ភាគទី១៧

294 8 0
                                    

(ដែលខ្ញុំធ្វើព្រោះមិនចង់បាត់បង់នាង)

មួយសប្ដាហ៍ក្រោយមក
រាងតូចច្រឡឹង អង្គុយធ្មឹងធ្មាតនៅលើគ្រែគេង កែវភ្នែកស្រទន់សម្លឹងមើលទៅច្រវាក់ដែលនៅជាប់ ក ជើងមិនព្រមងាកទៅណា នឹកអាណិតខ្លួនឯង ដែលត្រូវមកជួបសភាពវេទនាបែបនេះ។
“ហ៊ឹកៗ ខ្ញុំស្អប់លោក ខ្ញុំស្អប់លោកណាស់ ហ៊ឹកៗ” ស្រីតូច ជ្រប់មុខយំយែក ទួញសោកនៅលើគ្រែតែម្នាក់ឯង។ រូបភាពរបស់នាងក្រមុំ សាងឱ្យអ្នកដែលទើបតែចូលមក អត់អាណិតមិនបាន។
“ពុទ្ធោ ម៉ីសៀ ម៉េចក៏ទៅជាបែបនេះ” មេការចំណាស់ សឹងតែស្លុតចិត្ត ពេលបានឃើញសភាពរបស់នាងក្រមុំនៅពេលនេះ។
“ហ៊ឹក អ៊ំ ជួយខ្ញុំផងអ៊ំ ហ៊ឹក ជួយខ្ញុំចេញពីទីនេះផង ខ្ញុំមិនចង់នៅទីនេះទេ ខ្ញុំមិនចង់រស់ក្នុងសភាពបែបនេះទេ ហ៊ឹកៗ” ម៉ីសៀ ស្ទុះមកឱបរាងចំណាស់ ដែលឈរកាន់ថាសអាហារនៅក្បែរនោះ តែហើយមិនប៉ុន្មាននាងក៏...
អួក!
ស្រីតូចប្រញាប់លើកដៃខ្ទប់មាត់ខ្លួនឯង      លែងមានសភាពយំ
យែក មានតែការព្យាយាមទប់អារម្មណ៍។ ម៉ីសៀ បោះពួយយ៉ាងលឿនស
ម្ដៅទៅបន្ទប់ទឹក សំណាងហើយដែលច្រវាក់វែងដល់បន្ទប់ទឹក មិនអ៊ីចឹងនាងច្បាស់ជាក្អួតពេញហ្នឹងមិនខាន។
“អួក អួក” ត្រឹមបានមកដល់កន្លែងគួរសម ស្រីតូចក៏ពន្លែងគ្រប់យ៉ាងគ្មានសល់ ដល់ថ្នាក់មនុស្សចំណាស់ទៅជាព្រួយបារម្ភតាមគ្នា។
“យ៉ាងម៉េចហើយ?” មនុស្សចាស់ អង្អែលខ្នងតូចថ្នមៗ ជួយសម្រួលដល់អាការៈរបស់នាង។
“អួក អួក” ស្រីតូចក្អួតហើយក្អួតទៀត សឹងតែអស់ពីខ្លួនទៅហើយ។
“បានធូរខ្លះទេ?” មេការ សួរស្រីតូចដោយការព្រួយបារម្ភ ពេលឃើញថានាងលែងក្អួតហើយ។
“ចាស! អ៊ំអាចជួយគ្រាខ្ញុំទៅវិញបានទេ ខ្ញុំដើរមិនរួចទេ” ដើររួចទើបចម្លែក បើនាងក្អួតសឹងតែដាច់ខ្យល់ទៅហើយ។
“ម៉ោះមួយៗ” មេការគ្រាស្រីតូចតាមការស្នើសុំរបស់នាង បើទោះជានាងមិនសុំក៏គាត់ត្រូវជួយស្រាប់ហើយ សភាពបែបនេះទៅធ្វើអីចេញទៅ។
“ហ៊ើយ” ត្រឹមបានមកអង្គូយលើគ្រែ ស្រីតូចក៏ដកដង្ហើមធំភ្លាមតែម្ដង ទឹកមុខមានតែភាពស្លេកស្លាំង។
ស្ថានភាពរបស់ស្រីតូច ធ្វើឱ្យមនុស្សចំណាស់អត់សង្ស័យមិនបាន ហើយក៏សួរត្រង់មិនលាក់លៀមអ្វី។
“ម៉ីសៀ នាងមានផ្ទៃពោះមែនទេ?”
