ភាគទី១៤

295 6 0
                                    

(តឿនឬប្រចណ្ឌ)

“នេះនាងម៉ាស្សាឬទាក់ទាញយើងឱ្យប្រាកដ? ម៉េចក៏ច្របាច់ធ្វើដូចអត់បាយបែបនេះ”
“អឺ សុំទោសផងអ្នកប្រុស” ម៉ីសៀ ត្រូវបន្ថែមកម្លាំងជាងមុន មិនឱ្យទាស់ចិត្តម៉ាហ្វៀកំណាច។
“កុំអាល!” មាត់បញ្ជា ខណៈដៃរឹងមាំក៏ចាប់ដោះអាវសឺមីចេញ បន្សល់ទុកត្រឹមអាវវាលក្លៀកមួយជាប់ រាងកាយជាបុរសភេទ ហើយក៏បញ្ជាឱ្យនាងធ្វើការបន្ត។
ម៉ីសៀ បន្តការងាររបស់ខ្លួន ម្រាមដៃតូចប្រឹងសង្កត់លើស្មារឹងមាំ តែមិនប៉ុន្មាននាងបែរជាបញ្ឈប់សកម្មភាព ពេលប្រទះបានហ្នឹងស្លាកស្នាម ដែលខ្លួនបន្សល់ទុកលើស្មាគេ កាលពីយប់មិញនេះ។
“ខ្ញុំ សុំទោសដែលខាំអ្នកប្រុសកាលពីយប់មិញ” ម៉ីសៀ អង្អែលថ្នមៗត្រង់ស្នាមមួយនោះ។
សម្ដីហ្នឹងទង្វើរបស់នាង ធ្វើឱ្យអ្នកដែលព្យាយាមទប់អារម្មណ៍ជាយូរ ទៅជាពុះកញ្ជ្រោលកាន់តែខ្លាំង ទើបដៃរឹងមាំចាប់កន្រ្តាក់រាងតូចឱ្យចូលមកអង្គុយលើភ្លៅរឹងមាំរបស់ខ្លួន។
“សុំទោសហើយ ស្មារបស់ខ្ញុំបាត់ស្នាមទេ?” ម៉ាឡន ធ្វើជាសួរសំឡេងកំណាច ព្រោះដឹងថារាងតូច ឆាប់ភ័យខ្លាចហ្នឹងអំណាចគេ។
“អឺ ខ្ញុំ...” ហើយក៏ដូចការគិត ព្រោះពេលនេះស្រីតូចពិតជានិយាយអ្វីមិនចេញមែន បានត្រឹមញ័រខ្លួនក្នុងរង្វង់ដៃរបស់គេ។
“ចង់លុបលាងទោសកំហុសរបស់ខ្លួនទេ?” ម៉ាឡន ចាប់ភ្ងើយចង្កាតូច ឱ្យងើយសម្លឹងមើលមកខ្លួន។
“ខ្ញុំគួរធ្វើយ៉ាងណាទៅ?”
ម៉ាឡន លើកចិញ្ចើមម្ខាងទៀត ញោចញញឹមកំណាចនូវសំណួរល្ងីល្ងើរបស់នាង។ លែងខ្វល់អ្វីច្រើន បបូរមាត់កំណាច ទម្លាក់មកបឺតជញ្ជក់មាត់ស៊ីជម្ពូរដោយភាពឈ្លក់វង្វេង។
“អ្ហឹម...” ម៉ីសៀ លើកដៃសំកាំងលើអាកាស បម្រុងរុញគេចេញ តែក៏មិនហ៊ាន ខា្លចមនុស្សទំនើងទាស់ចិត្ត បានត្រឹមទម្លាក់ដៃចុះវិញ តែត្រូវម៉ាហ្វៀកំណាច ចាប់ឱ្យមកឱប ក របស់ខ្លួន។
ម៉ាឡន លូកស្ទាបអង្អែលពេញរាងកាយតូច ដោយមិនអាចទប់ចិត្តបាន។ គេព្យាយាមទប់ហើយ តែក៏ហាមមិនជាប់ ទើបចុងក្រោយបានត្រឹមយកតុធ្វើការ ធ្វើជាវាលប្រយុទ្ធសង្គ្រាមស្នេហ៍របស់ខ្លួន។
បន្ទាប់ពីត្រូវ មនុស្សកំណាចចាត់ការស្ទើរតែសន្លប់ ពេលនេះ ម៉ីសៀ បានតែមកសំងំអង្គុយលេងតែម្នាក់ឯង។ មិនមែននាងអផ្សុក តែព្រោះចង់គេងពីអ្នកណាម្នាក់ទៅវិញទេ។
“ហ៊ើយ..” រាងតូចដកដង្ហើមធំដោយការធុញទ្រាន់ តែភាពធុញទ្រាន់ប្រែជាភ្ញាក់បន្តិច ពេលសំឡេងគ្រលមាំហៅខ្លួនពីក្រោយ។
“មកធ្វើអីម្នាក់ឯងនៅទីនេះអ្នកនាង?” ម៉ារ៍កូ ញញឹមស្រស់បង្ហាញភាពជាមិត្តចេញមក សាងឱ្យអ្នកសម្លឹងធូរចិត្តបានខ្លះ ព្រោះអ្នកចំពោះមុខមិនបានកំណាចដូចអ្នកណាម្នាក់។
“អឺ គឺ..អផ្សុកក៏ចេះតែមកអង្គុយលេងទៅ ចុះលោកអផ្សុកដែរមែនទេ?” មីនជី ញញឹមព្រមទាំងខិតចេញបន្តិច ឱ្យអ្នកម្ខាងទៀតបានចូលមកអង្គុយដែរ។
