ភាគទី១៥

332 8 1
                                    

(ងាយស្រួលសម្រាប់យើងយប់ឡើង)

“មកអង្គុយអីត្រង់នេះ?” ម៉ាឡន ដើរមកឈរពីក្រោយ ស្រីស្រស់ ម្រាមដៃវែងស្រឡូនអង្អែលស្មាស្ដើងតិចៗ។
“អ្នកប្រុស អឺ គឺ ខ្ញុំអផ្សុកទើបចេះតែមកអង្គុយទៅ...ហើយនេះអ្នកប្រុសចង់ទៅណាមែនទេ?” ម៉ីសៀ ក្រោកពេញកម្ពស់របស់ខ្លួន ដែលបានត្រឹមក្លៀកអ្នកម្ខាងទៀត។
“យើងទៅមើលការងារនៅរោងចក្រ ចង់ទៅជាមួយទេ?”
“អឺ កុំអីល្អជាង នៅទីនេះហើយស្រួលខ្លួនជាង” ម៉ីសៀ ញញឹមតិចៗ មិនមែននាងមិនចង់ទៅ តែនាងទៅក៏គ្មានប្រយោជន៍ដែរ មិនត្រឹមតែជួយអ្វីគេមិនបានទេ ថែមទាំងទៅរំខានគេផងក៏ថាបាន។
“អឹម អ៊ីចឹងយើងទៅហើយ” ម៉ាឡន បែរក្រោយបម្រុងចាកចេញ តែគេក៏បែរមកវិញភ្លាមៗ ព្រមទាំងដោះអាវក្រៅរបស់ខ្លួនមកពាក់ឱ្យនាង។
“អឺ អ្នកប្រុស....” ស្រីតូចភ្ញាក់ផ្អើលចំពោះទង្វើរបស់គេមួយនេះ តែក៏អត់សប្បាយចិត្តមិនបានដូចគ្នា។
“ពាក់ទៅ ខាងក្រៅត្រជាក់ណាស់ ជុប” ម៉ាឡន  ឱនថើបថ្ងាសតូច
មួយខ្សឺត ហើយក៏បែរខ្លួនដើរចេញភ្លាមៗ ទុកឱ្យស្រីតូចនៅឈរក្រហមមុខព្រោះអៀនតែម្នាក់ឯង។
ម៉ីសៀ ឈរសម្លឹងមើលឡានដែលបើកចេញទៅ ទាំងញញឹមបិទមាត់មិនជិត ដៃតូចអង្អែលអាវតម្លៃថ្លៃតិចៗ។
“តើអ្នកប្រុសអាចល្អចំពោះខ្ញុំបែបនេះរហូតទេ?” ម៉ីសៀ សួរខ្លួនឯងតិចៗ មុននឹងត្រលប់ចូលផ្ទះវិញ ពេលមានអារម្មណ៍ថាចំហាយត្រជាក់ចាប់ផ្ដើមសាយភាយមក។

