារមករក ហាក់ស្គាល់ម្ចាស់ មិនមែនទេ ហាក់ដឹងថាអ្នកយកមានចរិតដូចជាខ្លួន។
“ហ៊ឹកៗ សុំអង្វរលោក អ្ហឹក យក..យកចេញទៅខ្ញុំខ្លាច ហ៊ឹក” ម៉ីសៀ បិទភ្នែកមិនហ៊ានសម្លឹងមើលពស់ក្នុងដៃរបស់អ្នកកំលោះ ដែលកំពុងតែរវាមក្បែរនាង។
“ខ្លាចហ្អេស? មើលទៅវាចូលចិត្តនាងណាស់ អាចមកពីនាងមានចរិតដូចជាវាទេដឹង” ដឹងថានាងខ្លាច ទើបមនុស្សកំណាចដាក់វាកាន់តែជិតនាងជាងមុន។
“ហ៊ឹក យកចេញទៅ..ខ្ញុំ ហ៊ឹក អាយ..” ម៉ីសៀ ស្រែកដោយការភ័យខ្លាច ពេលអ្នកកំលោះដាក់ពស់នៅលើស្មារបស់ខ្លួន។
ព្រុស
ម៉ីសៀ  ដួលប្រកាច់ដោយការភ័យខ្លាចដូចជាមនុស្សឆ្កួត តែទោះជានាងខ្លាចដល់ស្លាប់យ៉ាងណា ក៏មនុស្សកំណាចមិនព្រមអើពើដូចគ្នា ផ្ទុយមកវិញគេបែរជាញញឹមពេញចិត្ត បេលឃើញនាងស្ទោះរស្លាប់បែបនេះ។
“ហ៊ឹកៗ ចេញទៅ ហ៊ឹក ចេញទៅ” រាងតូចទៅញ័រទទ្រើត ពេលសត្វដែលគួរឱ្យខ្លាច ចាប់ផ្ដើមធ្វើចលនានៅលើដងខ្លួនរបស់នាង បើទោះជាវាមិនធ្វើអ្វី តែនាងក៏អត់ខ្លាចមិនបានដូចគ្នា។
“ហ៊ឹស ពស់មួយក្បាលនេះ វាមិនពិសពុលដូចជានាងនោះទេ ម៉ីសៀ” ម៉ាឡន សម្លឹងកាចមើលស្រីតូចដែលញ័រដូចជាកូនសត្វធ្លាក់ទឹក។
“ហ៊ឹក ចេញ...អាយ” ម៉ីសៀ ស្រែកខ្លាំងៗ ពេលអណ្ដាតដ៏រវាសទៅតាមសារជាតិរបស់សត្វពស់ លៀនចេញមកលិឍផ្ទៃមុខរបស់ខ្លួន។ រាងតូចប្រឹងអស់សំឡេងជាលើកចុងក្រោយ មុននឹងសន្លប់បាត់ស្មារតីដោយអារម្មណ៍ភិតភ័យ។
ម៉ាឡន នៅទេបង្ហាញឫកពាធម្មតា អត់ទេ! ជាឫកពាកំណាច ឃោរឃៅទៅវិញទេ។ រាងក្រាស់ លូកទៅយកពស់មកដាក់នៅកន្លែងដើមវិញ មុននឹងជើងរឹងមាំឆ្កឹះរាងតូចស្ដើងតិចៗ ចង់ដឹងថានាងធ្វើពុតឫក៏អត់។
“ហ៊ឹស..” បញ្ចេញត្រឹមសំឡេងហួសចិត្តនៅបំពង់ ក គេក៏ដើរចេញទៅដោយមិនខ្វល់ពី ម៉ីសៀ សូម្បីបន្តិច។ មែនហេតុអីគេចាំបាច់ត្រូវ ពីទាសកររបស់ខ្លួននោះ នាងកាន់តែឈឺចាប់វេទនា គេកាន់តែមានក្ដីសុខ។
ពីរម៉ោងក្រោយមក
ម៉ាឡន អង្គុយសម្លឹងរាងតូច ដែលសន្លប់បាត់ស្មារតីអស់ពីរម៉ោង ដោយមិនព្រមទៅណាទាំងអស់។ ហើយកុំគិតឱ្យសោះថាគេបារម្ភនាង តែព្រោះត្រូវការធ្វើទារុណកម្មនាងទៅវិញទេ។ ម៉ីសៀ ដែលសន្លប់មុននេះ ចាប់ផ្ដើមដឹងខ្លួនជាថ្មី តែទោះជានាងដឹងខ្លួនប៉ុន្មានដង ក៏នាងនីតែមិនអាចរួចផុតពីចំណងមួយនេះបានដែរ។
“អ្ហឹក..ទឹក ខ..អ្ហឹក ខ្ញុំស្រែកទឹកណាស់” រាងតូចនិយាយខ្សាវៗ សឹងតែមិនចេញជាសំឡេង តែក៏អាចឱ្យមនុស្សកំណាចទទួលដឹងបានច្បាស់។
“ស្រែកទឹកឬ?” ម៉ាឡន ដែលស្ងាត់មើលសភាពនាងមុននេះ សួរនាំដោយសម្ដីកំណាចបំផុត ជាសម្ដីដែលគ្មានអ្នកណាអាចទុកចិត្តបាន។
សាតានកំណាច ក្រោកឈរពេញកម្ពស់ មុននឹងទៅយកទឹកមួយកែវមកឱ្យនាងក្រមុំ។
