ភាគទី១

1.3K 11 0
                                    

(កន្លែងផ្លាស់ប្ដូរជីវិតរបស់នាង)

ពន្លឺព្រះអាទិត្យចាំងអជះមកលើរាងតូចច្រឡឹង ដែលមើលឱ្យឃើញពីសភាពរបស់នាងបានច្បាស់។ រាងកាយតូចច្រឡឹង រើតិចៗ ចិញ្ចើមរាវស្អាតជ្រួញបន្តិច ពេលទទួលបានភាពឈឺចាប់នៅផ្នែក កដៃ មែនវាច្បាស់ជាឈឺ ព្រោះដៃរបស់នាងត្រូវបានជាប់ដោយច្រវ៉ាក់នោះអី។
“អឹម..” ម៉ីសៀ ថ្ងូរតិចៗព្រោះឈឺ កែវភ្នែកតូច ព្យាយាមបើកសម្លឹងមើលរូបភាពចំពោះមុខ តែនាងក៏មិនបានឃើញអ្វី ក្រៅពីភាពងងឹតស្លុបដូចគ្នា។
សុខៗសំឡេងកំណាចរបស់អ្នកណាម្នាក់ក៏បន្លឺឡើង សងាឱ្យស្រីតូចទៅជាញាប់ញ័រ ក្នុងចិត្តបានមួយរំពេច។
“ដឹងខ្លួនហើយឬ? ម៉ាឡន ដែលអង្គុយក្នុងភាពងងឹត សម្លឹងមើលមកស្រីតូច ដោយក្រសែភ្នែកយ៉ាងកំណាចបំផុត ប្រៀបដូចជារាជសីហ៍ សម្លឹងចំណីរបស់ខ្លួន។
“លោកជាអ្នកណា?” ទោះជាប្រហែលសំឡេង តែរាងតូចក៏នៅអត់សួរអ្នកម្ខាងទៀតមិនបានដូចគ្នា ព្រោះមិនគិតថាខ្លួនមានគំនុំអីជាមួយ
អ្នកចំពោះមុខនោះទេ។
តឹប តឹប
ម៉ាឡន មិនតបរាងតូច តែក៏ក្រោកដើរទៅជិតនាងក្រមុំ អ្នកកំលោះចូលទៅកៀករាងតូច កៀករហូតដល់នាងអាចមើលឃើញមុខរបស់គេ។
“លោកម៉ាឡន!” ម៉ីសៀ ឧទានចេញមកដោយភ្ញាក់ផ្អើល។
“មែនគឺជាយើង” សម្ដីតប បែបកំណាចរបស់អ្នកកំលោះ ធ្វើឱ្យអ្នកដែលជាប់ចំណងជ្រួញចិញ្ចើមសង្ស័យ មុននឹងសួរគេដោយការចង់ដឹង។
“ទី...ទីនេះជាកន្លែងណា?” មាត់សួរ កែវភ្នែកក៏សម្លឹងមើលជុំវិញបន្ទប់ដែលងងឹតសូន្យឈឹង មានពន្លឺត្រឹមកន្លែងនាងប៉ុណ្ណោះ។
ម៉ាឡន ញោចញញឹមចុងមាត់ នូវសំនួររបស់នាងក្រមុំ មុននឹងតបដោយសម្ដីកំណាច។
“ហ៊ឹស ជាកន្លែងដែលផ្លាស់ប្ដូរជីវិតរបស់នាងនោះអី” ពាក្យពេចន៍របស់អ្នកកំលោះ សាងឱ្យអ្នកស្ដាប់ព្រឺសម្បុរ ហើយក៏នឹកដឹងថា កន្លែងនេះជាកន្លែងណា។
