Part 8 : លាហើយ Jungkook

4.4K 283 1
                                    

រយៈពេលប៉ុន្មានថ្ងៃកន្លងផុតទៅ ក៏ឈានចូលមកដល់ថ្ងៃដែលគ្រប់គ្នាគេទន្ទឹងរង់ចាំ គឺថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កូនប្រុសទោលនៃត្រកូល Jeon ដែលត្រូវជាអ្នកជំនួញវ័យក្មេង ជាមួយនិងកូនស្រីត្រកូល Jang ដែលត្រូវជាអ្នកមានមុខមាត់នៅក្នុងសង្គមដូចគ្នា ។ ពេលនេះនៅក្នុងកម្មវិធីកំពុងតែមានសភាពអ៊ូអរជាខ្លាំង ភ្ញៀវកិត្តិយសជាច្រើនដែលត្រូវបានអញ្ជើញដោយគ្រួសារទាំងសងខាងមកចូលរួម សុទ្ធសឹងតែជាអ្នករួមភាគហ៊ុនជាមួយគ្នាទាំងអស់ ។

យើងក្រលេកមកមើលក្នុងកម្មវិធីវិញម្ដងឪពុកម្តាយទាំងសងខាងរបស់កូនកម្លោះនិងកូនក្រមុំកំពុងតែឈរចាំទទួលភ្ញៀវ កំឡុងពេលដែលកូនៗកំពុងតែរៀបចំតុបតែងខ្លួនដើម្បីត្រៀមសម្រាប់កម្មវិធី ។នៅក្នុងបន្ទប់តែងខ្លួនកូនក្រមុំពេលនេះ staff ជាច្រើនកំពុងតែញាប់ដៃញាប់ជើងរៀបចំខ្លួនអោយកូនក្រមុំយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះខ្លាចចេញមកមិនស្អាតច្បាស់ជាត្រូវមាត់កូនកម្លោះមិនខាន សំខាន់មកអង្គុយចាំមើលទៀត ធ្វើអោយពួកនាងកាន់តែខ្លាចសឹងតែគ្មានសមាធិធ្វើការទៅហើយ។

«រួចរាល់ហើយ ចា៎ស!! អ្នកនាង Eiisuk ពិតជាស្រស់ស្អាតខ្លាំងណាស់»Staff ពោលសរសើរទាំងញញឹមខ្ជឹប នៅពេលដែលបានឃើញសម្រស់ដ៏ស្រស់ស្អាតរបស់នាង

«ហិហិ សរសើរពេកហើយ»Eiisuk ធ្វើជាអឹមអៀន ឱនមុខចុះ ពេលដែលលឺពាក្យសរសើរបែបនេះ ប៉ុន្តែក្នុងចិត្តក៏លួចរំភើប បានគេសរសើរហើយបើមិនអោយនាងសប្បាយចិត្ត អោយនាងកើតទុក្ខឬ

«ខ្ញុំនិយាយពិតមែនណា៎ បើមិនជឿសួរលោក Jeon ក៏បានដែរ ព្រោះឃើញគាត់សម្លឹងអ្នកនាងឡើងភ្លឹកទៅហើយ»Staff អស់សំណើចនិង Jungkook ដែលអង្គុយមើលមក Eiisuk មិនដាក់ភ្នែកសោះនោះ ដូចជាភ្លឹកដល់ហើយ Eiisuk ឃើញបែបនេះក៏ញញឹមបន្ដិចមុននិងដើរទៅរកអនាគតស្វាមីរបស់ខ្លួន

«Jungkook ពួកយើងមកថតរូបល្អទេ»Eiisuk ហៅដាស់នាយចេញពីក៏ភ្លឹក មុននិងបបួលនាយថតរូបជាមួយគ្នា ដើម្បីទុកជាអនុស្សាវរីយ៍នៅថ្ងៃក្រោយ និងដើម្បីទុកសម្រាប់ផ្ញើបញ្ឈឺអ្នកខ្លះដូចគ្នា

«ហឹម...ល្អតើស៎!! »Jungkook មិនបានប្រកែក ក៏ក្រោកឈរឡើងដើម្បីថតរូបជាមួយនិងនាង សម្រាប់ Eiisuk នាយមិនដែលបដិសេធស្រាប់ហើយ មានតែតាមចិត្តថែម ព្រោះ Jungkook មិនចង់ជំទាស់ជាមួយនិងមនុស្សដែលនាយស្រឡាញ់ឡើយ ព្រោះខ្លាចនាងមិនសប្បាយចិត្ត

🔞តួរង💔(ចប់✓)Where stories live. Discover now