Ch3: របស់លេង💔

Beginne am Anfang
                                        

"ខ្ញុំ... គឺខ្ញុំ..."
"ជុង! កូនចេញសិនទៅ ទុកឲ្យម៉ាក់និយាយជាមួយថេយ៉ុងវិញ"
បើម៉ាក់ធម៌ចេញមុខទៅហើយ ថេយ៍ក៏គ្មានអ្វីត្រូវប្រកែកតវ៉ាទៀតដែរ មានតែបណ្ដោយតាមវាសនាទៅចុះ គឺរង់ចាំ និងទ្រាំរហូតទាល់តែគេលេងធុញហើយទាត់ចោល។
...
លុះដល់ពេលត្រូវចេញដំណើរ ថេយ៉ុងមិនបានឃើញវត្តមានមានជេឃេមកជាមួយនោះទេ ហើយនាយក៏មិនដឹងថាគេទៅអ៊ីតាលីមុនឬក៏នៅកូរ៉េនៅឡើយ។
មិនបានឃើញមុខគេ ក៏ធូរចិត្តខ្លះដែរ នាយមិនដែលចង់ជួប មិនធ្លាប់ប្រាថ្នាក្បែរគេឡើយ។
ចំណែកជេឃេ នាយពិតជាមិនទាន់បានទៅអ៊ីតាលីវិញមែន។ នាយត្រូវនៅមើលការងារនៅកូរ៉េមួយថ្ងៃទៀតសិន ឯរឿងថេយ៉ុង នាយបានចាត់ចែងឲ្យមនុស្សបង្រៀនរបៀបរបបឲ្យគេរួចហើយ ពេលខ្លួនត្រឡប់ទៅវិញនឹងស្រួលហៅមកបម្រើតាមតម្រូវការដែលចង់បាន។
"លោកម្ចាស់? នេះជារូបថតពេលអ្នកប្រុសថេយ៉ុងត្រៀមឡើងយន្តហោះ"
នាយធំទទួលយករូបទាំងប៉ុន្មានមកបើកមើលម្ដងមួយៗ ពេលមើលរួចក៏ទាញដែកកេះរបស់ខ្លួនមកដុតវាចោលខ្ទេចខ្ទី។
"នៅឱបថើបគ្នា ស្រលាញ់គ្នាយ៉ាងនេះ ក៏វានៅតែសុខចិត្តប្រគល់ក្មេងនោះឲ្យយើង"
នាយមិនសរសើរមិនបាន នឹងទឹកចិត្តបរិសុទ្ធរបស់ម្ដាយកូនពីរនាក់នោះ។ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន អ្វីក៏ហ៊ានធ្វើដែរ។
"លោកម្ចាស់ គិតយ៉ាងម៉េចបន្ត?"
"ក្មេងនោះនៅមានប្រយោជន៍សម្រាប់យើង ឯងយល់មែនទេ? ហើយចំណែកអាបងប្រុសវិញ យើងមានសន្លឹកបៀរចុងក្រោយមួយទៀត ដើម្បីឲ្យវាក្អួតឈាម ហឹសៗ"
បើនិយាយទៅ ថេយ៉ុងក៏គ្មានអ្វីពិសេសជាងមនុស្សរបស់នាយប៉ុន្មានដែរ នាយគ្រាន់តែចង់ធ្វើបាបគេឲ្យមនុស្សត្រកូលចនឈឺចាប់ប៉ុណ្ណោះ តែបើគ្មាននរណាខ្វល់ខ្វាយពីគេនោះ នាយក៏នៅតែមានល្បែងថ្មីៗសម្រាប់លេងជាមួយគេដដែល។
...
ទីបំផុតថេយ៉ុងក៏បានធ្វើដំណើរមកដល់ភូមិគ្រឹះដេវីលសុនដែលវាមានទំហំធំជាងផ្ទះម៉ាក់នាយទៅទៀត តែបែជាមានភាពស្ងាត់ជ្រងំ មិនលឺសូម្បីសម្លេងមនុស្សម្នាក់។
នាយតូចបោះជំហានចូលទៅក្នុងផ្ទះជាមួយវ៉ាលីធំមួយនៅក្នុងដៃកាន់ជាប់មិនលែង ព្រោះនៅព្រឺនឹងទិដ្ឋភាពក្នុងផ្ទះនេះ។ មើលទៅតុបតែងបែបស្រគត់ស្រគំ គ្មានពណ៌ស្រស់ឡើយ សូម្បីសម្លៀកបំពាក់អ្នកបម្រើ អង្គរក្ស និងរបស់របរគឺមានតែពណ៌សខ្មៅប៉ុណ្ណោះ។
"សួស្តី អ្នកទាំងអស់គ្នា ខ្ញុំឈ្មោះថេយ៉ុង រីករាយដែលបានស្គាល់"
