ភាគទី១១

295 7 0
                                    

(សាកប្ដូរបរិយាកាសក៏ល្អ)

ព្រឹកថ្ងៃថ្មី
រាងតូច ដែលទើបតែគេងបានមិនប៉ុន្មានម៉ោង ពេលនេះក៏ត្រូវភ្ញាក់ដឹងខ្លួនជាថ្មី ដោយស្នាដៃមនុស្សកំណាច។
ផឹប ព្រុស
ទាំងភួយស្ដើង ហ្នឹងរាងតូចត្រូវទាញទម្លាក់ព្រមគ្នា សាងឱ្យម្ចាស់រាងស្ដើងឈឺចុកចាប់មួយរំពេច។
“អូយ...” ដៃតូចអង្អែលតាមរាងកាយរបស់ខ្លួន ដែលចុករោយព្រោះមនុស្សកំណាចឈាមខ្មៅនេះឯង។
“ឆាប់តែងខ្លួនទៅ” មិនខ្វល់ពីនាងឈឺចាប់ ម៉ាហ្វៀកំណាចគិតតែពីបញ្ជា។
“អ្ន..អ្នកប្រុសចង់នាំខ្ញុំទៅណា?” ម៉ីសៀ ចាប់ផ្ដើមភ័យខ្លាចមួយរំពេច។
“យើងបញ្ជាក៏ធ្វើទៅ” ម៉ាឡន ដាក់បង្គុយនៅលើគ្រែគេងទាំងភ្នែកក៏មិនព្រមដកចេញពីនាងដូចគ្នា។
“...” ម៉ីសៀ ឱនមុខចុះលែងមាត់ ក។
“រួចរាល់មុនប្រាំនាទី មិនអ៊ីចឹងនាងងាប់” គម្រាមចប់ ក៏ដើចេញបាត់មិនខុសពីរាល់ដង ក្រោយពេលបញ្ចេញកំហឹងអស់ចិត្ត ក៏ចេញទៅមិនខ្វល់ពីអ្នកឈឺចាប់សូម្បីបន្តិច។
ម៉ីសៀ ត្រូវស្វាគមន៍ដោយទឹកភ្នែកតាំងព្រឹក។ តែទោះជាឈឺចាប់ ទុក្ខសោកយ៉ាងណា ក៏នាងត្រូវធ្វើតាមសម្ដីរបស់គេដដែល មិនអ៊ីចឹងនាងអាចដូចជាគេគម្រាមក៏ថាបាន។
រាងកាយតូចច្រឡឹង ដើរចេញពីបន្ទប់ទឹក ដែលដូចទម្លាប់គឺមានត្រឹមកន្សែងជាប់ខ្លួនមួយប៉ុណ្ណោះ តែអ្វីដែលមិនដូចទម្លាប់នោះគឺ វត្តមានមនុស្សកំណាចនៅក្នុងបន្ទប់ជាថ្មីម្ដងទៀត។ គេមិនមែននៅធម្មតា តែកំពុងអង្គុយសម្លក់ចង់ស៊ីសាច់នាងទៀតផង។
“អ្នកប្រុស” ដឹងថាខ្លួនជ្រុលម៉ោង ទើបស្រីតូចប្រញាប់ប្រញាល់បែរខ្លួនទៅផ្លាស់សម្លៀកបំពាក់ តែគួរឱ្យស្ដាយរាងតូចតែមួយត្រូវមនុស្សកំណាចចាប់បានមុនទៅហើយ។
“នាងប្រហើនណាស់ ហ៊ានឱ្យយើងរងចាំនាង”
“ខ..ខ្ញុំគ្រាន់តែត្រូវការសម្អាតខ្លួនប៉ុណ្ណោះ” ម៉ីសៀ និយាយតាមការពិត តែបែរជាសាងឱ្យមនុស្សកំណាចទៅជាឆ្កួតលើសដើម។
“សម្អាតហ្អេស? យ៉ាងម៉េច ខ្ពើមការប៉ះពាល់របស់យើងណាស់ហ្អេស?”
