ភាគបញ្ចប់

341 6 0
                                    

(ក្ដីសុខជីវិត)

រាងតូចច្រឡឹងគ្រងដោយឈុតគេង ស្រស់ស្អាតដើរអែនអនមករកស្វាមី កំពុងអង្គុយសម្លឹងមើលការងាររបស់ខ្លួននៅគ្រែគេង។ ទោះ ជាពេលនេះគេមិនចាប់អារម្មណ៍ តែនាងជឿថាបន្តិចទៀតគេហ្នឹងចាប់អារម្មណ៍នាងហើយ។
“ម៉ាឡនហ្អា” ម៉ីសៀ បង្ហាញឫកពាសិចស៊ីចេញមក រាងតូចស្ដើងវារឡើងទៅលើគ្រែ ព្រមទាំងឡើងមកអង្គុយលើភ្លៅរឹងមាំរបស់ស្វាមី។
“ធ្វើអីហ្នឹង ហ៊ឹម?” ត្រឹមប្រពន្ធបង្ហាញឫកពាឱ្យដៃប៉ុណ្ណឹង គេក៏ព្រមទម្លាក់ការងារក្នុងដៃចោលភ្លាមតែម្ដង។
“គ្មានអីទេ អូនចង់បបួលបងលេងហ្គេមសប្បាយៗពីរនាក់”
“ហ្គេមអីឬ?” ម៉ាឡន ជ្រួញចិញ្ចើមចិត្តបានមិនពិបាក។
“លេងឬអត់?”
“អូខេ បងកំដរអូនលេង ម៉ោះចាប់ផ្ដើមទៅ” ម៉ាឡន ញញឹមរំភើបចិត្ត ដៃកំណាចក៏មិនភ្លេចលើកឱបចង្កេះតូចតែមួយរបស់ភរិយា។
“អូខេ   បងគោះដៃខាងស្ដាំទៅ”  ម៉ីសៀ   លើកដៃទាំងសងខាង
ឡើងមក ដែលនាងក៏ក្ដាប់ជិតទាំងពីរ ហាក់មានអាថ៌កំបាំងអ្វីនៅក្នុងនោះ។
ម៉ាឡន មិនបានធ្វើតាមនាងភ្លាមៗ ផ្ទុយមកវិញគេសួរទាំងងឿងឆ្ងល់មិនបាច់។
“ហេតុអីត្រូវជាខាងស្ដាំ បងគោះខាងឆ្វេងមិនបានឬ?”
“មិនបានទេ ហ្គេមនេះបងត្រូវធ្វើតាមអូនប្រាប់”
“អូខេ ក៏ខាងស្ដាំក៏បាន បងគោះហើយណា” ម៉ាឡន យកម្រាមដៃគោះប្រអប់ដៃតូចតិចៗ ដែលស្រីតូចក៏បើកដៃឡើងមកបង្ហាញឱ្យឃើញអក្សរដែលសរសេរនៅលើនោះ។
“ហ៊ឹសៗ” ម៉ីសៀ សើចហួសចិត្តជាមួយទឹកមុខឆ្ងល់របស់គេ។
“ហោប៉ៅអាវខាងឆ្វេង! បងត្រូវលូកចូលឬ?”
“ចាស” ម៉ីសៀ ញញឹមតបដែលអ្នកកំលោះក៏លូកទៅ មុននឹងប៉ះបានក្រដាសតូចមួយ ហើយក៏យកវាចេញមកមើលភ្លាមៗ។
“ហោប៉ៅអាវស្ដាំរបស់បង! របស់បងហ្អេស?” ម៉ាឡន ចង្អុលមុខខ្លួនឯងបញ្ជាក់។
“ចាសលោកប្ដី”
“មានដែរឬ?”
“មាន”
“ដាក់ពីពេលណាហ្អា?”
“ឆាប់ឡើងកុំសួរច្រើន” ពេលអ្នកកំលោះមិនព្រមធ្វើតាម ម៉ីសៀ ប្រញាប់តើនគេដោយចិត្តអន្ទះសា។
ម៉ាឡន   លូកចូលក្នុងហោប៉ៅអាវរបស់ខ្លួន   ហើយក៏ត្រូវជ្រួញ
ចិញ្ចើមមួយរំពេច ពេលប៉ះបានក្រដាស់តូចមួយនៅក្នុងនេះពិតមែន ទើបគេទាញចេញមកមើលដូចមុននេះ។
“ហោប៉ៅអាវស្ដាំរបស់អូន” ម៉ាឡន អានតួអក្សរលើនោះចប់ សម្លឹងមើលមុខស្រីតូចដោយការសង្ស័យ។
“ឆាប់ឡើងកុំមើល”
“បងកាន់តែចង់ដឹងហើយ ថាអូនមានអ្វីលាក់បាំងបង” សម្ដីអ្នកកំលោះ ម៉ីសៀ ត្រូវសើចឡើងលឹបភ្នែកអស់ហើយ។
“ហ៊ឹសៗ បើចង់ដឹងក៏ធ្វើឱ្យលឿនទៅ” ចប់សម្ដីតើន ម៉ាឡន ត្រូវលូកចូលក្នុងហោប៉ៅអាវរបស់នាង ហើយវាក៏មិនខុសពីលើកដំបូង គឺគេនៅតែប៉ះបានក្រដាសតូចមួយសន្លឹកដដែល។
“គោះដៃខាងឆ្វេង”
