Part 7 : បើសិនជាយើងស្លាប់បាត់ប្រហែលជាវាល្អ

4.4K 258 1
                                    

@ Night

បន្ទាប់ពីចេញពីធ្វើការកម្លោះសង្ហារ Jeon Jungkook ក៏ត្រូវជូនអ្នកដែលមាននាមជាសង្សារទៅដើរលេងបន្តរហូតដល់ម៉ោងដប់ទើបអាចដកខ្លួនពីនាងបានទើបនាយបន្តមកកាន់មន្ទីរពេទ្យដើម្បីមកមើលអ្នកដែលកំពុងតែដេកឈឺនេះថាយ៉ាងម៉េចទៅហើយ ព្រោះកាលពីព្រឹកមិញបានជួបមុខតែមួយភ្លែតក៏ត្រូវ Eiisuk អូសដៃចេញទៅក្រៅបាត់ទៅហើយ ទើបដល់ពេលយប់នេះក៏ឆ្លៀតមកមើលតែម្ដងទៅ។

[ក្រាក] ទ្វារពេទ្យបង្ហើបឡើង បើកបង្ហាញអោយឃើញរាងកាយតូចច្រឡឹងដែលកំពុងតែគេងលង់លក់នៅលើគ្រែ រួមទាំងមានអ្នកបម្រើស្រីម្នាក់ទៀតផង ដែលស្គាល់ច្បាស់ថាជាអ្នកបម្រើនៅក្នុងភូមិគ្រឹះ Jeon កំពុងតែគេងនៅលើសាឡុង

«អុស៎...អ្នកប្រុស Jungkook»នាងបម្រើ ប្រញាប់ក្រោកឈរឡើងឱនគោរពនាយ

«Tae គេគេងយូរប៉ុណ្ណាហើយ?»Jungkook បោះសំណួរទៅកាន់អ្នកបម្រើជាមួយនិងទឹកមុខមាំ ទើបដើរទៅកាន់គ្រែពេទ្យដែលមាន Tae រួចក៏លើកដៃដាក់លើថ្ងាសរបស់គេដើម្បីស្ទង់កម្ដៅមើលក្រែងលោគេមានក្ដៅខ្លួននាយនិងប្រញាប់ហៅគ្រូពេទ្យ តែម្ដង

«ចា៎ស គឺគាត់ទើបតែសម្រាកមុននេះទេ ប៉ុន្តែ...អ្នកប្រុសពិសារអ្វីរួចឬនៅ ត្រូវការអោយខ្ញុំទៅទិញមកជូនដែរទេ»នាងសួរ ព្រោះតែឃើញនាយនៅស្លៀកសម្លៀកបំពាក់ធ្វើការនៅឡើយ ទើបសន្និដ្ឋានថានាយប្រហែលជាទើបតែចេញពីធ្វើការហើយក៏បន្តមកទីនេះតែម្ដង

«មិនបាច់ទេ ខ្ញុំញុាំរួចហើយ នាងត្រឡប់ទៅវិញចុះ ស្អែកពេលព្រឹកយកសម្លៀកបំពាក់ថ្មីមកអោយខ្ញុំមួយឈុតផង»Jungkook ស្រដីឡើងទាំងភ្នែកនៅសម្លឹងមុខរាងតូចមិនដាក់ មិនងាកទៅមើលមុខអ្នកបម្រើសូម្បីតែបន្តិច

«ចា៎ស អ្នកប្រុស បើចឹងខ្ញុំសូមទៅសិនហើយ»នាងបម្រើ ក៏បើកទ្វាដើរចេញទៅខាងក្រៅបាត់ ដោយទុកអោយ Jungkook និង Tae នៅតែពីរនាក់ក្នុងបន្ទប់ពេទ្យមួយនេះ

Jungkook បន្ទាប់ពីអ្នកបម្រើចេញទៅបាត់មួយសន្ទុះហើយ នាយក៏ដោះអាវក្រៅរបស់ខ្លួនចេញដាក់វាទៅលើសាឡុង មុននិងឡើងមកគេងលើគ្រែជាមួយ Tae ទាញគេសន្សឹមៗយកមកអោបជាប់និងខ្លួន

🔞តួរង💔(ចប់✓)Where stories live. Discover now