“មិន..អូយ”
ឌឹប
ម៉ាឡន រុញស្រីតូចទៅបុកហ្នឹងជញ្ជាំងមួយទំហឹង ព្រមទាំងឈ្មុលមកខាំ ក សខ្ចីនាងភ្លាមៗ។
“ខ្ពើមហ្អេស នាងកាន់តែខ្ពើមយើងកាន់ត្រាវាលើខ្លួននាង”
“អាយ...ហ៊ឹក” ម៉ីសៀ ស្រែកអស់សំឡេងពេលទទួលបានភាពឈឺចាប់ ពីធ្មេញស្រួចខាំទម្លុះស្រែករបស់ខ្លួន។
“ស្រែកទៅ ស្រែកដល់ងាប់ក៏យើងមិនខ្វល់ដែរ” ម៉ាឡន ទាំងថើបទាំងខាំ ស្ទាបអង្អែលច្របាច់ព្រមគ្នា តែមិនប៉ុន្មានក៏បញ្ឈប់សកម្មភាពរបស់ខ្លួន ព្រោះបើនៅបន្ត គេច្បាស់ជាមិនបានធ្វើអ្វីផ្សេងមិនខាន។
ព្រុស
មនុស្សេព្រៃផ្សៃ រុញរាងស្ដើងឱ្យដួលមួយទំហឹង គ្មានត្រាប្រណី ក្ដីមេត្តាសូម្បីបន្តិច។
“ឆាប់ផ្លាស់ខោអាវទៅ” ដៃរឹងមាំជ្រែក ហោប៉ៅខោរបស់ខ្លួន បង្ហាញឫកពាកំណាចចេញមក។
“ហ៊ឹកៗ” ម៉ីសៀ បិទភ្នែកព្យាយាមទប់ការឈឺចាប់។ ជើងតូចបោះជំហានទៅមុខសឹងតែមិនត្រង់ផ្លូវប៉ុន្មាន។
ប្រើពេលមិនប៉ុន្មាននាទី ម៉ីសៀ ក៏ចេញមកវិញក្នុងឈុតសាមញ្ញតែក៏ទាក់ភ្នែកមនុស្សកំណាចដូចគ្នា។
“ខ្ញុំ...អូយ” មិនទាន់បាននិយាយអ្វីផង ស្រីតូចក៏ត្រូវមនុស្សកំណាចចាប់អូសចេញទៅបាត់ទៅហើយ។
ម៉ីសៀ ត្រូវ ម៉ាឡន ទាំងអូសទាំងកន្ត្រាក់ទាញនាងគ្មានត្រាប្រណី ក្រោមការភ្ញាក់ផ្អើល ហ្នឹងអាណិតរនស់គ្រប់គ្នានៅទីនេះ។
“ចូលទៅ”
ព្រុស
ម៉ាឡន រុញនាង..អរមិនមែនទេ មិនមែនរុញ គឺច្រាននាងទៅវិញទេ។ មនុស្សកំណាច ច្រាននាងមួយទំហឹងទៅក្នុងឡាន មុនហ្នឹងដើរវាងមកខាងរបស់ខ្លួន។
“នេះ..នេះអ្នកប្រុសចង់ទៅណា?”
