ភាគទី២៥

354 7 0
                                    

(ការពិតគ្រប់យ៉ាង)

ពីរសប្ដាហ៍ក្រោយមក
រាងស្អាតតូចច្រឡឹង ដើរសម្ដៅមករកគ្រែគេង ដែលមានមនុស្សជាទីស្រលាញ់អង្គុយនៅត្រង់នោះ។ មិនទាន់បានឡើងគ្រែគេងផង នងាត្រូវស្ងៀមទ្រឹងបន្តិច ពេលកែវភ្នែកស្រទន់ ឃើញភាពខុសប្លែកត្រង់កម្រាល ក៏ធ្វើឱ្យនាងដឹងភ្លាមៗ។
“ម៉ាឡន បងទៅយកវាពីណា?” ម៉ីសៀ ស្ទុះទៅចាប់ទាញកម្រាលូកចេញ តែក៏ត្រូវអ្នកកំលោះចាប់ដៃជាប់ ព្រមទាំងឱបរឹតនាងណែនដៃមិនរសាយ។
“បងឃើញក្នុងទូខោអាវអូន”
“ម៉េចក៏បងយកវាមកបម្រើ? ឆាប់ដកវាចេញទៅ”
“ហេតុអីត្រូវដកចេញ បងចាំថានេះជាកម្រាលពូករបស់បង បងប្រើប្រហែលជាគ្មានបញ្ហាអីទេ”
“មិនបានទេ” ម៉ីសៀ តវ៉ាមុខស្អុយចេញមក។
“ហ៊ឹស ខ្មាសឬ?” ម៉ាឡន ចាប់បង្វិលស្រីតូចឱ្យបែរមុខមករកខ្លួន ហើយក៏អស់សំណើចជាមួយទឹកមុខរបស់នាង។
“បងថាទៅអូនគួរខ្មាសឬអត់? ស្នាមនោះគក់មិនជ្រះនោះទេ” ម៉ីសៀ សម្ដីដល់ស្នាមឈាមប្រឡាក់ជាប់កម្រាល ដែលនាងខំអង្គុយរូសសឹងតែបាក់ដៃទៅហើយ ទម្រាំបាននៅព្រាលបែបនេះ។
“ខ្មាសធ្វើអី នេះជាស្នាមអនុស្សាវរីយ៍របស់ពួកយើងតើស អូនដឹងទេពេលបានឃើញវា ធ្វើឱ្យបងនឹកដល់យប់នោះ យប់ដែលទាំងឃោរឃៅទាំងរោលរាលដាក់អូន”
“ម៉ាឡន” ម៉ីសៀ ចាប់ផ្ដើមមុខក្រហមជាមួយសម្ដីគួរឱ្យខ្មាសរបស់អ្នកកំលោះ។
“ហ៊ឹស ម៉ោះៗ មករំលឹកអនុស្សាវរីយ៍ជាមួយកម្រាលពួកនេះម្ដងទៀតទៅ ម្ដងនេះបងនឹងធ្វើឱ្យរោលរាលដល់ចិត្តអូន” ម៉ាឡន ចាប់ទាញរាងតូចឱ្យគេងក្រោមរាងកាយរបស់ខ្លួន ដែលស្រីតូច គិតតែពីរើបម្រាស់បដិសេធមិនឈប់។
“ម៉ាឡន អត់ទេណា៎កុំ...អាយយយ” ស្រីស្រស់ស្រែកអស់សំឡេង ពេលមនុស្សទំនើងបឺតជញ្ជក់គល់ ក របស់ខ្លួន។
តុក តុក
សំឡេងគោះទ្វារពីខាងក្រៅ បង្អាក់រាល់សកម្មភាពរបស់ពួកគេបានភ្លាមតែម្ដង ការរំខានគ្មានដឹងពេលវេលា អត់មិនឱ្យ ម៉ាឡន មុខក្រញ៉ូវមិនបាន។
