ភាគទី១៨

324 8 0
                                    

(យើងមិនជឿជាក់ភាពល្ងង់របស់នាង)

រាងកាយមាំសង្ហា ដើរចូលមកក្នុងបន្ទប់គេង ព្រមជាមួយអ្វីម្យ៉ាងនៅក្នុងដៃ។ កែវភ្នែកកំណាចសម្លឹងមើលរាងតូចស្ដើង កំពុងលង់លក់នៅលើគ្រែ ជាមួយក្រសែភ្នែកម្យ៉ាងដែលខុសពីធម្មតា។
ម៉ាឡន ចូលមកអង្គុយក្បែររាងកាយក្រអូមប្រហើរ ដៃរឹងមាំស្ទាបថ្ងាសវាស់កម្ដៅឱ្យនាង មុភាគទី១៨ននឹងវាសសក់ដែលធ្លាក់បាំងមុខ ឱ្យខ្លួនបានមើលឃើញផ្ទៃមុខស្រទន់កាន់តែច្បាស់។
(នាងស្អាតណាស់ ម៉ីសៀ) ជាប្រយោគដែលគេចង់និយាយតែក៏អាចនិយាយបានត្រឹមតែក្នុងចិត្ត។ ហេតុអី? កុំសួរគេថាហេតុអី ព្រោះគេក៏មិនដឹងដូចគ្នា។
មនុស្សកំណាចខិតចុះក្រោមបន្តិច មុននឹងចាប់ជើងស្រឡូនតូច មកលាបថ្នាំឱ្យនាង។ អ្នកកំលោះអង្អែលថ្នមៗត្រង់ស្នាមក្រហម ខ្លាចក្រែងថាធ្វើឱ្យនាងឈឺជាងនេះ។
“នាងប្រហែលជាឈឺណាស់ហើយ” សំឡេងស្អកខ្សោះ បន្លឺចេញមកដោយការដឹងខុស ខុសដែលជ្រុលធ្វើបែបនេះដាក់នាង។ ម៉ាឡន បានត្រឹមស្ងាត់ចាត់ការលាបរបួសឱ្យនាង។
រាងកាយមាំសង្ហា ក្រោកឈរពេញកម្ពស់ បន្ទាប់ពីធ្វើកិច្ចការរួច។ មនុស្សកំណាចរៀបនឹងបែរខ្លួនចាកចេញទៅហើយ តែគេក៏បែរត្រលប់មកវិញ ហើយក៏...
ជុប
បបូរមាត់ក្រាស់ ទម្លាក់ស្នាមថើបកក់ក្ដៅ លើមាត់តូចស៊ីជម្ពូរ ប្រុសកំលោះបញ្ឈប់សកម្មភាពរបស់ខ្លួនមួយសន្ទុះ ទើបដាច់ចិត្តដកមាត់ចេញមិនវិញ ព្រមទាំងញោចញញឹម ជាស្នាមញញឹមមិនងាយអ្នកណាបានឃើញ។
ជើងមាំកំណាច បោះជំហានចូលទៅក្នុងបន្ទប់ទឹក ធ្វើធុរៈរបស់ខ្លួន ស្របពេលកែវភ្នែកស្រទន់ក៏បើកឡើង ព្រមជាមួយតំណក់ទឹកផ្លាស្រក់ចុះមក មែននាងដឹងខ្លួនយូរហើយ តាំងពីគេមិនទាន់ចូលមក ហើយពេលប៉ះបានឫកពាប្លែកៗរបស់គេ វាកាន់តែធ្វើឱ្យនាងមិនហ៊ានកម្រើក។
“ហ៊ឹក លោកធ្វើបែបនេះធ្វើអី? ហ៊ឹក កុំធ្វើល្អដាក់ខ្ញុំអី ហ៊ឹក វាធ្វើឱ្យខ្ញុំមិនអាចស្អប់លោកបាន” ហេតុអី? ម៉េចក៏គេធ្វើល្អ ស្របពេលនាងព្យាយាមបំភ្លេច ព្យាយាមធ្វើចិត្តឱ្យស្អប់គេ តែ...តែពេលនេះវាយ៉ាងម៉េចវិញ នាងវិលវុលអស់ហើយ។
ម្រាមដៃតូចស្រឡូន ប៉ះថ្នមៗលើបបូរមាត់ ត្រង់កន្លែងដែលអ្នកកំលោះថើបខ្លួនមុននេះ ស្នាមញញឹមនៃក្ដីសុខ ក៏លេចចេញមកទាំងមិនដឹងខ្លួន។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now