ភាគទី៩

288 5 0
                                    

(តួនាទីនាងគឺបម្រើរឿងលើគ្រែឱ្យយើង)

“មានរឿងស្អី?” ម៉ាឡន ឈរជំទែងឫកបង្ហាញអំណាចរបស់ខ្លួន សម្លឹងមើលផែនខ្នងតូច ដែលសាមីខ្លួនក៏ត្រូវធ្មេចភ្នែកដោយការភ័យខ្លាច។
ឫកពារបស់ស្រីតូច ធ្វើឱ្យមេការដឹងច្បាស់ថានាងកំពុងត្រូវការជំនួយទើបប្រញាប់ចូលមកជួយនាង។
“ហីយ៉ា អ៊ំថាហើយមិនបាច់ជួយទេ ឱ្យមកនេះម៉ោ ទឹកមុខស្លេកស្លាំងយ៉ាងនេះ នាងទៅសម្រាកវិញទៅ” មនុស្សចំណាស់កញ្ឆក់កម្រាលពូកពីដៃស្រីតូច ដែលសាមីខ្លួនក៏ភ្ញាក់ដូចគ្នា។
“អឺ អ៊ំស្រី...” រៀបហ្នឹងបដិសេធតែសំឡេងមនុស្សកំណាចដែលនៅក្បែរនោះក៏ហាកាត់នាងបានមុន។
“តួនាទីរបស់នាងត្រឹមកន្ធែកជើងលើគ្រែឱ្យយើងប៉ុណ្ណោះ” ម៉ាឡន ចោលសម្ដីដែលមិនផ្ដល់កិត្តិយសឱ្យស្រីតូចសូម្បីតែបន្តិច។
“អ្នក..”
“ម៉ោះនេះ” មនុស្សកំណាច កន្ត្រាក់ដៃនាងមួយទំហឹងឱ្យដើរតាមខ្លួន។
“អូយ...”
“អ៊ំ ជួយយកថ្នាំពន្យាកំណើតបន្ទាន់ឱ្យខ្ញុំផង” បញ្ជារួចមនុស្សកំណាច ក៏អូសស្រីតូចចេញទៅយ៉ាងទាន់ហន់ ទីណាត់ទីណែងពេញហ្នឹង ថ្នាក់អ្នកមើលត្រូវអាណិត។
ព្រុស
ម៉ីសៀ ហោះដូចសំឡីទៅតាមការបោះរបស់ ម៉ាឡន។ ម្ចាស់រាងស្ដើងបានត្រឹមសម្រក់ទឹកភ្នែកគ្មានសំឡេង ឈ្ងោកមុខមិនហ៊ានសម្លឹងមើលគេ។
“អូយ ហ៊ឹក អ្នកប្រុស ខ..ខ្ញុំឈឺ ហ៊ឹក” ម៉ីសៀ ស្រែកអស់សំឡេង ខណៈមនុស្សកំណាចច្របាច់ដើមដៃរបស់ខ្លួនខ្លាំងៗ។
“ឈឺហើយយ៉ាងម៉េច? ទង្វើររបស់នាងវាសមគួរហ្នឹងត្រូវបែបនេះហើយ” ម៉ាឡន កន្ត្រាកស្រីតូចឱ្យចូលមករកខ្លួន បម្រុងហ្នឹងធ្វើឱ្យនាងឈឺជាងនេះ តែសំឡេងអ្វីម្យ៉ាងក៏រំខាន។
តុក តុក
សំឡេងគោះទ្វារបន្លឺឡើង ជាការគួរសម។
“ចូលម៉ោ”
“អ្នកប្រុស នេះរបស់ដែលអ្នកប្រុសត្រូវការ”
“ទុកត្រង់ហ្នឹង ហើយអ៊ំចេញទៅវិញចុះ” ម៉ាឡន ប្ដូរជាសំឡេងស្មើមានទឹកដម ពេលនិយាយជាមួយមនុស្សចំណាស់ ខុសគ្នាពីនាងក្រមុំដាច់។
“ចាស” មេការបានត្រឹមធ្វើតាមបញ្ជា ក្នុងចិត្តនឹកអាណិតស្រីតូចតែក៏មិនអាចជួយអ្វីនាងបានដូចគ្នា។
“អ៊ំ...អូយ” ម៉ីសៀ ហៅមនុស្សចំណាស់ឱ្យជួយខ្លួន តែត្រូវម៉ាហ្វៀឈាមខ្មៅ ច្របាច់មាត់មួយទំហឹង។
“គិតចង់រកជំនួយហ្អេស ម៉ីសៀ ជុ ជុ នាងល្ងង់ឬក៏ធ្វើជាល្ងង់់ឱ្យប្រាកដទៅ”
“ហ៊ឹកៗ ខ្ញុំ...”