រាងស្ដើងនិយាយណែនាំខ្លួន ពេលឃើញអ្នកបម្រើក៏ដូចជាអ្នកនៅទីនេះ ចូលមកតម្រៀបជួរស្វាគមន៍និងឱនមុខចុះដើម្បីទទួលនាយ។ តែក្រោយនាយណែនាំខ្លួនហើយ ពួកគេនៅតែមិនព្រមតប ថែមទាំងគិតតែឈរឱនមុខ មិនហ៊ានមើលនាយ។
"ស្វាគមន៍ដែលមកដល់ទីនេះ"
នាយកំពុងមិនដឹងថាត្រូវធ្វើអ្វីស្រាប់ផងក៏មានកំលោះតូចម្នាក់ដែលមើលទៅអាយុមិនច្រើនជាងនាយប៉ុន្មានទេ ដើរចុះមកពីខាងលើមករាក់ទាក់ ជាមួយស្នាមញញឹម។ គេជាមនុស្សទីមួយហើយដែលញញឹមដាក់នាយ តាំងពីថ្ងៃមកដល់ទីនេះ។
"លោកគឺ..."
"ខ្ញុំឈ្មោះជីមីន ដេវីលសុន រីករាយដែលបានជួប។ អ្នកទាំងអស់គ្នាត្រឡប់ទៅធ្វើការវិញសិនចុះ"
កំលោះតូចនិងយាយជាមួយថេយ៉ុងរួចហើយ ក៏ងាកបញ្ជាអ្នកបម្រើវិញមុននឹងដើរទៅជិតគេ ដើរជុំវិញគេមួយជុំ ហើយនៅឈរមើលគេពីក្បាលដល់ចុងជើងម្ដងទៀត ធ្វើឲ្យអ្នកដែលត្រូវសម្លឹងបានត្រឹមឈរអៀនប្រៀនមិនមាត់ក។
"ដឹងទេ ថាដេតឌីមិនចូលចិត្តមនុស្សស្អាតពេកទេ ហើយកាន់តែស្អប់មនុស្សមុខស្លូតៗស្លឺៗដូចជាឯង"
សម្ដី និងទឹកមុខរបស់គេគឺខុសគ្នាដាច់តែម្ដង។ ដំបូងថេយ៍គិតថានឹងមានមិត្តម្នាក់ហើយពេលមកដល់ទីនេះ តែពេលនេះទើបដឹងថាគេមានមុខស្រស់ស្អាតដូចទេវតា តែមាត់ជាទេវទត្ត។
"ឯង... ជានរណា?"
"ខ្ញុំជាកូនរបស់ដេតឌី ឯងគួរតែហៅខ្ញុំឲ្យល្អបន្តិច"
និយាយបែបនេះគេជាកូនជេឃេ ឬជាកូនប៉ារបស់ជេឃេ?
"ដេតឌីរបស់ឯងជាជេឃេ?"
"ប្រហើនមែន! នរណាឲ្យឯងហៅឈ្មោះដេតឌីរបស់ខ្ញុំ? ហើយឯងគួរតែហៅខ្ញុំអ្នកប្រុសតូច"
គេទើបតែអាយុសាមក្រាស់ប៉ុណ្ណោះ ម៉េចក៏មានកូនធំដល់ម្ល៉ឹង ឬមិនមែនជាកូនបង្កើតទេ? មើលទៅមុខមាត់ក៏មិនដូចគ្នាដែរ។
"ខ្ញុំត្រូវស្ដាប់បញ្ជាឯងដែរឬ?"
មកទីនេះ ត្រូវនៅបម្រើប៉ាគេហើយ នៅត្រូវបម្រើកូនគេម្នាក់ទៀតឬយ៉ាងម៉េច?
"ប្រាកដហើយ ព្រោះដេតឌីបានប្រគល់ឯងឲ្យខ្ញុំអប់រំ"
"មនុស្សដូចជាឯងនេះហេស មកអប់រំខ្ញុំ?"
"ហាសហា"
ជីមីនសើចហើយក៏ធ្វើឬកពារអឹមអៀនយ៉ាងគួរឱ្យស្រឡាញ់ តែក្នុងចិត្តកំពុងគិតគំនិតអាក្រក់ទៅវិញទេ។
"គិតថាយើងហ្នឹងទៅអប់រំឯងឲ្យធ្វើអ្នកប្រាជ្ញឬយ៉ាងម៉េច? ក្រែងដឹងដែរហេសថាមកទីនេះដើម្បីអី?"
"ខ្ញុំ..."
"មកធ្វើអ្នកបម្រើលើគ្រែ? ហឹស!"
"..."
"ចាំខ្ញុំបង្រៀនឯងថាដើម្បីយកចិត្តដេតឌី ឯងត្រូវធ្វើបែបណា!"
ថេយ៉ុងក្ដាប់ដៃណែន មិនហ៊ានតមាត់តកអ្វីនោះទេ ត្បិតថាពេលនេះខ្លួនកំពុងតែនៅចំណុចសូន្យ មិនថាត្រូវគេជាន់ឈ្លី ធ្វើបាបយ៉ាងណាក៏មិនហ៊ានតវ៉ានោះដែរ។

To be continued

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Wo Geschichten leben. Entdecke jetzt