ម៉ោងមួយរំលងអាធ្រាត
រាងកាយតូចស្ដើង ដែលកំពុងលង់លក់នៅគ្រែ ស្រាប់តែដឹងខ្លួនជាថ្មីម្ដងទៀត ពេលពូកក្បែរខ្លួនទ្រុឌព្រោះអ្វីម្យ៉ាង។
“អ្ហឹម...អ្នកប្រុសត្រលប់មកវិញហើយឬ?” ម៉ីសៀ បែរមករកប្រភពរំខាន ក៏ដឹងថាជាអ្នកកំលោះនេះឯង ដែលទើបតែត្រលប់មកពីរោងចក្រវិញ។
“អឹម សុំទោសដែលរំខានដំណេករបស់នាង” មាត់និយាយ ចំណែកដៃក៏ទាញភួយមកដណ្ដប់ឱ្យនាងជាថ្មី។
“ហើយនេះអ្នកប្រុសញ៉ាំអីហើយនៅ?”
“រួចហើយ” រួចស្អី តាំងពីព្រឹកមក គេមិនបានស្អីចូលពោះសូម្បីបន្តិច តែដែលនិយាយព្រមមិនចង់រំខាននាងទៅវិញ បើដឹងថាគេមិនទាន់ញ៉ាំអី ច្បាស់ណាស់ប្រាកដជាចុះទៅធ្វើឱ្យគេទាំងយប់មិនខាន។
“ចុះអ្នក...” មិនទាន់បានសួរទៀតផង ស្រីតូចក៏ស្ងាត់មកមាត់មកវិញព្រោះប្រយោគមនុស្សកំណាច។
“កុំសួរច្រើន ឆាប់គេងទៅ ស្អែកយើងត្រូវធ្វើដំណើរពីព្រឹកទៀត ជុប”  មាត់និយាយសម្ដីរឹងជាងដុំថ្មទៀត  តែទង្វើវិញបែរជាទន់ជាងសំឡី
ទៅវិញ។
ម៉ីសៀ ឈប់សួរដេញដោលច្រើន តែក៏ដាក់ខ្លួនគេងតាមសម្ដីរបស់អ្នកកំលោះ។ ស្រីតូចគេងបែរខ្នង មិនមែនខឹងគេ តែនាងមិនហ៊ានគេងឱបគេទៅវិញទេ ព្រោះដឹងថាខ្លួនគ្មានសិទ្ធិ។ តែទោះជានាងមិនឱបគេ ក៏គេឱបនាងដដែលហ្នឹង។
“អឺ...”
“ហាមសួរច្រើន ខ្ញុំងងុយណាស់ គេងទៅ” ហាក់ដឹងថានាងចង់និយាយពីអ្វី ទើបមនុស្សកំណាចហាកាត់បានមុន។
ម៉ាឡន ញញឹមពេញចិត្តពេលស្រីតូច ព្រមនៅស្ងៀមមិនតវ៉ាអ្វី ដៃរឹងមាំបន្ថែមកម្លាំងឱបរឹត សាងភាពកក់ក្ដៅដល់នាង មិនយូរប៉ុន្មានទាំងពីរនាក់ក៏លង់លក់ក្នុងនិន្ទ្រាទាំងមិនដឹងខ្លួន។
ព្រឹកថ្ងៃថ្មី
ស្រីតូចឈរសម្លឹងមើលវាលផ្ទៃសមុទ្រធំល្វឹងល្វើយ មើលមិនឃើញកោះត្រើយ ទោះជាវាធំយ៉ាងណាក៏គេគង់វាស់វាបាន ខុសពីអ្នកណាម្នាក់ ដែលនាងមិនអាចស្មានពីជម្រៅចិត្តរបស់គេដឹង។
“បងស្រី” សំឡេងតូចហៅទាញស្មារតី ស្រីស្រស់ឱ្យត្រលប់មកវិញ ព្រោះនាងភ្លឹកមិនដឹងជាប៉ុន្មាននាទីហើយទេ។
“មានអីឬ? ហ្វីលឡា” ម៉ីសៀ ងាកមកញញឹមស្រស់បន្លប់រឿងក្នុងចិត្តដែលខ្លួនបានគិតមុននេះ។
“អ្នកប្រុសឱ្យខ្ញុំយករបស់នេះឱ្យបង   គាត់ថាតាំងពីព្រឹកមក  បង
មិនទាន់បានញ៉ាំអីទេ” ហ្វីលឡា ដាក់អាហារសម្រន់លើតុក្បែរនោះ ដែល ម៉ីសៀ ក៏បានតែសម្លឹងមើលព្រោះមិនយល់។
(គេបារម្ភពីនាងហ្អេស? អត់ទេ គេមិនបានបារម្ភពីឯងនោះទេ) ម៉ីសៀ គិតវិលវុលតែម្នាក់ឯង ព្រោះមិនយល់។ ឃើញទេដូចនាងនិយាយចឹង គ្មានស្អីពិបាកស្មានជាងចិត្តរបស់គេនោះទេ។
“បងស្រី” ហ្វីលឡា លើកដៃគ្រវីដាក់មុខ ម៉ីសៀ តិចៗទៅមក ព្រោះឃើញនាងភ្លឹកមិននិយាយអ្វី។
“មានអីមែនទេ?”
“គឺឃើញបងភ្លឹក ទើបខ្ញុំហៅហ្នឹងណា បងកំពុងតែគិតអីឬ?” ហ្វីលឡា សួរដោយការដឹង ព្រោះតាំងពីចេញមក ឃើញអ្នកម្ខាងទៀតភ្លឹកបែបនេះរហូត ទឹកមុខក៏ស្រពោនខុសពីធម្មតា។
“គ្មានអីទេ បងចេះតែគិតនេះគិតនោះប៉ុណ្ណោះ” ម៉ីសៀ ញញឹមបន្លប់ភាពសង្ស័យ មុនហ្នឹងដួសអាហារដាក់នៅក្នុងមាត់។
ម៉ីសៀ ផ្ញាច់ៗដូចជាឆ្ងាញ់ណាស់អ៊ីចឹង ទាំងដែលក្នុងចិត្តកំពុងតែជូចត់ សូម្បីតែបាយក៏លេបមិនចង់ទៅផង។ ញ៉ាំមិនបានប៉ុន្មានម៉ាត់ផង មនុស្សដែលជាដើមហេតុ ធ្វើឱ្យនាងទៅជាបែបនេះក៏បង្ហាញខ្លួនចេញមកយ៉ាងទាន់ហន់។
“អូយ...អ្នកប្រុស” ម៉ីសៀ ត្រូវស្រែកសឹងតែភ្លាត់សំឡេងទៅហើយ ពេលសុខៗដៃរឹងមាំក៏មកចាប់កញ្ឆក់ខ្លួនឱ្យក្រោកឡើង។
“មកតាមយើងតាម” ម៉ាឡន អូសស្រីតូចចេញមកទាំងមិនបកស្រាយច្រើន ក្រោមទឹកមុខភ្ញាក់ផ្អើលរបស់ ហ្វីលឡា ដែលមើលមកទាំងមិនយល់។
“ហ៊ឹម នេះអ្នកប្រុសកើតអីទៀតហើយ?” ហ្វីលឡា អេះក្បាលខ្លួនបន្តិចព្រមទាំងដើរចេញទៅទាំងមិនអស់ចិត្ត។
ម៉ីសៀ ត្រូវមនុស្សកំណាច ចាប់អូសមកដល់បន្ទប់គេងរបស់កាប៉ាល់យ៉ាងទីណាត់ទីណែង ដែលស្រីតូចមិនហ៊ានជំទាស់សូម្បីបន្តិច។
“អ...អ្នកប្រុសមានរឿងអី?”
“យើងស្ត្រេស ជួយបំបាត់ឱ្យយើងផង” គេមិនដឹងថាមានរឿងអីនោះទេ តែសុខៗក៏ស្រាប់តែត្រូវការនាងដោយមិនអាចហាមបាន។
ព្រុស
ចប់សម្ដី ម៉ាឡន ច្រានរាងតូចឱ្យដួលទៅលើពូកភ្លាមៗ ដោយខ្លួនក៏ចាត់ការសម្លៀកបំពាក់ដែលទើសទែងបោះចោល មុននឹងឡើងមកទ្រោបពីលើនាង។

ទោសស្នេហ៍ម៉ាហ្វៀWhere stories live. Discover now