ភាគទី២០

360 8 0
                                    

(គ្រប់យ៉ាងខ្ញុំបាត់បងអស់ហើយ)

“ម៉ីសៀ...” ជើងរឹងមាំសឹងតែដួលចុះភ្លាមៗ ទឹកភ្នែកមួយតំណក់ស្រាប់តែស្រក់ចុះមកទាំងមិនដឹងខ្លួន។
រាងតូច ស្លេកស្លាំង រត់ឆ្លេឆ្លាពេញហ្នឹង ផ្អើលអស់មនុស្សម្នានៅទីនោះ ឱ្យសម្លឹងមើលមកនាង ប្រៀបដូចជាសត្វចម្លែកមួយក្បាល។ កែវភ្នែកសម្លឹងមើលឆ្វេកឆ្វាច ដៃតូចក៏លូកទៅបីទារកតូចៗ ដែលនៅក្នុងដៃម្ដាយរបស់គេ។
“កូន ហ៊ឹក កូនខ្ញុំ ហ៊ឹក ឱ្យកូនមកខ្ញុំវិញ ហ៊ឹកៗ” ម៉ីសៀ ស្រវេស្រវាលូកយកក្មេងទាំងនោះ ធ្វើឱ្យម្ដាយក្មេងមិនពេញចិត្ត។ អ្នកណាទៅពេញចិត្ត ដែលសុខៗកូនរបស់ខ្លួនជាកូនអ្នកដទៃនោះ។
“នែ ស្រីឆ្កួតនេះជាកូនរបស់ខ្ញុំទេ ឆាប់ថយចេញទៅ” អ្នកម្ដាយ ឱបកូនដោយការហួងហែង។
“ហ៊ឹក កូនខ្ញុំ...កូន”
“ស្រីឆ្កួតឆាប់ចេញទៅ...” ស្រី្ដជាម្ដាយរុញ ម៉ីសៀ មួយទំហឹងមិនបានស្អប់ខ្ពើមនាង គ្រាន់តែការពារខ្លួនតែប៉ុណ្ណោះ។
“អុ អូយ...កូន”  នាងក្រមុំ  រៀបហ្នឹងដួលទៅលើដីទៅហើយ តែ
ដៃរឹងមាំ ក៏លូកមកទ្ររាងតូចពីក្រោយទាន់ មិនអ៊ីចឹងធានាថានាងបានដួលបោកក្បាលចាមិនខាន។
“ម៉ីសៀ...” ម៉ាឡន ទាញរាងតូចមកឱបជាប់ដើមទ្រូងរឹងមាំ អ្នកកំលោះរឹតកម្លាំងឱប មិនឱ្យនាងរើទៅណាបាន។
“ជាប្រពន្ធលោកហ្អេស មើលឱ្យស្រួលបួលផង កុំឱ្យមកយកកូនគេដូចមនុស្សឆ្កួតបែបនេះទៀត”
“ឱ្យខ្ញុំសុំទោសផង” ម៉ាឡន គ្មានអ្វីក្រៅពីសុំទោស ព្រោះដឹងថារាងតូចនៅក្នុងដៃពិតជាធ្វើខុសពិតមែន។
“ហ៊ឹក កូន ឱ្យកូនខ្ញុំមកវិញ ហ៊ឹកៗ...” ម៉ីសៀ ប្រឹងរត់ចេញទៅ តែក៏ត្រូវអ្នកកំលោះចាប់ឱបជាប់មិនលែង។
“ម៉ីសៀ បានហើយ កុំអ៊ីចឹងអី”
“ហ៊ឹក កូន កូនម៉ាក់” ស្រីតូច សម្រូតខ្លួនអង្គុយយំ ដោយមានអ្នកកំលោះឱបជាប់ក្នុងរង្វង់ដៃ រូបភាពរបស់ពួកគេទាំងពីរ ធ្វើឱ្យមនុស្សជុំវិញនោះសម្លឹងមើលមកដោយក្ដីអាណិត។
ម៉ីសៀ គិតតែពីយំមិនឈប់ បូករួមទាំងអាការៈមិនទាន់បានធូរស្រាល ស្រីតូចក៏សន្លប់បាត់ស្មារតីទាំងមិនដឹងខ្លួន។ ទើបអ្នកកំលោះត្រូវបីនាងត្រលប់ទៅបន្ទប់ភ្លាមៗ។
ម៉ាឡន នៅតែសម្លឹងមើលមុខស្រទន់ មិនព្រមចេញទៅណា បាយមិននឹកទឹកមុនស្រែក។ អាចឱ្យគេខ្លាចអីបានទៅ បើនាងទៅជាបែបនេះព្រោះតែគេ សភាពរបស់នាង សឹងតែខ្លាចជាមនុស្សឆ្កួតក៏ព្រោះតែគេ តើគេអាច ធ្វើអ្វីបានទៅ។
“នាងកាន់តែបែបនេះ ខ្ញុំកាន់តែមានវិប្បដិសារីហើយដឹងទេ”

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now