“អ្នកណាមករំខានស្អីពេលនេះ”
“ហ៊ឹស ចាំត្រង់ហ្នឹងហើយ ទុកអូនទៅមើល” ម៉ីសៀ ក្រោកដើរចេញទៅ តែត្រូវដៃរឹងមាំចាប់ជាប់ហាក់ចង់លែង។
“មិនបាច់ទៅបើកទេ”
ផាច់
ម៉ីសៀ វាយដៃរឹងមាំតិចៗ ញញឹមហួសចិត្ត មុននឹងដើរទៅបើកទ្វារខ្លាចក្រែងអ្នកខាងក្រៅរងចាំយូរ។
“បងម៉ីសៀ”
“ម៉ានសៀ មិនទាន់គេងទៀតឬ?” ម៉ីសៀ ឱនមកសួរប្អូនប្រុស ដែលមានឱបខ្នើយនៅក្នុងដៃ។
“ខ្ញុំគេងមិនលក់ទេ ខ្ញុំខ្លាច យប់នេះម៉ានសៀ អាចគេងជាមួយបងបានទេ?” ម៉ានសៀ ធ្វើមុខគួរឱ្យអាណិតចេញមក ដែលអ្នកស្រលាញ់ប្អូនដូចជានាងក្រមុំ ត្រូវយល់ព្រមដោយខានមិនបាន។
“បានតើស សម្រាប់ម៉ានសៀ បានស្រាប់ហើយ” ម៉ីសៀ ដឹកដៃប្អូនប្រុសចូលមកក្នុងបន្ទប់គេង ជាមួយខ្លួន។
“ម៉ីសៀ នេះ...” ម៉ាឡន ធ្វើមុខមិនយល់ ដែលនាងក្រមុំនាំប្អូនប្រុសមករកគ្រែគេង។
“ម៉ានសៀ ខ្លាចគេងមកលក់ អូនសង្ឃឹមថាបងយល់ពីអារម្មណ៍ក្មេង” ស្រីក្រមុំញញឹមមិនសមចិត្តចេញមក ពេលបានឃើញទឹកមុខក្រញ៉ូវរបស់អ្នកកំលោះ។
“បងមិនដឹងថាគិតត្រូវឬក៏ខុសទេ ដែលនិយាយពាក្យនោះ”
“ហ៊ឹសៗ បងម្រេចចិត្តត្រូវហើយ ជុប” មិនចង់ឱ្យគេអន់ចិត្តជាងនេះ ម៉ីសៀ ត្រូវឱនមកថើបមាត់ក្រាស់ជាការលួងលោម។
“ម៉ានសៀ គេងត្រង់នេះហើយណា៎?” កំលោះតូចដាក់ខ្លួនគេងនៅគ្រែម្ខាងទៀត។
“ហ៊ឹស ឆ្លាត” ម៉ាឡន ញីសក់ក្បាលតូចតិចៗ ឫកពាគ្មានភាពស្អប់
ខ្ពើម គុំកួនរបស់អ្នកកំលោះធ្វើឱ្យស្រីតូចញញឹមសប្បាយចិត្តចេញមក។
“រាត្រីសួស្ដី” ម៉ីសៀ និយាយសួស្ដី ដាក់កំលោះខុសវ័យទាំងពីរ ព្រមទាំងដាក់ខ្លួនគេងចន្លោះកណ្ដាលពួកគេ។
“រាត្រីសួស្ដីអូនសម្លាញ់”
ជុប
ម៉ាឡន ឈ្មុលមកថើបកញ្ចឹង ក ក្រអូបដោយការឈ្លក់វង្វេង រង្វង់ដៃកក់ក្ដៅបន្ថែមកម្លាំងឱបរឹតមិនឈប់។
“ហ៊ឹម ក្រអូបណាស់ដឹងទេ ទោះឱបថើបពេញមួយជីវិតក៏មិនណាយដែរ”
