ភាគទី៤

300 7 0
                                    

(ជីវិតនាងខ្ញុំជាអ្នកសម្រេច)

“អាយ...” ម៉ីសៀ ស្រែកផ្អើលអស់បន្ទប់ទាំងមូល បង្ហាញពីភាពឈឺចាប់ ជាការឈឺចាប់ដែលនាងធ្លាប់ទទួលបានជាងពេលណាៗទាំងអស់។
ក្ដុក
ម៉ាឡន ទម្លាក់ដែកចោល បន្ទាប់ពីដុតរាងតូចទាល់តែអស់ចិត្តហើយ។ គេមិនខ្វល់ ចង់អ្នកណាថាគេ អាក្រក់ឃោរឃៅបែបណា តែគេមិនអាចលើកលែងសម្រាប់មនុស្សដែលក្បត់គេជាដាច់ខាត ជាពិសេសរឹតតែជាកូនសត្រូវរបស់គេ គេរឹតតែតាមចងពៀរដល់ធ្លាក់នរករាងខ្លួន។
“អ្ហឹក...” ម៉ីសៀ ដង្ហកជាលើចុងក្រោយ មនុស្សហ្នឹងសន្លប់បាត់ស្មារតី ព្រោះទារុណកម្ម ឃោរឃៅ មុននេះ។
“...” ម៉ាឡន មិននិយាយអ្វី គិតតែពីសម្លឹងមើល ស្លាកស្នាមដែលមានរាងជាអក្សរ អឹម នៅលើស្មារបស់នាងក្រមុំ។
“ចៅហ្វាយ ពួកខ្ញុំរក...” ទាំង បារ៍រ៉ន នឹង ម៉ារ៍កូ រត់ចូលមកបម្រុងរាយការណ៍ពីរឿងដែលខ្លួនទើបតែដឹង តែពួកគេក៏ត្រូវស្ងាត់មាត់ទាំងពីរ ពេលដឹងថាខ្លួនចូលមកយឺតមួយជំហ៊ាន។
“យកនាងទៅព្យាបាលទៅ” បញ្ជារួច មនុស្សកំណាចក៏ដើរចេញទៅ ទាំងមិនងាកក្រោយ ធ្វើដូចមុននេះខ្លួនមិនបានប្រព្រឹត្តអ្វីសុខអ៊ីចឹង។
“យឺតឱ្យទាល់តែបាន” បារ៍រ៉ន រអ៊ូចេញមកទាំងសោកស្ដាយ បើខ្លួនមកមុននេះបន្តិច គ្រប់យ៉ាងមិនដល់ថ្នាក់នេះទេ។
“បើជ្រុលជាដុតទៅហើយ ម៉េចមិនសម្លាប់ចោលតែម្ដងទៅ” ម៉ារ៍កូ រអ៊ូទាំងខឹងចិត្តហើយក៏ហួសចិត្ត មិនគិតថាចៅហ្វាយរបស់ខ្លួន មានចិត្តកំណាចបែបនេះទាល់តែសោះ។
ផូស
បារ៍រ៉ន ទះក្បាលមិត្តសម្លាញ់មួយដៃខ្លាំងៗ។
“អូយ ឯងវាយយើងធ្វើស្អី?”
“នៅនិយាយស្អីទៀតឆាប់ទៅបីនាងម៉ោ”
“អឺ ជួយយើងស្រាយខ្សែបន្តិច”
កំលោះសង្ហាទាំងពីរជួយគ្នាធ្វើកិច្ចការចំពោះមុខ ទាំងក្នុងចិត្តនឹកអាណិតស្រីតូចមិនបាត់។
“ទោះមានឪពុកជាមនុស្សអាក្រក់ តែនាងក៏មិនបានអាក្រក់អីដែរ ម៉េចក៏ចៅហ្វាយឃោរឃៅដល់ថ្នាក់នេះ?”
“ឯងមិនមែនចៅហ្វាយ ឯងមិនដឹងទេ! បានហើយឆាប់នាំនាងទៅ សភាពនាងកាន់តែធ្ងន់ធ្ងរហើយ” បារ៍រ៉ន និយាយឱ្យតែបានៗ ព្រោះគេក៏មិនយល់ពីអ្នកកំលោះដូចគ្នា។
“ហ៊ឹម កម្មទាំងបងទាំងប្អូនហើយនេះ” ម៉ារ៍កូ បីរាងតូចចេញទៅទាំងប្រញាប់ប្រញាល់ ព្រោះបើយឺតយ៉ាវជាងនេះ នាងក្រមុំអាចហ្នឹងស្លាប់ព្រោះរបួសក៏ថាបាន។
ផ្ទុយពីគ្រប់គ្នា ដែលកំពុងតែចលាចលហ្នឹងអាការៈរបស់ស្រីតូច ពេលនេះ មនុស្សដែលប្រព្រឹត្តទង្វើបែរជាមកអង្គុយផឹកស្រានៅក្នុងក្លឹបធ្វើមិនដឹង ធ្វើហាក់ដូចជាគ្មានអ្វីកើតឡើងអ៊ីចឹង។
“យ៉ាងម៉េចឯង បានជាមកផឹកស្រាដូចមនុស្សឆ្កួតស្នេហ៍បែបនេះ?” វីន ដើរចូលមកព្រមទាំងគ្រវីក្បាលហួសចិត្ត ពេលមិត្តសម្លាញ់គិតតែពីអកស្រាមិនឈប់។
“វាមិនមែនឆ្កួតស្នេហ៍ទេ វាឆ្កួតអំណាច” ជា សាន់ ដែលមាត់ដាចមិនដឹងពេលដឹងវេលាបែបនេះ តែគេក៏មិនបាននិយាយខុសព្រោះ ម៉ាឡន កំពុងតែឆ្កួតអំណាចពិតមែន។
