ភាគទី២៤

339 7 0
                                    

(ទាសករបេះដូង)

“អ្ហឹម” ម៉ាឡន ថើបបិទសម្ដីស្រីតូច មិនចង់ឱ្យនាងរំលឹករឿងរ៉ាវទាំងនោះតទៅទៀត។
បបូរមាត់ថែថើបស្រីតូច ដៃកំណាចស្ទាបអង្អែលខ្នងតូចដោយការឈ្លក់វង្វេងជាប់ចិត្ត។
“អ្ហឹម ម៉ាឡន” បន្ទាប់ពីថើបសឹងតែអស់ខ្យល់ ទើបស្រីតូចដាច់ចិត្តរុញអ្នកកំលោះចេញ ផ្ទៃមុខក៏ក្រហមជាប់ ដោយភាពអឹមអៀន។
“បងដឹងថាកន្លែងមួយនេះមានការចងចាំអាក្រក់ៗដល់អូន តែថាពីថ្ងៃនេះទៅ បងចង់ឱ្យអូនចងចាំតែរឿងល្អៗ ដូចជាថ្ងៃនេះ...ថ្ងៃដែលបងសុំអូនរៀបការនៅកន្លែងនេះ” ចុងប្រយោគ ម៉ាឡន ខ្សឹបស្រាលក្បែរត្រចៀករបស់នាង តែក៏អត់មិនឱ្យនាងភ្ញាក់ផ្អើលដូចគ្នា។
“ហ្អាស បងថាម៉េច?”
ក្រឹប
ជង្គង់រឹងមាំត្រូវលុតចុះផ្ទាល់ដី ដៃម្ខាងក្ដោបដៃតូចជាប់ ម្ខាងទៀតក៏លូកយកអ្វីម្យ៉ាងចេញពី ហ៊ោប៉ៅអាវរបស់ខ្លួន មកបើកបង្ហាញពីមុខស្រីតូច ឱ្យឃើញច្បាស់ពីពន្លឺចាំងផ្លេកនេះពេជ្រទឹកល្អ។
“បងដឹងថាខ្លួនឯង មិនមែនជាប្រុសល្អគ្រប់ដប់ មិនមែនជាប្រភេទមនុស្សប្រុសដែលអូនចង់បាន បងអាក្រក់ធ្លាប់ធ្វើបាបអូន ធ្វើឱ្យអូនឈឺចិត្ត តែបងសន្យាថារឿងទាំងនោះនឹងមិនកើតឡើងទៀតទេ បងនឹងព្យាយាម...មិនមែនទេបងនឹងធ្វើគ្រប់យ៉ាងដើម្បីអូន ធ្វើឱ្យជីវិតអូនមានតែក្ដីសុខ បងមិនសុំអ្វីពីអូនច្រើនទេ សុំត្រឹមអូនព្រមរស់នៅក្បែរបងមួយជីវិតគឺបានហើយ ម៉ីសៀ រៀបការនឹងបានទេ ព្រមធ្វើជារបស់បងជាម៉ាក់កូនៗរបស់យើង” ម៉ាឡន បង្ហាញស្នាមញញឹមស្រទន់ចេញមកជាលើកដំបូង។ ប្រយោគរបស់គេ ធ្វើឱ្យអ្នកស្ដាប់ហូរទឹកភ្នែកមិនដាច់ផែនថ្ពាល់។
“ហ៊ឹកៗ ម៉ាឡន ហ៊ឹក” ម្រាមដៃវែងស្រឡូន អង្អែលផ្ទៃមុខគ្រើមតិចៗដោយចិត្តរំភើប កន្លងមកនាងគ្រាន់តែសង្ឃឹមថាគេអាចស្រលាញ់នាងគឺគ្រប់គ្រាន់ហើយ តែក៏មិនដែលគិតថាគេព្រមឱ្យនាងរួមចំណែកនៅក្នុងជីវិតរបស់គេដូចគ្នា។
“ម៉ីសៀ..” ពេលនាងគិតតែពីយំមិននិយាយអ្វី ធ្វើឱ្យអ្នករងចាំទៅជាអន្ទះសារ។
“ហ៊ឹកៗ អូន...” ម៉ីសៀ រំភើបចិត្តនិយាយមិនចេញ ទើបបានតែ..