អានចប់ ម៉ាឡន ក៏គោះប្រអប់ដៃនាងភ្លាម ហើយស្រីតូចក៏បើកវាឡើងមក បង្ហាញឱ្យឃើញអក្សរ ដែលធ្វើឱ្យអ្នកកំលោះកាន់តែច្រាស់ច្រាលនៅមិនសុខ។
“ប្រឡេះលេវអាវអូនឬ?”
“ចាស” ម៉ីសៀ ញញឹមបែបអឹមអៀនចេញមក។
“ចេះព្រើលមកពីណា ហ៊ឹម”
“ឆ្កួត”
“ហ៊ឹសៗ អូនលេងបែបនេះ កាន់តែធ្វើឱ្យបងលែងចង់ស្លៀកខោអាវហើយ” ម៉ាឡន ប្រាប់ត្រង់នូវអារម្មណ៍របស់ខ្លួន។
“ហ៊ឹសៗ លឿនឡើង” ដៃតូចលើមកឱប ក ស្វាមីខិតដកខ្លួនទៅជិតគេដើម្បីឱ្យអ្នកកំលោះងាយស្រួលចាត់ការលេវអាវរបស់ខ្លួន។
“ប្រឡេះទាំងអស់ឬ?”
“តែមួយបានហើយ”
ម៉ាឡន ប្រឡេះមួយគ្រាប់តាមសម្ដីបញ្ជារបស់ភរិយា ហើយគេក៏បានឃើញអក្សរដែលនាងសរសេរនៅគល់ទ្រូងរបស់ខ្លួន ដែលធ្វើឱ្យគេកាន់តែរំជើបរំជួលថែមទៀត។
“សើយអាវឬ?”
“ចាស”
“ហ៊ឹសៗ កាន់តែស៊ីជម្រៅហើយអូនសម្លាញ់”
ជុប
បបូរមាត់បានរូប បឺតគលើទ្រូងភរិយាមួយខ្សឺត បង្កើតស្នាមក្រហម ហើយគេក៏សើយអាវតាមហ្គេមដែលនាងបានសរសេរមុននេះ។ តែវាក៏ធ្វើឱ្យគេភ្ញាក់ផ្អើលដូចគ្នា ព្រោះគេមិនមែនត្រឹមឃើញក្បាលពោះសិចស៊ីរបស់នាងនោះទេ តែនៅមានអក្សរមួយប្រយោគ ដែលធ្វើឱ្យអារម្មណ៍គេមានក្ដីសុខ ជាងពេលណាៗទាំងអស់ វាប្រៀបបាននៅលើឋានសួគ៌អ៊ីចឹង។
(អឹ បេប៊ី!)
មែនហើយនេះជាប្រយោគដែលនាងសរសេរនៅត្រង់នោះ។
“អូនមិនបានលលេងនឹងបងទេត្រូវទេ? ប្រាប់ម៉ោថាវាជាការពិត? ពិតមែនហ្អេស អូនសម្លាញ់?” ម៉ាឡន រំភើបចិត្តដល់ថ្នាក់និយាយឡប់លែពេញហ្នឹង។
“ហ៊ឹសៗ ចាស” អ្នកម៉ាក់តបទាំងសប្បាយចិត្ត មានក្ដីសុខមិនខុសពីលោកប៉ាប៉ុន្មាន។
“អូម៉ាយហ្គត ព្រះអើយទីបំផុតខ្ញុំមានកូនហើយ ពួកយើងមានកូនហើយ អូនសម្លាញ់បងក្លាយជាប៉ាគេងហើយ” ម៉ាឡន ស្រែកហ៊ោកញ្ច្រៀវហោះលោតពេញបន្ទប់។
“ម៉ាឡន បងសប្បាយចិត្តដល់ថ្នាក់នេះឬ?”
“ពុទ្ធោអូនសម្លាញ់ បងសឹងតែឆ្កួតទៅហើយ អូនមិនដឹងទៀតឬ? អរគុណ បងអរគុណអូនខ្លាំងណាស់ ដែលផ្ដល់ឳកាសឱ្យសាច់ឈាមបងមកនៅក្នុងនេះ” បាតដៃធំក្ដៅអង្អែលពោះរាបស្មើថ្នមៗ។
“អរគុណអីទៅ ទោះអូនមិនព្រមក៏មិនបានដែរ បើបងលេងព្រឹក ថ្ងៃ ល្ងាចបែបនេះ បើអូនគ្មានកូនទើបចម្លែក” ម៉ីសៀ ជ្រួញច្រមុះដាក់ស្វាមីដោយការគ្រឺតក្នាញ់។
“ហ៊ឹសៗ បន្ទោសបងមិនបានទេ អ្នកណាប្រើឱ្យប្រពន្ធបងទាក់ទាញប្ដីធ្វើអី...និយាយដល់រឿងនេះ បងស្រាប់តែចង់ទៅសួរសុខទុក្ខកូនហើយអូនសម្លាញ់”
“អទ់ទេណា៎ ម៉ាឡន កុំ អាយយយ” មាត់ស្រែកហាមតែដៃតូចក៏ឱប ក ស្វាមីជាប់មិនលែងបាត់ទៅហើយ។
“ចាំបងថ្នមអូនសម្លាញ់” ហើយក៏ដូចពាក្យគេសន្យាពិតមែន គេថ្នាក់ថ្នមនាងពេញមួយយប់ ធ្វើឱ្យបន្ទប់ទាំងមូលអប់ទៅដោយក្លិនស្នេហ៍របស់ពួកគេ។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now