ភាគទី២៣

365 8 0
                                    

(គ្រប់យ៉ាងដែលបងធ្វើគឺដើម្បីអូន)

ព្រឹកថ្ងៃថ្មី
រាងកាយននលគក មានត្រឹមភួយស្ដើងបិទបាំងរាងកាយ រើទៅមកពេញពូកដោយភាពខ្ចិលច្រអូស។ កែវភ្នែកស្រទន់ សម្លឹងមើលទៅពិដានបន្ទប់ដែលស៊ាំភ្នែក មុខតូចក៏ញញឹមមានក្ដីសុខដោយមិនដឹងខ្លួន។
“យប់មិញខ្ញុំមិនបានយល់សិប្ដទេត្រូវទេ? ខ្ញុំហ្នឹងគាត់ពិតជា...អាយយយ គួរឱ្យខ្មាសណាស់” ម៉ីសៀ ប្រកាច់ពេញពូក ទាញភួយគ្របមុខពេលគិតដល់រឿងផ្អែមល្ហែមរវាងខ្លួនអ្នកកំលោះកាលពីយប់មិញ។
ឫកពាអៀនប្រៀនរបស់នាង អត់ឱ្យអ្នកដែលទើបតែដើរចេញពីបន្ទប់ទឹកអត់ញញឹមមិនបាន។ ម៉ាឡន ដើរស្រាលៗមករកអ្នកដែលក្រលុំភួយជិតខ្លួន។
“ល្មមក្រោកបានហើយ នៅក្នុងភួយធ្វើអីទៀត” អ្នកកំលោះទាញភួយចេញពីមុខតូច បង្ហាញឱ្យឃើញស្នាមញញឹម មានក្ដីសុខលើមុខស្រទន់បានច្បាស់។
“អ្នកប្រុស...”
“ប្រាប់ហើយថាកុំហៅអ្នកប្រុស”
“គឺ អូនមិនទាន់ទម្លាប់មាត់ហ្នឹងណា” ស្រីតូចដោះសារទាំងញញឹមលឹបភ្នែក វាធ្វើឱ្យមនុស្សកំណាចកាន់តែគ្រឺតនាងកើនទ្វេ។
“រៀនទម្លាប់ឱ្យហើយទៅ” ម្រាមដៃវែងស្រឡូន ច្បូតចុងច្រមុះស្រួចតិចៗ មុននឹងទាញនាងឱ្យក្រោកឡើង ឱ្យគេបានឱបពេញដៃ។
“ម៉ាឡន...”
“បាទ”
“បង..បងពិតជាស្រលាញ់អូនមែនឬ?” ទោះជាសួរគេដោយមិនស្ទាក់ស្ទើរ តែនាងបែរជាមិនមានភាពជឿជាក់ទៅវិញ។ ម៉ីសៀ ត្រូវជ្រួញចិញ្ចើមធ្វើមុខឆ្ងល់ ពេលបានឃើញស្នាមញញឹមមានល្បិចលេចលើផ្ទៃមុខមាំសង្ហា។
“ផ្អែមល្ហែមពេញមួយយប់ហើយ អូននៅមិនដឹងទៀតឬ?” អ្នកកំលោះខ្សឹបខ្សាវៗ ក្បែរត្រចៀករបស់នាង តែក៏ធ្វើឱ្យមុខតូចក្រហមព្រោះអៀន។
“ម៉ាឡន...មនុស្សលាមក”
“ហ៊ឹសៗ បងស្រលាញ់អូន ពេញចិត្តហើយនៅ?”
“អឹម..”
“បានហើយទៅងូតទឹកទៅ ថ្ងៃនេះបងនាំអូនទៅកន្លែងមួយ”
“កន្លែងណាឬ?” ចិញ្ចើមស្អាតត្រូវជ្រួញចូលគ្នាជាថ្មី សួរអ្នកចំពោះមុខដោយការសង្ស័យ។
“ទៅដល់អូនហ្នឹងដឹងហើយ” ម៉ាឡន ជ្រើសរើសមិនប្រាប់ បែរជាញញឹមបែបមានអាថ៌កំបាំង ដែលស្រីតូចត្រូវធ្វើមុខមិនពេញចិត្តចេញមក។
“...” ម៉ីសៀ មិនសួរ ក៏មិនតប តែក៏សម្លក់គេបែបអន់ចិត្ត ឫកពារបស់នាងត្រូវឱ្យអ្នកកំលោះគំរាមជាថ្មី។
“បើអូនមិនទៅងូតទឹក បងប្ដូរចិត្តរំលោភអូនហើយ”
“អត់ទេអូនទៅ” ឮប្រយោគរបស់គេ ស្រីតូចប្រញាប់ប្រញាល់ស្ទុះស្ទាក្រោកចេញពីគ្រែភ្លាមៗ ត្រឹមយប់មិញនាងសឹងសន្លប់ទៅហើយ បើមកបន្តព្រឹកនេះទៀតនាងបានងាប់មិនខានទេ។
ទោះជាព្រមទៅតែនាងក៏នៅតែមិនពេញចិត្តដដែល ម៉ីសៀ ក្ដោបភួយដើរចេញទៅទាំងទឹកមុខក្រញ៉ូវ តែក៏ត្រូវអ្នកកំលោះទាញភួយដែលរុំខ្លួនបោះចោល បង្ហាញឱ្យឃើញរាងកាយននលគកសិចស៊ី។
“អាយយយ ម៉ាឡន មនុស្សរោគចិត្ត” ម៉ីសៀ ខ្ទប់រាងកាយរបស់ខ្លួនរត់ចូលបន្ទប់ទឹកយ៉ាងលឿន ខ្មាសហ្នឹងក្រសែភ្នែកកំណាច។ ឫកពាអៀនប្រៀនរបស់នាង ធ្វើឱ្យអ្នកកំលោះគ្រវីក្បាលហួសចិត្ត។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now