ភាគទី២

310 7 0
                                    

(នាងកាន់តែលាក់ កាន់តែវេទនាចំពោះខ្លួនឯង)

"ប្ដូរវិធីចងទៅ" បញ្ជាដ៏កំណាច លាន់ឮចេញពីបបូរមាត់ក្រាស់ ពាក្យថា ប្ដូរវិធីចង សាងឱ្យគ្រប់គ្នាស្លន់ស្លោរ ទាំងភ័យ ទាំងអាណិតរាងតូច ជាពិសេស ម៉ារ៍កូ ដែលសឹងតែទៅទទួលទោសជំនួសស្រីតូចទៅហើយ។
ទោះជាអាណិត ស្រីតូចតែគ្រប់គ្នាក៏ត្រូវធ្វើតាមបញ្ជាដោយខានមិនបានដូចគ្នា។ ម៉ីសៀ ត្រូវចាប់ចងបញ្រ្ចាស់ជើងឡើងទៅលើវិញម្ដង ដែលផ្ទៃមុខស្លេកស្លាំង ប្រែទៅជាពណ៌ក្រហម ព្រោះឈាមហូរបញ្រ្ចាស់។
"ខ្ញុំក៏ចឹងដឹងដែរថានាងនៅមាត់រឹងបានយូរប៉ុណ្ណាទៀត" ចោលសម្ដីតែប៉ុណ្ណឹង រាងក្រាស់ពោរពេញដោយអំណាច ក៏ដើរចេញទៅ ទាំងមិនងាកក្រោយ ទុកឱ្យស្រីតូចនៅរងទុក្ខវេទនាព្រោះទណ្ឌកម្មរបស់គេ។
ស្របពេលនៅខាងនេះកំពុងតែវឹកវរ ឈ្លក់វង្វេងជាមួយភ្លើងគំនុំ នៅម្ខាងទៀតឯណោះវិញ បែរជាកំពុងតែសើចក្អាកក្អាយសប្បាយរីករាយ ដែលបានធ្វើឱ្យអ្នកដទៃគ្មានក្ដីសុខ។
រាងកាយចំណាស់ ដែលបើទោះបីជាធ្លាក់ខ្លួន កំពុងតែរត់គេចពី
សំណាញ់ច្បាប់ ពីកំពូលម៉ាហ្វៀទាំងបីក៏ដោយ តែគេនៅតែបង្ហាញពីភាពកំណាច អង់អាចរបស់ខ្លួនដដែល។
"ការងារយើងឱ្យឯងចាត់ការយ៉ាងម៉េចហើយ?" ម៉ាស៍ សួរនាំដោយស្នាមញញឹម ហាក់ទាយដឹងរឿងរ៉ាវទុកជាមុនរួចជាស្រេចអ៊ីចឹង។
"សំបុត្រផ្ញើរទៅដល់ហើយទាន បើស្មានមិនខុសគ្រប់យ៉ាងហ្នឹងដំណើរការតាមផែនការណ៍យើងជាមិនខានទេ" បេគ៍ រាយការណ៍ប្រាប់ចៅហ្វាយ។ មិនចម្លែកទេដែលគេមានវត្តមាននៅទីនេះ ក៏ព្រោះតែថ្ងៃនោះគេមិនបាននៅកន្លែងកើតហេតុទាំងនោះ ទើបអាចឱ្យគេមានឳកាសរំដោះចៅហ្វាយបាន។
"ហាសហា ល្អណាស់ យើងចង់ឃើញពួកវាកាប់សម្លាប់គ្នាបែបនេះ បើយើងគ្មានក្ដៅសុខ ពួគកវាក៏ត្រូវតែគ្មានក្ដីសុខដូចគ្នា" ម៉ាស៍ ពោលចេញមកទាំងកំហឹង ដែលឆេះឆួល គំនុំគុំកួន រីករាលដាលពេញខ្លួនប្រាណទាំងមូល។
"ពេលនេះចៅហ្វាយគិតធ្វើយ៉ាងម៉េចបន្ត?"
"កុំទាន់បង្ខំ ចាំមើលពួកវាស្លាប់គ្នាឯងសិនទៅ" មនុស្សកំណាច ញោចញញឹមចុងមាត់ ជាស្នាមញញឹមកំណាច ឃោរឃៅខ្លាំងបំផុត។
ឳកាសដែលគេអាចរួចផុតចេញមកបាន ជាសំណាងមួយក្នុងរាប់លានគ្រោះថ្នាក់ទៅហើយ ដូច្នេះគេហ្នឹងកែប្រែសំណាងនេះឱ្យកាន់តែជោគជ័យខ្លាំងជាងនេះទៀត។

ទោសស្នេហ៍ម៉ាហ្វៀOnde as histórias ganham vida. Descobre agora