“នេះ..នេះគឺ...” ម៉ីសៀ និយាយអ្វីលែងចេញ ព្រោះកន្លែងដែលខ្លួនកំពុងនៅជាកន្លែងដាក់អ្នកទោសនៅទីនេះ ហើយអ្នកដែលចូលមកកន្លែងក៏គ្មានជីវិតចេញទៅវិញដូចគ្នា។
“ហ៊ឹស ភ្ញាក់ផ្អើលហ្អេស?” ម្រាមដៃរឹងមាំ ចាប់ច្របាច់ចង្កាតូចមួយទំហឹង តាមកំហឹងឆេះឆួលរបស់ខ្លួន។
“អូយ ហ៊ឹកៗ លោក..” ទោះគិតចង់បកស្រាយ ក៏មិនកើតបើ ម៉ា
ឡន ដាក់សម្ពាធត្រង់មាត់របស់ខ្លួនបែបនេះ។
“ហ៊ឹស” អ្នកកំលោះ គ្រវាសដៃចេញពីចង្កាតូច ដោយឫកពាខ្ពើមរអើម។
“ហ៊ឹកៗ លោកម៉ាឡន ខ្ញុំមិនបានធ្វើអ្វីខុសទេ ម៉េចក៏...ហ៊ឹក”
“ទាំងដែលនាងក្បត់យើងនេះឬ?” សម្ដីសួរនាំយ៉ាងកំណាច លាយឡំដោយភ្លើងកំហឹង ធ្វើឱ្យស្រីតូចបើកភ្នែកធំៗ។
“ខ្ញុំមិនបានក្បត់លោកនោះទេ”
“គ្រប់ការងាររបស់ខ្ញុំ ដែលនាងរាយការណ៍ឱ្យអាកញ្ចាស់នោះ នាងនៅថាមិនបានក្បត់ចឹងហ្អេស?” ម៉ាឡន ស្រែកសួរទាំងកំហឹងទៅរាងតូច។
“ហ៊ឹកៗ ខ្ញុំ..ដែលខ្ញុំធ្វើព្រោះចាំបាច់ប៉ុណ្ណោះ ខ្ញុំអាចបកស្រាយប្រាប់លោកបាន” ម៉ីសៀ ឈ្ងោកមុខយំ មិនគិតថាអ្នកកំលោះដឹងរឿងនេះ។
“អ្វីដែលខ្ញុំចង់ដឹងនៅពេលនេះ នាងលាក់អាកញ្ចាស់នោះនៅកន្លែងណា? ប្រាប់ភ្លាម នាងជាអ្នកទៅជួយអាកញ្ចាស់នោះមែនទេ?” គេមិនគិតចង់ស្ដាប់អ្វី ក្រៅពីអ្វីដែលគេចង់ដឹងនោះទេ ហើយក៏គ្មានហេតុផល ដែលគេត្រូវស្ដាប់សម្ដីមនុស្សក្បត់ដូចជានាងដែរ។
“ខ្ញុំ...ខ្ញុំមិនដឹងទេ ហ៊ឹក ខ្ញុំមិនដឹងថាលោកចង់និយាយពីអ្វី ហើយក៏មិនដឹងថាគេនៅកន្លែងណាដែរ”
“និយាយ” ម៉ាឡន ស្រែកសម្លុតខ្លាំងៗ។
“ហ៊ឹក ខ្ញុំពិតជាមិនដឹងពិតមែន”
“មិននិយាយហ្អេស ហ៊ឹស ល្អ”
ម៉ាឡន ដើរចូលទៅភាពងងឹត មិនយូរប៉ុន្មានក៏ដើរចេញមកវិញ ជាមួយហ្នឹងខ្សែតីនៅក្នុងដៃ ដែលមើលទៅសាងឱ្យគេកាន់តែកំណាច តែក៏នៅចាញ់ទឹកមុខរបស់គេពេលនេះដូចគ្នា។
“ខ្ញុំឱ្យឳកាសនាងម្ដងទៀត ម៉ីសៀ និយាយឬមិននិយាយ?”
