ភាគទី២១

354 7 0
                                    

(ខ្ញុំមិនអាចឱ្យនាងចាកចេញជាដាច់ខាត)

“តែ សៀវអ៊ី ក៏បំពេញតួនាទីជាម្ដាយបានល្អហើយ ឯងនៅស្ដីស្អីឱ្យនាងទៀត” ម៉ាឡន ហាស្ដីបែបកាត់ជើង ព្រួយបារម្ភស្រីតូច ដែលធ្វើឱ្យអ្នកស្ដាប់ដូចជា ម៉ីសៀ បានត្រឹមឈ្ងោកមុខចុះដោយការច្រណែន។
“រឿងប្ដីប្រពន្ធយើងឯងកុំមកចេះ” សាន់ ងាកទៅឌឺដងអ្នកជំងឺ ដែលសម្លក់ខ្លួនដោយការមិនពេញចិត្ត។
ម៉ីសៀ ដែលឈរនៅក្បែរនោះបានត្រឹមញញឹមខ្សោះចេញមក អត់ច្រណែនហ្នឹងអ្នកម្ខាងទៀតមិនបាន ដែលមានមនុស្សប្រុសចាំតែការពារ ខុសពីនាង...នាងយ៉ាងម៉េចគ្រប់គ្នាប្រាកដជាដឹងច្បាស់ណាស់។
បន្ទាប់ពីប្រកែកគ្នាកាន់ជើង សៀវអ៊ី អស់ចិត្តភ្ញៀវមិនបានអញ្ជើញក៏ត្រូវត្រលាប់ទៅវិញ មិនចង់រំខានពេលអ្នកជំងឺយូរជាងនេះ។
“យើងត្រូវទៅវិញហើយ មានការងារឱ្យរងចាំ” សាន់ ញោចញញឹមបន្តិចតាមទម្លាប់។
“ក៏ទៅឱ្យឆាប់ទៅ យើងធុញឯងណាស់” អ្នកជំងឺនិយាយឌឺដងឱ្យលោកប៉ាកូនមួយខឹងហ្នឹងខ្លួន។
“អាចង្រៃនេះ...”
“បានហើយ ពួកបងនេះ ម៉េចក៏ចេះតែឈ្លោះគ្នាមិនឈប់បែបនេះ” សៀវអ៊ី ស្ដីឱ្យកំលោះទាំងពីរ ដែលជួបគ្នាពេលណា ក៏ខាំគ្នាដូចឆ្កែពេលនោះ។
“មកពីវាហ្នឹង អូនមិនឃើញទេហ្អេស?”
“លែងខ្វល់ហើយ... ម៉ីសៀ ពួកខ្ញុំទៅវិញហើយណា ថែរក្សាសុខភាពផង ចាំពេលទំនេរចាំខ្ញុំនាំអាល្អិតនេះមកលេងទៀត” សៀវអ៊ី ចូលមកឱបរាងតូច ដៃតូចក៏អង្អែលខ្នងស្ដើងតិចៗ ជាការលួងលោម។
បន្ទាប់ពីលាគ្នារួចគូស្វាមីភរិយាទាំងពីរ ក៏ដើរចេញមកទាំងស្នាមញញឹមលម្អជាប់ផ្ទៃមុខរាងខ្លួន។
“អូនមាននិយាយអ្វីជាមួយ ម៉ីសៀទេ?” សាន់ សួរភរិយាដោយការចង់ដឹង ដែលភរិយាតូចក៏ញញឹមស្រទន់ចេញមក។
“ហ៊ឹសៗ អត់ទេ! អូនមិនមែនជានាង ដូច្នេះអូនមិនអាចដឹងទេថានាងឆ្លងកាត់ការឈឺចាប់អ្វីខ្លះ តែអូនជឿជាក់ថា ក្ដីស្រលាញ់ អាចធ្វើឱ្យពួកគេទាំងពីរល្អប្រសើរជាងនេះ ឱ្យតែពួកគេព្រមបង្ហាញវា” អ្នកម៉ាក់ រៀបរាប់ទាំងញញឹមមិនរសាយ ដែលលោកប៉ាក៏ត្រូវបង្អាប់។
“ហ៊ឹសៗ ដូចក្ដីស្រលាញ់ដែលអូនមានចំពោះបងមែនទេ?”
