Part 36 : គេងបែប...ស្រាត

2.9K 189 1
                                    

ងាកមកមើល Kale ឯណេះវិញ បន្ទាប់ពីពេលដែលនាយនិយាយថាប្រគល់រាងតូចអោយទៅ Jungkook វិញហើយ ជីវិតនាយហាក់ដូចជាសោះកក្រោះគ្មានពន្លឺ គ្មានស្នាមញញឹម គ្មានភាពរីករាយនៅក្នុងជីវិតដូចពីមុននោះទេ ។ ការដែលប្រគល់មនុស្សដែលខ្លួនស្រឡាញ់ដល់អ្នកដទៃគឺវាពិបាកធ្វើចិត្តខ្លាំងណាស់ ប៉ុន្តែនាយក៏គ្មានជម្រើស ព្រោះបើតទៅមុខទៀតរស់នៅក៏មានតែក្ដីទុក្ខរាងខ្លួន Tae គេមានមនុស្សដែលគេស្រឡាញ់ហើយ ឯម្នាក់នោះក៏ជាស្នេហ៍គ្រាដំបូងរបស់គេដូចគ្នា វាអាចនិងពិបាកបំភ្លេចខ្លាំងណាស់ ដូច្នេះហើយនាយគួរតែដោះលែងអោយគេទៅរកមនុស្សដែលគេស្រលាញ់វិញ ជៀសវាងត្រូវឈឺចាប់នៅថ្ងៃក្រោយ។

នៅក្នុងបន្ទប់ Office មួយដែលមានតែភាពស្ងប់ស្ងាត់ និងសម្លេងខ្យល់ដកដង្ហើមរបស់ម្ចាស់បន្ទប់ ធ្វើឱ្យបរិយាកាសមើលទៅដូចជាតានតឹងខ្លាំងណាស់

«ហឹម...»ពេញមួយថ្ងៃនេះមិនដឹងថា Kale ដកដង្ហើមធំប៉ុន្មានដងហើយទេ ក្នុងខ្លួនដូចជាតក់ប្រមល់ គ្មានសមាធិក្នុងការធ្វើការងារទាល់តែសោះ ខួរក្បាលចេះតែនឹកគិតពី Tae រហូត ទើបធ្វើឲ្យអារម្មណ៍របស់នាយនៅមិនស្ងប់ ដល់ថ្នាក់ត្រូវទម្លាក់ឯកសារចោល លែងមើលបន្ត ព្រោះថានាយមើលមិនចូលនោះទេ មុននិងលើកដៃច្បូតមុខរបស់ខ្លួនឯង ពោលឡើងទាំងធុញទ្រាន់និងអារម្មណ៍របស់នាយនៅពេលនេះ

«ហឺយ...ហេតុអីក៏ចេះតែគិតពីគេមិនឈប់សោះចឹង? ពេលនេះគេប្រហែលជាកំពុងតែមានក្ដីសុខជាមួយនិងមនុស្សដែលគេស្រលាញ់ហើយ ឯងឈប់ខ្វល់ទៀតទៅអា Kale!!»Kale ព្យាយាមក្រើនរំលឹកដល់ខ្លួនឯងរាល់ថ្ងៃ ប៉ុន្តែនាយនៅតែមិនអាចធ្វើបាន ខួរក្បាលមិនស្ដាប់បញ្ជាសោះហើយ ថ្ងៃខ្លះស្ទើរតែធ្វើឱ្យនាយមិនបានធ្វើការក៏មាន

«តើពេលនេះអូនយ៉ាងម៉េចហើយ Tae ? គេមានធ្វើបាបអូនឬអត់ ហឹម...បងនឹកក្មេងក្បាលខូចរបស់បងខ្លាំងណាស់ តើពេលណាទើបអូនត្រឡប់មកវិញទៅ?»Kale តែងតែគិតរាល់ថ្ងៃ រង់ចាំរាងតូចត្រឡប់មករស់នៅជាមួយនាយដូចពីមុនវិញទាំងដែលដឹងហើយថាមិនអាច ព្រោះនាយខ្លួនឯងដែលរុញច្រានគេអោយត្រឡប់ទៅជានាជាមួយនិង Jungkook វិញ ប៉ុន្តែពេលនេះនាយកំពុងតែអង្គុយពិបាកចិត្តចង់បានក្មេងកំហូចមកវិញ ស្របពេលដែលគេបានចាកចេញពីនាយទៅហើយ ឯឋានៈក៏មានត្រឹមជាបងប្អូនមិនមែនគូដណ្ដឹងដូចពីមុនឡើយ

🔞តួរង💔(ចប់✓)Where stories live. Discover now