ភាគទី១៦

286 8 0
                                    

(កូន)

“អួក អួក”
ម៉ីសៀ ក្អួតយកៗ នាងមិនបានចង់ក្អួត តែគ្រប់យ៉ាងវាបោលសម្រុកមកស្របពេលគ្នា រកតែនាងត្រៀមខ្លួនសឹងតែមិនទាន់។
“អួក អួក” ដៃតូចប្រឹងទប់ចានបង្គន់ ជាលំនឹង មិនអ៊ីចឹងនាងអាចដួលក្នុងនេះក៏ថាបាន។
ក្រោយពីក្អួតស្ទើរស្លាប់នៅក្នុងបន្ទប់ទឹក ទីបំផុត ម៉ីសៀ ក៏អាចនាំខ្លួនចេញមកបាន តែមិនមែនចេញមកធម្មតា គឺនាងវារចេញមកហ្នឹងឯង។
“ហ៊ើយ ម៉េចក៏ទៅជាបែបនេះ យប់មិញមិនបានញ៉ាំអីខុសទេ ម៉េចក៏ក្អួតទាំងព្រឹកបែបនេះ” ម៉ីសៀ អង្គុយទាំងគ្មានកម្លាំង នៅលើគ្រែគិតពីមូលហេតុដែលធ្វើឱ្យនាងទៅជាបែបនេះ។
រដូវ!
ពាក្យពីរម៉ាត់ដែលនាងអាចគិតចេញនោពេលនេះ។ ស្រីតូចចាប់ដើមរាប់ដៃរាប់ជើងខ្លួនឯង រាប់ហើយរាប់ទៀត ហើយនាងក៏ប្រាកដចិត្តថាមិនបានរាប់ខុសនោះទេ។
“វាបាត់បីអាទិត្យហើយ...អត់ទេ មិនអាចទេ ឬក៏ខ្ញុំមានកូន” ចុងប្រយោគ ម៉ីសៀ និយាយខ្សាវៗហាក់ខ្លាចអ្នកណាម្នាក់បានឮ។
កូនហ្អេស!
មែនហើយនាងអាចហ្នឹងមានកូន ព្រោះរយៈពេលមួយខែនៅទីនោះគេនៅជាមួយនាង សឹងតែមិនលោះថ្ងៃលោះពេល រឹតតែមិនបានការពារ បើនាងគ្មានកូនទើបចម្លែក។
“ហ៊ឹក ម៉េចក៏កូនមកនៅជាមួយម៉ាក់ពេលនេះ ហ៊ឹក ម៉ាក់មិនចងើឱ្យកូនមកឈឺចាប់នៅពេលនេះទេ ហ៊ឹកៗ” ម៉ីសៀ ទួញយំសោកតែម្នាក់ នាងភ័យនាងខ្លាច ខ្លាចបើមនុស្សកំណាចបានដឹងរឿងនេះ ច្បាស់ណាស់ម្ដាយកូនទាំងពីរនាក់ ច្បាស់ជាគ្មានក្ដីខុសនោះទេ។
ពេលនេះនាងគួរធ្វើយ៉ាងណា រត់គេច? មិនអាចទេ គ្មានផ្លូវជាដាច់ខាត ចេញពីបន្ទប់នាងសឹងតែមិនអាចផង រត់គេចទៅណាបាន។
“ម៉ាក់គួរធ្វើយ៉ាងម៉េចទើបល្អ កូនសម្លាញ់?” ម៉ីសៀ អង្អែលពោរាបស្មើតិចៗ ទោះមិនទាន់បានបញ្ជាក់ច្បាស់ តែនាងក៏ជឿជាក់ថាក្នុងនេះមានតំណក់ឈាមរបស់អ្នកកំលោះ។
ព្រោះមិនចង់នៅក្នុងបន្ទប់ ដែលធ្វើឱ្យធុញថប់ខ្លាំងពេក ម៉ីសៀ បានត្រឹមចុះមកខាងក្រោមទាំងទឹកមុខសោកសៅ ខ្វល់ខ្វាយនៅក្នុងចិត្ត។ ព្រោះរវល់ភ្លឹក ទើបមិនប្រញាប់ធ្វើឱ្យស្រីតូចទៅបុកជាមួយអ្នកណាម្នាក់ ដែលដើរផ្ទុយទិសពីខ្លួន។