“លេបវាទៅ យើងមិនចង់ឱ្យកូនមានម្ដាយជាស្រីពិសពុលដូចនាងទេ” ម៉ាឡន ឈរឱបដៃមើលស្រីតូច ដែលគិតតែពីអង្គុយយំ មិនព្រមធ្វើតាមសម្ដីរបស់ខ្លួន។
“ហ៊ឹកៗ អ្នកប្រុស...” គេស្អប់នាងដល់ថ្នាក់នេះហ្អេស គេដឹងហើយមិនអ៊ីចឹងថានាងគ្មានអ្នកណា ហេតុអី? ហេតុអីបង្ខំនាងដល់ថ្នាក់នេះ? ឬចង់ឱ្យនាងស្លាប់ទើបគេអស់ចិត្ត។
“យើងប្រាប់ឱ្យលេប” ម៉ាឡន ស្រែកគំហកឱ្យនាងខ្លាំងៗ ពេលស្រីតូចនៅរុញរាមិនធ្វើអ្វី។
“ហ៊ឹក..”
“លេបទៅ” ម៉ាឡន ចាប់ថ្នាំញាត់ក្នុងមាត់ស្រីតូច តាមដោយទឹកតាមក្រោយ។
“អ្ហឹក..” ម៉ីសៀ ទាំងក្អកទាំងឈ្លក់ស្ទើរស្លាប់ស្ទើររស់ ខណៈមនុស្សកំណាចគ្មានត្រាប្រណី បង្អកទឹកនាងទាំងបង្ខំ។
ប្រាវ
ពេលបញ្រ្ជកទាំងទឹកទាំងថ្នាំ ម៉ីសៀ រួចរាល់ តោកំណាចបោកកែវចោលមួយទំហឹង បញ្ចេញកំហឹងរបស់ខ្លួន។
“អ្ហឹក...អាយ” ម៉ីសៀ បិទភ្នែកព្រោះគិតថាគេគប់ខ្លួន។
“នេះជាលទ្ធផលដែលនាងរឹងរូសជាមួយយើង ហើយបើនាងនៅតែមិនឈប់ យើងហ្នឹងលេងនាងឱ្យងាប់” គម្រាមកំណាច ឃោរឃៅរួចក៏ដើរចេញទៅបាត់ មិនខ្វល់ពីការឈឺចាប់របស់ស្រីតូចបន្តិចសោះ។
“ហ៊ឹកៗៗ” ម៉ីសៀ ខ្ទប់មុខយំយែក រាងកាយក៏សើមជោកព្រោះការបង្អករបស់អ្នកកំលោះមុននេះ។
(នាងខុសអី នាងបានសាងបាបកម្មអីទៅ ហេតុអី? ហេតុអីនាងជួបតែទុក្ខវេទនាបែបនេះ) ស្រីតូចខ្សឹបខ្សួលនៅក្នុងចិត្ត ពេលខ្លួនទទួលរងទុក្ខវេទនា រងភាពឈឺចាប់ មិនចេះមិនហើយបែបនេះ ម្នាក់ៗចាំតែជាន់ឈ្លីកិត្តិយកនាងគ្រប់ពេលវេលា មិនលើកលែងសូម្បីតែគេ មនុស្សដែលនាងស្រលាញ់ត្រឹមជួបដំបូង។
ខុសពីស្រីតូចដែលយំយែកឡើងខ្សោះខ្លួន មនុស្សកំណាចពេលធ្វើបាបគេអស់ចិត្តហើយ ក៏មកអង្គុយមួម៉ៅ សង្ស័យ ខ្វល់ខ្វាយតែម្នាក់ឯងនៅក្នុងបន្ទប់ធ្វើការ។