“បិទមាត់នាងទៅ” ម៉ាឡន ស្រែកគំហកខ្លាំងៗ សឹងតែស្រីតូចលេចនោមដាក់ខោទៅហើយ។
ម៉ីសៀ បិទមាត់តាមសម្ដីរបស់គេ។ មែននាងមានសិទ្ធ ទៅតវ៉ា ទៅប្រឆាំងនោះ អ្នកទោសដូចនាង មិនថាគេកាប់សម្លាប់ឬធ្វើអ្វីនោះទេ នាងក៏គ្មានសិទ្ធដឹងដែរ មានសិទ្ធត្រឹមទទួលរងទុក្ខប៉ុណ្ណោះ។
តាមផ្លូវធ្វើដំណើរ ម៉ីសៀ បានត្រឹមស្ងាត់ស្ងៀម ស្ងាត់រហូតដលើគេលក់មិនដឹងខ្លួន មកដឹងខ្លួនម្ដងទៀតពេលបានឮសំឡេងបក់បោកនៃរលកទឹកសមុទ្រនេះ។
“នេះខ្ញុំនៅកន្លែងណាហ្នឹង?” ម៉ីសៀ សួរខ្លួនឯងតិចៗ រាងតូចចុះពីគ្រែគេង សម្លឹងមើលទៅជុំវិញរកមើលអ្នកកំលោះ តែក៏មិនឃើញដដែល។
ហើយពេលនេះឯង ទើបនាងដឹងថាខ្លួនមិនបាននៅលើគោកទេ នាងកំពុងនៅលើទឹក លើកប៉ាល់នេះឯង។ ម៉ីសៀ ចាកចេញពីបន្ទប់ព្រោះចង់ឃើញទេសភាពនៅខាងក្រៅ ហើយក៏ចង់ស្រូបខ្យល់បរិសុទ្ធដូចគ្នា។
“ហ៊ឹម ត្រជាក់ស្រួលណាស់” ម៉ីសៀ ឈរលើបង្កាន់ ព្រមទាំងសំកាំងដៃលើអាកាស ដកដង្ហើមមួយៗ ដោយអារម្មណ៍ស្រស់ស្រាយ។ តែវាក៏លែងស្រស់ស្រាយ ពេលឮសម្ដីកំណាច។
“ឈរត្រង់នោះប្រយ័ត្នធ្លាក់ងាប់ទៅ”  ម៉ាឡន  ឈរឱបដៃសម្លឹង
កាចមើលមកនាង។
“អ្នកប្រុស” ម៉ីសៀ ប្រញាប់ស្ទុះស្ទាចុះមកវិញ មិនមែនខ្លាចដូចសម្ដីគេ គឺនាងខ្លាចគេហ្នឹងឯង។ តែព្រោះប្រញាប់ពេក ទើបមិនប្រយ័ត្នថ្វើឱ្យស្រីតូចរអិលជើងវិះហ្នឹងធ្លាក់ទៅហើយ តែមនុស្សកំណាចក៏រត់មកទ្រកងជាប់។
ម៉ីសៀ បុកពោះមួយរំពេចដោយការភ័យភិត តែនាងមិនបានទទួលការអាណិត បែរជាទទួលបានការមើលងាយពីគេទៅវិញ។
“ហ៊ឹស ដែលធ្វើជារអិលជើង ព្រោះចង់ឱ្យយើងប៉ះពាល់រាងកាយនាងទេដឹង” ម៉ាឡន ឱនកាន់តែជិតមករកនាង។
“អឺ..មិនមែនទេ អ្នកប្រុស”
“តែថាទៅលើនេះក៏មានតែនាងហ្នឹងយើង គ្មានអ្នកណារំខានទេ សាកប្ដូរបរិយាកាសម្ដងក៏ល្អ ហ៊ឹសៗ” ម៉ាឡន ញោចញញឹមកំណាច មុនហ្នឹងឱនមករក ក ស្អាតទាំងបឺតទាំងខាំព្រមគ្នា។
“អត់ទេអ្នកប្រុស ខ្ញុំឈឺ ហ៊ឹក” ម៉ីសៀ រុញផ្ទៃមុខមាំសង្ហាចេញ ទើបធ្វើឱ្យមនុស្សកំណាចមើលឃើញអ្វីម្យ៉ាងដែលកំពុងសម្ដៅមក។
“ប្រយ័ត្ន” ម៉ាឡន ចាប់ផ្ដួលរាងតូចឱ្យក្រាបចុះភ្លាមៗ។
ប៉ាំង
សំឡេងកាំភ្លើងលាន់ឮខ្លាំងៗមួយរំពេច។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now