ភាគទី៧

295 4 0
                                    

(បើរាងកាយយើងសុខស្រួល យើងហ្នឹងប្រណីនាង)

“យើងនិយាយហើយ ថាកុំឱ្យយើងរងចាំយូរ” ម៉ាឡន ក្រោកឈរពេញកម្ពស់ ដើរមករកស្រីតូចដែលឱនមុខចុះដោយការភ័យខ្លាច។
“អូយ...” ម៉ីសៀ ស្រែកអស់សំឡេង ព្រោះត្រូវមនុស្សកំណាចចាប់ច្របាច់ដើមដៃខ្លាំងៗ ព្រមទាំងកន្ត្រាក់នាងឱ្យចូលក្បែរខ្លួន។
ស្រីតូចបានត្រឹមឱនមុខចុះ មិនហ៊ានសម្លឹងគេចំ។ ឱ្យនាងមើលយ៉ាងម៉េច បើក្រសែភ្នែកមួយគូនោះ ប្រៀបដូចជាអាវុធដែលចាំតែចាក់សម្លាប់នាងគ្រប់ពេលបែបនេះ។
“នាងរវល់ធ្វើស្អី? គេចមិនចង់ដេកជាមួយយើងហ្អេស? ឬលេងខ្លួនឱ្យមានតម្លៃជាង? ហ៊ឹស ស្រីដូចជានាងយ៉ាងណាវាគ្មានតម្លៃស្រាប់ហើយ” ម៉ាឡន សម្លឹងមើលរាងតូច ជាមួយហ្នឹងក្រសែភ្នែកប្រមាថមើលងាយមកជាមួយ។
“អឺ..ខ្ញុំ..ខ្ញុំអត់មានទេ ខ្ញុំមិនបានគេចអ្វីទាំងអស់” សាមីខ្លួន ឆ្លើយទាំងទឹកភ្នែកហូរច្រោកៗចុះមក តែក៏មិនព្រមបញ្ចេញសំឡេងឈឺចាប់មកដូចគ្នា។
“ចុះហេតុអីក៏ល្មើសបញ្ជារបស់យើងហ្អាស?    ខ្ញុំស្អប់បំផុតគឺការ
រងចាំ ជាពិសេសស្រីគ្មានដូចជានាង” ម៉ាឡន ចាប់ផ្ដើមពាលដាក់រាងតូចកាន់តែខ្លាំងឡើង។
“ខ្ញុំមិនបានល្មើស គ្រាន់តែធ្វើតាមសម្ដីអ្នកប្រុស ដុសខាត់រាងកាយឱ្យស្អាតជាងនេះតែប៉ុណ្ណោះ” មែននាងដុសខាត់ ដុសឱ្យជ្រះរាល់អតីតកាលដ៏ខ្មៅងងឹតរបស់ខ្លួន កាលពីដប់ជាងឆ្នាំមុន ដែលជាស្រមោលអន្ទោរតាមប្រាណនាងមិនឈប់។
“ហ៊ឹស ក៏ត្រូវហើយ ប្រហែលជានាងជាប់ស្នាមប្រុសដទៃច្រើនពេក ទើបត្រូវដុសខាត់ឱ្យស្អាតបែបនេះ”
“ហ៊ឹក អ្នកប្រុស...អូយ”
ព្រុស
ម៉ាឡន ចាប់គ្រវាត់ស្រីតូចទៅលើពូកមួយទំហឹង ហើយក៏តាមទៅទ្រោបពីលើភ្លាមៗ។
ខ្វោក
អាវដំណេកស្ដើងៗ ត្រូវហែកដាច់គ្មានស្ដាយស្រណោះ។
“ហ៊ឹកៗ..” ម៉ីសៀ យំយែកដោយការភ័យខ្លាច ពេលមនុស្សកំណាចបង្ហាញប្រតិកម្មចេញមក ឃោរឃៅ ព្រៃផ្សៃបែបនេះ។
“កុំសម្រក់ទឹកភ្នែក ពុតត្បុតរបស់នាងឱ្យយើងឃើញ យើងវាខ្ពើម” មិនដឹងថាគេដឹងក៏អត់ ថាខ្លួនសងាឱ្យស្រីតូចឈឺចាប់កម្រិតណា តែអ្នកកំលោះនៅតែមិនព្រមបញ្ឈប់ សម្ដីមើលងាយដល់នាងដដែល។
“...” មីសៀ ព្យាយាមឃាត់ទឹកភ្នែក ព្រមទាំងសំឡេងយំយែករបស់ខ្លួន ដោយការបែរមុខគេចចេញពីមុខកំណាច ព្រោះបើនាងមិនបែរចេញ នាងអាចហ្នឹងឈឺចិត្តស្លាប់ ព្រោះក្រសែភ្នែកមួយគូនោះក៏ថាបាន។
ពេលស្រីតូច បង្ហាញភាពតោះតើយមកខ្លួន សាងឱ្យម៉ាហ្វៀទំនើងមិនពេញចិត្តកាន់តែខ្លាំង។
“បែរមកយើង នាងគ្មានសិទ្ធងាកមុខចេញ ពេលដេកជាមួយយើងនោះទេ” ម៉ាឡន បញ្ជាកំណាច ហើយក៏ចាប់បែរមុខរាងតូចឱ្យងាកមកសម្លឹងខ្លួនដូចគ្នា។
មែនគ្នាដៃគូណា ដេកជាមួយគ្នាទាំងបែរមុខចេញនោះទេ វាបង្ហាញថាអ្នកម្ខាងទៀតមិនពេញចិត្ត។ ហើយនាងពេញចិត្តឬអត់គេមិនខ្វល់ មកដេកជាមួយគេត្រូវតែពេញចិត្តទាំងអស់ គ្មានការបង្ខំ។