“ចង់ផឹកទេ?” ដឹងហើយថាអ្វីជាអ្វី តែគេនៅតែសួរបែបភ្លើទៅវិញ។
“អ្ហឹក..ទឹក” ទោះមិនបង្ហាអាការៈអ្វី តែក្នុងចិត្តក៏ត្រេកអរ ពេលបានផឹកទឹកដែលអត់មកជាច្រើនថ្ងៃមកហើយ។
“ផឹកទៅ” ម៉ាឡន ដាក់កែវទឹកជិតមាត់ក្រៀមស្ងួត ដែលសាមីខ្លួនប្រញាប់ហារមាត់ទទួលទឹក តែវាផ្ទុយស្រឡះពីការគិត ព្រោះគេមិនបានឱ្យនាងផឹកទេ តែគេយកមកចាក់លើក្បាលនាងទៅវិញទេ។
“ហ៊ឹកៗ..អ្ហឹក ទឹក...” ម៉ីសៀ ស្រក់ទឹកភ្នែកទាំងអស់សង្ឃឹម ឈឺចាប់។ អណ្ដាតតូចព្យាយាមលិឍបបូរមាត់ ក្រៀមស្វិតដែលមានសំណើមពីទឹកដែលហូរចុះមក។ តែទោះជានាងលិឍយ៉ាងណា ក៏មិនអាចជួយកាត់បន្ថយក្ដីស្រែកឃ្លានបានដែរ។
ម៉ីសៀ  សម្លឹងមើលមនុស្សកំណាច ទាំងគ្មានវាចាថ្លែង នាងអាច
និយាយអ្វីបានទៅ គ្រប់យ៉ាងនាងនិយាយ នាងបកស្រាយអស់ហើយ តេជាគេទេដែលមិនព្រមស្ដាប់នាង។
“ឆ្ងាញ់ដែរទេ? ហ៊ឹស សង្ឃឹមថាទឹកមួយកែវនេះជួយលាងខួរនាងឱ្យជ្រះភាពពិសពុលអស់ទៅចុះ”
“ហ៊ឹក..សម្លាប់ខ្ញុំទៅ អ្ហឹក ហ៊ឹក ខ្ញុំវេទនាគ្រប់គ្រាន់ហើយ ហ៊ឹក” វាគ្រប់គ្រាន់ហើយ នាងចុះចាញ់ហើយ វាឈឺ ពិបាកទ្រាំណាស់ នាងមិនចង់បន្តវាទៀតនោះទេ។
“វេទនាត្រឹមប៉ុណ្ណឹង វានៅមិនទាន់សមចិត្តខ្ញុំនៅឡើយទេ ដរាបណានាងនៅមានជីវិតខ្ញុំហ្នឹងឱ្យនាងវេទនាជាងនេះ”
“ហ៊ឹក..ខ្ញុំ..អាយ”
ប្រាវ
ម៉ាឡន បោកកែវនៅក្នុងដៃចោលមួយទំហឹង កាត់ផ្ដាច់រាល់សម្ដីដែលនាងក្រមុំចង់និយាយ។
“ចង់ដឹងទេថាខ្ញុំអាចឱ្យនាងវេទនាបានដល់់កម្រិតណា?” ម៉ាឡន ខ្សឹបសួរកំណាច ដែលអ្នកស្ដាប់កាន់តែស្រក់ទឹកភ្នែកមិនដាច់។
“ហ៊ឹកៗ..” ម៉ីសៀអួលដើម ក និយាយមិនចេញបានត្រឹមគ្រវីក្បាលបដិសេធ តែម៉ាហ្វៀកំណាចបែរជា ជ្រើសរើសមិនអើពើទៅវិញ។
“យកខ្សែតីឱ្យយើង”
“ហ៊ឹកៗ អត់ទេកុំអី អ្ហឹក ហ៊ឹក ខ្ញុំសុំអង្វរ ហ៊ឹក” ម៉ីសៀ អង្វរករសុំក្ដីមេត្តា ពីមនុស្សគ្មានបេះដូងវាគ្មានប្រយោជន៍នោះទេ។
ម៉ាឡន កាន់តែខ្សែតីនៅក្នុងដៃ តែមិនទាន់បានធ្វើអ្វីទ្វារបន្ទប់ក៏បើកឡើងមុន   បង្ហាញឱ្យឃើញអ្នកណាម្នាក់   ដែលរត់ចូលមកទាំងស្លន់
ស្លោរ ហើយគ្មានអ្នកណាក្រៅពី បារ៍រ៉ន នេះឯង។
“ចៅហ្វាយ” បារ៍រ៉ន ទាំងស្លន់ទាំងធូរទ្រូងព្រមគ្នា ពេលខ្លួនចូលមកត្រូវពេលល្អបែបនេះ។
“មានការស្អី?”
“គឺ...” បញ្ចេញសំឡេងត្រឹមប៉ុណ្ណឹង បារ៍រ៉ន ក៏ចូលមកខ្សឹបក្បែរត្រចៀកមនុស្សកំណាចឱ្យបានឮតែពីរនាក់ បញ្ជាក់ថាវាជារឿងអាថ៌កំបាំង។
“ចង្រៃយ៍! ម៉េចក៏ទៅជាបែបនេះ” ម៉ាឡន ស្រែកចេញមកទាំងកំហឹង កែវភ្នែកសម្លឹងកាចទៅរាងតូច ហាក់រឿងដែលបានដឹងមុននេះមានទាក់ទងហ្នឹងនាងអ៊ីចឹង។
ព្រុស

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now