“គឺ តិចតួចដែរ ធ្លាប់តែរវល់ដល់មកទំនេរបែបនេះ វាមិនទម្លាប់ ហិហិ” ម៉ារ៍កូ ស្ញេចចេញមកបែបកូនក្មេង។
“ចុះលោកបារ៍រ៉នមិនមកទេឬ?”
“អាចង្រៃនោះ ចៅហ្វាយឱ្យវានៅទទួលខុសត្រូវ ការងារនៅទីនោះ” នឹករឿងដល់រឿងនេះក៏ក្ដៅភ្លាមមួយរំពេច។ តាមត្រូវជាគេទេដែលនៅទីនោះ តែមកពីអាចង្រៃនោះ វាទៅស្នើសុំដូរជាមួយនឹងគេទៅវិញ ហើយមិនបាច់ឆ្ងល់ពីមូលហេតុទេ មូលហេតុមានតែមួយហ្នឹងឯង។
ម៉ីសៀ ងក់ក្បាលស្ដាប់អ្នកម្ខាងទៀតនិយាយ។ គ្រប់យ៉ាងប្រែជាស្ងាត់មួយសន្ទុះ តែក៏ត្រូវទម្លាយឡើងដោយនាងក្រមុំ ពេលនឹកដល់អ្វីដែលខ្លួនឆ្ងល់មិនបាត់។
“អឺ ខ្ញុំអាចសួរលោកមួយបានទេ?”
“បានតើស” ម៉ារ៍កូ តបទាំងមិនស្ទាក់ស្ទើរ។
“មនុស្សប៉ុន្មាននាក់ថ្ងៃមុន ពួកគេជាអ្នកណា? ម៉េចក៏...” ម៉ីសៀ មិនហាននិយាយទៀត ព្រោះនៅចាំហេតុការណ៍រន្ធត់នោះមិនទាន់បាត់។
“ពួកគេធ្លាប់ជាអ្នកទោសរបស់ចៅហ្វាយ ហើយក៏ត្រូវបញ្ចូនឱ្យមកធ្វើជាទាសករនៅទីនេះ” ព្រោះដឹងថានាងចង់សួរពីអ្វី ទើបអ្នកកំលោះប្រញាប់បកស្រាយ។
“ទាសករហ្អេស? តែម៉េចក៏ខុសគ្នាពីពួកគេប៉ុន្មាននាក់នោះ?” ពួកគេដែលនាងនិយាយ គឺសម្ដៅដល់កម្មករដែលជួយការងារនាង មានចរិតសមជាសុភាពបុរស មិនមែនកាចសាហាវជាងសត្វព្រៃ ដូចពួកអាប៉ុន្មាននោះទេ។
“ដឹងថានាងចង់និយាយពីអ្វី ទើបកំលោះសង្ហាប្រញាប់បកស្រាយ។
“អរ! នៅទីនេះបែងចែកជាពីរតំបន់ តំបន់ទាសករនឹងតំបន់កម្មករ... តំបន់ទាសករជាពួកអ្នកទោស ដែលមានចរិតកាចហាវ ព្រៃផ្សៃ អ្នកនាងឃើញស្រាប់ហើយ ចំណែកតំបន់កម្មករ ជាមនុស្សដែលស្ម័គ្រចិត្តមកធ្វើការនៅទីនេះ សុទ្ធតែជាមនុស្សដែលស្លូតត្រង់ គំនិតស្មោគគ្រោកគឺគ្មាននោះទេ... នៅទីនេះមនុស្សស្រីហាមមិនឱ្យដើរផ្ដេសផ្ដាសទេ ខ្លាចមានគ្រោះថ្នាក់ដូចយប់នោះអ៊ីចឹង” ម៉ារ៍កូ មិនហ៊ាននិយាយត្រង់ៗ បានត្រឹមបង្ហើបបន្តិច។
ម៉ីសៀ ស្ដាប់អ្នកចំពោះមុខបកស្រាយ ឡើងចំហរមាត់តែម្ដង ហើយពេលនឹកឃើញអ្វីម្យ៉ាងនាងក៏សួរគេបន្តទៀត។
“អរ! តែម៉េចក៏អ្នកប្រុសរកស៊ីជំនួញនេះអ៊ីចឹង?” នាងដឹងថាគេរកស៊ីខុសច្បាប់ គ្រាន់តែមិនដឹងថាហេតុអីគេរកជំនួញនេះ ទាំងដែលមុខរបរក៏មានម៉ាគំនរ។
“ហ៊ឹម បើនិយាយទៅអាចហៅថាឈាមតំណពូជក៏ថាបាន ព្រោះជំនួញនេះ មានតាំងពីជំនាន់តាទួតរបស់គាត់មកម្ល៉េះ ទើបគាត់ត្រូវបន្តតំណែងនេះពីដូនតាមក” ស្ដាប់ការបកស្រាយរបស់គេហើយ ម៉ីសៀ ក៏បន្តមួយប្រយោគទៀត។
“ចុះបើចង់ផ្ដាច់ខ្លួន ដូនតាកាច់ឬយ៉ាងម៉េច?” ព្រោះគិតថារឿងជំនួញវាដូចទៅហ្នឹងការសែនព្រេងតាមប្រពៃណីអាស៊ី ម៉ីសៀ ក៏សួរបែបអ្វីដែលខ្លួនដឹង តែសំណួររបស់នាងបែរជាឱ្យអ្នកស្ដាប់ អស់សំណើចទៅវិញ។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now