“រឿងនេះវាយ៉ាងម៉េចឱ្យប្រាកដទៅ? ម៉េចក៏នាងហ្នឹងអាកញ្ចាស់នោះសិ្នទ្ធស្នាលគ្នាដល់ថ្នាក់នេះ” ម៉ាឡន គិតទាំងមិនយល់ កែវភ្នែកកំណាច សម្លឹងមើលរូបភាពចំពោះមុខ ឆ្លាស់គ្នានឹងគំនិតរបស់ខ្លួន។
(នាងហ្នឹងអាកញ្ចាស់នោះគ្មានផ្លូវទៅរួចទេ ព្រោះបើបែបនោះមែន នាងម៉េចហ្នឹងសមមានភាពបរិសុទ្ធដល់ឯងទៅ) ម៉ាឡន កាន់តែមួម៉ៅខ្លាំងលើសដើម ពេលមនុស្សធ្លាប់តែឆ្លាតបែរជាមកល្ងង់ហ្នឹងរឿងបែបនេះ។
“បារ៍រ៉ន ចូលមកនេះ” ម៉ាឡន ហៅមនុស្សជំនិតតាមប្រព័ន្ធទំនាក់
ទំនង។
“ចៅហ្វាយ មានការអ្វីមែនទេ?” មិនដល់មួយនាទីផង រាងខ្ពស់សង្ហាមិនចាញ់ចៅហ្វាយ ក៏បង្ហាញខ្លួនក្នុងបន្ទប់ធ្វើការរបស់គេ។
“ពិនិត្យរូបភាពនេះសារឡើងវិញ ហើយស៊ើបមើលថារូបភាពនេះផ្ញើរចេញពីទីតាំងណា” ព្រោះតែមិនអស់ចិត្ត ទើបគេត្រូវបញ្ជាឱ្យមនុស្សរបស់ខ្លួនពិនិត្យរូបភាពបម្ដងទៀត ព្រោះយ៉ាងណាខ្លាចថាមានភាពខុសឆ្គងកើតឡើង។
“បាទទាន” ទោះជាឆ្ងល់់ថាចៅហ្វាយ ត្រូវការបញ្ជាក់រូបភាពនេះធ្វើអីតែ បារ៍រ៉ន ក៏មិនបានសួរនាំក្រៅពីធ្វើតាមបញ្ជារបស់អ្នកម្ខាងទៀត។
ពេលគ្មានវត្តមានមនុស្សជំនិត ម៉ាឡន បានត្រឹមអង្គុយឈ្លីក្បាលខ្លួនឯងដោយការធុញទ្រាន់ តែគេក៏បញ្ឈប់សកម្មភាព ពេលគិតឃើញរឿងអ្វីម្យ៉ាង។
(បើនាងហ្នឹងអាកញ្ចាស់នោះស្គាល់គ្នា ចឹង...) ម៉ាឡន បញ្ឈប់គំនិតត្រឹមនេះ មុនហ្នឹងទាញទូរស័ព្ទតេទៅអ្នកណាម្នាក់ភ្លាមៗទាំងអន្ទះសារ។
“អាឡូ” ត្រឹមអ្នកចុងខ្សែព្រមទទួលមនុស្សកំណាចក៏បន្លឺសំឡេង ដោយបង្ហាញភាពអន្ទះសារ លាយឡំច្របូកច្របល់ចេញមក។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now