“ហ៊ឹក ខ្ញុំមិនដឹងពិតមែន” ម៉ីសៀ បិទភ្នែករងចាំទទួលភាពឈឺចាប់ ព្រោះដឹងថាអ្នកកំលោះពិតជាធ្វើពិតមែន តែទោះជាឈឺចាប់ នាងក៏នៅតែអះអាងពាក្យដដែលដូចគ្នា។
“នាងជាអ្នកជ្រើសរើសដោយខ្លួនឯងទេ” ដៃរឹងមាំក្ដាប់ខ្សែតីណែនដៃ ហើយក៏យារមួយទំហឹងបម្រុងវាត់រាងតូច តែគ្រប់យ៉ាងក៏ត្រូវបង្អាក់ដោយសំឡេងរបស់អ្នកណាម្នាក់។
“ចៅហ្វាយ” ម៉ារ៍កូ រត់ស្លន់ស្លោរចូលមក ហាក់មានរឿងបន្ទាន់ តែមិនមែនទេដែលបន្ទាន់ព្រោះខ្លាច ម៉ាឡន ធ្វើបាបស្រីតូចទៅវិញទេ។ គេដឹងថាក្នុងពិភពម៉ាហ្វៀ ត្រូវតែចិត្តដាច់ តែគេចិត្តមិនដាច់ចំពោះមនុស្សស្រីនោះទេ រឹតតែជាស្រីតូចមិនដឹងអីម្នាក់នេះ គេកាន់តែធ្វើទៅមិនរួច មិនដូចជាចៅហ្វាយ មុខជាទេវតាចិត្តជាសាតានរបស់គេទេ។
“មានការស្អី? ឯងមិនឃើញយើងកំពុងសួរចម្លើយអ្នកទោសទេឬយ៉ាងម៉េច?” ពាក្យថាអ្នកទោស វាធ្វើឱ្យអ្នកស្ដាប់ទាំងពីររំជួលចិត្ត ជាពិសេសរាងតូច ដែលមិនដឹងខ្យល់អីត្រូវមកជាប់ឈ្មោះជាអ្នកទោសម៉ាហ្វៀទៅវិញ។
“គឺមានទូរស័ព្ទពីលោក សាន់ ចៅហ្វាយ”
“ប្រាប់គេទៅថាយើងកំពុងរវល់” ម៉ាឡន ងាកមកសម្លឹងកំណាចដាក់ ម៉ីសៀ។
“តែគាត់ប្រាប់ថាមានការបន្ទាន់ ចង់និយាយជាមួយចៅហ្វាយ” ម៉ារ៍កូ រកលេសយ៉ាងណា ដើម្បីកុំឱ្យ ម៉ាឡន បានធ្វើលបាបរាងតូច។
ព្រុស
ម៉ាឡន មិននិយាយអ្វី សុខៗដៃរឹងមាំក៏បោះខ្សែតីចោលនៅក្បែរនោះ មុននឹងដើរចេញទៅទាំងកំហឹង។ ម៉ារ៍កូ ប្រញាប់ប្រញាល់ដលរតាមចៅហ្វាយរបស់ខ្លួន ទាំងភ្នែកក៏ងាកមកដៀងមើលនាងក្រមុំដោយក្ដីអាណិតបន្តិច។
“អាឡូ ឯងមានការស្អី?” ម៉ាឡន ទទួលទូរស័ព្ទ និយាយជាមួយអ្នកម្ខាងទៀតទាំងអារម្មណ៍ធុញថប់។
(កើតស្អីឯង ម៉េចក៏មួម៉ៅម្ល៉េះ?)
“គ្មានស្អីទេ សម្រេចថាឯងតេមកមានការស្អី? បើគ្មានទេយើងដាក់ចុះហើយ រវល់” ម៉ាឡន រៀបហ្នឹងកាត់ផ្ដាច់គ្រប់យ៉ាង តែត្រូវអ្នកចុងខ្សែហាមទាន់។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now