“អុ អូយ សុំ...បងអេឡិច” ពាក្យចង់សុំទោស ប្រែជាភ្ញាក់ផ្អើលពេលបានឃើញវត្តមានអ្នកម្ខាងទៀត។
“ម៉ីសៀ..” មិនខុសពីសស្រីតូច អេឡិច ក៏ភ្ញាក់ផ្អើលដូចគ្នា។
“ហ៊ឹសៗ បងអេឡិច” ម៉ីសៀ ស្ទុះទៅឱបអ្នកម្ខាងទៀតណែនដៃ មិនចម្លែកទេដែលពួកគេសិ្នទ្ធស្នាលគ្នាបែបនេះ មនុស្សរស់នៅជាមួយគ្នាតាំងពីតូច ទោះបែកគ្នាប៉ុន្មានឆ្នាំ ក៏នៅតែសិ្នទ្ធស្នាលហ្នឹងគ្នាបានដដែលហ្នឹង។
“បងនឹកឯងណាស់ដឹងទេ” អេឡិច ឈ្លីសក់ទន់រលោងតិចៗ បង្ហាញក្ដីនឹករលឹកតាមរយៈនេះ។
“ខ្ញុំក៏នឹកបងដែរ ហ៊ឹក មិននឹកស្មានថាបានជួបបងនៅទីនេះសោះ តែត្រូវហើយម៉េចក៏បងមកទីនេះ? បងស្គាល់លោក ម៉ាឡន ដែរឬ?” គិតដល់រឿងនេះធ្វើឱ្យស្រីតូចអត់ឆ្ងល់មិនបាន ព្រោះ ម៉ាឡន នឹងឪពុកអ្នកចំពោះមុខជាសត្រូវហ្នឹងគ្នា តែបែរជាមកសិ្នទ្ធស្នាលជាមួយកូនប្រុសទៅចវិញ។
“អរ ស្គាល់តើស”
“តែក្រែង...” ម៉ីសៀ រៀបសួរបន្ត តែសំឡេងកំណាចរបស់ម្ចាស់ផ្ទះបន្លឺចេញមកបានមុនទៅហើយ។
“មករកមានការអី អេឡិច?” ម៉ាឡន ដើរមករកកំលោះក្រមុំទាំងពីរ ទាំងមុខមាំដោយការមិនពេញចិត្ត ឱ្យគេពេញចិត្តយ៉ាងម៉េច ម្នាក់ៗក៏៏ឈរញញឹមដាក់គ្នាគ្មានឃើញក្បាលគេបន្តិច។
“អរ ខ្ញុំមានការចង់និយាយជាមួយបង” អេឡិច មិនហ៊ាននិយាយអ្វីបន្ត ព្រោះដែលចង់និយាយគឺទាកើទងហ្នឹងស្រីតូចនេះឯង។
“អឹម តាមបងម៉ោ” សម្លឹងកំណាចគំរាមស្រីតូចរួច ម៉ាឡន ក៏បោះជំហ៊ានចេញទៅ។
ម៉ាឡន    ដើរនាំមុខភ្ញៀវកំលោះ   មកដល់បន្ទប់ធ្វើការរបស់ខ្លួន
ព្រមទាំងដាក់ខ្លួនអង្គុយដោយឫកពាអង់អាចបំផុត។
“មានការអីចង់ប្រាប់បងឬ?” មិនចម្លែកទេដែលគេដឹង ព្រោះគេជាមនុស្សឆ្លាតស្រាប់ទៅហើយ។
“មានតើស មានតាំងពីមួយខែមុន តែមករកបង បងក៏មិននៅ ទើបត្រូវចាំឡើងមួយខែទៅហើយ” អេឡិច ថ្ងួចថ្ងូរទាំងតឹងទ្រូង មួយខែមកនេះគេចាំយ៉ាងអន្ទះសារទៅហើយ។
“បងមានការរវល់ទៅមើលទំនិញនៅកោះ...អឺ ហើយឯងមានការអីជាមួយបងមែនទេ?”