“បើមកនិយាយតាប៉ែ ក៏ទៅវិញទៅ យើងចង់នៅស្ងាត់ម្នាក់ឯង” តបកំលោះទាំងពីរតែប៉ុណ្ណោះ ម៉ាឡន ក៏អកស្រាជាថ្មី។
“នៅស្ងាត់ក្បាលឯង មកផឹកក្នុងក្លឹបបែបនេះ ហើយបើចង់នៅស្ងាត់ប្រកាច់ហៅពួកយើងមកធ្វើស្អី?” សាន់ដាក់ទៅវិញប្រាវមិនគិតហ្នឹងទុកមុខឱ្យ។
“អាសាន់” ជា វីន ប្រញាប់ឃាត់សម្ដី ព្រោះបើមិនឃាត់ប្រាកដជាមានរឿងឈ្លោះដូចរាល់លើកមិនខាន។
“សម្រេចថាកើតស្អីឱ្យប្រាកដបានមកផឹកបែបនេះ?” សាន់ សួរដោយសំឡេងធម្មតា។
“គ្មានស្អីទេ គ្រាន់តែចង់ផឹកប៉ុណ្ណឹងឯង”
“រឿងរបស់អាកញ្ជាស់នោះដល់ណាហើយ?”
“យើងដឹងពីកន្លែងលាក់ខ្លួនរបស់វាហើយ” ម៉ាឡន តបទាំងញោចញញឹមក្នុងនាមជាអ្នកឈ្នះ។
“ចឹងក៏ចាត់ការតែម្ដងទៅ ធុញមុខអាចង្រៃនោះណាស់” នឹកដល់គូសត្រូវធ្វើឱ្យ សាន់ ទៅជាធុញថប់ភ្លាមៗ កំហឹងក៏ឆេះឆួលមកតាមនោះ។
“កុំទាន់អាលកូរទឹកក្រែងត្រីផ្អើល បោះនុយឱ្យវាស៊ីសិនទៅ” ម៉ាឡន ញញឹមលាក់កំណួច។
“ដាក់នុយឱ្យវាស៊ី ពេលវាធំក៏បកមកខាំក្បាលឯងហ្នឹងហ្អេស” សាន់ បញ្ឈឺឌឺដងអ្នកម្ខាងទៀត។
“ហ៊ឹស ត្រីកាន់តែធំ សាច់កាន់តែឆ្ងាញ់” ម៉ាឡន តបបែបសម្ដីបង្កប់មកជាមួយ តែក៏អាចឱ្យអ្នកស្ដាប់យល់ន័យបានដូចគ្នា។
“ហ៊ឹសៗ យើងដឹងហើយ ឯងមិនមែនចិញ្ចឹមដាក់តែក្នុងទូទេ តែក៏ចិញ្ចឹមទុកស៊ីដូចគ្នា” វីន សើចទាំងហួសចិត្តនឹកគំនិតរបស់មិត្តសម្លាញ់។
“បើអ៊ីចឹង យើងត្រៀមមាត់ចាំស៊ីត្រីរបស់ឯង ម៉ោះផឹកទៅ” សាន់ លើកកែវមកជល់ជាការអបអរ។
“កុំផឹកច្រើនពេក ប្រយ័ត្នប្រពន្ធឯងមកកាប់ក្បាលដល់ទីនេះ” វីន បង្អាប់លោកប៉ាកូនមួយ។
“យើងសុំរួចហើយមិនបាត់បារម្ភទេ បើផឹកជ្រុលយ៉ាងច្រើនដេកក្រៅបន្ទប់តែប៉ុណ្ណឹងឯង” សម្ដីរបស់ សាន់ ធ្វើឱ្យកំលោះសង្ហាទាំងពីរអស់សំណើចខ្លាំងៗ។
“ហាសហា”
ពេលវេលាជួបជុំគ្នាផឹកស្រា ក៏បានបញ្ចប់ ម្នាក់ៗក៏ស្រវឹងទោត្រលប់មកវិញ មិនលើកលែងសូម្បីតែម៉ាឡន តែទោះជាស្រវឹងខ្លាំងប៉ុណ្ណា ក៏អ្នកកំលោះមិនបានទៅសម្រាកដូចគ្នា ផ្ទុយមកវិញរាងក្រាស់មានអំំណាច បែរជាដើរមកបន្ទប់អ្នកទោសរបស់ខ្លួន។
“អឺ អ្នកប្រុស” ត្រឹមឃើញមនុស្សកំណាច មេការចំណាស់ដែលកំពុងតែលាបរបួសលើខ្នងឱ្យស្រីតូច ក៏ស្ទុះងើបឡើងឱនគំនាបទៅតាមទម្លាប់របស់ខ្លួន។
“ចេញទៅ” ម៉ាឡន បញ្ជាកំណាច ទាំងកែវភ្នែកបែរជាសម្លឹងមើលផែនខ្នងតូច ដែលពោរពេញដោយស្នាមរបួសព្រោះស្នាដៃខ្លួន ជាពិសេសស្លាកស្នាមដែលទើបតែដុតរោលហើយថ្មីៗ។
“ចាស” មេការចំណាស់ ប្រញាប់ប្រញាល់រៀបចំថ្នាទុកវិញ ទាំងមិនទាន់បានលាបរបួសឱ្យស្រីតូចហើយក៏ដោយ តែគាត់ក៏ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន ព្រោះសំឡេងកំណាច។
“មិនបាច់ ទុកត្រង់ហ្នឹងទៅ”

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now