Part 60 : Kim Taehyung ភរិយាស្របច្បាប់របស់ខ្ញុំ

4.4K 210 3
                                    

«Jungkook…!!!»រាងតូចបន្លឺឈ្មោះអ្នកជាស្វាមីទាំងភ្ញាក់ផ្អើល ដែលនៅសុខៗនាយក៏ស្រាប់តែមកបង្ហាញខ្លួននៅទីនេះ ដែលសំខាន់គឺនៅក្នុងកម្មវិធីមង្គលការរបស់បងប្រុសខ្លួនទៀតផង តើ Jungkook ដឹងបានដោយរបៀបណាថាគេនៅទីនេះ?បើគេមិនបានប្រាប់នាយផងនោះ

«អ៊ូហ៊ូ…ពេលនេះពួកយើងរកឃើញម្ចាស់បាច់ផ្កា ហើយសូមអញ្ជើញអ្នកកម្លោះឡើងមកខាងលើបាទ!!»ពិធីកប្រកាសឡើង ស្របពេលអ្នកម្ខាងទៀតកំពុងតែប្រទាក់ភ្នែកជាមួយនិងប្រពន្ធ។Jungkook ញញឹមបន្តិចមុននិងកាន់បាច់ផ្កាដើរទៅខាងលើបាត់ ទុកអោយរាងតូចឈរបើកភ្នែកម៉ក់ៗម្នាក់ឯង ធ្វើឱ្យនាយតូចស្ពឹកមុខជាខ្លាំង មុននេះខំរំភើបដែលលោកប្ដីមកទាំងគិតក្នុងចិត្តថានាយប្រាកដជាសប្បាយចិត្តមិនខានដែលបានជួបខ្លួននៅទីនេះ ប៉ុន្តែអត់ទេនាយបែរជាធ្វើមិនខ្វល់ពីវត្តមានរបស់ខ្លួនទៅវិញ

«នេះគេធ្វើមិនឃើញខ្ញុំឬ?ចាត់ទុកខ្ញុំជាខ្យល់ហេស៎?»Tae លើកដៃចង្អុរខ្លួនឯងមុននិងបន្លឺនូវសំណួរដែលគ្មានចម្លើយសម្រាប់គេ Jungkook មើលមិនឃើញឬ ធ្វើមិនឃើញ?Tae ងាកទៅសម្លក់ Jungkook បន្តិច ទើបដើរតាំងៗទៅអង្គុយនៅតុវិញ កំឡុងពេលដែលក្នុងចិត្តកំពុងតែឆាបឆេះជាមួយនិងភ្លើងកំហឹង

«លោក Jeon/លោក Jeon»កុំថាឡើយតែ Tae សូម្បីតែកូនក្រមុំកូនកម្លោះមួយគូរនេះក៏ភ្ញាក់ផ្អើលដូចគ្នា មិននឹកស្មានថា Jungkook និងមកដែរសោះព្រោះលឺ Tae ប្រាប់ថានាយរវល់មិនបានមកទេ រួចចុះពេលនេះ ?ពួកគេបាញ់ក្រសែភ្នែកទៅបុរសដែលគេច្រឡំថានៅកម្លោះ កំពុងតែឈរនៅកណ្ដាលឆាកជាមួយនិងបាច់ផ្កាយ៉ាងស្រស់ស្អាត ញញឹមយ៉ាងពព្រាយរាយមន្តស្នេហ៍ដាក់ស្រីៗតែម្ដង

«Aww!! ជាលោក Jeon ទេឬ? ខ្ញុំស្មានថាជាកម្លោះមកពីណាហើយតើស៎ ធ្លាប់តែឃើញតាមបណ្ដាញសង្គម ដល់ពេលមកជួបផ្ទាល់បែបនេះ សង្ហាជាងក្នុងរូបឆ្ងាយណាស់»ពិធីករប្រុសម្នាក់ ស្រដីសឹងមិនជឿនិងភ្នែកថាគាត់និងអាចមកជួបនិងអ្នកជំនួញវ័យក្មេងម្នាក់នេះព្រោះថាមុននេះ Jungkook ឈរនៅកន្លែងងងឹតទើបមើលមិនដឹងថាជានាយ

«លោកបន្លើសពេកហើយ ខ្ញុំមិនសង្ហាដល់ថ្នាក់និងទេ»Jungkook ញញឹមស្រស់តបទៅពិធីករវិញ ជាហេតុបណ្ដាលឱ្យស្រីៗជនជាតិអស់ទាំងនោះ លង់និងសម្រស់កម្លោះក្លែងក្លាយនេះមិនស្ទើរទេ ប៉ុន្តែវាធ្វើឲ្យក្មេងខ្លះអង្គុយជ្រេញនាយទៅវិញ

🔞តួរង💔(ចប់✓)Where stories live. Discover now