“ឆ្កួត! អូនមិនបានស្រលាញ់បងទេ”
“ហ៊ឹស កូនមួយមិនទាន់ដឹងទេ កូនបីបួនទៅហ្នឹងដឹងហើយ”
“សាន់ កុំមកលាមកណា៎”
“រាល់យប់ម៉េចក៏មិនថាលាមកផង ហ៊ឹម”
“អូនឈប់និយាយហើយ...តែថាបងមាននិយាយអ្វីជាមួយបង ម៉ាឡន ឬអត់?” សៀវអ៊ី សួរស្វាមីដោយការចង់ដឹង។
“មាន” សាន់ ញញឹមមានល្បិចចេញមក។
“និយាយអីទៅ?”
“ចាំដល់ផ្ទះ ធ្វើការងារយើងបណ្ដើរបងនិយាយឱ្យស្ដាប់បណ្ដើរ ហ៊ឹសៗ” លោកប៉ាសើចពេញចិត្ត ពេលអ្នកម៉ាក់លូកមកក្ដិចមួយទំហឹង។
ផ្ទុយពីប្ដីប្រពន្ធទាំងពីរ ដែលមានក្ដីសុខជន់លេចបេះដូង ស្រីតូចឯណេះវិញកំពុងធ្វើមុខសោកសៅមិនបាត់ ពេលក្នុងបន្ទប់ទាំងមូល មានតែខ្លួននឹងអ្នកកំលោះ។
“ម៉ោនេះ” ម៉ាឡន ហៅស្រីតូចដែលនៅឈរឆ្ងាយពីខ្លួន ធ្វើមើលចូលមកជិតគេហើយរលាកអ៊ីចឹង។
“អ្នកប្រុសមានការអីឬ?” ម៉ីសៀ ដើរចូលមករកគេទាំងភ្នែកមិនហ៊ានសម្លឹងចំមើលអ្នកម្ខាងទៀត សម្លឹងចំអីទៅ ត្រឹមនៅជិតនាងសឹងតែរលាយបាត់ទៅហើយហ្នឹង។
“យើង...យើងចឹងផឹកទឹក” មិនដឹងថាត្រូវឱ្យនាងធ្វើអី ទើបគេត្រូវនិយាយឱ្យតែបានៗ ទាំងដែលខ្លួនក៏មិនបានស្រេកទឹកអីណាស់ណា។
ម៉ីសៀ ធ្វើតាមសម្ដីបញ្ជារបស់អ្នកកំលោះ ដោយមិនហ៊ានមាត់ ដែលវាធ្វើឱ្យមនុស្សទំនើងកាត់តែមិនពេញចិត្តថែមទ្វេ។
(ស្ដាប់ទៅ ស្ដាប់ឱ្យបានដល់ទីបញ្ចប់ទៅ ម៉ីសៀ) ម៉ាឡន រអ៊ូក្នុងចិត្តទាំងខឹង ពេលត្រូវនាងលេងទឹកមុខដាក់ មិនបានលេងស្អី គឺធ្វើមុខស្ងួតមឹសៗដាក់គេនេះឯង។
“នេះទឹកអ្នកប្រុស”
“បញ្ចុកយើងផង” ម៉ាឡន បញ្ជាផូស ដែលស្រីតូចក៏ស្ទាក់ស្ទើរបន្តិច សម្លឹងមើលអ្នកចំពោះមុខដោយការងឿងឆ្ងល់។
“អឺ..អ្នកប្រុសធ្វើខ្លួនឯងមិនបានឬ?”