“ហ៊ឹសៗ ចេះសម្ដីផ្អែមមកពីណាហ្អាស?” ម៉ីសៀ ប្រែខ្លួនមកគេងទល់មុខអ្នកកំលោះឱ្យនិយាយគ្នាបានស្រួលជាងនេះ។
“នឹកចង់បានប្រពន្ធវាក៏ចេញមកឯង បើបងមិននិយាយក៏មិនបានដែរ ហាក់ក្បត់ជាមួយទេព្យកុសលដែលព្រះផ្ដល់ឱ្យ ហ៊ឹស”
“ចឹងបងត្រូវផ្អែមឱ្យបានរហូតណា”
“បាទ អូនសម្លាញ់ ផ្ហែមឱ្យហូរហៀបេះដូងពេញមួយជីវិតតែម្ដង”
“ហ៊ឹសៗ អូនស្រលាញ់បង ម៉ាឡន”
“បងក៏ស្រលាញ់អូនដែរ...បានហើយឆាប់គេងទៅ ស្អែកយើងត្រូវទៅមើលឈុតការទៀត”
“ត្រូវហើយអូនភេចឱ្យឈឹង រាត្រីសួស្ដីម្ដងទៀត”
“បាទ ជុប” ម៉ាឡន ថើបមាត់តូចព្រមទាំងបិទភ្នែកគេងលក់ទាំងស្នាមញញឹមមានក្ដីសុខបំផុតនៅក្នុងជីវិត។
ព្រឹកថ្ងៃថ្មី
ងឺត
ក្បួនដង្ហែឡានជាគ្រឿងត្រូវបញ្ឈប់ពីមុខហាង ឈុតរៀបការលំដាប់ពិភពលោកមួយកន្លែង។ ត្រឹមលានបញ្ឈប់កង់ ម៉ាឡន ដឹកដៃស្រីតូចដែលជិតក្លាយជាភរិយាស្របច្បាប់របស់ខ្លួន ចុះមកជាមួយ ទាំងពីរនាក់មានតែទឹកមុខញញឹម ពោរពេញដោយក្ដីសុខជាទីបំផុត។
“ម៉ាឡន អូនរំភើបចិត្តខ្លាំងណាស់ នេះត្រឹមមក ល ឈុតក៏រំភើបថ្នាក់នេះទៅហើយ ទម្រាំដល់ថ្ងៃរៀបការទៀត អូនប្រហែលជារំភើបចិត្តដល់ស្លាប់មិនខានទេ” ម៉ីសៀ រៀបរាប់ទាំងដក់ទឹកក្នុងប្រឡង់ភ្នែក បញ្ជាក់ពីចិត្តដែលខ្លួនកំពុងមានពេលនេះ។
“ហ៊ឹសៗ កុំភ័យអីបងមិនឱ្យអូនរំភើបចិត្តដល់ស្លាប់ទេ ពួកយើងត្រូវនៅដល់ចាស់សក់ស្កូវជាមួយគ្នាទៀត តោះឆាប់ចូលទៅ” ម៉ាឡន ដឹកដៃស្រីតូចចូលមកក្នុងហាង ដែលមានបុគ្គលិករងចាំស្វាគមន៍រួចជាស្រេច។
ស្របពេលពួកគេចូលមកដល់ខាងក្នុង អ្នកណាម្នាក់ក៏ញញឹមកំណាចចេញមក ហាក់ថាក្ដីសង្ឃឹមដែលគេបានគិតទុក វាឈានមកដល់ហើយ។
រាងតូចច្រឡឹងសម្លឹងមើលឈុតស្អាតៗ នៅក្នុងហាងយ៉ាងភ្លឹកអារម្មណ៍៍ មិនដែលគិតថាខ្លួនមានវាសនាបានមកមើលឈុតកូនក្រមុំនោះទេ ថែមទាំងមិនប៉ុន្មាននាងក៏បានគ្រងវាដូចគ្នា។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now