Part 37 : បរិច្ចាគភ្នែក

2.8K 167 1
                                    

មេឃភ្លឺសឹងមិនទាន់ ឡានរបស់ Mr Jeon បានមកឈប់សំចតនៅពីមុខភូមិគ្រឹះ Jungkook បាត់ទៅហើយ ព្រោះតែ Mrs Jeon តឿនខ្លាំងពេក តាមពិតគាត់ចង់មកតាំងពីម្សិលមិញមកម្ល៉េះ ប៉ុន្តែ Mr Jeon ប្រាប់ថាទុកពេលអោយពួកគេបានសម្រាកសិន ចាំថ្ងៃស្អែកចាំទៅមើលក៏មិនហួសពេលដែរ ទើប Mrs Jeon ត្រូវទ្រាំរហូតដល់ថ្ងៃថ្មី ទើបប្រញាប់តឿនប្ដីអោយមករកកូន ទាំងដែលពួកគេនៅមិនទាន់ក្រោកពីគេងនៅឡើយទេ។

«ម៉ោង 7 កន្លះហើយ កូន Jung នៅមិនទាន់ក្រោកទៀតឬ?»Mrs Jeon និយាយទាំងក្នុងចិត្តអន្ទះសាចង់ជួបកូន ព្រោះគាត់ខានមកមើលនាយយូរគួរសមដែរហើយ ព្រោះតែរវល់ទើបឈ្លាតពេលមិនបាន ទើបតែម្សិលមិញនេះ គាត់ទទួលដំណឹងថា Jungkook ចេញពីមន្ទីរពេទ្យ ទើបគាត់ចង់មកសួរសុខទុក្ខ

«ត្រូវការអោយខ្ញុំឡើងទៅហៅដែរទេចា៎ស»Yisu លូកមាត់ចូលទៅសួរ Mrs Jeon ស្របពេលដែលក្នុងចិត្តក៏ចង់ឡើងទៅខាងលើដូចគ្នា ព្រោះកាលពីយប់មិញ នាងមិនបានឃើញរាងតូចចុះមកគេងក្នុងបន្ទប់អ្នកបម្រើនោះទេ  តើគេកំពុងតែគេងក្នុងបន្ទប់ជាមួយនិងម្ចាស់ប្រុសរបស់នាងឬ?តើគេងកន្លែងណា? សាឡុង ឬ….គ្រែ?អ្ហាយ…មិនពិតទេ វាច្បាស់ជាដេកលើឥដ្ឋ

«មិនបាច់ទេ ទុកអោយពួកគេសម្រាកបន្តិចទៀតទៅ ចំណែកនាងមានអ្វីក៏ទៅធ្វើចុះ»Mrs Jeon ស្រដីដេញនាង ដែលមិនគិតទៅណាសោះហើយក្រៅពីឈរនៅមួយកន្លែង សួរនាំគាត់ចុះឡើងៗ ដល់ថ្នាក់គាត់ធុញទៅហើយ តើនាងមានតួនាទីជាអ្នកបម្រើ ឬអ្នកសារព័ត៌មាន

«ចាស៎ លោកស្រី»Yisu អោនមុខបន្តិចមុននិងដើរចេញទៅទាំងចិត្តមិនចង់ ថាបាននៅឈរយកចិត្តអនាគតម្ដាយក្មេកទៅហើយ បែរជាត្រូវគាត់ដេញទៅវិញ គួរឱ្យក្ដៅចិត្តណាស់ 

ក្រលេកមកមើលអ្នកដែលនៅក្នុងបន្ទប់នេះវិញម្ដង ពេលនេះកំពុងតែគេងអោបគ្នា មិនទាន់មានម្នាក់ណាក្រោកនៅឡើយនោះទេ ព្រោះតែកាលពីយប់មិញរវល់តែប្រលែងគ្នារហូតដល់យប់ជ្រៅឯណោះទើបបានគេង ទើបព្រឹកនេះម្នាក់ៗគេងដូចជាត្រូវថ្នាំសណ្ដំយ៉ាងចឹង  ។

ត្របកភ្នែកងរស្ដើងចាប់ផ្ដើមកម្រើកឡើងព្រោះតែចាំងជះជាមួយនឹងពន្លឺព្រះអាទិត្យ។ភ្នែកត្រូវបើកព្រមជាមួយនិងស្នាមញញឹម អារម្មណ៍ស្រស់ស្រាយក៏ហោះចូលមកព្រមគ្នានឹងអារម្មណ៍កក់ក្ដៅ ពេលដែលដឹងថាខ្លួនកំពុងតែនៅក្នុងរង្វង់ដៃរបស់ស្វាមី ជាបុរសតែម្នាក់ដែលធ្វើឲ្យគេខ្លាចនិងរឿងស្នេហា លែងហ៊ានទទួលអ្នកណាអោយចូលមកក្នុងជីវិត ប៉ុន្តែពេលនេះនាយប្រែក្លាយជាបុរសដែលធ្វើឲ្យគេស្គាល់ច្បាស់នូវអ្វីទៅដែលហៅថាសុភមង្គល អ្វីទៅជាគ្រួសារពិតប្រាកដ  Jungkook បានផ្ដល់ឱ្យគេអស់ហើយ តើនៅអ្វីទៀតដែលគេចង់បានពីនាយ ? នោះគឺស្នេហានិរន្ត គ្មានការវៀចវេរ ឬបោះបង់ចោលគេដូចពីមុន Tae មិនចង់ក្លាយជាតុក្កតាម្ដងទៀតឡើយ ត្រឹមតែម្ដងនេះគឺគ្រប់គ្រាន់ពេកហើយសម្រាប់គេ 

🔞តួរង💔(ចប់✓)Where stories live. Discover now