ផាំង
សំណួរអ្នកចំពោះមុខ ប្រៀបដូចជាមានអ្វីមកទូងក្បាលនាងមួយ
ទំហឹងអ៊ីចឹង។ ម៉ីសៀ សម្លឹងមើលអ្នកម្ខាងទៀត ទាំងភ័យភិតមុននឹងប្រញាប់សម្រួលអារម្មណ៍មកវិញ។
“អឺ...អត់មានទេអ៊ំ ខ...ខ្ញុំគ្រាន់តែឈឺក្រពះធម្មតាប៉ុណ្ណោះ” ម៉ីសៀ ព្យាយាមដោះសារ តែមនុស្សមនាបទពិសោធន៍ ក៏ដាក់មួយប្រយោគទៀត។
“អ៊ំឆ្លងកាត់រឿងទាំងនេះមុនឯង ហើយក៏ដឹងថារោគសញ្ញាឈឺក្រពះនឹងចាញ់កូនវាខុសគ្នា” មែនហើយ ត្រឹមឃើញអាការៈរបស់នាងពីដំបូងគាត់ក៏អាចទាញដឹងបានទៅហើយ។
ម៉ីសៀ ស្ងៀមទ្រឹងមួយខណៈ នាងអាចនិយាយអ្វីបានទៅ ព្រោះការពិតវានៅតែជាការពិតហ្នឹងឯង។ ឃើញស្រីតូច ស្ងប់ស្ងាត់បែបនេះ ទើបមេការសួរនាងជាលើកទីពីរ។
“នាងពិតជាមានកូនមែនឬ?”
“ហ៊ឹកៗ អ៊ំខ្ញុំសូមអង្វរ កុំប្រាប់រឿងនេះដល់គេអី ហ៊ឹក ខ្ញុំខ្លាច..ខ្លាចគេសម្លាប់កូនខ្ញុំ ហ៊ឹកៗ” ម៉ីសៀ ស្ទុះមកចាប់ដៃអ្នកម្ខាងទៀតជាការអង្វរករ។
“ពុទ្ធោ ម៉ីសៀ គ្មានឪពុកណាគេសម្លាប់កូនខ្លួនឯងទេ”
“ហ៊ឹក អត់ទេអ៊ំ គេ..ហ៊ឹក គេមិនឱ្យខ្ញុំមានកូនរបស់គេទេ ហ៊ឹក បើគេដឹងគេច្បាស់ជាសម្លាប់ពួកខ្ញុំមិនខាន ហ៊ឹក ខ្ញុំសូមអង្វរណាអ៊ំ កុំប្រាប់រឿងនេះដល់គេអី” ម៉ីសៀ ទាំងអង្វរទាំងយំយែក ធ្វើឱ្យអ្នកម្ខាងទៀតអត់អាណិតមិនបាន។
“អូខ អ៊ំមិនប្រាប់រឿងនេះដល់អ្នកណាទេ កុំយំអី ស្ងប់អារម្មណ៍”
បាតដៃចំណាស់ អង្អែលខ្នងតូចតិចៗ លួងលោម លើកទឹកចិត្តនាងមិនឱ្យភ័យខ្លាច។
“ហ៊ឹកៗ...” រាងស្ដើងនៅតែសម្រក់ទឹកភ្នែក តែក៏ធូរចិត្តពេលអ្នកម្ខាងទៀតព្រមតាមសំណើរបស់ខ្លួន។
“បានហើយឈប់យំទៅ ម៉ោះញ៉ាំបាយសិនទៅ” មេការ ទាញថាសអាហារមកដាក់ពីមុខស្រីតូច ដែលនាងក៏រុញចេញដោយការខ្ពើមរអើម។