“យើងនៅឈឺមុខរបួស ធ្វើមិនបានទេ” ម៉ាឡន ដោះសារដែលជាលេសជាន់កែងខ្លួនឯង។
“តែអ្នកប្រុសមិនបានឈឺដៃទេ” ម៉ីសៀ បន្តមួយប្រយោគទៀត ថ្នាក់មនុស្សកំណាចទៅជាគាំងមួយរំពេច តែក៏មិនព្រមចាញ់នាងដូចគ្នា។
“យើងមិនបានឈឺដៃទេ តែពេលធ្វើចលនាវាក៏ប៉ះពាល់ដល់មុខរបួស”
“តែ...”
“ឱ្យធ្វើក៏ធ្វើទៅ នៅរអ៊ូដល់ណាទៀត នាងជាអ្នកធ្វើឱ្យយើងទៅជាបែបនេះ មិនគិតចង់ទទួលខុសត្រូវទេឬយ៉ាងម៉េច?” ម៉ាឡន រាងតម្លើងសំឡេងបន្តិច តែវាក៏ធ្វើឱ្យស្រីតូចអត់ស្រក់ទឹកភ្នែកមិនបាន។
“ស..សុំទោសអ្នកប្រុស” ម៉ីសៀ បញ្ចុកទឹកតាមគេត្រូវការមុននេះ តែមនុស្សកំណាចគេចចេញ បែរជាមកជូតទឹកភ្នែកឱ្យនាងទៅវិញ។
គេដឹង ដឹងថាខ្លួនខុស ដឹងថាខ្លួនជ្រុលធ្វើឱ្យនាងយំទៀតហើយ ហើយក៏ដឹងថាគ្រប់យ៉ាងធ្លាក់មកដល់ដំណាក់កាលនេះ ក៏ព្រោះតែគេម្នាក់គត់ តែនាងបែរជាមិនបន្ទោសគេទៅវិញ នៅព្រមធ្វើតាមបញ្ជារបស់គេទៀត។
“អ្នកប្រុស...”
“យើងលែងឃ្លានហើយ នាងផឹកខ្លួនឯងទៅ” ម៉ាឡន យកដៃចេញពីផ្ទៃមុខស្រទន់ទាំងសោកស្ដាយ។ ចំណែកស្រីតូចបានតែផឹកទឹកតាមសម្ដីបញ្ចារបស់គេ បូករួមទាំងឃ្លាន ផឹកក៏គ្មានបញ្ហាដែរ។
“បើអ្នកប្រុសអស់អីហើយ ខ្ញុំសុំទៅសម្រាកហើយ”
“ឡើងមកគេងត្រង់នេះម៉ោ” ម៉ាឡន បញ្ជាព្រមទាំងចាប់ដៃនាងជាប់ ពេលស្រីតូចបម្រុងបែរខ្លួនដើរចេញ។
“តែគ្រែខ្ញុំ...” មិនទាន់បានបដិសេធផង មនុស្សកំណាចបញ្ជាកាត់ទៅហើយ។
“យើងឱ្យឡើងក៏ឡើងម៉ោ”
“...” ម៉ីសៀ ធ្វើបានត្រឹមតែខាំមាត់ ព្រមឡើងទៅគេងលើគ្រែជាមួយគេ លែងហ៊ានតវ៉ាអ្វីទៀត។
រាងតូចទៅជាស្រៀវឆ្អឹងមួយរំពេច ពេលអ្នកកំលោះលូកមកឱបខ្លួនពីក្រោយនៅទាញនាងចូលទៅជិតគេទៀតផង។ ដែលស្រីតូចប្រញាប់ហាមប្រាមដោយការព្រួយបារម្ភ។
“អ្នកប្រុសបែបនេះអាចហ្នឹងប៉ះរបួសអ្នកប្រុសបានណា” ម៉ីសៀ ប្រាប់ដោយបំណងល្អ តែមនុស្សកំណាចបែរជាស្ដីឱ្យនាងទៅវិញ។

ទោសស្នេហ៍ម៉ាហ្វៀWo Geschichten leben. Entdecke jetzt