“ហ៊ឹក អាយ..អ្ហឹម” ម៉ីសៀ ទាំងថ្ងូរទាំងស្រែកព្រមគ្នា ព្រោះភាបឈឺចាប់ស្រៀវស្រាញដែលទទួលបានពីបបូរមាត់ក្ដៅគគុករបស់ ម៉ាឡន នេះឯង។
“អ្ហឹម...ដុសខ្លួនបានស្អាតគ្រាន់បើ” ម៉ាឡន សរសើរដោយការពេញចិត្ត ពេលទទួលបានក្លិនក្រអូបចេញពីរាងកាយតូច។
“អ្ហឹម អ្នកប្រុស ឈប់...អ្ហឹស”  ម៉ីសៀ ព្យាយាមហាមឃាត់គេ នាងអាចហ្នឹងពេញចិត្ត បើគេមិនបានហិង្សាលើរាងកាយរបស់នាង។
“បិទមាត់នាងទៅ” ម៉ាឡន ចាប់ដៃតូចបោះផុតក្បាល ពេលនាងព្យាយាមរុញរាងកាយរបស់ខ្លួន។
“អ្ហឹម..” ម៉ីសៀ ធ្វើអ្វីមិនបានទៀត ពេលត្រូវមនុស្សកំណាចប្រើកម្លាំងគាបសង្កត់ខ្លួនជាប់។ រាងតូច បានត្រឹមពត់ពែនខ្លួនទៅតាមការប៉ះពាល់របស់គេ។
“អ្ហឹម...ជុប” ម៉ាឡន បឺតជញ្ជក់គល់ទ្រូងនាងក្រមុំដោយការស្រែកឃ្លាន លាយឡំឈ្លក់វង្វេង។
បាតដៃធំក្រាស់ទាំងពីរ ម្ខាងក៏ស្ទាបច្របាច់ដើមទ្រូងណែនក្ដំ ម្ខាងក៏ស្ទាបអង្អែលតាមរាងស្ដើង ដោយបបូរមាត់នៅតែថែថើប ត្រង់ដើមទ្រូងទន់រលោងរបស់ ម៉ីសៀ។ ម៉ាឡន បឹតខ្លាំងៗបង្កើតជាស្នាមស្នេហ៍នៅត្រង់នោះទៀតផង។
“អ្ហឹម...” ម៉ីសៀ រមួលទៅមកព្រោះរំជើបរំជួល ដៃតូចក៏ខ្ញាំសក់ខ្មៅក្រឹបរបស់អ្នកកំលោះ កាត់បន្ថយភាពតានតឹង តែត្រូវសាមីខ្លួនគ្រវាសចេញមួយទំហឹង។
“កុំយកដៃកង្វក់របស់នាងប៉ះពាល់រាងកាយរបស់យើង សំឡេងនាងក៏យើងមិនចង់ឮដែរ” សម្ដីគ្រោតគ្រាតរបស់អ្នកកំលោះ សាងឱ្យស្រីតូចបានត្រឹមស្រក់ទឹកភ្នែក។
“...” ម៉ីសៀ លែងបញ្ចេញសំឡេង លែងធ្វើអ្វីទាំងអស់ បានត្រឹមគេងស្ងៀមឱ្យគេញាំញីរាងកាយរបស់ខ្លួន។
“អ្ហឹម..” ម៉ាឡន គ្រហឹមពេញចិត្ត ពេលអណ្ដាតក្ដៅបានប្រលែងកេងហ្នឹងចុងទ្រូងស្អាតរបស់ស្រីតូច។
“...” ទោះជាអារម្មណ៍កំពុងញ័ររញ្ជួយយ៉ាងណា ម៉ីសៀ បានត្រឹមខាំមាត់ទប់សំឡេងរបស់ខ្លួន ដៃតូចក៏ខ្ញាំកម្រាលពូកខ្លាំងៗ។
ម៉ាឡន ថើបដេញតាមដើមទ្រូងស្អាត មករកគល់ ក សខ្ចី មុនហ្នឹងបន្តមករកបបូរមាត់ស្អាត ញក់ញីត្រង់នោះអស់ជាច្រើននាទី តែហើយគេក៏ត្រូវបញ្ឈប់ភ្លាមៗ ពេលប៉ះបានសារធាតុរាវហូរកាត់ផែនថ្ពាល់តូច។
ត្រឹមឃើញទឹកភ្នែករបស់ស្រីតូច ក៏ធ្វើឱ្យមនុស្សកំណាចដែលច្រាស់ច្រាលព្រោះភ្លើងប្រាថ្នាមុននេះ ធ្លាក់ចុះដល់កម្រិតសូន្យ។
“ចង្រៃយ៍”
ឌឹប
ម៉ាឡន ទម្លាក់កណ្ដាប់ដៃមួយទំហឹងទៅលើពូក បញ្ឈិតមុខតូចបន្តិច សាងឱ្យស្រីតូចប្រញាប់បិទភ្នែកដោយការភ័យខ្លាច ខ្លាចថាគេហិង្សាមកលើខ្លួន។
“ចេញទៅ” ម៉ាហ្វៀកំណាច បញ្ជាដោយសម្ដីត្រជាក់ ព្រមទាំងក្រោកចេញពីនាងទាំងគ្មានអារម្មណ៍អ្វី។
“ហ៊ឹក..អ្នកប្រុស ខ្ញុំស...”
“យើងប្រាប់ថាឱ្យចេញទៅ” ម៉ាឡន ស្រែកសម្លុតស្រីតូច ប្រៀបដូចជាតោកំណាចមួយក្បាល។
ព្រុស

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now