“ខ្ញុំមិនញ៉ាំទេអ៊ំ”
“មិនញ៉ាំមិនបានទេ ក្រែង...” មេការមិនទាន់បន្តប្រយោគផង សំឡេងកំណាចបន្លឺឡើងកាត់មុនទៅហើយ។
“អ៊ំចេញទៅ ទុកឱ្យខ្ញុំជាអ្នកចាត់ការ” ម៉ាឡន សម្លឹងកំណាចមើលស្រីតូច ដែលបែរមុខចេញមិនព្រមមើលគេ។
“ចាសអ្នកប្រុស” មេការបានតែធ្វើតាមទាំងចិត្តចង់ នឹកអាណិតស្រីតូច ដែលបន្តិចទៀតក៏ត្រូវជួបហ្នឹងភាពកំណាចរបស់អ្នកកំលោះ។
“ខ្ញុំមើលទៅនាង មិនចង់រស់នៅសុខស្រួលទេ ទើបចេះតែនាំរឿងដាក់ខ្លួន” ម៉ាហ្វៀកំណាច ដើរមកក្បែរគ្រែ ព្រមទាំងទាញមុខតូចឱ្យងាកបែរមករកខ្លួន។
“ជីវិតខ្ញុំចុះនរកយូរហើយ ឬមួយលោកមិនដឹង” ម៉ីសៀ បើកភ្នែកសម្លឹងមើលគេ ព្រមទាំងសម្លក់គ្មានភាពខ្លាចរអា។
“ចាង ម៉ីសៀ” ម៉ាឡន ទៅជាក្ដៅឆេវ ពេលស្រីតូចឌឺដងខ្លួនគ្មានខ្លាចញញើតអ្វី។
“ឬខ្ញុំនិយាយមិនពិត  ហ៊ឹស មើលចុះពេលនេះខ្ញុំក៏មិនបានខុសពី
ឆ្កែមួយក្បាល ដែលឱ្យលោកជាន់ឈ្លីតាមចិត្តនោះអី”
“ចាង ម៉ីសៀ នាងគិតថាខ្លួនឯងជាអ្នកណា ទើបហ៊ានមកឌឺដងយើង”
“ខ្ញុំនិយាយទៅតាមការពិតប៉ុណ្ណោះ... អូយ” ស្រីតូច ស្រែកឈឺចាប់ ពេលបាតដៃកំណាចច្របាច់ស្មាខ្លួនមួយទំហឹង។
“ហ៊ឹស អ៊ីចឹងនាងចង់ដឹងទេ ថាកាលដែលគេស្អប់ឆ្កែមួយក្បាលមួយនោះ គេធ្វើបែបណាចំពោះវា” ម៉ាឡន ញញឹមកំណាចចេញមក ព្រមទាំងងាកមើលថាសអាហារដែលនៅក្បែរនោះ។
“លោកចង់ធ្វើ...អ្ហឹម” មិនទាន់បានសួរចប់ផង ស្រីតូចទៅជាត្រៀមខ្លួនមិនទាន់  ពេលមនុស្សកំណាចចាប់បញ្រ្ចកបាយចូលមកក្នុងមាត់។
“ស៊ីទៅ នេះអីឆ្កែដែលគេស្អប់ គេបញ្ច្រកវាបែបហ្នឹង” ម៉ាឡន ច្បាបបាយនៅក្នុងចាន មកញាត់ក្នុងមាត់នាងក្រមុំ។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now