“ខ្ញុំបានដឹងរឿងខ្លះៗទាក់ទងហ្នឹងឆ្នាំនោះហើយ”
“ឯងដឹងអីខ្លះនិយាយម៉ោ” ម៉ាឡន ទៅជាអន្ទះសារមួយរំពេច។
“នៅឆ្នាំនោះពេលដែលម៉ាក់ ម៉ីសៀ ចេញពីផ្ទះរបស់លោកប៉ាព្រោះគាត់មានទម្ងន់”
“មានទម្ងន់ចឹងហ្អេស?”
(ចឹងតើសបានជាពួកគេទាំងពីរនាក់ មានប្រភភេទឈាមខុសគ្នា) ម៉ាឡន គិតនៅក្នុងចិត្តពីទំនាក់ទំនងបងប្អូនទាំងពីរ។
“បាទ ខ្ញុំសង្ស័យថាកូនក្នុងពោះរបស់គាត់ ជាកូនលោកប៉ា” អេឡិច ដាក់មួយប្រយោគទៀត ទាញឱ្យអ្នកកំលោះកាន់តែសង្ស័យទ្វេឡើង។
“ម៉េចក៏ឯងគិតថាជាកូនអាកញ្ចាស់នោះទៅវិញ?”
“ខ្ញុំចាំបានថាកាលនោះ រាល់យប់លោកប៉ាតែតែងទៅរកម៉ាក់ ម៉ីសៀ រហូតហើយ ម៉ីសៀ ក៏តែងតែចេញមកអង្គុយយំ នៅខាងក្រៅបន្ទប់ដូចគ្នា តែពេលខ្ញុំសួរអ្វីក៏នាងមិនព្រមឆ្លើយក្រៅពីយំ”
“ចុះរូបមួយសន្លឹកនោះ ទាក់ទងអីដែរ?” ម៉ាឡន សួរទាំងមិនយល់ កាន់តែស្ដាប់ធ្វើឱ្យគេយល់ថាគ្រប់យ៉ាងកាន់តែប្រទាក់ក្រឡា ថ្នាក់មនុស្សឆ្លាតដូចជាគេសឹងតែទៅជាឆ្កួតទៅហើយ។
“រឿងនេះខ្ញុំក៏៏មិនប្រាកដដែរ តែខ្ញុំគិតថារឿងពីរនេះអាចមានពាក់ព័ន្ធហ្នឹងគ្នា” ទាំង អេឡិច ទាំង ម៉ាឡន ម្នាក់ៗមានតែទឹកមុខតានតឹងចេញមកជាមួយ គិតអ្វីក៏មិនចេញមានត្រឹមតែការសង្ស័យពីមួយកម្រិតទៅមួយកម្រិតទៀត។
មិនខុសពីអ្នកក្នុងបន្ទប់ប៉ុន្មាន ពេលនេះស្រីតូចក៏កំពុងតែតានតឹងធុញថប់ដូចគ្នា។ ម៉ីសៀ ឈររេរាអអន្ទះសារចាំអ្នកណាម្នាក់នៅខាងក្រៅភូមិគ្រឹះ ហើយពេលបានឃើញវត្តមានរបស់គេ មិនបង្អង់យូរស្រីតូចក៏ស្ទុះទៅរកភ្លែតតែម្ដង។

ទោសស្នេហ៍ម៉ាហ្វៀजहाँ कहानियाँ रहती हैं। अभी खोजें