ជុប
ស្រីតូចឱនមកថើបមាត់ក្រាស់ភ្លាមៗ ប្រថាប់ត្រង់នោះជាយូរ ទើបព្រមដកចេញ។
“អូនស្រលាញ់បង អូនព្រមធ្វើជាប្រពន្ធ ជាម៉ាក់ ជាអ្នកទោស ជាទាសកររបស់បងអស់មួយជីវិត” ម៉ីសៀ ខ្សឹបក្បែរបបូរមាត់បានរូប ដែលម្ចាស់របស់វាក៏ញោចញញឹមពេញចិត្តចេញមក។
“ហ៊ឹស អរគុណអូនខ្លាំងណាស់...សន្យាហើយណា មួយជីវិតនេះអូនត្រូវធ្វើទាសករបេះដូងបងអស់មួយជីវិត ហាមរត់គេច ហាមមានអ្នកផ្សេង” មាត់និយាយតែដៃក៏បំពាក់ចិញ្ចៀនឱ្យនាង ដែលស្រីតូចគិតតែពីញញឹមបិទមាត់មិនជិតសោះហើយ រំភើបចិត្តហ្នឹងអីមិនបាច់ឆ្ងល់ទេ។
បំពាក់ចិញ្ចៀនឱ្យស្រីតូចរួច ម៉ាឡន ថើបមាត់តូចជាកាដូតបស្នងអស់ជាច្រើននាទី។
ភាពរ៉ូមេនទិច បើទោះជាកន្លងផុតទៅក៏ពិតមែន តែសម្រាប់ពួកគេក្ដីសុខនៅតែជោរជន់ហូរហៀរពេញបេះដូងគ្រប់ពេលវេលា។ រាងតូចច្រឡឹងស្អាត សិចស៊ីមិនចាញ់តារា គ្រងដោយរ៉ូបដំណេកអង្គុយញញឹមសម្លឹងមើលចិញ្ចៀនលើដៃនាងរបស់ខ្លួន សឹងតែមិនចង់ជឿថារឿងមុននេះគឺជាការពិត។
“ញញឹមស្រស់ដល់ហើយ” ម៉ាឡន ញញឹមមានក្ដីសុខ ដើរមករកស្រីតូច។
“ចឹងបងចង់ឱ្យអូនយំមែនទេ អ៊ីចឹងចាំយំឱ្យបងមើល”
“ហ៊ឹសៗ ចាំយំក្រោមរាងកាយបងវិញ”
“មនុស្សឆ្កួត”
ឌឹប
ម៉ីសៀ គក់ទ្រូងក្រាស់មួយដៃដោយការគ្រឺតក្នាញ់ តែសាមីខ្លួនបែរជាញញឹមពេញចិត្ត ហើយក៏ឱបនាងជាប់ដើមទ្រូង។
“ម៉ីសៀ បងមានរឿងមួយចង់សួរអូន”
“រឿងអីឬ?” ស្រីតូចធ្វើមុខងឿងឆ្ងល់។
ម៉ាឡន   ទាញទូរស័ព្ទចេញមក   បង្ហាញឱ្យឃើញរូបភាពនៅក្នុង
នោះ ជារូបភាពដែលចាក់ដោតចិត្តរបស់នាង គ្រប់ពេលបានឃើញវាធ្វើឱ្យនាងសឹងតែរោគចិត្តទៅហើយ។
“ហ៊ឹកៗ” ទោះជារឿងរ៉ាវបញ្ជាក់ថាវាមិនមែនជាការពិត តែក៏អត់មិនឱ្យនាងយំមិនបានដែរ។
“ម៉ីសៀ កុំយំ ធ្វើចិត្តឱ្យស្ងប់”
“ហ៊ឹក បងលុបចេញទៅ បងលុបរូបនោះចេញបានទេ? ហ៊ឹក អូនខ្លាច អូនស្អប់វា”
“អូខេ បងហ្នឹងលុប បងលុបឥលូវនេះ” ម៉ាឡន ប្រញាប់ប្រញាល់លុបរូបនោះចេញ ដើម្បីឱ្យស្រីតូចសប្បាយចិត្ត។
“ហ៊ឹកៗ”
“បងលុបរួចហើយ អូនឈប់យំទៅ” ម៉ាឡន ផ្ដិតទឹកភ្នែកចេញពីថ្ពាល់តូចថ្នមៗ។
“ហ៊ឹក..”
