ភាគទី២២

391 6 0
                                    

(បងស្រលាញ់អូន)

“អាយយយ”
សំឡេងស្រែកដោយការឈឺចាប់ ភ័យខ្លាច ផ្អើលអស់រាងក្រាស់ដែលគេងលង់លក់ក្បែរនេះ ឱ្យភ្ញាក់កន្រ្តាក់ឡើងម៉ោ ទាំងភ័យស្លន់ស្លោ។
“ម៉ីសៀ ម៉ីសៀ” ម៉ាឡន អង្រួនស្រីតូចតិចៗ ទាំងព្រួយបារម្ភខ្វល់ខ្វាយ ពេលរាងតូចគិតតែពីស្រែកយំមិនឈប់។
“ហ៊ឹក ចេញទៅ លែងទៅអ្នកប្រុស កុំធ្វើអីខ្ញុំ ហ៊ឹកៗ” ម៉ីសៀ នៅតែស្រែកមិនឈប់ ប្រយោគរៀបរាប់ទាំងភ័យខ្លាចរបស់នាង វាធ្វើឱ្យអ្នកកំលោះទៅជាលែងភិតភ័យ តែក៏ចង់អស់សំណើចចេញម៉ោ។
“ហ្អាស កុំប្រាប់ថាក្នុងនោះជាយើងឱ្យសោះ មិនបានទេ...ម៉ីសៀ ម៉ីសៀ ភ្ញាក់ឡើង” ម៉ាឡន ព្យាយាមអង្រួននាងឱ្យខ្លាំងជាងនេះ រហូតទាល់តែស្រីតូចភ្ញាក់ដឹងខ្លួន។
ម៉ីសៀ ភ្ញាក់ទាំងអាការៈភ័យមិនទាន់បាត់ កែវភ្នែកតូចសម្លឹងមើលអ្នកកំលោះចំពោះមុខ ទាំងព្រឺមិនបាត់ នៅចាំភាពកំណាចរបស់គេក្នុងយល់សិប្ដបានច្បាស់។
(ន...នេះខ្ញុំយល់សិប្ដទេឬ)  សួរខ្លួនឯងទាំងមិនចង់ជឿ  មុននឹង
ក្រោកអង្គុយយឺតៗ ដោយមានអ្នកកំលោះជួយគ្រា ខា្លចក្រែងនាងនៅភ័យទៅជាទន់កម្លាំងក្រោកមិនរួច។
“អ...អ្នកប្រុស”
“ហ៊ឹម ជាយើងមិនបាច់ថាយើងធ្វើស្អីនាងដូចក្នុងយល់សិប្ដទេ” សម្ដីចំៗរបស់គេ វាធ្វើឱ្យនាងបើកភ្នែកធំៗសឹងមិនចង់ជឿ សម្លឹងគេមិនដាក់ភ្នែក។
“អ្នកប្រុសដឹង?”
“ស្រែកហៅយើងឡើងផ្អើលបន្ទប់អស់ទៅហើយ បើមិនមែនជាយើងអាចជាអ្នកណាបានទៅ?”
“ខ្ញុំសុំទោស ខ្ញុំគ្រាន់តែភ័យប៉ុណ្ណោះ”
“យល់សិប្ដឃើញអីឬ?” ម៉ាឡន សួរសំឡេងស្រាល ដៃរឹងមាំវាសសក់ធ្លាក់បាំងមុខចេញឱ្យនាង។
“គឺ...គឺឃើញអ្នកប្រុសចង់ចាប់ខ្ញុំ” ម៉ីសៀ ប្រាប់ត្រង់ៗទាំងមិនពេញសំឡេងប៉ុន្មាន។ ពេញយ៉ាងម៉េច ខ្លាចថាគេហ្នឹងចាត់ការនាងដូចក្នុងយល់សិប្ដមុននេះមិនវីវរទៅហើយឬ។
“ហ៊ឹស ប្រហែលជាខ្លាំងក្លាហើយមើលទៅ បានជានាងភ័យស្រែកដល់ថ្នាក់បែកញើសជោកថ្ងាសបែបនេះ” ដៃរឹងមាំជូតញើសចេញពីថ្ងាសតូចដោយការព្រួយបារម្ភ។
ទង្វើថ្នាក់ថ្នមយកចិត្តរបស់គេ ទាញឱ្យស្រីតូចសម្លឹងភ្លឹកមើលគេទាំងមិនដឹងខ្លួន ព្រោះមិនគិតថាគេហ្នឹងទន់ភ្លន់ចំពោះខ្លួនបានដល់ថ្នាក់នេះទេ។
“បានហើយ អស់អីហើយឆាប់គេងទៅ” មិននិយាយតែមាត់ ម៉ា
ឡន នៅទាញស្រីតូចឱ្យគេងជាមួយខ្លួន ថែមទាំងឱបនាងជាប់ក្នុងរង្វង់ដៃទៀតផង ព្យាយាមលួងលោមនាងឱ្យបាត់ខ្លាចពីរឿងមុននេះ។
ម៉ីសៀ គាំងស្ញេញនិយាយមិនចេញ ពេលអ្នកកំលោះស្រាប់តែប្ដូរបីរយហុកសិបដឺក្រេបែបនេះ វាធ្វើឱ្យនាងទៅជាចាប់អ្វីមិនត្រូវ មិនដឹងថាមួយណាជាការពិត មួយណាយល់សិប្ដនោះទេ។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now