“ប្រាប់បងរឿងទាក់ទងនៅថ្ងៃនោះបានទេ?”
“ហ៊ឹក បងកុំសួរអី អូនមិនចង់រំលឹកវា អូនស្អប់ អូនខ្លាច ហ៊ឹក ម៉ាឡន អូនខ្លាច” វាតាមលងបន្លាចនាងស្ទើរតែពាក់កណ្ដាលជីវិតទៅហើយ នាងមិនចង់ឱ្យវាមានវត្តមានក្នុងការចងចាំរបស់នាងទៀតទេ។
“កុំខ្លាចអូនមានបងនៅក្បែរ អូនក៏ដឹងថាវាមិនមែនជាការពិតទេ ហេតុអីអូនត្រូវខា្លចវា អូនត្រូវហ៊ានប្រឈមមុខហ្នឹងវា ម៉ីសៀ ប្រាប់ការពិតដល់បងបានទេ?”
“ហ៊ឹក បងសួរធ្វើអី? ឬបងមិនទុកចិត្តអូន បងនៅតែគិតថាអូនក្បត់បងទៀតឬ? ហ៊ឹកៗបងមិនជឿជាក់អូនឬ?”
“ក្មេងល្ងង់ មិនជឿជាក់អូនបានយ៉ាងម៉េច បេះដូងចិត្តគំនិតបងនៅខាងអូនអស់ហើយតើស..បងគ្រាន់តែចង់ដឹងរឿងឱ្យច្បាស់ជាងនេះ ឬអូនចង់ឱ្យអាកញ្ចាស់នោះធ្វើបាបអូន អូនមិនចង់រកយុត្តិធម៌ឱ្យខ្លួនឯងទេឬ?” គេនិយាយត្រូវនាងគួររកភាពល្អឱ្យខ្លួនវិញ ទាញខ្លួនឱ្យចេញពីភាពខ្មៅងងឹតមួយនោះ តែ..រកហើយយ៉ាងម៉េច នាងក៏មិនអាចត្រលប់ទៅកែខៃរឿងគ្រប់យ៉ាងបានដែរ។
“ហ៊ឹក បំភ្លេចចោលបានទេ អូនមិនចង់ទាមទារអ្វីទេ អូនខ្លាចវាធ្វើឱ្យអូនឈឺម្ដងទៀត នៅមានម៉ានសៀ គេក៏ឈឺ អូនមិនចង់ឱ្យប្អូនគិតច្រើន មិនចង់ឱ្យគេមានសម្ពាធផ្លូវចិត្ត ពេលត្រូវឪពុកបង្កើតធ្វើបាបដល់ថ្នាក់នេះ អូន...”
“ម៉ីសៀ ឈប់និយាយទៅ បងយល់បងមិនបង្ខំអូនទៀតទេ” ពេលឃើញនាងឈឺ គេក៏មិនអាចទ្រាំបានដូចគ្នា បើនាងចង់បំភ្លេចគេក៏ព្រម សុំត្រឹមតែនាងមានក្ដីសុខទៅគឺបានហើយ។
“ហ៊ឹកៗ”

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now